Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ បានថ្លែងថា ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនប្រមាណ ៧%ក្នុងមួយឆ្នាំ ជាង២ទសវត្សរ៍កន្លងមកនេះ គឺពិតជាមិនអាចកាត់ផ្តាច់បាន ពីការចូលរួមរបស់ក្រុមហ៊ុន សហគ្រាសចិន ដែលបានមកបណ្តាក់ទុនរកស៉ីនៅកម្ពុជានោះទេ។ លោកឧបនាយករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងពិធីបិទវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច «ខ្សែក្រវាត់និងផ្លូវ» (លើកដំបូង) នៅរាជធានីភ្នំពេញ និងពិធីសម្ពោធជាផ្លូវការគម្រោងសហគ្រាសរាប់ពាន់ចូលមកកម្ពុជា នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងដែរថា ព្រឹត្តិការណ៍ខាងលើនេះ បញ្ជាក់ពីការរឹតចំណងការទូត រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៥៨

    April 3, 2023
  • ព័ត៌មានអន្តរជាតិ

    (ជប៉ុន)៖ លោក Ryuichi Sakamoto ដែលជាអ្នកនិពន្ធជនជាតិជប៉ុន ដែលឈ្នះពានរង្វាន់អូស្ការដ៏ល្បីល្បាញ សម្រាប់ស្នាដៃរបស់លោកមានចំណងជើងថា «The Last Emperor», «Merry Christmas Mr. Lawrence» នោះ បានទទួលមរណភាពក្នុងអាយុ ៧១ឆ្នាំ នេះបើយោងតាមកាសែត Yomiuri Shimbun ដោយត្រូវបានដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ កើតនៅឆ្នាំ១៩៥២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន អ្នកនិពន្ធរូបនេះបានរីករាយនឹងតន្ត្រីរបស់លោក មានចំណងជើងថា «The Beatles» ក្នុងវ័យដំបូងរបស់លោក

    April 3, 2023
  • ព័ត៌មានអន្តរជាតិ

    (លីស្បោន)៖ មនុស្សរាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅតាមដងផ្លូវ ក្នុងទីក្រុងលីស្បោន (Lisbon) និងទីក្រុងជាច្រើនផ្សេងទៀត នៅទូទាំងប្រទេសព័រទុយហ្កាល់ កាលពីថ្ងៃសៅរ៍ ទី១ ខែមេសា ដើម្បីបង្ហាញការមិនពេញចិត្ត និងតវ៉ាចំពោះការឡើងថ្លៃតម្លៃជួលផ្ទះ ចំពេលដែលអតិផរណាកំពុងកើនឡើងក្នុងតំបន់អឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣។ ​នៅក្នុងបាតុកម្មតវ៉ានៅឯទីក្រុងលីស្បោន បាតុករម្នាក់ឈ្មោះ រីតា ស៊ីលវ៉ា (Rita Silva) បានលើកឡើងដូច្នេះថា «នេះគឺជាវិបត្តិផ្ទះសម្បែងដ៏ធ្ងន់ធ្ងរមួយក្នុងពេលសព្វថ្ងៃ ហើយនេះគឺជាភាព អាសន្នសង្គមមួយ»។ គួរបញ្ជាក់ថា ព័រទុយហ្កាល់ គឺជាប្រទេសក្រីក្រមួយនៅក្នុងតំបន់អឺរ៉ុបខាងលិច ដោយទិន្នន័យកាលពីឆ្នាំ២០២២ របស់រដ្ឋាភិបាលបានបង្ហាញថាពលករច្រើនជាង

    April 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈសេចក្ដីជូនដំណឹងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហាញអំពីទីតាំង និងពេលវេលានៃការចេញដំណើររបស់រថយន្ដក្រុង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្ត ដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ។ ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្តនេះ នឹងធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។ រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា រថយន្ដសម្រាប់ដឹកប្រជាពលរដ្ឋមានសរុបចំនួន៣៤៥គ្រឿង ក្នុងទៅតាមខេត្តកណ្ដាល, ព្រៃវែង, ស្វាយរៀង, តាកែវ, កែប, កំពត, កំពង់ស្ពឺ,

    April 3, 2023
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យតាមសាលារៀននាំគ្នាច្រៀងចម្រៀងនគររាជដោយផ្ទាល់មាត់ នៅពេលគោរពទង់ជាតិ ដោយមិនចាំបាច់ចាក់ភ្លេង។ សម្តេចបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាសអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូង​ឃ្មុំ ចំនួនពីរអគារដ៏ស្កឹមស្កៃ ជាមួយការបំពាក់បរិក្ខារបម្រើការព្យាបាលដ៏ទំនើបៗជាច្រើន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «គួរតែធ្វើកិច្ចការនេះនៅគ្រប់សាលាទាំងអស់ ដោយមិនចាំបាច់ចាក់ភ្លេងជាតិ.. សម័យមុននៅពេលដែលយើងគោរពទង់ជាតិយើងស្រែកច្រៀងនៅក្នុងសាលាហ្នឹងតែម្តង គ្មានភ្លេងចាក់ដូចឥឡូវទេ»។ សម្តេចតេជោ បន្តថា «គ្រប់សាលាទាំងអស់គឺចាប់ផ្ដើមឱ្យកូនសិស្សគោរពទង់ជាតិរួច ហើយច្រៀងផ្ទាល់តែម្ដង ហើយទាហានប្រជុំជួរក៏ត្រូវច្រៀងគោរពទង់ជាតិនេះដែរ ដើម្បីយើងហ្វឹកហាត់ឡើងវិញ។ ជារឿងមួយដែលយើងគួរធ្វើហើយចម្រៀងរបស់យើងគឺមានអត្ថន័យខ្លាំងណាស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលព្រះអង្គតាក់តែង»៕

    April 3, 2023
  • ព័ត៌មានជាតិ

    (តាកែវ)៖ កម្លាំងសមត្ថកិច្ចស្រុកត្រាំកក់ សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកបរសេដ្ឋ បើកប្រតិបត្តិការតាមបង្ក្រាបមុខសញ្ញាក្រុមចោរ៣នាក់ដ៏សកម្មជិះឡានអាព្រូស លួចទូរមាស ឆក់ ប្លន់ លួចនៅផ្សារត្រពាំងអណ្ដើក ផ្សារថ្នល់បត់ និងផ្សារស្លាបលែង ក្នុងដែនខេត្តតាកែវ និងខេត្តកំពង់ស្ពឺ នាពេលកន្លងមក រហូតចាប់បាននៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ប្រតិបត្តិការខាងលើនោះបានធ្វើឡើងនៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចទូរលក់មាស ក្នុងភូមិឫស្សី១គុម្ភ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយក្រុមជនសង្ស័យបានចូលធ្វើសកម្មភាពចូលលួចទូរមាសរបស់ជនរងគ្រោះឈ្មោះ ហាប់ លី ភេទស្រី អាយុ៥០ឆ្នាំ

    April 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧកញ៉ា ស្រី ចាន់ថន បានលើកឡើងថាក្រាយពេលបានឃើញកីឡាករប្រេស៊ីល Thiago Teixeira ពាក់ទង់ជាតិខ្មែរនៅលើឆាកអន្តរជាតិពេលថ្លឹងគីឡូកាលពីយប់មិញ លោកពិតជាភើបរីករាយស្ទើរតែស្រក់ទឹកភ្នែក។ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ «ក្រាយពេលបានឃើញកីឡាករ Thiago ពាក់ទង់ជាតិខ្មែរនៅលើឆាកអន្តរជាតិពេលថ្លឹងគីឡូកាលពីយប់មិញតំណាងឲ្យជាតិខ្មែររបស់យើង ខ្ញុំនិងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានសេចក្តីរំភើបរីករាយស្ទើរតែស្រក់ទឹកភ្នែកទៅហើយ។ ការស្រលាញ់របស់ Thiago មកលើប្រទេសកម្ពុជា ប្រជាជនកម្ពុជា និងមកលើគុនខ្មែរ គឺសក្ខីភាពមួយបញ្ជាក់ថា គុនខ្មែរគឺជាកេរ្តិ៍មរតកដ៏អស្ចារ្យដែលដូនតារបស់យើងបានបន្សល់ទុកឲ្យយើងជាកូនចៅជំនាន់ក្រោយមានក្បាច់គុនលំដាប់កំពូលដូចជាប្រទេសទូទៅនៅលើសកលលោកផងដែរ។ ក្នុងនាមខ្ញុំជាកូនចៅជំនាន់ក្រោយ ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីថែរក្សា និងផ្សព្វផ្សាយគុនខ្មែរឲ្យពិភពលោកបានស្គាល់នៅពេលខាងមុខដ៏ខ្លីនេះ។ ខ្ញុំនិងប្រជាជនខ្មែរទូទាំងប្រទេស សូមជូនពរឲ្យកីឡាករ Thiago ទទួលបានជ័យជំនៈនៅក្នុងការប្រកួតមួយនេះ។ ទោះបីជាគាត់ឈ្នះឬចាញ់ក៏ដោយ ខ្ញុំនិងប្រជាជនខ្មែរ នៅតែគាំទ្រកីឡាករ

    April 1, 2023
  • ព័ត៌មានអន្តរជាតិ

    (សុរិន្ទ)៖ ព្រះសង្ឃថៃមួយអង្គ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃជាច្រើនភ្ញាក់ផ្អើល ក្រោយបានបាចប្រាក់ចំនួន១៥០,០០០បាត ដល់ពុទ្ធបរិស័ទជាច្រើននាក់ ក្នុងថ្ងៃចម្រើនព្រះជន្ម ៤៦វស្សារបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឱ្យដឹងថា ក្នុងថ្ងៃចម្រើនព្រះជន្មឆ្នាំ៤៦ និង ប្រារព្ធ២៤ឆ្នាំនៃការស្នាងផួស ចូលបម្រើក្នុងពុទ្ធសាសនា ព្រះសង្ឈថៃ ដែលមានព្រះនាម Phra Khru Phot Suwannarat ហៅ Luang Phor Kaen បានជួលអេស្កាវ៉ាទ័រមកស្ទូចលើកព្រះអង្គឡើងឱ្យខ្ពស់ ហើយស្ថិតនៅក្នុងប្រអប់៤ជ្រុង រុំដោយវាំងនន។ ព្រះសង្ឃថៃរូបនេះគង់នៅក្នុងប្រអប់រាងបួនជ្រុង និងប្រើប្រាស់អេស្កាវ៉ាទ័រមកស្ទូចឡើងទៅលើអាកាស រួចបាចប្រាក់យ៉ាងសន្ធឹកសន្ធាប់ទៅឱ្យពុទ្ធបរិស័ទជាច្រើននាក់ដែលបានចូលរួមពិធីចម្រើនព្រះជន្ម នៅវត្ត Suwannarat Phothiyaram

    April 1, 2023
  • ព័ត៌មានជាតិ

    (ហុងកុង, ចិន)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំប្រតិភូបំពេញទស្សនកិច្ចនៅទីក្រុងហុងកុង ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនៈកិច្ចនេះ លោកអភិបាលខេត្ត បានជួបជាមួយប្រធានធំៗ នៃម្ចាស់ក្រុមហ៊ុន រោងចក្រចំនួន១០ ដែលបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកអភិបាលខេត្ត និងប្រតិភូ។ លោកបានថ្លែងថា ដោយសារតែពេលពេលវេលា នៃការបំពេញទស្សនកិច្ចនេះមានរយៈពេលខ្លី ដូច្នេះសមាគមវិនិយោគ និងរៀបចំឲ្យប្រតិភូជួបជាមួយអ្នកវិនិយោគមួយចំនួនធំទៀតនៅហុងកុង នៅពេលក្រោយនឹងគោរពអញ្ជើញលោកអភិបាលខេត្ត ឡើងថ្លែងសុន្ទរកថា អំពីសក្តានុពល និងភាពអំណោយផលជាច្រើន សម្រាប់ឱកាសវិនីយោគនៅទឹកដីខេត្តកំពង់ស្ពឺ ជាមួយអ្នកវិនិយោគប្រមាណ៥,០០០នាក់ ដែលជាសមាជិករបស់សមាគម។ ថ្មីៗនេះទោះបីសេដ្ឋកិច្ចពិភពលោក បានជួបវិបត្តិយ៉ាងណាក្តី

    April 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអំពាវនាវដល់ម្ចាស់ឧស្សាហកម្ម និងសិប្បកម្មចូលរួមសន្សំសំចៃទឹក ដើម្បីចែករំលែកទឹកស្អាតដល់ប្រជាពលរដ្ឋរស់នៅខណ្ឌ សង្កាត់ ជាយរាជធានីភ្នំពេញ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា យោងស្ថានភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នារដូវប្រាំងឆ្នាំ២០២៣នេះ មានសភាពខ្វះខាតខ្លាំងបណ្តាលឱ្យតំបន់ជាយក្រុងមួយចំនួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពុំទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។ ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្អាតនេះ មុនពេលដែលរោងចក្រផលិតទឹកស្អាតថ្មី ដាក់ឱ្យដំណើរការនៅដើមខែឧសភា ខាងមុខ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមអតិថិជនឧស្សាហកម្ម និងសិប្បកម្មទាំងអស់ចូលរួមសន្សំសំចៃទឹក ក្នុងន័យចែករំលែកទឹកស្អាតដល់ប្រជាពលរដ្ឋរស់នៅខណ្ឌ សង្កាត់ ជាយរាជធានីភ្នំពេញ

    March 31, 2023