Naren
  • សង្គម

    (ភ្នំពេញ)៖ បុរសម្នាក់ដែលស្លៀកពាក់សុីវិល ចេញមកកាក់រថយន្តយកលុយកាលពីវេលាម៉ោង១០:២២នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នោះ មិនមែនជាសមត្ថកិច្ចនោះទេ មានឈ្មោះ សុខ សុបុណ្យ អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ប្រចាំនៅម្តុំស្ពានស្ទឹងមានជ័យ។ នេះបើយោងតាមសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។ ប្រភពបានឱ្យដឹងថា បន្ទាប់ពីបានឃេីញការផ្សព្វផ្សាយព័ត៌មាននេះ នៅលេីបណ្តាញសង្គម ក្រុមការងារបានធ្វេីការស្រាវជ្រាវ ដេីម្បីរកមុខជនសុីវិលនេះ រហូតដល់ថ្ងៃច័ន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចបានស្រាវជ្រាវរកគាត់ឃេីញនៅម្តុំស្ពានស្ទឹងមានជ័យ ហេីយបានហៅគាត់មកសាកសួរ និងបំភ្លឺ លេីករណីចេញយកលុយឡាននៅពេលយប់ ។ តាមការបញ្ជាក់របស់បុរសម្នាក់នេះ បានឲ្យដឹងថា

    April 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កីឡាការិនីស្នូកឃ័រកម្ពុជា ស្រួង ភាវី បានបង្ហាញថា មានក្តីរពឹងខ្ពស់ និងទំនុកចិត្តលើខ្លួនឯង អាចយកមេដាយជូនប្រទេសជាតិ និងនិងមានគោលដៅបង្កើតក្លិបនៅកម្ពុជា ដែលការលើកឡើងនេះបានឲ្យដឹងនៅពេលកីឡាការិនីឆ្នើមកម្ពុជារូបនេះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដើម្បីត្រៀមលក្ខណៈប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ស្រួង ភាវី បានបន្តថា មានរយៈពេល ១០ឆ្នាំហើយ ដែលបានកសាងកេរ្តិ៍ឈ្មោះនៅទឹកដីប្រទេសកូរ៉េ,ប៉ុន្តែលើកនេះគឺធំជាងអ្វីដែលនៅទឹកដីកូរ៉េទៀតផង, «ខ្ញុំមិនចង់អោយឱកាសដែលមកដល់នេះឃ្លាតឆ្ងាយទេ ខ្ញុំនិងយកមេដាយជូនជាតិកម្ពុជា និងប្រទេសកម្ពុជា អោយបាន និងអោយពួកគាត់មានមោទនភាពជាតិដែលយើងជាកូនខ្មែរ យើងមានភាពក្លាហានធ្វើអ្វីបានទាំងអស់។ រំលឹកផងថា មុនការមកដល់របស់កីឡាការិនីឆ្នើម ស្រួង ភាវី ក៏ទើបតែបានគ្រងជាម្ចាស់ពានរង្វាន់ពិភពលោក (LPBA

    April 18, 2023
  • ព័ត៌មានជាតិ

    តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៣.១៣២.០៨០ នាក់ និង ភ្ញៀវអន្តរជាតិ ៥៥.៦៩១ នាក់។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។ គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ រួមមាន៖ − ខេត្តសៀមរាប ២.១២០.៣៧៣ នាក់ − ខេត្តបាត់ដំបង ១.៥០០.១៦៨ នាក់ − ខេត្តកំពង់ចាម

    April 18, 2023
  • ព័ត៌មានអន្តរជាតិ

    ក្រុមហ៊ុន SpaceX បានពន្យារពេលការបាញ់បង្ហោះប្រព័ន្ធរ៉ុក្កែត Starship ដ៏ធំរបស់ខ្លួនកាលពីថ្ងៃច័ន្ទ បន្ទាប់ពីមានបញ្ហាសម្ពាធ បានកើតឡើងនៅប៉ុន្មាននាទីមុនពេលការបាញ់បង្ហោះដែលបានគ្រោងទុក។ ក្រុមហ៊ុនបានលាតត្រដាងពីបញ្ហានៅកំឡុងការផ្សាយផ្ទាល់នៃព្រឹត្តិការណ៍នេះ ហើយនាយកប្រតិបត្តិលោក Elon Musk បានបញ្ជាក់ដាច់ដោយឡែកពីបញ្ហានេះនៅលើ Twitter របស់គាត់ផងដែរ។ នៅលើបណ្ដាញសង្គម Twitter លោក Elon Musk បានសរសេរថា៖«Pressurant Valves (ប្រព័ន្ធជំរុញយានអវកាស) ត្រូវ​បាន​កក ដូច្នេះ​វា​នឹងចាប់​ផ្តើម​ដំណើរ​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះ មិន​អាចមាន​ការ​បង្ហោះ​នៅ​ថ្ងៃ​នេះ​ទេ»។ ជម្រាបដែរថា ការប៉ុនប៉ងបាញ់បង្ហោះលើកក្រោយទៀត នឹងធ្វើឡើងយ៉ាងហោចណាស់ ៤៨ ម៉ោង បន្ទាប់ពីនោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត អត្ថបទ៖ លីដា

    April 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងស្ថាប័ន NPCI International Payments Limited (NIPL) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា។ ការចុះអនុស្សរណៈយោគយល់គ្នាលើ កិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងធនាគារជាតិនៃកម្ពុជា និងស្ថាប័ន NIPL ធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោក Ritesh Shukla នាយកប្រតិបត្តិនៃស្ថាប័ន NIPL។ ការចុះអនុស្សរណៈយោគយល់នេះ ធ្វើឡើងក្នុងគោលបំណង

    April 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្ដលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៤។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលការរៀបចំឥណទានឡើងវិញ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តរបស់ដៃគូទាំងពីរ។ ការសម្រេចនេះ ត្រូវបានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ឲ្យដឹងថា «ដើម្បីបន្តរក្សានិរន្តរភាពការងារ ជូនបងប្អូនកម្មករ ព្រមទាំងលើកកម្ពស់លទ្ធភាព ដល់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញ លំនៅឋានតម្លៃសមរម្យបាន,

    April 17, 2023
  • SEA GAMES

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈសារសម្លេងកាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ​លើកឡើងថាកីឡាករគុនខ្មែរដែលត្រូវចូលប្រកួតសុីហ្គេម មិនគួរចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតផ្សេងៗញឹកញាប់ពេកទេ ត្រូវរង់ចាំការប្រកួតស៊ីហ្គេមបានចប់។ សម្តេចបានមានប្រសាសន៍ថា​ «កីឡាករដែលត្រូវចូលប្រកួតសុីហ្គេម មិនគួរឱ្យមានការចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ណានោះទេ ត្រូវរង់ចាំការប្រកួតស៊ីហ្គេមដល់បានចប់ បើមិនដូច្នេះទេកីឡាករដែលបានផ្គូរផ្គងសម្រាប់ចូលស៊ីហ្គេមនឹងត្រូវបាត់បង់ឱកាសនៅពេលនោះ បើសិនមានហេតុការណ៍កើតឡើង ដូចជាករណី ឈឿង ល្វៃ ដែលជើងរបស់គាត់អាចនឹងជាសះស្បើយមុនការប្រកួតសុីហ្គេមបានឬទេ»។ សម្តេចក៏បានបន្តថា «សហព័ន្ធកីឡាប្រដាល់ត្រូវយកចិត្តទុកដាក់កុំឱ្យមានការថ្លោះថ្លោយណាមួយទាក់ទងនឹងគូដែលត្រូវចូលប្រកួតនៅក្នុងសុីហ្គេមនាពេលខាងមុខ ចូលធ្វើការប្រកួតសង្វៀនកន្លែងនេះនោះ បើមិនចឹងទេយើងអាចមានបញ្ហាទាក់ទងកម្រិតជាតិ»។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមឱ្យបងប្អូនដែលគាំទ្រវិស័យកីឡាប្រដាល់ សូមបញ្ចប់ការរិះគន់ និងវាយប្រហាគ្នាទាក់ទិន នឹងការប្រកួតកីឡាប្រដាល់នៅខេត្តសៀមរាបកន្លងទៅ រវាង កីឡាករឈឿង ល្វៃ

    April 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ១១ទៀត សរុបទុនវិនិយោគជាង១៧៧លានដុល្លារ និងអាចបង្កើតការងារ បានជាច្រើនកន្លែង។ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១៖ EASTERN RUBBER (CAMBODIA) CO., LTD គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ ដែលមានទីតាំងវិនិយោគស្ថិតស្រុកស្នួល ខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៧៣.៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន៧៩កន្លែង។ ២៖ RITHY RUBBER (CAMBODIA) CO., LTD គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម

    April 17, 2023
  • ព័ត៌មានជាតិ

    ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ប្រកាសថានឹងបើកការស៊ើបអង្កេត លើករណីកីឡាករ ឈឿង ល្វៃ ដែលចាញ់ការប្រកួតកាលពីយប់ថ្ងៃទី១៦ ខែមេសាយប់ម្សិលមិញនេះ។ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ “ខ្ញុំសូមតំណាងឲ្យប្រជាជនខ្មែរជាង១៦លាននាក់ ខ្ញុំសូមប្រកាសថា កីឡាករ ឈឿង ល្វៃ ត្បិតតែចាញ់នៅលើសង្វៀនដោយមានការប្រកួតមិនប្រក្រតី ប៉ុន្តែនៅក្នុងបេះដូងរបស់ប្រជាជនខ្មែរទូរទាំងប្រទេស ឈឿង ល្វៃ បានឈ្នះការប្រកួតមួយនេះរួចទៅហើយ។ លទ្ធផលមួយនេះប្រជាជនខ្មែរទូរទាំងប្រទេស មិនអាចទទួលយកបានឡើយ ខ្ញុំនឹងបើកការស៊ើបអង្កេតទៅលើករណីមួយនេះដើម្បីរកយុត្តិធម៌ឲ្យកីឡាករ ឈឿង ល្វៃ និងកីឡាករផ្សេងៗទៀតដែលធ្លាប់ជួប និងកំពុងជួបរឿងអយុត្តិធម៌បែបនេះ។ ខ្ញុំមិនអាចឈរឱបដៃមើលរឿងអយុត្តិធម៌បែបនេះកើតឡើងទៅលើកីឡាករកម្ពុជាឡើយ។

    April 16, 2023
  • ព័ត៌មានជាតិ

    កីឡាករប្រដាល់ ឈឿង​ ល្វៃ មិនអាចបំបាក់គូប្រកួតរបស់គាត់បាននោះទេ កាលពីយប់មិញនេះ ដោយសារគាត់ត្រូវបានកីឡាករថៃ សាមី បានចាមេក វាយឱ្យខូចជេីងត្រឹមទឹកទី៤​ បើទោះបីជាគាត់មានប្រៀបច្រើនជាងកីឡាករថៃរូបនោះក៏ដោយ។ ជាក់ស្ដែងទៅគឺ ឈឿង​ ល្វៃ បានវាយ សាម៉ី បានចាមេក ឱ្យអាជ្ញាកណ្តាលរាប់ជាច្រេីនដង ប៉ុន្តែគាត់បែរជាមានបញ្ហាជើងនៅទឹកទី៤ ដែលធ្វើឱ្យមានការបញ្ឈប់ការប្រកួតតែម្ដង។ ក្រោយចប់ការប្រកួត លោកឧកញ៉ា ស្រី ចាន់ថន ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ ហើយគាត់ក៏បានចោទជាសំណួរខ្លះៗផងដែរ លើការរៀបចំកម្មវិធីប្រដាល់ ស្របពេលដែលការប្រកួតស៊ីហ្គេមក៏ខិតចូលមកដល់។ ឧកញ៉ា ស្រី ចាន់ថន បានសរសេរថា៖«ក្រោយចប់ការប្រកួតរបស់កីឡាករឈឿង ល្វៃ និង កីឡាករថៃ

    April 16, 2023