- Naren
- ព័ត៌មានជាតិ
(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបាន ១,៩៤៨លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនក្នុងតម្លៃ ១,១៧៣លានដុល្លារ ខណៈជប៉ុន នាំចូលកម្ពុជា តម្លៃ ៧៧៤លានដុល្លារ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា, ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។ សម្តេចតេជោ រំពឹងថា ក្នុងអាណត្តិរបស់លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុនកាន់តែកើនឡើងថែមទៀត
May 1, 2023 - ព័ត៌មានជាតិ
(កំពង់ចាម)៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកបាធាយ និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំផ្អាវ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នាព្រឹកថ្ងៃទី២៩ ខែមសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចពិភាក្សាដោះស្រាយសំណូមពរ តម្រូវការ និងការបម្រើសេវាសាធារណៈជូនប្រជាជន នៅស្នាក់គណបក្សប្រជាជនកម្ពុជាឃុំផ្អាវ។ នាឱកាសនោះ លោក ហេង សួរ បានផ្ដោតលើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដូចជា សំបុត្រកំណើត សំបុត្រមរណភាព លិខិតអាពាហ៍ពិពាហ៍ ព្រមទាំងការធ្វើអំពើល្អជាមួយសមាជិកគណបក្ស ប្រជាពលរដ្ឋទូទៅ ដើម្បីសម្រួលដល់ការរស់នៅ ប្រកបមុខរបរ ការធ្វើដំណើរជូនប្រជាពលរដ្ឋ ទាក់ទាញបេះដូងសម្រាប់ការគាំទ្រ
April 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការតាំងចិត្តការពារបរិស្ថាន និងធនធានធម្មជាតិយ៉ាងម៉ត់ចត់ ហើយប្រកាន់ជំហរច្បាស់លាស់ ដោយមិនបណ្ដោយឱ្យកម្ពុជាក្លាយជាទីតាំងចាក់សំរាមរបស់ប្រទេសណាមួយនោះឡើយ។ ជំហរនេះត្រូវបានបញ្ជាក់ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ បានពិនិត្យ និងអនុម័តលើ «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» ផងដែរ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ ក្នុងកិច្ចប្រជុំ បានពិភាក្សាផ្តោតជាសំខាន់ទៅលើបរិស្ថាន និងធនធានធម្មជាតិ។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាល គឺយកចិត្តទុកដាក់ខ្ពស់លើការការពារបរិស្ថាន និងធនធានធម្មជាតិ និងប្រកាន់ជំហរច្បាស់លាស់ ដោយមិនបណ្ដោយឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងចាក់សំរាមរបស់ប្រទេសណាមួយឡើយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News
April 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជុំវិញការជេរប្រមាថចំពោះកីឡាករ បួ ខាវ ដែលតំណាងឱ្យប្រទេសថៃ មកចូលរួមព្រឹត្តិតការណ៍ស៉ីហ្គេមនៅកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើយ៉ាងទទួចចំពោះប្រជាជនកម្ពុជា សូមកុំមានការប្រមាថមាក់ងាយចំពោះកីឡាករ បួ ខាវ ឬកីឡាករបរទេសផ្សេងទៀតឱ្យសោះ ទោះបីពេញចិត្ត ឬមិនពេញចិត្តយ៉ាងក៏ដោយ នេះក៏ដើម្បីរក្សភាពថ្លៃថ្នូរក្នុងភាពជាម្ចាស់ផ្ទះ និងក្នុងនាមជាប្រជាជាតិកម្ពុជា។ ការស្នើយ៉ាងដូច្នេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺដោយសារមានទំព័រ Facebook មួយបានសរសេរពាក្យមិនសមរម្យចំពោះវត្តមានចូលរួម ក្នុងព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា របស់កីឡាករប្រដាល់ បួ ខាវ ដែលមកចូលរួមក្នុងនាមតំណាងប្រទេសថៃ។ នៅក្នុងសំណេរលើទំព័រ Facebook ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន
April 28, 2023 - ព័ត៌មានជាតិ
(កំពត)៖ លោក ឈុន ច័ន្ទសីហា ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអភិបាលរងក្រុងបូកគោ ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាលើប្រពន្ធរបស់ខ្លួន។ ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានតុលាការបានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ គឹម បញ្ញា ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាក់ជន (ប្ដីវាយប្រពន្ធ)» ប្រព្រឹត្តនៅចំណុចភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូង ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ និងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ សូមជម្រាបថា អភិបាលរងក្រុងបូកគោ
April 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី ធី សុវណ្ណថា រួមនិងមន្ត្រីចំនួន៥រូបផ្សេងទៀត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រដែលជាក្រុងបង្កើតថ្មីនៅក្នុងខេត្តកណ្តាល។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានបង្ហាញថា សមាសភាពអភិបាលរងក្រុង ៥នាក់ផ្សេងទៀតរួមមាន៖ លោក ផៃ ច័ន្ទសុភី ផ្ទេរពីអភិបាលរងស្រុកល្វាឯម, លោក ផុន គឹមឡុង, លោក ស៉ឹង សុផាន់ណា, លោក ជា ហ៊ោ និង លោក
April 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងមួយថ្ងៃជាមធ្យមខេត្តស្វាយរៀង រកចំណូលពន្ធគយ ដែលប្រមូលបាននៅតាមច្រកទ្វារព្រំដែន មានជាមធ្យម ១.២លានដុល្លារ ឬប្រហាក់ប្រហែល ៣៦លានដុល្លារ ក្នុងមួយខែ។ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តស្វាយរៀង» លោក ម៉ែន វិបុល បានអះអាងថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ ខេត្តស្វាយរៀង ប្រមូលចំណូលពន្ធគយ បានប្រមាណ៤០០លានដុល្លារ កើនឡើង២៣ភាគរយ បើធៀបឆ្នាំ២០២១។ អភិបាលខេត្តស្វាយរៀង បានថ្លែងយ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២២នេះ
April 28, 2023 - ព័ត៌មានជាតិ
(កំពត)៖ ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ពាក់ព័ន្ធការបោកប្រាស់លុយប្រជាពលរដ្ឋជិត៤០លានដុល្លារ ដើម្បីឲ្យទិញដីឡូតិ៍របស់ខ្លួន។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ មន្ដ្រីជាន់ខ្ពស់សាលាដំបូងខេត្តកំពត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយបញ្ចប់ការសួរនាំ តាមការចោទប្រកាន់របស់តំណាងអយ្យការនោះ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពត បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន»។ សូមរំលឹកថា ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ លោកឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ត្រូវបានឃាត់ខ្លួន
April 27, 2023 - SEA GAMES
(ភ្នំពេញ)៖ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងប្រាប់បណ្តាញ Fresh News នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា មិនមានករណីមនុស្សម្នាក់ ទទួលបានសំបុត្រ ចំនួន ៥០សន្លឹក សម្រាប់មើលការប្រកួតបាល់ទាត់វិញ្ញាសារផ្នែកបុរស អាយុក្រោម ២២ឆ្នាំឡើយ។ បើតាមការលើកឡើងរបស់លោក កែវ សារ៉េត បានឲ្យដឹងទៀតថា ចំពោះករណីការចែកចាយរឿងមនុស្សម្នាក់ ទទួលបានសំបុត្រ ៥០សន្លឹក គឺជាការថតលេងសើចខុសទំនង របស់មន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបត្រូវមហាជនរិះគន់។ លោក កែវ សារ៉េត បានសម្តែងការពេញចិត្តលើលោក ប្រាក់ សុវណ្ណារ៉ា
April 27, 2023 - សិល្បៈ
លោកជំទាវ សាស្រ្តាចារ្យ សុទ្ធ សុម៉ាលី ទទួលបានមេដាយ សិល្បៈ និងអក្សរសាស្រ្ត ថ្នាក់សេនា ពីស្ថានទូតបារាំង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា លោកឯកអគ្គរដ្ឋទូតបារាំង កាលពីម្សិលមិញបានបំពាក់មេដាយ សិល្បៈ និងអក្សរសាស្រ្ត ថ្នាក់សេនា ជូនលោកជំទាវ សុទ្ធ សុម៉ាលី ដែលជាតួអង្គសំខាន់ម្នាក់ក្នុងរបាំបុរាណខ្មែរ។ ការផ្តល់គ្រឿងឥស្សរិយយសនេះបង្ហាញពីការទទួលស្គាល់ចំពោះការចូលរួមចំណែករបស់លោកជំទាវក្នុងការអភិរក្ស និងការបង្រៀនរបាំព្រះរាជទ្រព្យ ដែលសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។ កើតក្នុងគ្រួសារអ្នករបាំដ៏ល្បី លោកជំទាវ សុទ្ធ សុម៉ាលី បានប្ដេជ្ញាផ្សព្វផ្សាយរបាំព្រះរាជទ្រព្យលើឆាកអន្តរជាតិ តាមរយៈការសម្តែង និងការផ្ទេរចំណេះដឹង។ លោកជំទាវបានធ្វើដំណើរជាទៀងទាត់ទៅប្រទេសបារាំងដើម្បីបង្រៀនរបាំដ៏ពិសិដ្ឋនេះនៅក្នុងសមាគមមួយ។
April 26, 2023









