- Naren
- ព័ត៌មានជាតិBREAKING: សម្ដេចតេជោ ហ៊ុន សែន អំពាវនាវនាយឧត្តមសេនីយ៍ សៅ សុខា ឲ្យបន្ដដឹកនាំកីឡាបាល់ទាត់កម្ពុជាបន្ដទៀត
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ បានផ្ញើសារសំឡេងអំពាវនាវសុំឲ្យ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឲ្យបន្ដដឹកនាំការងារនេះតទៅមុខទៀត។ សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា បន្ទាប់ពីការប្រកួតបាល់ទាត់រវាងកម្ពុជា និងមីយ៉ាន់ម៉ា ហើយទទួលបានលទ្ធផលមិនល្អនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានសុំលាលែងចេញពីតំណែង។ ប៉ុន្ដែក្រោយការសម្រេចចិត្តនេះ មានមនុស្សជាច្រើនបានបង្ហាញខកចិត្ត និងបង្ហាញពីការសោកស្ដាយ ចំពោះនាយឧត្តមសេនីយ៍ សៅ សុខា ដែលដឹកនាំធ្វើឲ្យមានការរីកចម្រើនរបស់កីឡាបាល់ទាត់កម្ពុជា។
May 8, 2023 - SEA GAMES
(ភ្នំពេញ)៖ ក្រុមកីឡាការិនីវាយកូនបាល់កម្ពុជា បានទទួលត្រឹមមេដាយសំរឹទ្ធ លើវិញ្ញាសាក្រុមនារី នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោយបរាជ័យក្រោមថ្វីដៃក្រុមកីឡាការិនីឥណ្ឌូនេស៊ី ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ២-០ នៅថ្ងៃទី០៨ ខែឧសភានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្រុមឥណ្ឌូនេស៊ី នឹងត្រូវឡើងទៅជួបក្រុមថៃ ឬវៀតណាម ដែលត្រូវប្រកួតកាត់សេចក្ដីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅរសៀលនេះ ខណៈក្រុមចាញ់ នឹងទទួលបានមេដាយសំរឹទ្ធស្ទួន ដូចកម្ពុជាដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News
May 8, 2023 - SEA GAMES
(សៀមរាប)៖ កីឡាករកង់ភ្នំកម្ពុជា ឃីម ម៉េងឡុង បានឈ្នះមេដាយប្រាក់ លើវិញ្ញាសា ប្រណាំងកង់ភ្នំ Cross Country Elimination ( XCE ) ផ្នែកបុរស ចម្ងាយ៥០០ម៉ែត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ការប្រកួតធ្វើឡើងនៅតំបន់ឧទ្យានជាតិភ្នំគូលែន នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។ ជាលទ្ធផល លេខ១ បានទៅលើកីឡាករថៃ និងលេខ៣ បានទៅលើកីឡាករឥណ្ឌូនេស៊ី៕
May 8, 2023 - SEA GAMES
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញមកអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកដែលគាំទ្រវិស័យកីឡា ពេលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ចៀសវាងទង្វើមិនគួរគប្បី ក៏ដូចជាការបញ្ចេញមតិយោបល់លើបណ្ដាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់ប្រតិភូកីឡាបរទេស គ្រូបង្វឹក ឬអ្នកគាំទ្ររបស់ប្រទេសណាមួយ។ តាមរយៈ Facebook លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ក្នុងនាមម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ញើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗ។ ការចេញមកអំពាវនាវរបស់លោក ហ៊ុន
May 8, 2023 - SEA GAMES
(ភ្នំពេញ)៖ អបអរសាទរ កីឡាការិនីកម្ពុជា ស៊ិន សៀវសៀន ឈ្នះមេដាយមាស លើប្រភេទកីឡាគុនល្បុក្កតោ វិញ្ញាសាសម្ដែងកាំបិតផ្គាក់ឯកត្តជន ការប្រកួតធ្វើឡើងមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC), ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។
May 8, 2023 - SEA GAMES
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាក់ទាត់កម្ពុជា តាមរយៈ Facebook ផ្ទាល់ខ្លួនរបស់លោកនាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសលាលែងចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាក់ទាត់កម្ពុជា ចាប់ពីយប់នេះ ក្រោយក្រុម U22 កម្ពុជា ចាញ់មីយ៉ាន់ម៉ាដោយលទ្ធផល ២-០ ក្នុងវគ្គចែកពូលសន្សំពិន្ទុ ពូល A។ យោងតាមរយៈការបង្ហោះលើ Facebook នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានសរសេរយ៉ាងដូច្នេះថា «បន្ទាប់ពីបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូលA ក្នុងព្រិត្តិការណ៍ sea games ខ្ញុំគោរពនូវការសន្យា
May 7, 2023 - SEA GAMES
(ភ្នំពេញ)៖ បណ្ដាញសារព័ត៌មានធំៗ នៅលើពិភពលោកបានផ្សព្វផ្សាយជាបន្តបន្ទាប់ អំពីការបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅក្នុងប្រទេសកម្ពុជា។ ពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ត្រូវបានធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការចូលរួមពីប្រធានរដ្ឋឡាវ បណ្ដាប្រទេសជាមិត្ត ប្រតិភូមកពីប្រទេសសមាជិក កីឡាករកីឡាការនី ព្រមទាំងអ្នកគាំទ្រជាតិ និងអន្តរជាតិផងដែរ។ ខាងក្រោមនេះជាការផ្សព្វផ្សាយ អំពីការបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ របស់សារព័ត៌មានធំៗនៅលើពិភពលោក៖ https://www.straitstimes.com/sport/sea-games-2023-it-s-time-to-party-cambodia https://www.channelnewsasia.com/sport/sea-games-2023-opening-ceremony-cambodia-phnom-penh-3467631 https://amp.scmp.com/news/asia/southeast-asia/article/3219592/spectacular-opening-sea-games-host-cambodias-brand-new-stadium https://www.arabnews.com/node/2298546/amp https://abcnews.go.com/amp/Sports/wireStory/cambodias-brand-new-stadium-hosts-opening-sea-games-99105575 ផ្តល់សិទ្ធដោយ៖ Fresh News
May 7, 2023 - SEA GAMES
(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសាបាល់ទះបុរសក្នុងសាល នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាហើយ ក្រោយយកឈ្នះដាច់ ៣ប្រកួតជាប់ៗគ្នា ក្នុងពូលA កាលពីថ្មីៗ។ សម្រាប់ប្រកួតទី១ ក្រុមបាល់ទះកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ៣-០សិត ជាមួយពិន្ទុ ២៥-១៤, ២៥-១៩ និង ២៥-២០ពិន្ទុ ។ រីឯប្រកួតទី២ កាលពីម្សិលមិញ ក្រុមម្ចាស់ផ្ទះកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-០សិត ជាមួយពិន្ទុ ២៥-១៨, ២៥-១៨ និង ២៥-១៧ពិន្ទុ ។ តាមរយៈជ័យជម្នះនេះ នាំឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា
May 5, 2023 - SEA GAMES
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៤៩រូប ដើម្បីផ្តល់កម្លាំងចិត្តជូនដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកនៃសហព័ន្ធខ្មែរកីឡាហែលទឹក ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លើកឡើងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា បានថ្លែងកោតសរសើរ និងអំណរគុណដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកគ្រប់រូប ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងពេលវេលាក្នុងការហ្វឹកហាត់តាំងពីដើមរហូតមកដល់ការប្រកួតនាពេលនេះ និងបានប្រកាសលើកទឹកចិត្តបន្ថែមចំនួន ១ម៉ឺនដុល្លារដល់កីឡាករ កីឡាការិនីហែលទឹកកម្ពុជា
May 5, 2023 - ព័ត៌មានជាតិ
(ភំ្នពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញក្តីរំពឹងថា ឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងត្បូង នឹងជំរុញឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និង កូរ៉េខាងត្បូង កើនឡើងកាន់តែខ្ពស់ថែមទៀត។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ និងលោក PARK JUNG-WOOK ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានជជែក និងផ្លាស់ប្តូរយោបល់ជាច្រើនលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ លោករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកឯកអគ្គរដ្ឋទូត ដែលទទួលបានការទុកចិត្តពីរដ្ឋាភិបាលកូរ៉េខាងត្បូង តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា
May 4, 2023









