Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចាប់ផ្តើមដាក់ដំណើរការសាកល្បងរោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១ នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ។ នេះយើងយោងតាមសេចក្តី ជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ក្នុងការដាក់ដំណើរការសាកល្បងនេះ រដ្ឋាករទឹក នឹងបញ្ជូនទឹកស្អាតទៅផ្គត់ផ្គង់ នៅតំបន់ខណ្ឌជ្រោយចង្វារ ហើយការណ៍នេះអាចនាំឱ្យគុណភាពទឹកមានភាពល្អក់កករ កើតឡើងមួយរយៈពេលខ្លី។ លោក សោម សុវណ្ណ ប្រធាននាយកដ្ឋានអាជីវកម្ម នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​បានឱ្យដឹងថា នេះគឺជាការធ្វើតេស្តសាកល្បង ដើម្បីបញ្ចូលទឹកទៅក្នុងបំពង់នៅតំបន់ជុំវិញព្រែកលាប ​ហើយនៅអំឡុងថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា រដ្ឋាករទឹក នឹងចាប់ផ្តើមធ្វើតេស្តសាកល្បងបញ្ជូនទឹកឆ្លងទៅតំបន់ត្រើយខាងលិចនៃទន្លេ មុននឹងឈានដាក់ឱ្យដំណើរការជាផ្លូវការ នៅដើមខែឧសភា

    April 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បុគ្គលឈ្មោះ បែល វ៉ាន់ដែត អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបានដកកាំភ្លើងភ្ជង់អ្នកដទៃនោះ ត្រូវបានកម្លាំងនគរបាលរួមដៃគ្នាស្រាវជ្រាវឈានដល់ការចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ។ ប្រតិបត្តិការចាប់ខ្លួននេះ ធ្វើឡើងដោយកម្លាំងនាយកដ្ឋានកណ្ដាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិសុខ។ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា «បុគ្គលឈ្មោះ បែល វ៉ាន់ដែត ដែលពាក់ព័ន្ធករណីដកកាំភ្លើងភ្ជង់អ្នកដទៃនោះ ត្រូវបានកម្លាំងជំនាញចាប់ខ្លួនបានហើយ»។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី

    April 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញ ជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាហាណូយសំរោងអណ្ដែត» នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ លោកទេសរដ្ឋ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះ នៅមានយានយន្តហួសសុពលភាពឆៀកប្រមាណ ១៥៤ពាន់គ្រឿងទៀត មិនទាន់បានយកមកធ្វើការត្រួតពិនិត្យលក្ខណៈច្ចេកទេស ឱ្យបានត្រឹមត្រូវនោះទេ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានថ្លែងដូចនេះថា «រថយន្តដែលមិនទាន់បានឆៀកមាន ១៥៤ពាន់គ្រឿង ស្មើនឹង១៤% នៃរថយន្តទាំងអស់ ដូចនេះសូមសំណូមពរម្ចាស់យានយន្ត បើដឹងខ្លួនយើងហើយថា

    April 21, 2023
  • SEA GAMES

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ CAMBODIA 2023 បន្ទាប់ពីទទួលបានការជូនដំណឹងពីគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ស្តីពីការស្នាក់នៅ-ហូបចុក ដោយឥតគិតថ្លៃ អំឡុងពេលប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ម្ចាស់ផ្ទះកម្ពុជាទទួលបានការកោតសរសើរយ៉ាងខ្លាំងថា មានសណ្តានចិត្តល្អ ពីបណ្តាប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ទាំងមូល។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅក្រោយកិច្ចប្រជុំនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា៖ «ក្រោយទទួលបានការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន ក្នុងការមិនយកកម្រៃ សម្រាប់ការហូបចុក-ស្នាក់នៅ របស់ប្រតិភូ អត្តពលិក

    April 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមផ្ទៃដីទុកប្រមាណ១,១៧៦ហិកតា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិ​កោះ​ថ្ម ឃុំទន្លូង ស្រុកមេមត់ ដើម្បីអភិវឌ្ឍន៍ទៅជាតំបន់សេដ្ឋកិច្ចពិសេសមួយ នៅជាប់ព្រំដែនកម្ពុជា-វៀតណាមផ្ទាល់តែម្ដង។ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ដត្បូងឃ្មុំ» លោក ជាម ច័ន្ទ សោភ័ណ បានគូសបញ្ជាក់ថា តំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 គឺជាទីតាំងដែលសម្ដេចតេជោ ហ៊ុន សែន ជ្រើសរើសយកជាចំណុចផ្ដើម ដើម្បីចូលទៅប្រទេសវៀតណាម ស្វែងរកសុខសន្ដិភាពជូនប្រជាជនកម្ពុជា

    April 21, 2023
  • ព័ត៌មានអន្តរជាតិ

    (ថៃ)៖ កម្លាំងសមត្ថកិច្ចថៃ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានបង្រ្កាបសាច់ជ្រូកបង្កខុសច្បាប់ជាង៤លានគីឡូក្រាម នៅក្នុងកំពង់ផែអន្តរជាតិលែមឆបាំង ខេត្តឈុនបូរី ប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ bangkokbiznews។ បើតាមសមត្ថកិច្ច សាច់ជ្រូកបង្កខុសច្បាប់នេះ មានចំនួន១៤០ទូកុងតឺន័រ ដែលរកឃើញថា អាចបង្កឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទាន ហើយពេលនេះ សមត្ថកិច្ចថៃ ក៏កំពុងស្រាវជ្រាវ ដើម្បីស្វែងរកប្រភពសាច់ជ្រូកបង្កនេះផងដែរ។ បើតាមសារព័ត៌មាន thaipbsworld បានឱ្យដឹងថា ករណីនេះ កសិករចិញ្ចឹមជ្រូកក្នុងប្រទេសថៃ បានស្នើឱ្យបង្កើតគណៈកម្មការចម្រុះមួយរវាងរដ្ឋាភិបាល និងវិស័យឯកជនជាបន្ទាន់ ដើម្បីដោះស្រាយការរត់ពន្ធជ្រូកដោយខុសច្បាប់ ចូលមកក្នុងប្រទេស បន្ទាប់ពីមន្ត្រីគយនៅឯទីក្រុងកំពង់ផែ Laem Chabang បានរឹបអូសសាច់ជ្រូកក្លាសេនាំចូលដោយខុសច្បាប់ជាង ៤លានគីឡូក្រាម។

    April 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជាកំពុងតែពិភាក្សា ជាមួយនឹងភាគីប្រទេសបារាំង ពីការនាំចូលផ្លែប៉ោមស្រស់ពីប្រទេសបារាំងមកប្រទេសកម្ពុជា និងការនាំចេញផ្លែស្វាយស្រស់ ពីប្រទេសកម្ពុជា ទៅប្រទេសបារាំងវិញ។ ការពិភាក្សានេះធ្វើឡើងរវាងបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ជាមួយលោកស្រី Marion Chaminade ទីប្រឹក្សាកសិ-អាហារ ថ្នាក់តំបន់ប្រចាំនៅទីក្រុងហាណូយ ប្រទេសវៀតណាម លោក Emmanuel Ly-Batallan ទីប្រឹក្សាសេដ្ឋកិច្ច និងលោកស្រី តូ ម៉ាលីនដា អនុព័ន្ធនៃការិយាល័យសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ។ លោកស្រី Marion Chaminade បានស្នើសុំឲ្យអគ្គនាយកដ្ឋានកសិកម្ម

    April 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នេះបើយោងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ សូមរំលឹកថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី ២ ហើយ ក្នុងប្រទេសកម្ពុជា បន្ទាប់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ខណៈផ្លូវនេះ គឺជាផ្លូវថ្មីទាំងស្រុង ដែលមានប្រវែង សរុបប្រហែល ១៣៥ គីឡូម៉ែត្រ ហើយដែលត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រតាមគម្រោងគឺប្រើប្រាស់ថវិកាសាងសង់ចំនួន

    April 21, 2023
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានចុះពិនិត្យទីតាំងរៀបចំទីកន្លែងឱ្យមានសណ្តាប់ធ្នាប់សម្រាប់ត្រៀមប្រារព្វពិធីច្រត់ព្រះនង្គ័លដែលប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ៣។ ថ្លែងនាឱកាសនោះលោកអភិបាលបាលខេត្តកំពង់ធំ ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ស្រោចទឹកស្មៅបន្តទៀត និងដាក់ជីទីតាំងដែលត្រូវប្រារព្ធពិធីដើម្បីឲ្យស្មៅដុះបានល្អ ពិសេសគឺរៀបចំបរិវេណឲ្យបានធំទូលាយងាយស្រួលប្រារព្ធពិធីប្រកបដោយបរិយាកាសស្រស់បំព្រង។ ក្នុងនោះផងដែរអ្វីដែលឲ្យគួរឲ្យកត់សម្គាល់គឺត្រូវរៀបចំឲ្យមានផ្លូវចេញចូលប្រកបដោយសុវត្ថិភាព ក្នុងការធ្វើដំណើរពេលដែលប្រារព្វពិធីច្រត់ព្រះនង្គ័ល និងត្រៀមទីតាំងសម្រាប់ចតយានយន្តគ្រប់ប្រភេទផងដែរ។ លោក ងួន រតនៈ ក៏បានជំរុញឲ្យមន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ ជួយរៀបចំបរិវេណសម្រាប់ប្រារព្វពិធីច្រត់ព្រះនង្គ័លខាងមុខនេះឲ្យបានល្អប្រសើរ ប្រកបដោយភាពច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់ និងបានអះអាងថា

    April 21, 2023
  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានឧបត្ថម្ភថវិកា ៣០០០០ដុល្លារអាមេរិក ដល់តារាសម្តែង បញ្ញា សិទ្ធ ដែលកំពុងត្រូវការជំនួយដើម្បីព្យាបាលជម្ងឺម្តាយ។ តាមរយៈសារដែលសម្តេចតេជោ បានបង្ហោះនៅលើតេឡេក្រាមដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «តាមរយៈការផ្សាយរបស់កោះសន្តិភាព ខ្ញុំទើបដឹងថាតារាសម្តែង បញ្ញា សិទ្ធ បាត់មុខពីសិល្បៈដើម្បីរកប្រាក់ព្យាបាលជម្ងឺម្តាយ។ ពេលនេះកូនកតញ្ញូម្នាក់នេះកំពុងត្រូវការជំនួយដើម្បីជួយដល់ម្តាយ។ ខ្ញុំនិងភរិយាសូមចូលរួមចំនួន ៣មុឺនដុល្លារ(30,000$)សម្រាប់ក្មួយចាត់ចែងព្យាបាលម្តាយឲ្យ ទាន់ពេល។ សូមក្មួយ បញ្ញា សិទ្ធ ទាក់ទងមកលោកសេង ទៀង ដែលកំពុងផ្ទេរប្រាក់តាមគណនីនៅABAរបស់ក្មួយតាមលេខទូរស័ព្ទ012 961971។ ប្រសិនមានការខ្វះខាតខ្ញុំពិនិត្យតាមក្រោយទៀត។ ជូនពរដល់ម្តាយក្មួយឆាប់បានជាសះស្បើយ»៕

    April 20, 2023