By: Naren

អាវុធហត្ថខេត្តកណ្ដាល បង្ក្រាបបានជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ពាក់ព័ន្ធករណីធាក់ប្លន់ម៉ូត និងធ្លាប់គប់កញ្ចប់រថយន្ដលើផ្លូវជាតិ

ព័ត៌មានជាតិ March 10, 2023 10/03/2023

(កណ្ដាល)៖ អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសអនុវត្តតាមអនុសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ខ្ពស់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលតែងតែយកចិត្តទុកដាក់ដាស់តឿនក្រើនរំលឹកដល់ មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ពិសេសបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្មជាដើម។ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ព្រមទាំងមានការចុះដឹកនាំផ្ទាល់ដោយលោកមេបញ្ជាការរង ទូច អុីណាន ទទួលការងារជំនាញខេត្ត ព្រមទាំងសហការី និងស្រុកពាកព័ន្ធ បានចុះស្រាវជ្រាវរុករកឃាត់ខ្លួនមុខសញ្ញា ធាក់ កាប់ វាយ ប្លន់ម៉ូតូ និងគប់កញ្ចក់រថយន្ត លើដងផ្លូវជាតិក្នុងភូមិសាស្រ្តខេត្តកណ្តាលកន្លងមក។ ជាក់ស្តែងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីធាក់ប្លន់ម៉ូតូ ស្កូបពី ពណ៌ស ឆ្នាំ២០១៩ ផ្លាកលេខកណ្តាល 1AA-2878 នៅចំណុចមុខវត្តមូលីសុវណ្ណ […]

លោក ស៊ី ជិនពីង ត្រូវបានប្រកាសជ្រើសតាំងជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ជាប់ៗគ្នា ជាប្រវត្តិសាស្ត្រ

ព័ត៌មានអន្តរជាតិ March 10, 2023 10/03/2023

(ប៉េកាំង)៖ នៅទីបំផុត សភាជាតិប្រជាជនចិន នៅថ្ងៃសុក្រនេះបានបោះឆ្នោតជ្រើសរើសតាំង លោក ស៊ី ជិនពីង ជាប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣ ដែលនេះធ្វើឱ្យលោកក្លាយជាមេដឹកនាំចិនមាន ឥទ្ធិពលធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីសម័យលោក ម៉ៅ សេទុងមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។ ការតែងតាំងលោក ស៊ី ជិនពីង ធ្វើឡើងបន្ទាប់ពីលោកត្រូវបានជ្រើសតាំងជាអគ្គលេខាធិការគណបក្សកុម្មនិស្ដចិន និងប្រមុខយោធាចិនដែលមានអាណត្តិ៥ឆ្នាំ កាលពីខែតុលា ឆ្នាំ២០២២ សម្រាប់អាណត្តិ ទី៣ជាប់ៗគ្នា ក្រោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលុបចោលការកំណត់អាណត្តិដែលនេះជាការត្រួសត្រាយផ្លូវឱ្យលោក ស៊ី ជិនពីង មានអាយុ៦៩ឆ្នាំ កាន់អំណាចអស់មួយជីវិត។ ការផ្លាស់ប្ដូរថ្នាក់ដឹកនាំនៃប្រទេសចិន ត្រូវធ្វើឡើងជារៀងរាល់៥ឆ្នាំម្ដង ហើយការរុះរើគណៈរដ្ឋមន្ត្រីត្រូវបានប្រកាសនៅឯសមាជបក្ស។ ក៏ប៉ុន្តែ សមាជិកនៃក្រុមប្រឹក្សារដ្ឋចិន ឬគណៈរដ្ឋមន្ត្រីចិនថ្មី នឹងត្រូវ បានប្រកាសនៅពេលដែលសភាជាតិប្រជាជនចិន បើកសម័យប្រជុំ ដោយនេះមានន័យថា លោក Li Qiang អាចនឹងត្រូវបានប្រកាសតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ចិនជាផ្លូវការនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

ដំរីថៃមួយនេះខូចទ្រង់ទ្រាយឆ្អឹងខ្នង បន្ទាប់ពីដឹកភ្ញៀវទេសចរ អស់រយៈពេល២៥ឆ្នាំ

ព័ត៌មានអន្តរជាតិ March 10, 2023 10/03/2023

(ថៃ)៖ Wildlife Friends of Thailand (WFFT) បានឱ្យដឹងថាឆ្អឹងខ្នងរបស់ដំរីឈ្មោះ Pat Lin ដែលបច្ចុប្បន្នមានអាយុ ៧១ឆ្នាំ បានរងការខូចខាត បន្ទាប់ពីបានដឹកអ្នកទេសចរជាច្រើនឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន straitstimes កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ ដំរីដែលប្រើសម្រាប់ឡើងភ្នំ ច្រើនតែត្រូវទ្រទម្ងន់អ្នកទេសចររហូតដល់ ៦នាក់ក្នុងពេលតែមួយ ដោយធ្វើការពេញមួយថ្ងៃ ជាហេតុធ្វើឱ្យ ដំរី Pat Lin នេះខូចទ្រង់ទ្រាយឆ្អឹងខ្នងដែលមិនអាចព្យាបាលបាន។ Pai Lin គឺជាដំរីមួយក្នុងចំណោមដំរីរាប់សិបក្បាលដែលត្រូវបានជួយសង្គ្រោះដោយ WFFT ។ ភាគច្រើននៃសត្វដំរីទាំងនេះត្រូវបានបំពានអស់ជាច្រើនទសវត្សរ៍មកហើយ។ លោក Tom Taylor អ្នកគ្រប់គ្រងគម្រោងរបស់ WFFT បាននិយាយថា «ទោះបីជាដំរីអាចត្រូវបានគេស្គាល់ថាសម្រាប់កម្លាំង និងទំហំដ៏អស្ចារ្យរបស់វាក៏ដោយ ឆ្អឹង និងខ្នងរបស់ពួកគេមិនអាចទប់ទល់នឹងទម្ងន់បែបនេះបានទេ»។ ប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើងនៃការរំលោភបំពានដំរី ក្នុងវិស័យទេសចរ អង្គការក្រៅរដ្ឋាភិបាលបានអំពាវនាវម្តងហើយម្តងទៀតឱ្យសត្វនេះត្រឡប់ទៅរស់នៅក្នុងព្រៃវិញ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃមិនទាន់ចាត់វិធានការណាមួយនៅឡើយទេ ដោយសារដំរីនៅតែជាផ្នែកមួយដ៏សំខាន់នៃឧស្សាហកម្មទេសចរណ៍របស់ប្រទេស ជាមួយនឹងប្រាក់ចំណូលពីការកម្សាន្តតាមដំរីប៉ាន់ស្មានថាមានចំនួនជាង ៥០០លានដុល្លារក្នុងមួយឆ្នាំ មុនពេលមានជំងឺរាតត្បាត៕

រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ បើដំណើរការវាយតម្លៃរលូន កម្ពុជាអាចចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៧

ព័ត៌មានជាតិ March 10, 2023 10/03/2023

(ដូហា)៖ ក្នុងនាមជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំពេញអង្គនៃសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅទីក្រុងដូហា ប្រទេសកាតា ក្រោមប្រធានបទ៖ «Leaving No One Behind»។ ជាកិច្ចចាប់ផ្ដើមនៃសន្ទរកថាគន្លឹះនេះ លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ បានថ្លែងថា ប្រទេសកម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ LDC ហើយនឹងត្រូវបានវាយតម្លៃម្តងទៀតនៅដើមឆ្នាំ២០២៤ ហើយកម្ពុជាអាចចាកចេញពីចំណាត់ថ្នាក់ LDC នៅចុងឆ្នាំ២០២៧ ប្រសិនបើអ្វីៗដំណើរការដោយរលូន ដែលការចាកចេញនេះ ស្របនឹងមហិច្ឆតារាជរដ្ឋាភិបាល ក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទោះជាយ៉ាងណាក៏ដោយការចាកចេញពីចំណាត់ថ្នាក់ LDCនេះ នឹងនាំមកជាមួយបញ្ហាប្រឈមពាក់ព័ន្ធនឹង ការបាត់បង់អត្ថប្រយោជន៍ និងប្រព័ន្ធអនុគ្រោះមួយចំនួនដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្ន។ បន្ថែមពីនេះលោករដ្ឋមន្ដ្រី ក៏បានលើកឡើងអំពីការអនុម័ត និងការអនុវត្តផែនការសកម្មភាពទីក្រុងដូហា (DPoA) ដែលនឹងមានសារៈសំខាន់ក្នុងការធ្វើឱ្យដំណើរចាកចេញនេះមានភាពរលូន និងជួយពន្លឿនការសម្រេចបាននូវ SDGs របស់កម្ពុជា និងបំពេញបន្ថែមដំណាក់កាលបន្ទាប់នៃក្របខ័ណ្ឌផែនការអភិវឌ្ឍន៍របស់កម្ពុជា ពោលគឺផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិឆ្នាំ២០២៤-២០២៨។ […]

មន្ទីរពេទ្យកាល់ម៉ែត៖ ស្ថានភាពរបស់ស្ត្រីដែលត្រូវមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រងវះកាត់ខុសបច្ចេកទេសកំពុងវិវឌ្ឍន៍ទៅកាន់តែធ្ងន់ធ្ងរ

ព័ត៌មានជាតិ March 10, 2023 10/03/2023

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះថា ស្ថានភាពរបស់អ្នកជំងឺ (ស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន) កំពុងតែវិវឌ្ឍន៍ទៅកាន់តែធ្ងន់ធ្ងរ បច្ចុប្បន្ននេះកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយទទួលបានការព្យាបាលយ៉ាងយកចិត្ដទុកដាក់ ពីក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត។ លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងបន្ដថា «អ្នកជំងឺមានការវិវឌ្ឍន៍ធ្លាក់ចុះ យើងខំប្រឹងដើម្បីទប់ទល់ហើយ តែគាត់មានកត្ដាប្រឈមជាប់នឹងខ្លួនស្រាប់ ឥលូវកត្ដាប្រឈមទាំងនោះបង្កើតជាផលវិបាកធ្ងន់ធ្ងរ និងបានបានធ្វើឱ្យស្ថានភាពសុខភាពទូទៅមានការស្រុតចុះ ដែលធ្វើឱ្យអ្នកជំងឺត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ជាលើកទីបី» ។ ទោះសា្ថនភាពអ្នកជំងឺមិនសូវល្អ តែគ្រូពេទ្យនៅតែបន្ដខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីជួយសង្គ្រោះអ្នកជំងឺឱ្យមានស្ថានភាពនឹងនរ តែលទ្ធផលយ៉ាងណា រង់ចាំតាមដានបន្ថែមទៀត ខណៈដែលសរីរាង្គទាំងអស់របស់អ្នកជំងឺ មានស្ថានភាពចុះខ្សោយខ្លាំង។ លោកសាស្ដ្រាចារ្យបានឱ្យដឹងទៀតថា «តាំងពីអ្នកជំងឺត្រលប់មកពីថៃ បន្ដមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត គ្រូពេទ្យបានបញ្ជូលឈាម៥ដងហើយជូនដល់គាត់ ដោយសារតែការផលិតគ្រាប់ឈាមរបស់អ្នកជំងឺមិនបានគ្រប់គ្រាន់ ។នេះជាផលលំបាក ដោយសារតែអស់ពោះវៀន ថ្លើមខ្សោយ ការរលាកជាប្រចាំ ចឹងការផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងខ្នងក៏មិនបានគ្រប់គ្រាន់ ដែលបណ្ដាលឱ្យស្ថានភាពទូទៅរបស់អ្នកជំងឺខ្សោយចុះជាលំដាប់» ។ អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែតរូបនេះ បានគូសរម្លឹកថា កត្ដាប្រឈមដែលកើតមានកន្លងមកគឺ៖ * ការលេចធ្លាយទឹកប្រម៉ាត់ ទឹកលំពែង ហូរចូលទៅក្នុងពោះ […]

រដ្ឋមន្ដ្រី ម៉ៅ ហាវណ្ណាល់ ជំរុញឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះសៀមរាបអង្គរថ្មី ទទួលយកបុគ្គលិកពីព្រលានយន្តហោះចាស់ គោរពតាមគោលការណ៍ស្ម័គ្រចិត្ត

ព័ត៌មានជាតិ March 9, 2023 09/03/2023

(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យគណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគយូណាន ដែលជាក្រុមហ៊ុនអភិវឌ្ឍអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរថ្មី ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងផ្លាស់ប្ដូរយោបល់។ គណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគយូណាន ដឹកនាំដោយលោក Liu Minglin ប្រធានក្រុមហ៊ុន និងលោក Lu Wei ប្រធានក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) ព្រមទាំងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរស៊ីវិលបានឱ្យដឹងថា ក្នុងជំនួបនេះលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានជម្រាបជូនអំពីកង្វល់មួយចំនួ​ន នៅពេលបិទអាកាសយានដ្ឋានសៀមរាបអង្គរចាស់ គឺធ្វើយ៉ាងណាប្រើប្រាស់ធនធានមនុស្ស ដែលជាបុគ្គលិក និងឧបករណ៍សម្ភារ ដែលយកពីអាកាសយានដ្ឋានចាស់ ឲ្យមានភាពរលូន ហើយការជ្រើសរើសយកបុគ្គលិកនេះ ត្រូវឈរលើគោលការណ៍ដោយស្ម័គ្រចិត្ត។ ក្នុងឱកាសនោះ ក្រុមហ៊ុនវិនិយោគយូណាន ក៏បានជម្រាបអំពីការខិតខំបង្ហាញនូវសមត្ថភាព ក្នុងការចាត់ចែងគ្រប់គ្រងអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរថ្មី ឲ្យកា្លយទៅជាអាកាសយានដ្ឋានមួយ ប្រកបដោយស្ដង់ដារ ដូចប្រទេសជឿនលឿនមួយចំនួន នៅក្នុងតំបន់អាស៊ាន។ លោកបានលើកឡើងថា ក្រុមហ៊ុនវិនិយោគយូណាន គឺជាក្រុមហ៊ុន TOP 10 […]

ដំណឹងល្អ! កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តនេះប្រមាណ១៥០០កន្លែង

ព័ត៌មានជាតិ March 9, 2023 09/03/2023

កំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង បំពេញបេសកកម្មចុះពិនិត្យទីតាំងគម្រោងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមអមដំណើរ ពីសំណាក់ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី មន្ត្រីជំនាញពាក់ព័ន្ធ និងសមាជិកនៃក្រុមការងារបច្ចេកទេសជាច្រើនរូប។ ការរៀបចំឱ្យមានជាកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ គឺក្នុងគោលបំណងជំរុញការដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈផ្លូវទឹក ដោយកាត់បន្ថយការចំណាយពេលវេលា និងសោហ៊ុយក្នុងការដឹកជញ្ជូន ជាពិសេសគឺកាត់បន្ថយការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយរងការខូចខាត។ ម្យ៉ាងវិញទៀតការសាងសង់កំពង់ផែ និងមណ្ឌលភស្តុភារកម្មនេះ ក៏បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំងបានប្រមាណពី ១០០០កន្លែង ទៅដល់ ១៥០០កន្លែងផងដែរ។ សូមជម្រាបជូនដែរថា៖ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ជាគម្រោងវិនិយោគ របស់ក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd […]

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Muhyiddin នឹងត្រូវចោទប្រកាន់ជាផ្លូវការ ពាក់ព័ន្ធអំពើពុករលួយ

ព័ត៌មានអន្តរជាតិ March 9, 2023 09/03/2023

(គូឡាឡាំពួ)៖ ប្រមុខទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៃប្រទេសម៉ាឡេស៉ី បានឱ្យដឹងថា អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក មូយីដឌីន យ៉ាស៉ីន (Muhyiddin Yassin) នឹងត្រូវចោទប្រកាន់ជាផ្លូវការ សម្រាប់បទល្មើសពាក់ព័ន្ធអំពើពុករលួយ នៅថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។ ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៉ី ហៅកាត់ MACC លោក អាហ្សាម បាគី (Azam Baki) មិនបានផ្តល់ព័ត៌មានលម្អិតអ្វីទៀតឡើយ ប៉ុន្តែលោកថា ទីភ្នាក់ងារនឹងចេញសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃព្រហស្បតិ៍នេះ។ លោក មូយីដឌីន ដែលធ្លាប់កាន់មុខតំណែងជា នាយករដ្ឋមន្រ្តីម៉ាឡេស៉ីបានរយៈពេលចំនួន១៧ខែ កាលពីចន្លោះឆ្នាំ២០២០-២០២១ បានចូលបង្ហាញខ្លួននៅទីស្នាក់ការរបស់ទីភ្នាក់ងារ MACC កាលពីវេលាព្រឹកថ្ងៃនេះ សម្រាប់ការសាកសួរ។ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ីរូបនេះ ហើយនិងគណបក្សរបស់លោក គឺបានប្រឈមការស៉ើបអង្កេតពាក់ព័ន្ធអំពើពុករលួយ ចាប់តាំងពីទទួលបរាជ័យក្រោម​ដៃ នាយករដ្ឋមន្រ្តីបច្ចុប្បន្នគឺ លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) នៅក្នុងការបោះឆ្នោតដែលមានលក្ខណៈប្រកួតប្រជែងយ៉ាងស្វិតស្វាញមួយ កាលពី​វិច្ឆិកា ឆ្នាំ២០២២។ គួរបញ្ជាក់ថា កាលពីចុងឆ្នាំមុន លោក […]

ផលិតផលខ្មែរជាង៥០០មុខ ត្រូវបាននាំមកបង្ហាញ-ដាក់លក់ក្នុងឱកាសបុណ្យទន្លេ

ព័ត៌មានជាតិ March 9, 2023 09/03/2023

(កំពង់ធំ)៖ នាឱកាសរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ គឺមានផលិតផលខ្មែរជាង៥០០មុខ ត្រូវបាននាំមកបង្ហាញ ផ្សព្វផ្សាយ និងដាក់លក់ក្នុងឱកាសបុណ្យទន្លេនេះ ខណៈលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយក៏បានចាត់ទុកថា ការរៀបចំពិព័រណ៍ផលិតផលនេះ គឺជាការនាំចេញនៅនឹងកន្លែង និងជួយលើកស្ទួយផលិតផលក្នុងស្រុក។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍នេះ គឺមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារនិងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ ដែលមានស្ដង់សរុបចំនួន៣០០ស្តង់។ លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្យអស់លទ្ធភាពនៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍»។ លោក សួង​ ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក៏បានឱ្យដឹងថា នាឱកាសពិធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះ គណៈកម្មាធិការជាតិ រួមជាមួយសហគមន៍បានដឹកនាំសមាជិករបស់ខ្លួនដែលជាសិប្បករ អាជីវករ កសិករ ក្រុមហ៊ុន វេជ្ជបណ្ឌិតស្រាវជ្រាវផ្នែកឱសថ នាំផលិតផលដែលខ្លួនផលិតបានមកដាក់លក់ តាំងបង្ហាញ និងផ្សព្វផ្សាយនៅតាមស្ដង់ផលិតផលជាច្រើន។ លោក សួង ណយ […]

អ្នកនាង ចន ចន្ទ័លក្ខិណា ប្រតិកម្មនឹងរូបត្លុកព្រះនាង ឥន្ទ្រទេវី អង្គុយគងអន្ទាក់ខ្លាកាន់កែវកាហ្វេ

សិល្បៈ March 9, 2023 09/03/2023

(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវរូបត្លុករបស់ហាងកាហ្វេមួយ ដែលបង្ហោះអបអរក្នុងថ្ងៃទិវាសិទ្ធិនារី២០២៣ ដែលគំនូរត្លុកក្រោមប្រធានបទ៖ រឹងមាំ ទាន់សម័យ ឯករាជ្យ មាន ព្រះនាងឥន្រ្ទទេវី នាងសីតា នាងទាវ ហើយក៏មានការផ្ទុះជជែកវែកញែក ដោយមានការរិះគន់រូបត្លុកព្រះនាង ឥន្ទ្រទេវី បង្ហាញនូវកាយវិការអង្គុយគងអន្ទាក់ខ្លាកាន់កែវកាហ្វេ ប៉ុន្តែក៏មានការលើកឡើងថាគឺជាសិល្បៈគំនូរកែច្នៃឱ្យប្លែក និងតាមប្រធានបទ រឹងមាំ ទាន់សម័យ ឯករាជ្យ។ ដោយមានហ្វេសប៊ុកផេក ដំណើរ ខ្មែរ បានសរសេររៀបរាប់ថា៖ «តេីលោកអ្នកនាងយល់យ៉ាងណាចំពោះរូបនេះ? សម្រាប់​ដំណេីរខ្មែរ​ សូមសម្តែងនូវការមិនពេញចិត្ត​ចំពោះសកម្មភាពច្នៃប្រតិដ្ឋបែបនេះ​ ហាក់បីដូចជាកំពុងបន្ទាបព្រះកេរ្តិ៍នាម​អង្គក្សត្រីដែលមានព្រះរាជគុណមហាសាលសម្រាប់ជាតិខ្មែរ​ និងវប្បធម៍ខ្មែរ។ តេីព្រះរាជសកម្មភាពនៃព្រះរាជអគ្គមហេសី​ ឥន្រ្ទទេវី​ ព្រះរាជអគ្គសកលវិទ្យាធិការសម័យអង្គរ​ ស្តេចគង់បែបនេះ? ខ្ញុំយល់ណាស់ចំពោះការរីកចម្រេីន​ នៃបច្ចេកវិទ្យា​ក្នុងសង្គម​ តែបេីលូនលឿនរបៀបនេះដូចជាហួសពេកហេីយ»។ ជាមួយគ្នានេះប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ចន្ទ័លក្ខិណា ក៏បានចែករំលែក និងប្រតិកម្មចំពោះរូបត្លុកមួយនេះយ៉ាងដូច្នេះថា ៖«កុំឆ្ងល់ថាហេតុអ្វីបានក្រសួងមានការតឹងរឹងជាការគូររូបត្លុកដើម្បីទាក់ទាញក្នុងការធ្វើទីផ្សារ តែត្រូវគិតពីសីលធម៌និងតម្លៃនៃវប្បធម៌ផង»។ យ៉ាងណាមិញក្រោយពីមានការរិះគន់សម្តែងការមិនពេញចិត្តនឹងរូបត្លុកបែបនេះទំព័រហ្វេសប៊ុកហាងកាហ្វេ Noir ក៏បានលុបចេញនូវរូបភាពនោះដោយជំនួសនូវរូបភាពថ្មី៕