Naren
  • ព័ត៌មានអន្តរជាតិ

    មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយលោក Rupert Murdoch នឹងរៀបការជាលើកទី៥ ក្នុងអាយុ ៩២ឆ្នាំ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយអាមេរិកនឹងរៀបការជាមួយ លោកស្រី Ann Lesley Smith អាយុ៦៦ឆ្នាំដែលជាស្ត្រីម៉េម៉ាយ។ លោក Murdoch បាននិយាយថា ការរៀបការនេះនឹងក្លាយជាការរៀបការលើកចុងក្រោយ។ មហាសេដ្ឋីអាមេរិករូបនេះ មានកូន៦នាក់ពីអាពាហ៍ពិពាហ៍៣លើកដំបូងរបស់គាត់ ។ ភរិយាទីបួនរបស់គាត់គឺជាអតីតតារាម៉ូដែល Jerry Hall អ្នកទាំងពីរបានលែងលះគ្នានៅឆ្នាំ២០២២។ មហាសេដ្ឋី Rupert Murdoch បានជួបគូដណ្តឹងរបស់គាត់នៅខែកញ្ញា ឆ្នាំ២០២២ នៅចម្ការទំពាំងបាយជូរមួយ ដោយគ្រោងរៀបការនៅរដូវក្តៅខាងមុខនេះ ដែលជាការរៀបការលើកទី៥របស់លោក។ លោក

    March 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយយកចិត្តទុកដាក់ពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេស។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ មន្ដ្រីសាខា «ក.ប.ប» រាជធានីភ្នំពេញ ដោយមានការសហការ ពីរថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ និងមន្ត្រី នៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ

    March 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលអតីតសកម្មជនក្រុមប្រឆាំង ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីបន្តនីតិវិធីទាក់ទងទៅនឹងបទញុះញង់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ។ នេះបើតាម លោក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ការឃាត់ខ្លួនជនទាំងពីររូបនេះ បានធ្វើឡើង នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយ ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការងនគបាលរាជធានភ្នំពេញ ទទួលផែនសន្តិសុខ។ ការឃាត់ខ្លួននេះបានធ្វើឡើង បន្ទាប់ពីពួកគេបានបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធនឹងរូបភាព

    March 22, 2023
  • ព័ត៌មានអន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស៥នាក់បានស្លាប់​ នៅក្នុងប្រទេសតង់ហ្សានី ក្នុងទ្វីបអាហ្វ្រិក​ ដោយសារជំងឺបង្កដោយមេរោគ Marburg នៅក្នុងតំបន់ Kagera ភាគពាយ័ព្យរបស់ប្រទេសនេះ​។ នេះបើយោងតាមការចុះផ្សាយរបស់នាយកដ្ឋានជំងឺឆ្លង (CDC) នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ រោគសញ្ញារួមមាន ក្តៅខ្លួន​ ឈឺក្បាលខ្លាំង ក្អួត ហូរឈាម និងខ្សោយតំរងនោម​ ស្រដៀងជំងឺ​ Ebola ។ WHO បាននិយាយថា «៥ ករណីក្នុងចំណោម ៨ ករណី រួមទាំងបុគ្គលិកសុខាភិបាលម្នាក់បានស្លាប់ ហើយ ៣

    March 22, 2023
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣ មានភ្ញៀវជាតិបរទេសចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចំនួន ១១៩.០០០នាក់ បើប្រៀបធៀបខែមករា ឆ្នាំ២០២៣ មានការកើនឡើង ៣,៥៩ភាគរយ ពោលមួយថ្ងៃមានភ្ញៀវឆ្លងចូលប្រមាណ១ពាន់នាក់។ លោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះថានៅ​ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានភ្ញៀវជាតិបរទេសចូលក្នុង១ថ្ងៃ មិនតិចជាង១ពាន់នាក់នោះទេ ហើយនៅខែកុម្ភៈ ឆ្នាំ២០២៣ មានភ្ញៀវបរទេសចូលមានជាង១១ម៉ឺននាក់ ពោលមានការកើនឡើង ៣,៥៩% បើប្រៀបធៀបខែមករា ឆ្នាំ២០២៣ មានចំនួន១១៥ ២២១នាក់។ លោក ឈឿន សេរីវុធ

    March 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា យើងមិនអាចបន់ស្រន់ឱ្យសេដ្ឋកិច្ចថៃ វៀតណាម ឬសេដ្ឋកិច្ចចិន សហរដ្ឋអាមេរិកធ្លាក់ចុះនោះឡើយ ព្រោះវានឹងអាចជះឥទ្ធិពលមិនល្អមកលើសេដ្ឋកិច្ចកម្ពុជាដែរ ដោយហេតុថាប្រទេសនិងប្រទេសតែងតែធ្វើពាណិជ្ជកម្ម និងមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នា។ ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​នៃវិទ្យាស្ថាន​វ៉ាន់ដាសរុបជិត៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក កម្ពុជាមិនបានទៅទប់ស្កាត់ការរីកចម្រើនរបស់ប្រទេសជិតខាង ឬប្រទេសដទៃទៀតនោះដែរ ពោលគឺមានតែសហការគ្នាបន្តការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យរីកលូតលាស់ទៅមុខទាំងអស់គ្នា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា

    March 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹងមិនមានការលើកលែង និងអធ្យាស្រ័យឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល នោះឡើយ ចំពោះការចេញសារប្រមាថព្រះចេស្តាព្រះមហាក្សត្រតាមទំព័រហ្វេសប៊ុក និងប្រកាសមិនអត់អោន ព្រមទាំងមិនទទួលយកការសុំទោសណាមួយជាដាច់ខាត ចំពោះបុគ្គលប្រមាថអង្គព្រះមហាក្សត្រ។ ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត វិទ្យាស្ថាន វ៉ាន់ដា សរុបជិត៥ពាន់នាក់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងពេលដែលយើងរៀបចំល្អឥតខ្ចោះបែរជាម្សិលមិញ

    March 22, 2023
  • ព័ត៌មានអន្តរជាតិ

    (កាប៊ុល)៖ ការរញ្ជួយដីដ៏ខ្លាំងក្លាយ៉ាងតិច ៣០វិនាទីបានកើតឡើងនៅទូទាំងប្រទសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងផ្នែកខ្លះនៃប្រទេសឥណ្ឌា កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយទីភ្នាក់ងារភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) បានដាក់កម្រិត ៦.៥រ៉ិចទ័រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។ USGS បានបន្ថែមថា ចំណុចកណ្តាលនៃការរញ្ជួយគឺនៅជិតតំបន់ជុំ (Jurm) ស្ថិតនៅភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន និងមានជម្រៅ ១៨៧គីឡូម៉ែត្រ។ តំបន់នេះរងការវាយប្រហារជាញឹកញាប់ដោយការរញ្ជួយដី ជាពិសេសតំបន់ជួរភ្នំហ៉ីនឌូ ឃឺស (Hindu Kush) ដែលជាចំណុចប្រសព្វនៃដែនដីតំបន់អឺរ៉ាស៊ី និងប្រទេសឥណ្ឌា។ លោក សាហ្វីអូលឡាហ៍ រ៉ាហាមី

    March 22, 2023
  • សង្គម

    (ភ្នំពេញ)៖ កីឡាករប្រដាល់ Thiago Teixeira ដែលមានដើមកំណើតជាជនជាតិប្រេស៊ីល បានប្រកាសថារូបគាត់នឹងប្រកួតនៅកម្មវិធី Apex Fight Series នាថ្ងៃទី០១ មេសា ខាងមុខនេះនៅប្រទេសអាល្លឺម៉ង់ នឹងតំណាងឱ្យទង់ជាតិប្រេស៊ីល និងទង់ជាតិកម្ពុជា ជាមួយគ្នា។ ជាមួយគ្នានេះលោកឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថាលោក Thiago នឹងចាកចេញទៅអាឡឺម៉ង់ នៅថ្ងៃទី២២ ខែមីនានេះ ដោយលោកបានជូន ក្លុក​តេជ និង ប្រថាប់ដៃ ទៅកាន់កីឡាករ Thiago ដើម្បីឱ្យគាត់មានស្មារតីខ្លាំងក្លា មោះមុត និងក្លាហាន។ លោកឧកញ៉ា ស្រី

    March 22, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ គណៈកម្មការរៀបចំការបោះឆ្នោតរបស់ថៃ នៅថ្ងៃអង្គារនេះ បានប្រកាសថា ប្រទេសថៃនឹងប្រាព្ធការបោះឆ្នោតសកល នៅថ្ងៃទី១៤ ខែឧសភា ក្រោយការរំលាយសភា ដោយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ​ចាន់អូចា កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ​ទី២១ ខែមីនា ឆ្នាំ២០២៣។ ការប្រកាសកាលបរិច្ឆេទខាងលើកើតមានឡើង ស្របពេលដែលគណបក្សនយោបាយថៃនានា កំពុងបង្កើនយុទ្ធនាការឃោសនារបស់ខ្លួនជាផ្លូវការ នៅទូទាំងប្រទេស ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតសកល ដែលទំនងនឹងក្លាយជា ការប្រកួតប្រជែងចម្បងរវាងក្រុមគណបក្សគាំទ្រយោធា ដែលដឹកនាំលោក ប្រាយុទ្ធ ចាន់អូចា ​ហើយនិងគណបក្សប្រឆាំងធំបំផុត គឺគណបក្សភឿថៃ។ បក្សភឿថៃត្រូវគេរំពឹងថា នឹងរៀបចំព្រឹត្តិការណ៍​ជារៀងរាល់ថ្ងៃ នៅទូទាំងប្រទេសថៃ ជាមួយវត្តមានកូនស្រីពៅអតីតនាយករដ្ឋមន្រ្តីថៃ

    March 22, 2023