Naren
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តត្បូងឃ្មុំ បានដាក់ផែនការក្នុងការចុះផ្សព្វផ្សាយតាមបណ្តាសាលារៀន ទាំងមេត្តេយ្យសិក្សាដល់ឧត្តមសិក្សានានានៅក្នុងខេត្តត្បូងឃ្មុំ ស្តីពីសុវត្ថិភាពម្ហូបអាហារ ដោយអប់រំផ្សព្វផ្សាយដល់សិស្ស និស្សិត អ្នកលក់ដូរក្នុងសាលា និងលោកគ្រូ អ្នកគ្រូ ក្នុង១ខែឲ្យបានយ៉ាងតិច២លើក។ ផែនការចុះផ្សព្វផ្សាយនេះ គឺដើម្បីបញ្ជ្រាបការយល់អំពីចំណីអាហារ ជ្រើសរើសយកចំណីអាហារណាល្អសម្រាប់បរិភោគឱ្យមានស្តង់ដាចំណីអាហារច្បាស់លាស់ និងគុណភាពត្រឹមត្រូវ ជាពិសេសកុំប្រើប្រាស់ចំណីអាហារណាដែលហួសសុពលភាព និងគ្មានកាលបរិច្ឆេទច្បាស់លាស់ដែលនាំឱ្យប៉ះពាល់ដល់សុខភាព។ ការកំណត់សម្រួចទិសដៅបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងលើកទិសដៅកំណត់ផែនការសកម្មភាពការងារប្រចាំខែមីនា និងលើកទិសដៅការងារបន្តសម្រាប់ ឆ្នាំ២០២៣ របស់សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ខេត្តត្បូងឃ្មុំ

    March 31, 2023
  • ព័ត៌មានអន្តរជាតិ

    (ញូដេលី)៖ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ នៅថ្ងៃសុក្របាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារតែធ្លាក់ចូលក្នុងរណ្តៅថ្មមួយកន្លែង ដែលជាទីគោរពបូជាសាសនាហិណ្ឌូមួយ ក្នុងប្រទេសឥណ្ឌានោះ បានកើនឡើងដល់ចំនួន ៣៥នាក់ហើយ ខណៈ១៦នាក់ ផ្សេងទៀតរងរបួស។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។ លោក អ៉ីឡាយ៉ារ៉ាចា ធី (Ilayaraja T) មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានគូសបញ្ជាក់ថា «យើងបានជួយសង្គ្រោះមនុស្ស ១៨នាក់។ ដោយឡែក មនុស្សចំនួន ៣៥នាក់បានស្លាប់និង ១៦នាក់រងរបួស»។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក យ៉ាងហោចណាស់ទាហានចំនួន ៧៥នាក់ និងបុគ្គលិកសង្គ្រោះបានធ្វើការពេញមួយថ្ងៃដើម្បីយកកម្ទេចកម្ទី ដោយប្រើខ្សែពួរ

    March 31, 2023
  • ព័ត៌មានអន្តរជាតិ

    (កូរ៉េ)៖ BLACKPINK គឺជាក្រុមចម្រៀងនារីល្បីឈ្មោះប្រចាំវិស័យ K-POP និងមានភាពល្បីល្បាញមានអ្នកគាំទ្រទូទាំងពិភពលោក ខណៈសមាជិកម្នាក់ៗក្នុងក្រុមនេះតែងតែបង្ហាញពីឥទ្ធិពលរបស់ពួកគេ តាមរយៈការចូលរួមព្រឹត្តិការណ៍ធំៗជាច្រើន។ ថ្មីៗនេះ ឥទ្ធិពលរបស់ Blackpink ហាក់កំពុងតែលេចធ្លោ និងក្លាយជាប្រធានបទដ៏ក្តៅគគុក បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Kim Sung Han ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo។ អ្នកគាំទ្រហាក់ភ្ញាក់ផ្អើល បន្ទាប់ពីសារព័ត៌មានធំៗបានផ្សាយថា លោកស្រី Jill Biden ដែលជាភរិយារបស់លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញេីលិខិតអញ្ជេីញ BLACKPINK ទៅច្រៀងនៅសេតវិមានតាំងពីខែមករា យ៉ាងណាមិញនាយកការិយាល័យសន្តិសុខជាតិរបស់ប្រទេសកូរ៉េខាងត្បូង បែរជាមិនបានបញ្ជូនលិខិតអញ្ជេីញនេះ ទៅកាន់ផលិតកម្ម

    March 31, 2023
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ទិន្នន័យរដ្ឋាភិបាលវៀតណាមដែលបានចេញផ្សាយកាលពីថ្ងៃពុធបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទីមួយបានថមថយមកនៅត្រឹម ៣,៣២ភាគរយពីអត្រា ៥,០៥ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ប្រទេសអាស៊ីអាគ្នេយ៍ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់មួយនេះបានរាយការណ៍ថា ការនាំចេញរបស់ខ្លួនបានធ្លាក់ចុះ ១១,៩ភាគរយនៅត្រីមាសទី១ ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការធ្លាក់ចុះតម្រូវការពិភពលោក។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍មួយដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ (GSO) របសវៀតណាមថា ការនាំចេញទូរស័ព្ទស្មាតហ្វូន ដែលជាវិស័យរកប្រាក់ចំណូលបានច្រើនជាងគេបំផុតរបស់ប្រទេសនេះបានធ្លាក់ចុះ ១៥ភាគរយមកនៅត្រឹម ១៣ពាន់លានដុល្លារនៅក្នុងត្រីមាសទីមួយ ខណៈដែលការនាំចេញគ្រឿងអេឡិចត្រូនិកបានធ្លាក់ចុះ ១០,៩ភាគរយ។ ការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ផលិតកម្មឧស្សាហកម្មនៅក្នុងត្រីមាសទីមួយបានធ្លាក់ចុះ ២,៣ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលការលក់រាយទំនិញ និងសេវាកម្មក្នុងស្រុកសរុបបានកើនឡើង ១៣,៩ភាគរយ។ ការិយាល័យនេះបានបន្ថែមថា តម្លៃទំនិញប្រើប្រាស់ក្នុងខែមីនាបានធ្លាក់ចុះ ០,២៣ភាគរយធៀបនឹងខែកុម្ភៈ។ តម្លៃទំនិញប្រើប្រាស់ជាមធ្យមនៅក្នុងត្រីមាសទីមួយបានកើនឡើង ៤,១៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ Fresh

    March 31, 2023
  • ព័ត៌មានជាតិ

    ​​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​(PPWSA) នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក ក្នុង​សង្កាត់​គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ រយៈពេល ៦ម៉ោង នៅ​យប់​ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣ ចាប់ពី​ម៉ោង​៨យប់ ដល់ម៉ោង២ទាបភ្លឺយប់។ យោងតាមសេចក្តីជូន​ដំណឹងការផ្អាក​ការផ្គត់ផ្គង់​នេះ គឺដើម្បីធ្វើការជីកកាត់ភ្ជាប់បំពង់មេនាំទឹក ទំហំ៨០០ម ទៅទំហំ២៥០មម នៅលើផ្លូវលេខ៥៥P(១០១៩) គ្រោងបញ្ជូនសម្ពាធទឹកមកពីរោងចក្រផលិតទឹកស្អាតបាក់ខែង ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ៦២P(១៩៦៦) រហូតដល់ផ្លូវលេខ២៦P(១៩៦៨) ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣ ។ ការងារជីកកាត់ ភ្ជាប់បំពង់មេនាំទឹក ទំហំ៨០០មម

    March 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានផ្តល់ការយល់ព្រមឱ្យស្នើសុំការអនុម័តពីស្ថាប័ន​នីតិ​ប្បញ្ញត្តិ​លើ​សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី​ពាណិជ្ជ​កម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម។ ការសម្រេចខាងលើ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។ បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព​អ្នកនាំ​ពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែន រវាងកម្ពុជា និងវៀតណាម មានគោលបំណងសំខាន់ៗដូចខាងក្រោម៖ ១៖​ បង្កើតក្របខណ្ឌគតិយុត្តិ និងលក្ខខណ្ឌអនុគ្រោះដល់ការ​ធ្វើពាណិជ្ជកម្ម​នៃប្រទេស​ទាំងពីរ ២៖ ធ្វើឱ្យប្រសើរឡើង​និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ​រស់នៅតាម​ព្រំដែន​ នៃ​ប្រទេសទាំងពីរ ៣៖ ពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ

    March 31, 2023
  • SEA GAMES

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី បានប្រកាសឲ្យអ្នកដែលបានទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ស៉ីហ្គេម ទៅប្ដូរយកលុយមកវិញ ខណៈការចូលទស្សនានេះមិនត្រូវឲ្យមានការបង់ប្រាក់អ្វីទាំងអស់។ នេះបើតាមការឲ្យដឹងពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច ដោយដកស្រង់នូវប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីនៅព្រឹកមិញនេះ។ លោក ផៃ ស៉ីផាន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី សម្ដេចតេជោ ហ៊ុន សែន

    March 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គម្រោងវិនិយោគផលិតថាមពលអគ្គិសនីចំនួន៥ ដែលមានអានុភាព​សរុប ៥២០មេហ្គាវ៉ាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យវិនិយោគ។ ការ​សម្រេច បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។ គម្រោងវិនិយោគផលិតថាមអគ្គិសនីទាំង៥ ដែលរាជរដ្ឋាភិបាលសម្រេចឱ្យវិនិយោគ​នេះរួមមាន៖ ១៖ គម្រោងវារីអគ្គិសនីស្ទឹង ឬស្សីជ្រុំកណ្ដាល និងវារីអគ្គិសនីស្ទឹង​វាយ​ថ្មកំបុត​(ផ្គួបគ្នា), ២៖ គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ ៤គម្រោង (នៅខេត្តពោធិ៍សាត់ ១គម្រោង ខេត្តកំពង់ឆ្នាំង ១គម្រោង ខេត្តស្វាយរៀង ១គម្រោង និងខេត្តព្រៃវែង ១គម្រោង)។ គម្រោងវារីអគ្គិសនី

    March 31, 2023
  • ព័ត៌មានអន្តរជាតិ

    (ញូវយ៉ក)៖ មេដឹកនាំកោះតៃវ៉ាន់ លោក សៃ អ៉ីងវិន បានសម្ដែងការសាទរដល់ទំនាក់ទំនងរបស់ទីក្រុងតៃប៉ិ ជាមួយទីក្រុងវ៉ាស៊ីនតោន កំលុងការឈប់សំចតក្នុងទីក្រុងញូវយ៉ក ក្នុងដំណើរ របស់លោកស្រីឆ្ពោះទៅកាន់តំបន់អាមេរិកកណ្ដាល ជាដំណើរឈប់សំចតមួយលើទឹកដីអាមេរិកដែលរងការថ្កោលទោសពីសំណាក់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។ សេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យរបស់លោកស្រី សៃ អ៉ីងវិន បានឱ្យដឹងទៀតថា កំលុងសុន្ទរកថាបិទទ្វារមួយក្នុងទីក្រុងញូវយ៉ក កាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោកស្រី សៃបាននិយាយថាទំនាក់ទំនងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង នាពេល បច្ចុប្បន្ន មានភាពស្អិតល្មួតនឹងគ្នាមិនធ្លាប់មានពីមុនមក ហើយក៏បានសង្កត់ធ្ងន់ ពីភាពរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ។

    March 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានហាមមន្ត្រីចេញទៅក្រៅប្រទេសចាប់ពីខែមិថុនា ឆ្នាំ២០២៣។ ការណែនាំ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល បានឱ្យដឹងថា ការហាមនេះ ដោយសារចាប់ពីខែមិថុនាទៅ មន្ត្រីជាប់រវល់​បំពេញ​ការងារច្រើននៅមូលដ្ឋាន។ ចំណែកការងារក្រៅប្រទេសសម្តេចណែនាំទុក​ឱ្យ​មន្ត្រីទូតជាអ្នកបំពេញ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    March 31, 2023