- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាឲ្យកម្លាំងអាវុធហត្ថចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ រហូតប្រើអាវុធបើសិនក្រុមជនល្មើសប្រឆាំង និងបាញ់តបតមកកងកម្លាំង។ តាមរយៈសារសំឡេងនៃបទបញ្ជា ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបញ្ជាឲ្យរៀបកម្លាំង ១៥០នាក់ បំពាក់កាំភ្លើងគ្រប់ដៃ មធ្យោបាយរបស់យើង បើចាំបាច់ប្រើរថពាសដែកក៏បានដែរ ទៅកន្ទ្រប់ពួកអស់ហ្នឹងឲ្យអស់មើរ៍ មានប៉ុន្មាននាក់ពួកអាបំផ្លាញព្រៃឈើហ្នឹង។ វ៉ៃខ្នោះ ចងហ្អែងមើរ៍។ មានប៉ុន្មាននាក់
April 26, 2023 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាមេរិក Westerdam ដែលត្រូវបានអនុញ្ញាតឱ្យចូលចត នៅកំពង់ផែព្រះសីហនុ កាលពីអំឡុងផ្ទុះកូវីដ១៩ ដើមឆ្នាំ២០២០កន្លងទៅនោះ នឹងធ្វើដំណើរមកចូលចតនៅកំពង់ផែនេះ ជាថ្មីនាអំឡុងខែធ្នូចុងឆ្នាំ២០២៣ ជាមួយនឹងអ្នកដំណើរ និងសហនាវិកមិនតិចជាង ៣,៥០០នាក់ឡើយ។ គួរជម្រាបថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Westerdam ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតដោយមិនអល់អែកឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីប្រទេសចំនួន៤ និងកោះចំនួន ២មិនអនុញ្ញាតឱ្យចូលចត ហើយរសាត់អណ្តែតតែលតោលលើលម្ហមហាសាគរអស់រយៈពេល១២ថ្ងៃ ព្រោះតែការសង្ស័យមនុស្សលើនាវានេះ មានផ្ទុកមេរោគកូវីដ១៩។ នាឱកាសសន្និសីទសារព័ត៌មានថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅទីតាំងកំពង់ស្វយ័តក្រុងព្រះសីហនុ
April 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវប្រជាពលរដ្ឋ ដែលចូលរួមទស្សនាការប្រកួតនានាក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ត្រូវរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ដើម្បីបញ្ចៀសហានិភ័យនានា។ សម្តេចតេជោ បានអំពាវនាវបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជាសរុប ៣,៥៤០នាក់ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នៅវិមាន៧មករា។ ក្រៅតែពីការអំពាវនាវបែបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមដល់អភិបាលរាជធានី-ខេត្ត រៀបចំដាក់ផ្ទាំងស្លាយឱ្យប្រជាពលរដ្ឋបានទស្សនាការផ្សាយផ្ទាល់នូវព្រឹត្តិការណ៍នៃការប្រកួតនានា។ សូមបញ្ជាក់ថា នៅសល់រយៈពេលតែ៩ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងឈានមកដល់ហើយ។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ កម្ពុជា។ កម្ពុជា បានខកខាន និងរង់ចាំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតំបន់អាស៊ីអាគ្នេយ៍មួយនេះ អស់រយៈពេល ៦៤ឆ្នាំមកហើយ។ បើទោះបីកម្ពុជាទើបធ្វើជាម្ចាស់ផ្ទះនៃការប្រកួតលើកដំបូង
April 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ពិតជាមានករណីជនសង្ស័យ២នាក់ បានលួចរត់ចេញពីកន្លែងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ប្រាកដមែន កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់ថា មូលហេតុដែលបង្កឱកាសឲ្យជនសង្ស័យទាំងពីរនាក់នោះ លួចរត់ចេញពីកន្លែងឃុំខ្លួនបណ្ដោះអាសន្ន គឺដោយសារពេលកើតហេតុមេឃភ្លៀង និងមានខ្យល់ខ្លាំង ពេលនោះស្រាប់តែឆ្លងចរន្ដអគ្គិសនីដាច់ភ្លើង។ នៅពេលដាច់ភ្លើងនោះ ក៏ស្រាបតែលឺសំឡេងឆោឡោឡើងនៅបន្ទប់ឃុំខ្លួនបណ្ដោះអាសន្ន ពេលនោះកម្លាំងនគរបាលបានចូលទៅពិនិត្យឃើញមានរបើកជ្រីជញ្ជាំង ទំហំប្រហែលកន្លះម៉ែត្រ ដែលអាចឲ្យជនសង្ស័យទាំងពីរលូនចេញក្រៅបាន។ អ្នកនាំពាក្យរូបនេះ
April 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សាលាគណរាជធានីភ្នំពេញ បានស្នើដល់គ្រប់វត្តអារាមក្នុងរាជធានីភ្នំពេញ ធ្វើការវាយជួង រគាំង និងទូងស្គរ ឱ្យបានកងរំពង ដើម្បីចូលរួមអបអរសាទរក្នុងពិធីទទួល និងដង្ហែព្រះអគ្គិជ័យកីឡា នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃនេះ។ យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា សាលាគណរាជធានីភ្នំពេញ និងជំនាញពាក់ព័ន្ធ សូមប្រគេនព្រះអនុគណខណ្ឌទាំង១៤ ព្រះចៅអធិការ គ្រប់វត្ត ព្រះមេត្តាជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា ពីតំបន់អាស៊ានចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគៀល-ណងណុក ស្មៀន ខេត្តស្ទឹងត្រែង និងដង្ហែបន្តឆ្ពោះទៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប។ នៅថ្ងៃសុក្រ
April 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដំណឹងដ៏រីករាយ! ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង ដោយរដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មី ១ក្បាលទៀត នៅម៉ោង១៣៖៤២នាទី នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចអន្លង់កោះកូនសាត់ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ តាមការអង្កេតកូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ ១សប្តាហ៍ កំពុងហែលជាមួយផ្សោតពេញវ័យ ២ក្បាលទៀត។ ការកត់ត្រាកូនផ្សោតថ្មីនេះ ជាកូនផ្សោតទី៣ហើយ កត់ត្រាចាប់តាំងពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣។ គួរឱ្យដឹងថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល។ ជាច្បាប់ធម្មជាតិកំណត់ សត្វផ្សោតអាចរស់បានត្រឹមអាយុ
April 26, 2023 - សង្គម
បាត់ដំបង៖ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ប្រហែលជាបានស្គាល់គណនីហ្វេសប៊ុករបស់ព្រះតេជគុណ ព្រះនាម ស៊ាក់ ស៊ីន ដែលតែងតែបង្ហោះចែកចាយសកម្មភាពនានារបស់លោកនេនតូចៗទាំងសកម្មភាពសិក្សា និងសកម្មភាពទូទៅ ដើម្បីឲ្យមហាជនបានទស្សនា។ ថ្មីៗនេះ ព្រះតេជគុណ ស៊ាក់ ស៊ីន បានបង្ហោះវីដេអូ និងរូបថតជាច្រើនសន្លឹកដែលបង្ហាញពីកូននេន ពន្លឺ យំតាមញោមម្តាយ ព្រោះមិនដាច់ចិត្តឲ្យញោមម្តាយត្រឡប់ទៅវិញ ព្រោះតែនេនតូចបានបួសរៀន នៅឯសាលាពុទ្ធិកបឋមសិក្សាវត្តស្វាយដង្គុំ ខេត្តបាត់ដំបង ជាមួយព្រះតេជគុណ។ ដោយនៅក្នុងការបង្ហោះនោះមានខ្លឹមសារថា «ព្រោះតែភាពក្រ កូនបែកពីម៉ែឳ ដើម្បីមករកកន្លែងរៀនសូត្រ។ នរណាក៏ត្រូវការភាពកក់ក្ដៅ តែវាសនាបានតែប៉ុណ្ណឹង»។ ជាមួយគ្នានោះព្រះតេជគុណ ក៏មានសង្ឈដីការទៀតថា «អ្នកបួសយល់អារម្មណ៍នេះច្បាស់»។ យ៉ាងណាមិញបន្ទាប់ពីឃើញការបង្ហោះនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបាន ចូលទៅសរសើរពីកូននេនតូច
April 26, 2023 - ព័ត៌មានជាតិ
(ប៉េកាំង)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានស្នើដល់ភាគីចិន ជួយជំរុញការផ្តល់អាទិភាពក្នុងការស្តារ និងបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញ រវាងប្រទេសទាំងពីរ ឱ្យយ៉ាងហោចណាស់៣០០ជើងក្នុងមួយសប្តាហ៍ ឱ្យបានក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យអាកាសចរស៊ីវិលនៃប្រទេសទាំងពីរជាបន្តទៀត។ សំណើនេះបានធ្វើឡើងក្នុងឱកាសលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានសម្តែងការគួរសមជាមួយជាមួយលោក Captain Song Zhiyong ប្រធានរដ្ឋបាលអាកាសចរស៊ីវិលចិន និងបានចុះហត្ថាលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិបត្តិការ ស្តីពីការពង្រឹងសុវត្ថិភាពហោះហើរ នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ិន ចាន់សេរីវុត្ថា
April 26, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ទីបំផុតនៅថ្ងៃអង្គារនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសជាផ្លូវការហើយ នូវការបន្តឈ្មោះជាប្រធានាធិបតីសម្រាប់អាណត្តិទី២ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។ លោក បៃដិន បានធ្វើការប្រកាសជាផ្លូវការខាងលើ តាមរយៈការបង្ហោះវីដេអូមួយ នៅលើគណនី Twitter របស់លោក ហើយវាត្រូវចំរយៈពេល៤ឆ្នាំគត់តែម្តង បន្ទាប់ពីលោកបានប្រកាសឈរឈ្មោះ ប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិក ជាលើកដំបូងកាលពីឆ្នាំ២០១៩។ ដោយស្ថិតក្នុងអាយុ៨០ឆ្នាំ លោក ចូ បៃដិន គឺជាប្រធានាធិបតីអាមេរិក ដែលមានវ័យចំណាស់បំផុត ហើយនឹងមានអាយុ
April 26, 2023 - SEA GAMES
(ភ្នំពេញ)៖ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានស្នើសូមអ្នកគាំទ្រដែលមិនមានសំបុត្រ មេត្តាកុំផ្លោះរបងចូលមើលការប្រកួតបាល់ទាត់ នៅកីឡដ្ឋានជាតិអូឡាំពិក។ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា សមត្ថកិច្ចជាច្រើននាក់ នឹងត្រូវដាក់ការពារតាមរបង ដើម្បីការពារបាតុភាពបែបនេះ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា សំបុត្រឥតគិតថ្លៃទាំងអស់ សម្រាប់សាធារណជនទស្សនាការប្រកួតកីឡាស៉ីហ្គេម វិញ្ញាសាបាល់ទាត់បុរស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រូវបានចែកអស់ហើយ។ លោក កែវ សារ៉េត បានបញ្ជាក់ប្រាប់បណ្តាញ Fresh News ថា ពហុកីឡដ្ឋានជាតិអូឡាំពិក មានកៅអីប្រមាណ ២៩,០០០កន្លែង ក្នុងនោះនៅទីតាំងម្លប់មានតែ
April 25, 2023









