- Naren
- ព័ត៌មានជាតិ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានមានប្រសាសន៍លើកទឹកចិត្តឱ្យមានការវិនិយោគ និងធ្វើអាជីវកម្ម ដែលមិនមែនជាការបើកអាជីវកម្ម ដើម្បីធ្វើជាខែល និងបិទបាំងសម្រាប់សកម្មភាពខុសច្បាប់ ដោយជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់នោះទេ។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ គ.ជ.ប.ជ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «យើងលើកទឹកចិត្តឱ្យមានការវិនិយោគ និងធ្វើអាជីវកម្ម ប៉ុន្ដែមិនមែនបើកអាជីវកម្ម ដើម្បីខែល និងបិទបាំង ដើម្បីឱ្យសកម្មភាព
March 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមាគមវិនិយោគិននវានុត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital Plc. (IDC) ដោយមានកិច្ចសហការពីសំណាក់កុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុង ឡុងប៊ិច រដ្ឋធានីកាលីហ្វ័រញ៉ា និងការគាំទ្រពីសហគ្រិនខ្មែរ (KE) និងសភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា (AmCham Cambodia) បានរៀបចំដំណើរទស្សនកិច្ចវិនិយោគិន និងធុរកិច្ចទៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៧ ដល់១៣ ខែមីនា ឆ្នាំ២០២៣ ដែលមានគណៈប្រតិភូចំនួន៣៤នាក់ មកពីបណ្តាក្រុមហ៊ុន និងប្រតិបត្តិករមួយចំនួន ក្នុង វិស័យ កសិកម្ម ផលិតផលចំណីអាហារ និងដឹកជញ្ជូនចូលរួម។ ជាលទ្ធផល បន្ទាប់ពីដំណើរទស្សនកិច្ចនេះបានបញ្ចប់
March 23, 2023 - SEA GAMES
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមីនានេះ បានចេញសេចក្តីប្រកាសពីការឈប់សម្រាកក្នុងអំឡុងនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៣។ ក្រសួងអបរំបានបញ្ជាក់ថា ដើម្បីជាការចូលរួមរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹត្តិការណ៍ខាងលើក្រសួងសូមណែនាំមានដូចជា៖ ១៖ គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស ផ្នែកសាធារណៈទាំងអស់ ត្រូវអនុវត្តវិស្សមកាលធំ ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ ២៖
March 23, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក Shou Zi Chew បានអះអាងថា ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មិនមែនជាកម្មសិទ្ធិ ដែលត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ឬអង្គភាពណាមួយរបស់ចិនឡើយ។ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់អំពីរឿងនេះ ByteDance «មិនមែនជាភ្នាក់ងាររបស់ប្រទេសចិន ឬប្រទេសណាមួយឡើយ»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ប្រភពខាងលើបានឱ្យដឹងថា លោក Shou Zi Chew ដែលជានាយកប្រតិបត្តិក្រុមហ៊ុន TikTok នឹងផ្តល់សក្ខីកម្មនៅថ្ងៃស្អែកនេះនៅមុខសភាអាមេរិកថា «TikTok មិនដែលចែករំលែក
March 23, 2023 - ព័ត៌មានជាតិ
ដោយសង្កេតឃើញថា ក្នុងមួយរយៈនេះមានករណីជ្រៀតចូល និងផ្ទេរសិទ្ធិកាន់កាប់គណនី Telegram (ផ្លាស់ប្តូរលេខទូរស័ព្ទជនរងគ្រោះ) ដោយខុសច្បាប់ពីសំណាក់ជនអនាមិកជាបន្តបន្ទាប់ ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើការក្រើនរំលឹកសាជាថ្មីដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់កម្មវិធី Telegram ដោយធ្វើការដាក់លេខសម្ងាត់ (Two-Step Verification) ជាបន្ទាន់ដើម្បីការពារគណនីនៅពេល Login លើឧបករណ៍ ឬផ្ទាំង Internet Browser ថ្មី។ សូមអនុវត្តវិធីសាស្ត្រដាក់លេខសម្ងាត់ (Two-Step Verification) ដូចខាងក្រោម៖ ១. ចូលទៅកាន់កម្មវិធី និងគណនី Telegram របស់អ្នក ២. ចុចលើពាក្យ “Settings”
March 23, 2023 - ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានឱ្យដឹងថា ពលរដ្ឋខ្មែរដែលពុំធ្លាប់ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ (អត់មានស៊ីម) អាចអញ្ជើញមកបំពេញបែបបទ និងថតរូបធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីបានតាម នីតិវីធី និងដំណាក់កាលនៃការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដូចករណីធ្វើថ្មី អាយុចាប់ពី១៥ឆ្នាំឡើងដែរ។ ១ សាមីខ្លួនត្រូវមកបង្ហាញមុខដោយផ្ទាល់ ដោយយកមកជាមួយនូវសេចក្តីចម្លងសំបុត្រកំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ២ ទីកន្លែង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានីខេត្ត ឬបេឡាជាតិរបបសន្តិសុខសង្គម បសស ឬ សាខាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៉ីអន២ ឬនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅក្រោយវត្តនិរោធ។ ៣ បំពេញសលាកប័ត្រសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
March 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រថយន្ដ Prius មួយគ្រឿង បើកបរថយក្រោយលើផ្លូវល្បឿនលឿន នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿន ចាប់ឃាត់ផាកពិន័យ និងធ្វើកិច្ចសន្យាអប់រំ។ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងជាប្រធានក្រុមការងារនគរបាលចរាចរណ៍ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយឃើញសកម្មភាពបើកបរបញ្ច្រាសទិសដៅ លើផ្លូវល្បឿនលឿនបែបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ម្ចាស់យានយន្ដ ដើម្បីផាកពិន័យតាមផ្លូវច្បាប់។ លោកបានបន្ថែមទៀតថា ករណីបើកថយក្រោយចាត់ទុកជាការបើកបរបញ្ច្រាសទិសចរាចរណ៍នេះ កើតឡើងនៅចំណុចគីឡូម៉ែត្រលេខ៤៤ ទិសដៅពីព្រះសីហនុ-ភ្នំពេញ។ បើតាមការសួរនាំ មូលហេតុដែលម្ចាស់រថយន្ដបើកថយក្រោយ គឺដើម្បីសណ្ដោងរថយន្ដគ្នារបស់គាត់ ដែលខូចនៅខាងក្រោយ
March 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ កងទ័ពកម្ពុជា-ចិន បានបើកសមយុទ្ធនាគមាស ឆ្នាំ២០២៣ ជាលើកទី៥។ សមយុទ្ធនាគមាសនេះ ធ្វើឡើងរយៈពេល ១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។ សមយុទ្ធនាគមាស ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» ស្ថិតនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ពិធីបើកសមយុទ្ធនេះ ធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក
March 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងថា ខេត្តព្រៃវែង ជាខេត្តដែលជាប់លំដាប់ថ្នាក់លេខមួយ លើការផលិតស្រូវច្រើនជាងនៅកម្ពុជាចំនួន ៣ឆ្នាំជាប់គ្នា ដែលជាមធ្យមផលិតបានជាង ១លានតោនក្នុងមួយឆ្នាំ ខណៈ ៥ឆ្នាំចុងក្រោយនេះ ខេត្តនេះរកចំណូលបានពីការនាំចេញស្រូវប្រមាណជាង ១ពាន់លានដុល្លារ។ ការថ្លែងរបស់អភិបាលខេត្តព្រៃវែង ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រៃវែង» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ។ នៅក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៨-២០២២ ខេត្តព្រៃវែង ផលិតស្រូវបានសរុបចំនួន ៧ ៤៦៥ ១៩៤តោន បន្ទាប់ពីការផ្គត់ផ្គង់ដល់ពលរដ្ឋក្នុងខេត្ត
March 22, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងអស់ បន្តបង្កើនការត្រួតពិនិត្យ ការហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក នៅក្នុងបរិវេណគ្រឹះស្ថានរបស់ខ្លួន ឱ្យបានស្របតាមអនុសាសន៍ ដែលបានលើកឡើងនៅក្នុងការស្រាវជ្រាវ ស្តីពីការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឆិ៍ ធី ភី នៅតាមគ្រឹះស្ថានសិក្សា ដែលធ្វើឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។ លោកស្រី គឹម សេដ្ឋានី បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ នៅមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ នាឱកាសដែលលោកស្រី អញ្ជើញជាអធិបតីដឹកនាំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល ស្តីពីការអង្គេត
March 22, 2023









