- Naren
- ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ ក្រុមអ្នកជំនាញមកពីអង្គការផ្នែកអភិរក្សធនធានធម្មជាតិ ដែលកំពុងធ្វើសកម្មការពារសត្វព្រៃ និងអភិរក្សជីវៈចម្រុះនៅប្រទេសកម្ពុជា បានបង្ហាញទស្សនស្រដៀងគ្នា ដោយចង់ឃើញមានការដាក់ទោសទណ្ឌផ្នែកច្បាប់ឱ្យបានច្រើនឆ្នាំ ចំពោះបុគ្គលដែលនៅតែមិនរាងចារ ដែលនៅតែបន្តសកម្មភាពបរបាញ់ និងជួញដូរសត្វព្រៃដោយខុសច្បាប់ ដើម្បីជាសារព្រមានដល់ជនទាំងឡាយណាដែលបន្តលួចលាក់ប្រព្រឹត្តបទល្មើសនេះ។ ក្នុងឱកាសថ្លែងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ «អន្ទាក់សូន្យលើកទី២» នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជា និងជាប្រធានលេខាធិការដ្ឋានយុទ្ធនាការអន្ទាក់សូន្យ បានបង្ហាញបំណងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់ឃើញការដាក់ទោសទណ្ឌនេះ គឺជាទោសទណ្ឌមួយដែលជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ ចំពោះអ្នកដែលមានអន្ទាក់ និងសម្លាប់សត្វព្រៃ អ៊ឹចឹងខ្ញុំស្នើក្រសួងបរិស្ថានពិនិត្យមើលមាត្រាមួយចំនួនពាក់ព័ន្ធនឹងច្បាប់តំបន់ការពារ»។ លោក សេង ទៀក
April 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា បច្ចុប្បន្នមាននិស្សិតខ្មែរ-ឥស្លាម ចំនួន៦នាក់ កំពុងស្នាក់នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដែលកំពុងតែជួបវិបត្តិនយោបាយ និងសង្គ្រាម។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីកាត់ប្ញសសីមា ព្រះវិហារ ព្រះពុទ្ធ បដិមា និងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេចកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ និងពិចារណាជម្លៀសប្រជាពលរដ្ឋខ្មែរទាំង៦នាក់នោះ ចេញពីប្រទេសស៊ូដង់ខាងត្បូងផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បច្ចុប្បន្នកំពុងនៅប្រទេសស៊ូដង់
April 24, 2023 - SEA GAMES
(ភ្នំពេញ)៖ ស្របពេលសល់តែ១១ថ្ងៃទៀតទេ ព្រឹត្តិការណ៍ស៊ីហ្គេម បានឈានចូលមកដល់ កម្ពុជា នឹងចំណាយបន្ថែមប្រមាណ ៧លានដុល្លារបន្ថែម សម្រាប់ការស្នាក់នៅ និងហូបចុករបស់គណៈប្រតិភូកីឡាស៊ីហ្គេម។ នេះបើយោងតាមប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីពិធីកាត់ប្ញសសីមា ព្រះវិហារ ព្រះពុទ្ធ បដិមា និងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា «យើងធ្វើម្ចាស់ផ្ទះឆ្នាំនេះ ឥតគិតថ្លៃទាំងអស់ ការដែលធ្វើបែបនេះធ្វើឱ្យគេស្គាល់បេះដូងខ្មែរពិតប្រាកដ យើងចំណាយប្រមាណជា៧លានដុល្លារថែមទៀត ដើម្បីចិញ្ចឹមកីឡាករ កីឡាការិនី ដែលមកប្រកួត តាមធម្មតាគឺត្រូវបង់ឱ្យម្ចាស់ផ្ទះមួយថ្ងៃ៥០ដុល្លារ។ ឯយើងមិនឱ្យបង់ទេ
April 24, 2023 - ព័ត៌មានជាតិ
(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះថា ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ លោកឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ត្រូវបានឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងបទឆបោក ដែលធ្វើឲ្យប្រជាពលរដ្ឋលង់ខ្លួន ទៅខ្ចីលុយពីស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ រួមទាំងលុយផ្ទាល់ខ្លួន ទៅទិញដីឡូតិ៍របស់ឧកញ៉ា ជា សារ៉ន។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានគូសបញ្ជាក់ថា នៅក្នុងខេត្តកំពត មានប្រជាពលរដ្ឋចំនួន ២,៤៦១នាក់ ស្រី
April 24, 2023 - សង្គម
(ភ្នំពេញ)៖ កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ត្រូវបោះបង់ការប្រកួតនៅក្នុងទឹកទីបួន បញ្ហាខូចដៃមិនអាចបន្តការប្រកួតទៀតបានជាមួយកីឡាករថៃ ក្រុង ចក្រ។ ក្នុងនោះផងដែល ឧកញ៉ា ស្រី ចាន់ថន ក្រោយពីបានដឹងដំណឹងរបួសរបស់ ធឿន ធារ៉ា លោកក៏បានប្រកាសនឹងចេញថវិកាទាំងស្រុងក្នុងការព្យាបាល។ ដោយ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ដូចបងប្អូនបានដឹងហើយថា កីឡាករ ធឿន ធារ៉ា ទើបតែប្រកួតចប់នៅថ្ងៃនេះ ហើយឥឡូវគាត់បានរងរបួសដៃស្តាំ ដូច្នេះខ្ញុំសូមប្រកាសជាសាធារណៈថា ខ្ញុំនឹងចេញថវិកាទាំងស្រុងក្នុងការព្យាបាលដៃរបស់ ធារ៉ា។ ខ្ញុំសូមចូលរួមសោកស្តាយចំពោះការប្រកួតរបស់ធារ៉ានៅថ្ងៃមិញនេះ
April 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧកញ៉ា ស្រី ចាន់ថន ដែលជាម្ចាស់ក្លិបគុនខ្មែរជើងឯកពិភពលោក នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នករៀបចំកម្មវិធីប្រកួតក្បាច់គុនកម្រិតពិភពលោក ចំនួន២រូប លោក Shimada Yuji និង លោក Shinoda Sotaro បានមកដល់កម្ពុជា ដើម្បីសិក្សាពីស្ថានភាពគុនខ្មែរ។ លោកបានឱ្យដឹងថា ជនជាតិជប៉ុន២រូបនេះនឹងស្នាក់នៅប្រទេសកម្ពុជារយៈពេលមួយយប់ពីរថ្ងៃ ដើម្បីធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ដោយធ្វើការសិក្សាស្វែងយល់ពីគុនខ្មែរ និងប្រវត្តិសាស្ត្រកម្ពុជា។ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖ «សូមជម្រាបជូនបងប្អូនថា មកដល់ម៉ោងនេះលោក Shinoda ដែលជាអ្នករៀបចំកម្មវិធីប្រកួតក្បាច់គុនកម្រិតពិភពលោកបានមកដល់ប្រទេសកម្ពុជាហើយ។ គាត់នឹងស្នាក់នៅប្រទេសកម្ពុជារយៈពេលមួយយប់២ថ្ងៃ។
April 22, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកត់សម្គាល់ឃើញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី របស់ចិន កំពុងមានកំណើនខ្ពស់ ដែលជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ។ លោក ប៉ាន សូរស័ក្តិ បានកត់សម្គាល់បែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក ឡាន ធានលី អភិបាលតំបន់ស្វយ័តក្វាងស៊ី នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភោគីត្រា។ ជំនួបនេះធ្វើឡើងក្នុងបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ប្រជាជន និងប្រជាជន រវាងកម្ពុជា និងខេត្តក្វាងស៊ី។ ក្នុងឱកាសនៃជំនួបពិភាក្សានោះ លោករដ្ឋមន្ត្រី ប៉ាន
April 22, 2023 - សិល្បៈ
អ្នកនាង គង់ ស្រីនីន ហៅ ទីនីន កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ បានចូលរួមនៅក្នុងកម្មវិធី ផេះខន Podcast ។ នៅក្នុងការចូលរួមជាភ្ញៀវកិត្តិយសស្រីស្អាត ទីនីន បានផ្តល់នូវបទពិសោធន៍ការងារ និងជីវិតផ្ទាល់ខ្លួនជាច្រើន ក្នុងនោះអ្នកនាងក៏បាននិយាយពីរឿងស្នេហាផ្ទាល់ខ្លួន ដើម្បីលើកទឹកចិត្តដល់ស្ត្រីដទៃ។ សំដីរបស់អ្នកម្តាយវ័យក្មេងរូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសភាពស្ត្រី។ ទន្ទឹមនឹងមានមតិគាំទ្រនោះ ក៏មានមតិមួយចំនួនបានរិះគន់ជុំវិញរឿងរ៉ាវនេះដែរ។ ទីនីន ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនតូចបានលើកឡើងថា «មនុស្សស្រីចាប់ផ្តើមមានលុយ ចង់មើលងាយមនុស្សប្រុស» និងមតិខ្លះទៀតថា «មកពីចរិតបែបនឹងទើបមនុស្សប្រុសទៅចោល»។ ជាមួយគ្នានោះអ្នកនាងក៏បានបង្ហោះសារប្រតិកម្មមួយភ្លាមៗថា « After release
April 22, 2023 - សិល្បៈ
ចំប៉ីខ្មៅ ដែលត្រូវបានគេស្គាល់ថាតារាហ្វេសប៊ុក តែងតែមានវត្តមានវែកញែករឿងរ៉ាវដែលកើតឡើងនៅលើបណ្តាញសង្គម។ ជាក់ស្តែងថ្មីៗនេះ ចំប៉ីខ្មៅ បានចេញវីដេអូរិះគន់ទៅលើលោក ជី ដេវីត ជុំវិញចំនុចខ្វះខាតចំនួន ២ ដែលតារារ៉េបរូបនេះត្រូវដុសខាត់ឡើងវិញ។ ទន្ទឹមគ្នានោះ ចំប៉ីខ្មៅបានដាក់ចំណងជើងលើវីដេអូរបស់ខ្លួនថា «២ចំនុចដែល David គួរតែដុសខាត់»។ នៅក្នុងវីដេអូប្រមាណជាង ៥នាទីនោះ ចំប៉ីខ្មៅបានលើកយកចំនុចខ្វះខាតរបស់លោក ជី ដេវីត ដែលរួមមានដូចជា៖ ចំនុចទី១ ចំប៉ីខ្មៅថា ចម្រៀងរបស់លោក ជី ដេវីត ទី១ អត់មេឡូឌី ឬក៏មេឡូឌីដែលជី ដេវីត មកនៅក្នុងចម្រៀងបាត់ធាតុមួយ។ ដោយចំប៉ីខ្មៅបានលើកឡើងបន្តទៀតថា បទចម្រៀងរបស់លោកជី ដេវីត
April 22, 2023 - ព័ត៌មានអន្តរជាតិ
(កូរ៉េ)៖ ប្រៀបដូចជាការបញ្ចប់នៃយុគសម័យមួយ សម្រាប់អ្នកប្រើប្រាប់ Twitter រួមទាំងអ្នកធ្លាប់ប្រើកម្មវិធីនេះជាយូរមកហើយ ដូចជា BTS ជាដើម ខណៈថ្មីៗនេះគណនី Twitter ល្បីៗមួយចំនួនកំពុងបាត់បង់សញ្ញាធីកពណ៌ខៀវ។ សូម្បីតែក្រុមចម្រៀងល្បី BTS ដែលមានអ្នកតាមដាន Twitter ចំនួន ៤៨.៣លាននាក់ ក៏បានបាត់សញ្ញាធីកនេះដែរ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ Twitter បានប្រកាសថាខ្លួននឹងដកចេញនូវសញ្ញាធីក នៅថ្ងៃទី២០ ខែមេសា។ ឥឡូវនេះ អ្នកប្រើប្រាស់នឹងត្រូវចុះឈ្មោះប្រើប្រាស់ Twitter
April 21, 2023









