Naren
  • ព័ត៌មានជាតិ

    (កំពត)៖ លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោម្នាក់ ត្រូវបានកោះហៅឲ្យចូលបំភ្លឺ នៅស្នងការដ្ឋាននគរបាលខេត្តកំពត ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើប្រពន្ធរបស់ខ្លួន។ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះថា សមត្ថកិច្ចជំនាញបានកោះហៅលោក គឹម បញ្ញា ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើប្រពន្ធ។ គួរជម្រាបថា គណនី Facebook មួយឈ្មោះ Ah Leak បានបង្ហោះថា ខ្លួនត្រូវបានប្ដីដែលមានតួនាទីជាអភិបាលរងក្រុងបូកគោ ខេត្តកំពត ប្រើប្រាស់អំពើហង្សាម្ដងហើយម្ដងទៀត ទាំងដែលប្ដីធ្លាប់បានធ្វើកិច្ចសន្យាបញ្ឈប់ការ ប្រើប្រាស់អំពើហិង្សាលើរូបនាង។

    April 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញបំណងចង់ឈរឈ្មោះបោះឆ្នោតធ្វើមេឃុំ នៅពេលដែលសម្តេចចាកចេញពីនាយករដ្ឋមន្រ្តី ដើម្បីស្វែងយល់ពីរបៀបធ្វើការរបស់មេឃុំ ស្មៀន ជាពិសេសស្ថានភាពនានានៅក្នុងមូលដ្ឋានជាដើម។ ការបង្ហាញពីបំណងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានជាតិអប់រំ។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកជួយកសាងសាលា ជួយកសាងផ្ទះគ្រូនៅតាមសាលាដែលជួយសង់អគារសិក្សា និងលើកទឹកចិត្តឱ្យមេឃុំនៅតាមឃុំនានា ជួយរៀបចំជាផ្ទះសម្បែងសម្រាប់គ្រូស្នាក់នៅ។ សម្តេចតេជោ ហ៊ុន

    April 25, 2023
  • ព័ត៌មានអន្តរជាតិ

    (យូអិន)៖ អង្គការសហប្រជាជាតិ បានបញ្ជាក់ឡើងវិញ នៅថ្ងៃចន្ទសប្ដាហ៍នេះថាឥណ្ឌានឹងវ៉ាដាច់ចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក នៅក្នុងសប្ដាហ៍នេះ ដោយនឹងមានប្រជាជនជាង ១.៤៣ពាន់លាននាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។ នាយកដ្ឋានសេដ្ឋកិច្ច និងកិច្ចការសង្គមនៃអង្គការសហប្រជាជាតិធ្វើសេចក្ដីរាយការណ៍បែបនេះ បន្ទាប់ពីកាលពីសប្ដាហ៍មុន នាយកដ្ឋានមួយនេះបានអះអាងក្នុងរបាយការណ៍ ប្រចាំឆ្នាំថាឥណ្ឌានឹងមានប្រជាជនច្រើនជាងចិន នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ។ នាយកដ្ឋាននេះដដែល បានគូសបញ្ជាក់ជាថ្មីដូច្នេះថា «នៅត្រឹមដំណាច់ខែនេះ (ខែមេសា) ប្រជាជនឥណ្ឌានឹងកើនដល់ ១,៤២៥,៧៧៥,៨៥០នាក់ ដោយនឹងវ៉ាដាច់ប្រជាជនចិនដីគោក»។ ប៉ុន្តែ តួលេខរបស់ចិនមិនរាប់បញ្ចូលប្រជាជនតៃវ៉ាន់ ហុងកុង ឬម៉ាកាវនោះទេ។ គួរបញ្ជាក់ថា ការព្យាករថាឥណ្ឌានឹងមានប្រជាជនច្រើនជាងចិន ធ្វើឡើងដោយផ្អែកលើការកើនឡើងយ៉ាងឆាប់រហ័សនៃប្រជាជនឥណ្ឌា និងការធ្លាក់ចុះចំនួនប្រជាជនចិន

    April 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖  លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ចូលរួមអមដោយលោក តន់ សុខជា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត និងតំណាងអគ្គនាយកដ្ឋានជំនាញមួយចំនួន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំដោយលោក TAKAHASHI Fumiaki អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងជាប្រធានសមាគម (JCA) នៅទីស្តីការក្រសួង។ គោលបំណងចម្បងរបស់ JCA ក្នុងកិច្ចពិភាក្សានេះ គឺដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យ ដែលក្រសួងឧស្សាហកម្ម

    April 25, 2023
  • SEA GAMES

    (ភ្នំពេញ)៖ សំបុត្រសម្រាប់ការប្រកួតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាងក្រុម U22 ឥណ្ឌូនេស៊ី និងហ្វីលីពីន និងការប្រកួតរវាងម្ចាស់ផ្ទះកម្ពុជា ជួបទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានចែកអស់ហើយ។ នេះបើយោងតាមការបង្ហោះរបស់សហព័ន្ធបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ សហព័ន្ធបាល់ទាត់កម្ពុជា បានឱ្យដឹងថាសម្រាប់បងប្អូនដែលមិនមានសំបុត្រចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិនោះទេ បងប្អូនក៏អាចរង់ចាំតាមដានទស្សនាតាមការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បានផងដែរ៕

    April 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ទុំ នីរ៉ូ​ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានថ្លែងថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត ដែលគិតក្នុងរយៈពេល៥ឆ្នាំចុងក្រោយ​នេះ ផលិតផលដែលផលិតបានក្នុងវិស័យកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ​ផ្តល់ចំណូលបានប្រមាណពី៧០០ទៅ៨០០លានដុល្លារ ដែលបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចរបស់ខេត្តស្ទឹងត្រែងទាំងមូល ​និងរួមចំណែកក្នុងកំណើន GDP ក្នុងរង្វង់ពី៦៧ទៅ៦៩%ក្នុងមួយឆ្នាំ។ លោក ទុំ នីរ៉ូ​ ថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តស្ទឹងត្រែង» រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ លោកបានឱ្យដឹងថា ក្នុងចំណោមវិស័យដែលមានសក្តានុពលសំខាន់ៗរបស់រដ្ឋបាលខេត្តស្ទឹងត្រែង វិស័យកសិកម្មជាវិស័យអទិភាពមួយដែលមានតួនាទីសំខាន់ក្នុងការធានាសន្តិសុខស្បៀង

    April 25, 2023
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ ប្រជាពលរដ្ឋដែលលក់ដូរនៅចំណុចស្ពានត្រស់ ក្នុងឃុំបាធាយ ស្រុកបាធាយ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានអះអាងថា គ្មានការលក់សត្វព្រៃខុសច្បាប់ទៀតទេ បន្ទាប់ពីមានការណែនាំពីសមត្ថកិច្ច ស្រុកបាធាយជារឿយៗ និងការចុះល្បាតជាប្រចាំផងនោះ។ អ្នកស្រី ហ៊ុម ពាញ អាយុ៥៥ឆ្នាំ បានឱ្យដឹងថា អ្នកស្រីបានមកលក់ដូរនៅចំណុចស្ពានត្រស់នេះ មានរយៈពេលជាង២៥ឆ្នាំហើយ គឺលក់ត្រីឆ្អើរ, ប្រេងសាំង និងឥវ៉ាន់តិចតួចផ្សេងទៀតប៉ុណ្ណោះ។ ចំណេកសត្វព្រៃខុសច្បាប់ គាត់មិនមានលក់ទេដោយប្រការនេះ អាជ្ញាធរស្រុកបាធាយ បានហាមឃាត់ និងចុះណែនាំជាប្រចាំ។ ស្រ្តីឈ្មោះ ពេញ ស្រីលីន អាយុ២៩ឆ្នាំ ជាអ្នកលក់ម្នាក់ទៀត បានបញ្ជាក់ថា គាត់លក់ត្រីឆ្អើរ,

    April 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧកញ៉ា ស្រី ចាន់ថន បានចូលរួមសម្តែងការសោកស្តាយ ក្រោយកីឡាករប្រដាល់ ធឿន ធារ៉ា ខកខានឡើងសង្វៀនប្រកួតនៅប្រទេសម៉ាឡេស៊ី ដែលនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ព្រោះតែរបួសដៃ។ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា «ឥឡូវនេះខ្ញុំបានមកសួរសុខទុក្ខប្អូនធារ៉ាហើយៗបងប្អូន។ ខ្ញុំឃើញប្អូនធារ៉ាស្ថិតនៅក្នុងស្ថានភាពបែបនេះខ្ញុំមានក្តីអាណិត ប្អូនជាពន់ពេក។ ខ្ញុំបានជួយឧបត្ថម្ភថវិកាចំនួន២លានរៀលសម្រាប់ការហូបចុកផ្សេងៗជាបណ្តោះអាសន្នសិន។ ហើយសម្រាប់ការចំណាយទៅលើការព្យាបាលរបួសដៃរបស់ប្អូនធារ៉ា ខ្ញុំនឹងជួយរហូតទាល់តែជាសះស្បើយ។ ខ្ញុំនឹងតាមដានរាល់ការព្យាបាលរបួសរបស់ប្អូនធារ៉ាជាបន្តបន្ទាប់ ព្រោះខ្ញុំចង់ឃើញប្អូនធារ៉ា អាចឡើងសង្វៀនប្រកួតយកជ័យជំនះជូនប្រទេសជាតិយើងសារជាថ្មីម្តងទៀត។ ខ្ញុំក៏សូមចូលរួមសោកស្តាយផងដែរ ដែលប្អូនធារ៉ាមិនអាចចូលរួមការប្រកួតនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ

    April 24, 2023
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ តាមព័ត៌មានបឋមបានរាយការណ៍ថា មានករណីបាក់ច្រាំងទន្លេបាសាក់ ត្រង់ចំណុចមុខផ្សារស្អាងព្រែកតូច ក្នុងស្រុកស្អាង បណ្ដាលឲ្យផ្ទះពលរដ្ឋចំនួន៣៧ខ្នងរងការខូចខាត ដោយផ្ទះខ្លះបាក់ចូលទន្លេ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។ អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានចេញបញ្ជាភ្លាមៗដល់អាជ្ញាមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចចេញអន្តាគមន៍ជួយសង្រ្គោះពលរដ្ឋបន្ទាន់ផងដែរ។ បើតាមសេចក្តីរាយការណ៍ មកទល់នឹងម៉ោងនេះ ពុំទាន់មានសេចក្ដីរាយការណ៍ពីករណីគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ហើយអាជ្ញាធរក៏កំពុងញាប់ដៃញាប់ជើងជួយសង្រ្គោះពលរដ្ឋផងដែរ។ គួរជម្រាបថា កន្លែងបាក់ស្រុតខាងលើនេះជាតំបន់ខ្សែទឹកកោង ដែលចំមុខទឹកហូរបុកមកជារៀងរាល់ថ្ងៃ ខណ:ដែលប៉ុន្មានឆ្នាំមុន មានករណីដាច់សាឡុងបូមខ្សាច់នៅទីនេះ ហើយពលរដ្ឋតវ៉ាជាញឹកញាប់ទម្រាំតែគេដកចេញ ហើយករណីបាក់ស្រុតផ្ទះក៏នៅបន្តលងបន្លាចពលរដ្ឋពលរដ្ឋមកដល់បច្ចុប្បន្ន៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    April 24, 2023
  • SEA GAMES

    (ភ្នំពេញ)៖ សំបុត្រសម្រាប់ការប្រកួតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាងក្រុម U22 ឥណ្ឌូនេស៊ី និងហ្វីលីពីន និងការប្រកួតរវាងម្ចាស់ផ្ទះកម្ពុជា ជួបទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលត្រូវបានចែកចាប់ពីថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១២ថ្ងៃត្រង់នេះបានអស់ហើយ សម្រាប់ទីតាំងចែកនៅមុខពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលបានចុះទៅដល់ទីតាំងផ្ទាល់។ ទោះជាសំបុត្រនៅពហុកីឡដ្ឋានជាតិអូឡាំពិកនៅថ្ងៃនេះ ត្រូវបានចែកអស់ក៏ដោយ លោកអ្នកអាចទៅរកនៅ The Blue Sports Center, Fan Sport Store, Double H

    April 24, 2023