Naren
  • SEA GAMES

    (ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីកម្ពុជា ប៉ះវៀតណាម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ក្នុងវិញ្ញាសាបាល់ទាត់ផ្នែកនារី ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅម៉ោង៧៖០០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ គូសបញ្ជាក់ផងថា នេះជាប្រវត្តិសាស្ត្រលើកដំបូងរបស់ក្រុមបាល់ទាត់នារីកម្ពុជា នៃការឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងវិញ្ញាសាបាល់ទាត់ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយបានចេញពីពូល B ក្រោយរកបាន ៦ពិន្ទុ, ហើយការប៉ះជាមួយវៀតណាម ជាការប្រកួតប្រជែងរកក្រុមឈ្នះឡើងវគ្គផ្តាច់ព្រ័ត្រ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    May 12, 2023
  • SEA GAMES

    (ភ្នំពេញ)៖ កីឡាការិនីកម្ពុជា ស្រួង ភាវី នឹងធ្វើការប្រកួតប៊ីយ៉ាការ៉ុម១បាំង តទល់ជាមួយកីឡាការិនីថៃ Vutthiphan Kongkaket នៅវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែឧសភានេះ នៅផ្សារអ៉ីអន២ ជាន់ទី៣។ នេះជាការប្រកួតវគ្គជម្រុះ។ នេះជាការប្រកួតកីឡាប៊ីយ៉ាការ៉ុម វិញ្ញាសាទី២ (ប៊ីយ៉ាការ៉ុម១បាំង) របស់កីឡាការិនី ស្រួង ភាវី បន្ទាប់ពីយកបានមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង ជូនជាតិមាតុភូមិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ កាលពីពេលថ្មីៗនេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    May 12, 2023
  • SEA GAMES

    (ភ្នំពេញ)៖ កីឡាការិនី ខាន់ ចេសា ដែលបានយកឈ្នះមេដាយមាសជូនកម្ពុជា ប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) កាលពីដើមសប្ដាហ៍មកនេះ, នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បាននាំយកថវិកា ចំនួន១ពាន់ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។ ពិធីប្រគល់ និងទទួលថវិកានេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា

    May 12, 2023
  • SEA GAMES

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានជូនដំណឹងពីការបោះពុម្ភបណ្ណថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាល្ងាចថ្ងៃទី១៧ ខែឧសភាខាងមុខ នៅវិមានពហុកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ ។ យោងតាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែឧសភានេះ បានបញ្ជាក់ថា ពិធីបិទព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខាងហលើ នឹងប្រព្រឹទ្ធទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្ដាប្រទេសជាតិមិត្ដ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា

    May 11, 2023
  • SEA GAMES

    (ភ្នំពេញ)៖ អបអរសារទ កីឡាករគុនខ្មែរ ឃុន បូរ៉ា ឈ្នះមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយវាយកីឡាករឡាវ SOUBINH BANXADETH សន្លប់ទឹកទី១ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦៣.៥គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ធ្វើឡើងនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ។ ការប្រកួតវិញ្ញាសារគុនខ្មែរនេះ ក៏ទទួលបានការអញ្ជើញបំពាក់មេដាយជ័យលាភីដោយផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)។ សូមបញ្ជាក់ថា

    May 11, 2023
  • SEA GAMES

    (ភ្នំពេញ)៖​ បន្ទាប់ពីទទួលបានប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺនដុល្លារពីឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ស៊ិន សុវណ្ណមករា បានសម្រេចនាំយកនូវប្រាក់ឧបត្ថម្ភទាំង ១ម៉ឺនដុល្លារនេះ ទៅចែកជូនដល់ក្រុមជំរើសជាតិបាល់ទាត់កម្ពុជាទាំងមូល។ តាមរយៈ Facebook ផ្លូវការរបស់ខ្លួន កីឡាករ ស៊ិន សុវណ្ណមករា ដែលតែតបញ្ចូលទីក្រុមជម្រើសជាតិឥណ្ឌូនេស៉ី មួយគ្រាប់ នៃការប្រកួតជម្រើសក្នុងពូល នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទ ស៊ិន សុវណ្ណមករា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ

    May 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ត្រីអ្នករកស៊ីលើវិស័យជំនួញដីធ្លីដ៏ល្បី និងជាស្ថាបនិករបស់ក្រុមហ៊ុនលក់ដីឡូត៍មានឈ្មោះ «សុវណ្ណភូមិអចលនទ្រព្យសៀមរាប វីឡា នៅខេត្តសៀមរាប» ដែលគេស្គាល់ថាលោកស្រីថៅកែដីឡូត៍ ជីវ ណារ៉ា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក សាន ប៊ុនធឿន បានចេញដីកាសម្រេចបង្គាប់ឱ្យសមត្ថកិច្ចយកទៅឃុំខ្លួនដាក់ពន្ធនាគាព្រៃស កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣​កន្លងទៅ ពីបទ «រំលោភលើទំនុកចិត្ត» តាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។ ស្ត្រីអ្នកជំនួញដីធ្លីដែលរកស៊ីឆបោកគេនេះឈ្មោះ ជីវ ណារ៉ា កើតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៨៧ ជនជាតិខ្មែរ និងមានទីកន្លែងកំណើតនៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។ ចំណែកទីលំនៅមុនពេលត្រូវឃាត់ខ្លួន ស្នាក់នៅភូមិវិហារចិន

    May 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រគល់ថវិកាចំនួន១ម៉ឺនដុល្លារ ដល់កីឡាករ ស៊ិន សុវណ្ណមករា ដែលបានតែតបញ្ចូលទីរបស់ឥណ្ឌូនេស៊ី បានយ៉ាងល្អ នៅពេលកម្ពុជា ប៉ះជាមួយ ឥណ្ឌូនេស៊ី នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ កីឡាករជម្រើសជាតិរូបនេះ បានជូនអាវលេខ១៤ ដល់លោកឧបនាយករដ្ឋមន្ត្រី។ សូមជម្រាបថា តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា

    May 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ពលរដ្ឋចូលរួមសន្សំសំចៃទឹកតាមរយៈការផ្ដល់ព័ត៌មានទឹកធា្លយដែលអាចកើតមាននៅតាមមុខផ្ទះ។​ តាមរយៈសេចក្តីជូនដំណឹងនេះ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថាបន្ទាប់ពីបានដាក់ដំណើរការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ដោយបានបញ្ចូនទឹកតាមរយៈបំពង់មេនាំទឹកស្អាត ដើម្បីផ្គត់ផ្គង់ និងបង្កើនសម្ពាធទឹកនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឱ្យបានប្រសើរឡើងដែលនេះអាចជាហេតុបង្កឱ្យមានការលេចធ្លាយបំពង់ចែកចាយទឹកស្អាតនៅតាមទីសាធារណៈ ឬមុខផ្ទះប្រជាពលរដ្ឋ។ ក្នុងករណីប្រទះឃើញការលេចធ្លាយបំពង់ចែកចាយទឹកស្អាត ក៏ដូចជាចូលរួមសន្សំសំចៃទឹកសូមប្រជាពលរដ្ឋផ្តល់ព័ត៌មានមករដ្ឋាករទឹកដើម្បីក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះទៅត្រួតពិនិត្យ និងជួសជុលបានទាន់ពេលវេលា៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    May 11, 2023
  • SEA GAMES

    (ភ្នំពេញ)៖ ជំនួបបញ្ចប់ពូល A នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រវាងក្រុមជម្រើសជាតិ U22 កម្ពុជា និងក្រុម U22 ឥណ្ឌូនេស៊ី នៅរាត្រីថ្ងៃទី១០ ខែឧសភានេះ បានក្លាយជាការប្រកួតចុងក្រោយ ដឹកនាំដោយលោក Keisuke Honda បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា បន្ដចាញ់ ២-១ មិនអាចឡើងទៅវគ្គបន្ដបាន។ ក្រោយចប់ការប្រកួត គេឃើញមានវត្តមានលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងក្រុមការងារគ្រូ និងកីឡាករទាំងអស់ បានជួបជុំ និងលាគ្នាជាមួយលោក Keisuke Honda ចំពោះមុខអ្នកគាំទ្រជាច្រើនៅពហុកីឡដ្ឋានជាតិ

    May 11, 2023