- Naren
- SEA GAMES
(ភ្នំពេញ)៖ ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត បានថ្លែងកោតសរសើរការរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ នៅកម្ពុជា និងរំពឹងថា កម្ពុជាទទួលបានមេដាយច្រើនក្នុងការប្រកួតនេះ។ លោក ថងលុន ស៊ីសុលីត ថ្លែងកោតសរសើរបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក ថងលុន បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានអញ្ជើញលោកចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេមនៅកម្ពុជា។ លោកបន្តថា លោកពិតជាមានកិត្តិយស ហើយរីករាយជាមួយការរៀបចំដ៏ល្អរបស់កម្ពុជា។ លោកមានជំនឿ ជឿជាក់ថា
May 4, 2023 - SEA GAMES
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកសូមការយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងសំបុត្រចូលរួមទស្សនាការប្រកួតបាល់ទាត់ ក៏ដូចជាសំបុត្រចូលរួមពិធីបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេម។ ក្នុងសារពិសេសផ្ញើជូនជនរួមជាតិនៅព្រលប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្តាតអូឡាំពិក ដែលបម្រើការប្រកួតបាល់ទាត់ ក៏ដូចជាវិមានកីឡដ្ឋាន (ស្តាតមរតកតេជោ) បម្រើការរៀបចំពិធីបិទ និងបើកព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ចំនួនកៅអីមានកំណត់ ហើយអ្នកចង់ចូលរួមមានចំនួនច្រើន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំព្រះករុណា ខ្ញុំ សូមបញ្ជាក់ថា យើងគ្មានជម្រើសឱ្យល្អជាងនេះទៀតទេ។ ទីធ្លាយើង
May 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅត្រីមាសទី១ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលជាង ១៧០លានដុល្លារ ពីការនាំចេញកង់ ថយចុះ ២៨.៧៩% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួនជាង ២៣៨លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែឧសភានេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ទីផ្សារសំខាន់ៗ
May 3, 2023 - SEA GAMES
(ភ្នំពេញ)៖ អ្នកទទួលបន្ទុកដឹកនាំក្រុមអត្តពលិក នៃប្រទេសសិង្ហបុរី និងជាសមាជិកក្រុមប្រឹក្សាកីឡាអូឡាំពិកសិង្ហបុរី(SNOC) សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជា លោក Hing Siong Chen បានសម្ដែងការពេញចិត្តជាខ្លាំង ចំពោះការស្វាគមន៍ និងការរៀបចំរបស់កម្ពុជា បន្ទាប់ពីលោកបានដឹកនាំក្រុមជម្រើសជាតិរបស់ខ្លួនមកដល់កម្ពុជាប៉ុន្មានថ្ងៃប៉ុណ្ណោះ ។ នេះបើតាមយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។ ថ្លែងប្រាប់ CNA នៅថ្ងៃពុធ ទី០៣ ខែឧសភា បន្ទាប់ពីពិធីស្វាគមន៍ក្រុមកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ លោក Hing Siong Chen បាននិយាយថា ប្រទេសម្ចាស់ផ្ទះធ្វើបានល្អហើយ។ លោកថា
May 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បុរសម្នាក់ដែលបានស្រែកជេរឡូឡា និងយកកាំភ្លើងគំរាមជាងកាត់សក់ ក្នុងហាងកាត់សក់យីហោ RHM ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមាន រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន។ របាយការណ៍របស់សមត្ថកិច្ចខណ្ឌចំការមន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ប៉ុន្ដែក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះទៅអន្ដរាគមន៍ និងឃាត់ខ្លួនជនសង្ស័យតែម្ដង។ សមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលស្រែកជេរគេឯងឡូឡា និងយកកាំភ្លើងគំរាមអ្នកដទៃនោះ ឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន
May 3, 2023 - ព័ត៌មានជាតិ
(កោះកុង)៖ កំពង់ផែអន្តរជាតិតារាសាគរ ដែលស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង គ្រោងនឹងបើកដំណើរនាពេលឆាប់ខាងមុខនេះ ជាមួយការធានាថាទំនិញរាប់ម៉ឺនតោននឹងអាចចេញចូលកម្ពុជាដោយគ្មានឧបសគ្គជម្រៅទឹក តាមរយៈកំពង់ផែខ្នាតធំថ្មីនេះ។ តាមរយៈកិច្ចប្រជុំស្តីពីការដាក់ឱ្យដំណើរការកំពង់ផែខាងលើ ដែលរៀបចំឡើងនាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ លោកស្រី អ៉ី នារីនេត អភិបាលរងខេត្តកោះកុង បានគាំទ្រដល់កិច្ចដំណើរការរបស់កំពង់ផែតារាសាគរកម្ពុជា។ ជាមួយគ្នានេះ រដ្ឋបាលខេត្តនឹងស្នើសូមគោលការណ៍ពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្ថាប័នពាក់ព័ន្ធចូលរួមពិនិត្យ និងវាយតម្លៃទីតាំងកំពង់ផែខាងលើនេះ។ ចំពោះរដ្ឋបាលខេត្តនឹងបន្តសហការជាមួយក្រុមហ៊ុន ដើម្បីពិនិត្យនីតិវិធីក្នុងការដាក់ដំណើរការកំពង់ផែឱ្យស្របតាមច្បាប់វិនិយោគរបស់ប្រទេសកម្ពុជា និងបន្តសហការជាមួយក្រុមហ៊ុន ដើម្បីរៀបចំសំណើទៅក្រសួងពាក់ព័ន្ធ និងទីស្តីការគណៈរដ្ឋមន្រ្តី។ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការរាយការណ៍ជូនដល់លោកស្រីអភិបាលខេត្ត រដ្ឋបាលខេត្តនឹងរៀបចំកំណត់ហេតុលម្អិតនៃកិច្ចប្រជុំពិភាក្សាក្នុងថ្ងៃនេះ។ ក្រោយពិភាក្សាស្រាវជ្រាវស្របតាមផ្លូវច្បាប់ និងបទដ្ឋានបច្ចេកទេសស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តនឹងរៀបចំលិខិតគាំទ្រដើម្បីបើកដំណើរការជាផ្លូវការរបស់កំពង់ផែអន្តរជាតិ៕ ផ្តល់សិទ្ធិដោយ៖
May 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យបញ្ជាក់ថា គម្រោងតបណ្ដាញខ្សែកាបអុបកទិកក្រោមបាតសមុទ្រហុងកុង-រាជធានីភ្នំពេញ មានតម្លៃ ១៦៥លានដុល្លារ នឹងឆ្លើយតបបានគ្រប់គ្រាន់ ចំពោះតម្រូវការប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា។ ការលើកឡើងរបស់លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ធ្វើឡើងក្នុងពិធីចុះហេត្ថលេខាលើអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verfy.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណេត រវាងក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ។ លោក ជា វ៉ាន់ដេត បានថ្លែងថា
May 3, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ បិតា AI ឬ Godfather of AI ក្រុមហ៊ុន Google លោក Geoffrey Hinton ប្រកាសលាលែងពីតំណែងបន្ទាប់ពីកិច្ចខិតខំបង្កើត AI រយៈពេល ១០ ឆ្នាំរបស់លោក ជាមួយនឹងខ្លឹមសារព្រមានអំពីគ្រោះថ្នាក់នៃបច្ចេកវិទ្យាមួយនេះថា AI នឹងលុបបំបាត់ការងារជាច្រើន និងបង្កើតពិភពលោកមួយដែលមនុស្សជាច្រើននឹង «មិនអាចញែកដឹងថាអ្វីជាការពិត»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។ Geoffrey Hinton គឺជាជនជាតិអង់គ្លេស-កាណាដា មានវ័យ ៧៥ឆ្នាំ និងជាអ្នកចិត្តសាស្រ្ត និងវិទ្យសាស្រ្តកុំព្យូរទ័រ។
May 3, 2023 - SEA GAMES
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ (CAMSOC) បានចំណាយថវិកាប្រហែល៥០ម៉ឺនដុល្លារ ដើម្បីបំពាក់ WiFi សាធារណៈដោយឥតគិតថ្លៃ (Public WiFi) នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក នៃព្រឹត្តិការណ៍ស៊ីហ្គេម។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោក ជា វ៉ាន់ដេត ធ្វើឡើងក្នុងពីធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារ verfy.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណេត រវាងក្រសួងប្រៃសណីយ៍ និងក្រសួងកសិកម្ម
May 3, 2023 - SEA GAMES
(ភ្នំពេញ)៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា (COF) បានទទួលថវិកាឧបត្ថម្ភពីលោកស្រី សាល រីណា ចំនួន ១០០ដុល្លារ ជូនលោកតា ហាក់ ស៊ាងឡាយ នៅស្រុកស្នួល ខេត្តក្រចេះ។ នេះបើតាមការបញ្ជក់របស់សហព័ន្ធកីឡាអុកចត្រង្គ។ លោកតា ហាក់ ស៊ាងឡាយ ជន្មាយុ ៨៦ឆ្នាំ បានជិះម៉ូតូពីស្រុកស្នួល ខេត្តក្រចេះ ដើម្បីមកមើលការប្រកួតស៉ីហ្គេម កីឡាអុកចត្រង្គ។ លោកតា ហាក់ ស៊ាងឡាយ បានសម្តែងភាពសប្បាយចិត្ត ដែលបានមកភ្នំពេញម្តងទៀត ដើម្បីមកមើលកីឡានេះផ្ទាល់។ គាត់នឹងត្រឡប់ទៅវិញដោយជិះម៉ូតូដដែល។ លោកតាបានប្រាប់ដល់លោក ឃាង ពីវ អនុប្រធានសហព័ន្ធកីឡាអុកចត្រង្គថា
May 3, 2023









