Naren
  • SEA GAMES

    (ភ្នំពេញ)៖ លោក សៅ សុខា ប្រកាសនឹងចុះចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ បើ U22 កម្ពុជាឆ្លងមិនផុតវគ្គចែកពូល ឯកឧត្តមបានប្រកាសបែបនេះក្រោយពីការប្រកួតក្រុមបាល់ទាត់បុរស U22 កម្ពុជា ជាមួយនឹង ហ្វីលីពីន បានបញ្ចប់ជាមួយនឹងលទ្ធផល ១-១។ លោក បានសរសេរនៅលើបណ្ដាញសង្គម FaceBook ផ្ទាល់ខ្លួនមានខ្លឹមសារទាំងស្រុងថា៖ «កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ។ បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី៣២ ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង ១០ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយៈវិស័យកីឡាបាល់ទាត់។ បើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់តំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា

    May 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ផែនការក្នុងការនាំសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន កំពុងបង្ហាញសញ្ញាវិជ្ជមាន ខណៈកម្ពុជាបានរៀបចំឯកសារពាក់ព័ន្ធចុងក្រោយ ឆ្លើយតបទៅនឹងការស្នើរសុំពីភាគីចិនរួចរាល់ និងកំពុងរង់ចាំចម្លើយពីភាគីចិន។ នេះបើតាមលោកឧកញ៉ា ណាង សុធី ប្រធានសហព័ន្ធសំបុកត្រចៀកកាំកម្ពុជា។ លោកឧកញ៉ា ណាង សុធី បានបញ្ជាក់ថា នាសប្ដាហ៍មុនភាគីចិនបានឆ្លើយ និងបន្ថែមសំណួរចំនួន៦បន្ថែមទៀតដល់កម្ពុជា ដើម្បីឆ្លើយតបនឹងសំណួររបស់ភាគីចិន យើងក៏បានរៀបចំកិច្ចប្រជុំមួយរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយសហសហព័ន្ធសំបុកត្រចៀកកាំកម្ពុជា ដើម្បីលម្អិតសំណួរដែលត្រូវឆ្លើយ បានរៀបចំចម្លើយ ព្រមទាំងបានផ្ញើទៅកាន់ភាគីចិនរួចរាល់ផងដែរ។ លោកឧកញ៉ាបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលចិនយល់ព្រមអនុញ្ញាតឲ្យកម្ពុជា ការនាំចេញសំបុកត្រចៀកកាំដោយផ្ទាល់ នឹងធ្វើឲ្យសំបុកត្រចៀកកាំទាំងពីរប្រភេទ ទាំងសំបុកត្រចៀកកាំមិនទាន់សម្អាត និងសំបុកត្រចៀកកាំបានសម្អាត ទទួលបានតម្លៃខ្ពស់ ព្រោះការនាំចេញមិនបានឆ្លងកាត់ប្រទេសជិតខាង ការមិនឆ្លងកាត់នេះ

    May 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត ថងលុន ស៉ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៤ ដល់ទី០៦ ខែឧសភា ឆ្នាំ២០២៣ ព្រមទាំងចូលរួមក្នុងពិធីបើកនៃកីឡាអាស៉ីអាគ្នេយ៍លើកទី៣២។ នេះបើតាមការប្រកាស របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញ Fresh News ទទួលបាន។ ទស្សនកិច្ចរបស់ប្រធានរដ្ឋឡាវ ធ្វើឡើងតបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោកបណ្ឌិត ថងលុន ស៉ីសុលីត នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ

    May 2, 2023
  • SEA GAMES

    (ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារចែកចាយសំបុត្រ​ចូលទស្សនាបាល់ទាត់​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេមនៅកម្ពុជា ប្រកាសច្រានចោលទាំងស្រុងនូវការផ្សាយរបស់​សារ​​ព័ត៌មានវៀតណាម ដែលចោទប្រកាន់ថាកម្ពុជាមានទីផ្សារងងឹត​លក់​សំបុត្រ​ចូលទស្សនាការប្រកួតសំបុត្រតម្លៃ៦ដុល្លារ។ សារព័ត៌មានវៀតណាមឈ្មោះថា «Webthethao.vn» ដែលជាសារព័ត៌មានផ្នែក​កីឡា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានចេញផ្សាយអត្ថបទមួយបង្ហាញពីការ​លំបាកស្វែងរកសំបុត្រ ដើម្បីចូលទស្សនាការប្រកួតរវាងជម្រើសជាតិវៀតណាម និងជម្រើសជាតិឡាវ។ (https://webthethao.vn/bong-da-sea-games/cdv-mua-ve-cho-den-co-vu-u22-viet-nam-vs-u22-lao-cung-khong-co-KeRfBDyVg.htm?fbclid=IwAR3JsEwQyrgSBaxE6VJVGM6tqill7trnrFQbrmhOespcKrmEfpheCsvecrg) ក្នុងសារព័ត៌មាននេះ បានលើកឡើងថា ការចែកសំបុត្រដែលធ្វើឡើងក្នុងរយៈពេល​ខ្លី ស្រាប់តែសំបុត្រក៏ត្រូវបានចែកអស់ ខណៈលេខរៀងនៃការចែកសំបុត្រនោះ​បាន​ត្រឹមតែពីរបីពាន់ប៉ុណ្ណោះ។ សារព័ត៌មានបានរៀបរាប់ទៀតថា ដោយសារតែការចង់មើលការប្រកួតនៃជំនួបរវា​ង​វៀតណាម និងឡាវនោះ មានអ្នកគាំទ្រវៀតណាមខ្លះព្យាយាមស្វែងរកទិញសំបុត្រ តែក៏ទិញមិនបានដែរ។ មន្ត្រីជាន់ខ្ពស់របស់កម្ពុជាទទួលការងារចែកសំបុត្រទស្សនការប្រកួតបាល់ទាត់ បាន​ច្រានចោលការលើកឡើងថា កម្ពុជាមានកន្លែងលក់សំបុត្រសម្រាប់ទស្សនា​ការប្រកួត​។ មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា តារាងព្រីន ដែលជាកន្លែងប្រកួតជម្រុះក្នុងពូល B នឹងជាកន្លែងជំនួបរវាងក្រុមជម្រើសជាតិវៀតណាម និងឡាវកាលពីថ្ងៃទី៣០ ​ខែ​មេសា

    May 2, 2023
  • SEA GAMES

    (ភ្នំពេញ)៖ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ បងប្អូនទាំងអស់អាចប្រើ WiFi សាធារណៈដោយឥតគិតថ្លៃ នៅពហុកីឡដ្ឋានជាតិទាំងពីរ។ នេះបើយោងតាមការបង្ហោះរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។ ដើម្បីចួលរួមគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះប្រព្រឹត្តទៅកាន់តែអស្ចារ្យ និងសប្បាយរីករាយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ សហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃនៅពហុកីឡដ្ឋានជាតិអូឡាំពិក​និងពហុកីឡដ្ឋានជាតិមរតកតេជោ​ ចំនួន​ ១៨៦​ ទីតាំង​ រួមមាន​៖​ – សាលក្នុងពហុកីឡាដា្ឋន

    May 2, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីឆក់កាបូបបាន ១២ម៉ោង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៥៖៥០នាទី មានករណីឆក់កាបូបស្ពាយចំហៀង ពីជនរងគ្រោះជាស្ត្រីជិះម៉ូតូម្នាក់ឯង នៅចំណុចផ្លូវសហព័ន្ធរុស្សី ផ្លូវលេខ១១០ កែងផ្លូវលេខ១០៩ ភូមិ៧ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បង្កដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1HZ-1172 ផលិតឆ្នាំ២០១៩។ ក្រោយកើតហេតុនៅថ្ងៃទី០១ ខែឧសភា

    May 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានឆ្លើយតបទៅកាន់ អ្នកសារព័ត៌មានភាសាចិន នៅក្នុងប្រទេសម៉ាឡេស៊ីថា សូមកុំបារម្ភរឿងស្ទះចរាចរណ៍ សម្រាប់គណៈប្រតិភូកីឡា និងបញ្ហាស្នាក់នៅរបស់កីឡាករ នៅពេលចេញទៅប្រកួត។ ការឆ្លើយតបបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានភាសាចិន នៃប្រទេសម៉ាឡេស៊ី បានចុះផ្សាយចំពោះការកង្វល់ អំពីការដាក់ប្រតិភូកីឡា និងកីឡាករ នៅតាមសណ្ឋាគារ អាចនឹងមានការស្ទះចរាចរណ៍ នៅពេលដឹកនាំកីឡាករ ទៅចូលរួមប្រកួត។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសជូន ទៅអ្នកសារព័ត៌មានជាភាសាចិន

    May 2, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ បន្ទាប់ពីបាត់មុខជាសាធារណៈអស់រយៈពេល ២ឆ្នាំ ពេលនេះកំពូលមហាសេដ្ឋីចិនលោក Jack Ma ចាប់ផ្តើមលេចមុខបណ្តើរៗមកវិញហើយក្រោយរដ្ឋាភិបាលចិនបន្ថូរបន្ថយទោស។ ដោយឡែកនៅរសៀលថ្ងៃចន្ទសប្តាហ៍នេះទទួលបានរបាយការណ៍មកថា Jack Ma បានធ្វើដំណើរទៅសួរសុខទុក្ខនៅសាកលវិទ្យាល័យជប៉ុន(University of Japan) ខណៈលោកទើបតែទទួលតួនាទីថ្មីមួយទៀតក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០១ ឧសភា ឆ្នាំ២០២៣។ Jack Ma គឺជាអ្នកជំនួញជនជាតិចិន និងជាសហស្ថាបនិកក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញលំដាប់ពិភពលោក។ បុរសជនជាតិចិនវ័យ ៥៨ឆ្នាំរូបនេះ បានចាកចេញពីប្រទេសចិនដីគោកនៅអំឡុងចុងឆ្នាំ២០២០ បន្ទាប់ពីលោករិះគន់ទៅលើប្រព័ន្ធច្បាប់របស់រដ្ឋ និងមានដីការចាប់ខ្លួនជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ចាស់របស់សារព័ត៌មាន CNN នៅថ្ងៃទី០៥

    May 2, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ឲ្យដឹងថា ជប៉ុន គឺជាប្រទេសមួយនាំមុខគេ ក្នុងការផ្តល់ជំនួយឥតសំណងដល់កម្ពុជា ហើយបន្ទាប់ពីកម្ពុជាដោះស្រាយបំណុលមរតក ដែលបន្សល់ទុកពីរបបមុនៗរួច ទើបជប៉ុនសម្រេចផ្តល់ហិរញ្ញប្បទាន (កម្ចីមានការប្រាក់ទាប) ដើម្បីធ្វើការអភិវឌ្ឍប្រទេស។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ចំពោះវិធីសាស្ត្រដែលអនុញ្ញាតឲ្យកម្ពុជា អាចដោះស្រាយបំណុលមរតកបន្សល់ទុកពីរដ្ឋាភិបាលមុនៗ បានយ៉ាងងាយស្រួល បង្កលទ្ធភាពឲ្យកម្ពុជាដោះបំណុលរួម ទទួលបាននូវហិរញ្ញប្បទានថ្មីៗជាច្រើន។ សម្តេចតេជោ ហ៊ុន សែន រំលឹកថា ដើម្បីដោះបំណុលរបស់កម្ពុជា ជប៉ុនបានផ្តល់ជាទំនិញសម្រាប់លក់ ដើម្បីកម្ពុជាបានលុយដោះបំណុល។

    May 1, 2023
  • សិល្បៈ

    (ភ្នំពេញ)៖ បន្ទាប់ពីតស៊ូមើលថែម្តាយ អស់រយៈពេលជាច្រើនឆ្នាំ នៅពេលនេះតារាសម្ដែង និងជាពិធីការិនីប្រកបដោយជំនាញ ឌួង ហ្សូរីដា កំពុងជួបទុក្ខជាទម្ងន់ ខណៈនៅថ្ងៃនេះម្តាយរបស់នាង បានទទួលមរណភាពហើយនៅប្រទេសថៃ។ បើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ពិធីការិនី ឌួង ហ្សូរីដា បានប្តូររូបប្រូហ្វាល់ក្នុងបណ្តាញសង្គម ទៅជារូបកាន់ទុក្ខ មានសរសេរថា «នាងខ្ញុំកាន់ទុក្ខ លោកម៉ែ យ៉ាលីន សុខលីម» និងបានសរសេរសាថា «លោកម៉ែឈប់ឈឺទៀតហើយ លោកម៉ែគេងឲ្យលង់លក់ចុះ ជាតិនេះជាតិក្រោយ កូនស្រឡាញ់លោកម៉ែរហូត»។ គួរជម្រាបថា ម្តាយរបស់កញ្ញា ឌួង ហ្សូរីដា ទទួលមរណភាពនៅប្រទេសថៃ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។ ម្តាយរបស់កញ្ញា

    May 1, 2023