By: Naren

ឯកអគ្គរាជទូតថ្មីជប៉ុនប្រចាំកម្ពុជា​ សន្យាថានឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាកម្ពុជា-ជប៉ុន​ ឱ្យកាន់តែស្អិតរមួត

ព័ត៌មានជាតិ February 13, 2023 13/02/2023

(ភ្នំពេញ)៖​ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០២៣នេះ​ លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនថ្មីប្រចាំកម្ពុជា បានសន្យានឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតឡើង ដោយសារនៅពេលនេះទាំងកម្ពុជា​ និងជប៉ុន បានធូរស្រាលពីបញ្ហាកូវីដ-១៩​ ហើយព្រំដែនប្រទេសទាំងពីរបានបើកចំហរ។ បន្ថែមពីនេះលោក​ អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ក៏បានកោតសរសើរចំពោះពលីកម្ម​ និងការចូលរួមរំដោះនិងកសាងប្រទេសកម្ពុជា របស់សម្តេចប្រធានរដ្ឋសភាតាំងពីដើមរហូតមក។ លោកឯកអគ្គរាជទូត ក៏បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងជោគជ័យនៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​ និងមហាសន្និបាតអន្តរសភាអាស៊ាន នាពេលថ្មីៗនេះ។ លោកបានគូសបញ្ជាក់ថា​ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ រាជរដ្ឋាភិបាលជប៉ុនបានត្រៀមខ្លួនជួយដល់កម្ពុជាជានិច្ច។ ក្នុងនាមរដ្ឋសភា​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយនិងបានស្វាគមន៍ និងអបអរសាទរលោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ដែលត្រូវបានរាជរដ្ឋាភិបាលជប៉ុន ផ្តល់សេចក្តីទុកចិត្ត តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា ជប៉ុនមានគុណបំណាច់យ៉ាងធំធេងណាស់ ក្នុងការរួមចំណែកធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងអភិវឌ្ឍន៍បានដូចសព្វថ្ងៃ។ ប្រការនេះធ្វើឱ្យជប៉ុន […]

លោក Bill Gates ជឿជាក់ថាកម្មវិធីដែលអាចឆ្លើយតបដូចមនុស្ស ChatGPT នឹងមកផ្លាស់ប្តូរពិភពលោកនាពេលអនាគត

ព័ត៌មានអន្តរជាតិ February 13, 2023 13/02/2023

(បរទេស)៖ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ជឿជាក់ថាកម្មវិធី Chat GPT ដែលជាប្រភេទ Chatbot និងកំពុងទទួលបានប្រជាប្រិយភាពជុំវិញពិភពលោក នឹងអាចមកជំនួសការងារមនុស្សបាននាពេលអនាគត បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងនាំគ្នាប្រជែងលើសេវាកម្មនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Handelsblatt របស់ប្រទេសអាឡឺម៉ង់លោក Bill Gate បាននិយាយថា «លោកជឿជាក់ទៅលើកម្មវិធី ChatGPT ដែលមានសមត្ថភាពឆ្លើយតបដូចមនុស្សបានយ៉ាងអស្ចារ្យចំពោះសំណួររបស់អ្នកប្រើប្រាស់ នឹងក្លាយជាបច្ចេកវិទ្យាដ៏សំខាន់បំផុតនាពេលអនាគតដូចទៅនឹងប្រព័ន្ធអ៊ីនធឺណិតនាពេលបច្ចុប្បន្នដែលមនុស្សមិនអាចខ្វះបាន»។ លោកបានបន្ថែមទៀតថា «រហូតមកទល់ពេលនេះបញ្ញាសិប្បនិមិត្ត (AI) អាចអាន និសរសេរបាន ប៉ុន្តែមិនអាចយល់ខ្លឹមសារបានទេ» «ដូច្នេះសេវាកម្ម AI ថ្មីដូចជាកម្មវិធី ChatGPT នឹងធ្វើឱ្យការងារការិយាល័យជាច្រើនកាន់តែមានប្រសិទ្ធិភាពជាជាងការងារប្រើមនុស្សនាពេលបច្ចុប្បន្ន ខណៈវាអាចជួយសរសេរវិកក្កយបត្រ (Invoice) ចំណូល ចំណាយរបស់ក្រុមហ៊ុន ឬអាចសរសេរជាអត្ថបទបានថែមទៀតផង»។ បច្ចុប្បន្ននេះ មិនមែនមានតែ Microsoft មួយប៉ុណ្ណោះទេ ដែលបានបង្កើត ChatGPT នោះ គឺមានច្រើនក្រុមហ៊ុនទៀត ដែលបានបង្កើតរួច និងកំពុងបង្កើត […]

BREAKING: សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាបណ្ណរបស់ VOD

ព័ត៌មានជាតិ February 12, 2023 12/02/2023

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសម្រេចឱ្យក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ហើយ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «តើការប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះ មានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូនឯកឧត្តម ផៃ សុីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។ ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំ ហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៤៤ឆ្នាំ ខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួ នដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគី ដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូន ដែលកូននោះគឺ ហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។ តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?»។ សម្តេចបានបន្តថា៖ «ដើម្បីកុំឲ្យវែងឆ្ងាយខ្ញុំសម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោកដែលជាសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ។ ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួនខ្ញុំសម្រេចបញ្ចប់រឿងនេះ ដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅ នឹងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង10.00នាទីថ្ងៃ១៣ កុម្ភៈ ២០២៣ជាកំហិត»។ សម្តេចបានណែនាំឱ្យ សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។ យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះតែយើងមិនប៉ៈពាល់ទ្រព្យសម្បត្តិរបស់គេទេ។ សម្តេចក៏សូមស្នើមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះបង្វឹលលុយទៅប្រទេសវិញ ឬជួយទៅប្រទេសផ្សេង។ សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

ក្រុមហ៊ុនកម្សាន្តដ៏ធំបំផុតរបស់ពិភពលោក Walt Disney ប្រកាសនឹងបញ្ឈប់បុគ្គលិក ៧០០០នាក់

ព័ត៌មានអន្តរជាតិ February 11, 2023 11/02/2023

នាយកប្រតិបត្តិក្រុមហ៊ុន Walt Disney ថ្មីៗនេះបានប្រកាសពីផែនការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនកម្សាន្តដ៏ធំបំផុតរបស់ពិភពលោក រួមទាំងកាត់បន្ថយការងារចំនួន ៧,០០០កន្លែង។ យោងតាម ​​CNBC ការបញ្ឈប់ការងារនឹងប៉ះពាល់ដល់បុគ្គលិកប្រហែល ៣.៦% នៃបុគ្គលិកចំនួនសរុប ២២០,០០០ របស់ Disney នៅទូទាំងពិភពលោក ។ យោងតាមផែនការ ក្រុមហ៊ុននេះនឹងរៀបចំរចនាសម្ព័ន្ធឡើងវិញជា ៣ ផ្នែក ទីមួយគឺការកម្សាន្ត – ទូរទស្សន៍ – អនឡាញ; ទី២ អង្គភាព ESPN ដែលផ្តោតលើកីឡា; ហើយទី៣គឺ អាជីវកម្មសួនកម្សាន្ត Disney ។ លោក Bob Iger នាយកប្រតិបត្តិក្រុមហ៊ុន Walt Disney បាននិយាយថា «ការរៀបចំរចនាសម្ព័ន្ធឡើងវិញនឹងជួយឱ្យក្រុមហ៊ុនដំណើរការកាន់តែមានប្រសិទ្ធភាព និងបែងចែកការចំណាយទៅក្នុងផ្នែកដែលសមស្របជាងមុន»។ លោកក៏បានសង្កត់ធ្ងន់លើប្រតិបត្តិការអនឡាញ នៅតែជាអាទិភាពកំពូលសម្រាប់ Disney អមដោយការអភិវឌ្ឍន៍ម៉ាកយីហោ សិទ្ធិអាជីវកម្ម និងការកម្សាន្ត។ លើសពីនេះ បើតាមលោក Iger ក្រុមហ៊ុន Disney ក៏មានគម្រោងកាត់បន្ថយចំនួនកម្មវិធីទូរទស្សន៍ និងភាពយន្តទូទៅផងដែរ […]

អំបិលកំពតកែប នឹងចុះបញ្ជីផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៅខែមេសាខាងមុខ

ព័ត៌មានជាតិ February 11, 2023 11/02/2023

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «អំបិលកំពតកែប» នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ចំថ្ងៃទិវាកម្មសិទ្ធិបញ្ញាពិភពលោក។ នេះយោងតាមលទ្ធផលនៃកិច្ចប្រជុំ រវាងនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មជាមួយជំនាញការនៃអង្គការ WIPO និងជំនាញការអន្តរជាតិ នៃអង្គការ AFD កាលពេលថ្មីៗនេះ។ លោក ប៊ុន ណារិន អ្នកផលិតអំបិលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែកុម្ភៈនេះថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «អំបិលកំពតកែប» នឹងធ្វើឱ្យផលិតផលខ្មែរមួយប្រភេទនេះ មានឈ្មោះល្បីទាំងនៅក្នុងស្រុក និងលើអន្តរជាតិ។ លោកបន្តថា នេះជាកិត្តិយសមួយរបស់ខេត្តកំពត ដែលផលិតផលមួយប្រភេទទៀត ត្រូវបានដាក់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ បន្ទាប់ពីម្រេចកំពត។ លោកមានប្រសាសន៍ បន្ទាប់ពីផលិតផលនេះ ដាក់ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់កសិករផលិតអំបិលឱ្យទទួលបានតម្លៃបន្ថែម ព្រមទាំងជំរុញការនាំចេញអំបិលជាផ្លូវការ ទៅទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្ននេះអំបិលកំពត កែប បាននាំចេញទៅទីផ្សារក្រៅប្រទេសហើយ ប៉ុន្តែនាំចេញក្រោមទម្រង់តូចៗ តាមរយៈនាំចេញទៅជាមួយម្រេចកំពតប៉ុណ្ណោះ។ បើតាមអ្នកផលិតអំបិលរូបនេះ ផ្ទៃដីផលិតអំបិលផ្លូវការ ដែលរដ្ឋទទួលស្គាល់មានចំនួនជាង ៣៧០០ហិកតា និងក្រុមអ្នកផលិតមានចំនួន២០០ក្រុម។ ប៉ុន្តែដោយសារតែបញ្ហាអាកាសធាតុ បានធ្វើអ្នកផលិតមួយចំនួនខាតបង់ […]

រង់ចាំមើលទាំងអស់គ្នា! អង្គរសង្ក្រាន្ត២០២៣ គ្រោងនឹងបំបែកឯកគ្គទកម្មថ្មីចំនួន២បន្ថែមទៀត

ព័ត៌មានជាតិ February 11, 2023 11/02/2023

(ភ្នំពេញ)៖ អង្គរសង្ក្រាន្ត បន្ទាប់ពីខកខានប្រព្រឹត្តិតាំងពីឆ្នាំ២០២០ ដោយសារតែជំងឺកូវីដ១៩មក នៅទីបំផុតនៅឆ្នាំ២០២៣ អង្គរសង្ក្រាន្ត ក៏បានប្រកាសពីការត្រឡប់មកវិញ ជាមួយនឹងកម្មវិធីសប្បាយៗជាច្រើន។ ក្នុងនោះផងដែរ ក្នុងឆ្នាំ២០២៣នេះ អង្គរសង្ក្រាន្តគ្រោងនឹងបំបែកឯកគ្គទកម្មថ្មីចំនួន២បន្ថែមទៀត សម្រាប់ជាមោទកភាពនៃប្រជាជាតិកម្ពុជា ក្រោមស្មារតីខួប១០ឆ្នាំ នៃមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ទំព័រហ្វេសប៊ុកផេកផ្លូវការ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានឱ្យដឹងថា «ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ យើងបានបំបែកឯកគ្គទកម្មដោយអន្សមយក្ស ដែលមានទម្ងន់ជាង៤តោន។ ឆ្នាំ ២០១៥ ដដែល យើងមានការរាំចង្វាក់ម៉ាឌីហ្សុនដែលមានអ្នកចូលរួមចំនួន២០១៥នាក់ ដែលជាការបំបែកកំណត់ត្រាពិភពលោក វាយតម្លៃដោយស្ថាប័ន Guinness ។ ជាមួយគ្នានេះ យើងក៏បានបំបែកឯកគ្គទកម្មថ្នាក់ជាតិតាមរយៈសមិទ្ធផលជាច្រើនដូចជា អុកយក្ស បំពង់ទឹកត្នោតយក្ស មួកស្លឹកត្នោតយក្ស ទាញព្រ័ត្រយក្ស សំបុកមាន់យក្ស កន្ត្រងប្រហុកយក្ស និងចាប៉ីដងវែងយក្សជាដើម។ ដោយឡែកក្នុងឆ្នាំ២០២៣នេះ អង្គរសង្ក្រាន្តគ្រោងនឹងបំបែកឯកគ្គទកម្មថ្មីចំនួន២បន្ថែមទៀត សម្រាប់ជាមោទកភាពនៃប្រជាជាតិកម្ពុជា ក្រោមស្មារតីខួប១០ឆ្នាំ នៃមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ សូមរង់ចាំមើលទាំងអស់គ្នា ថាតើអ្វីនឹងក្លាយជាសមិទ្ធផលថ្មីសម្រាប់អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ??» សូមរំលឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ មាន៦ទីតាំងកម្សាន្ត មាន៤៤ កម្មវិធី ដោយមានធ្វើការបង្ហាញ ពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពី ព្រឹកថ្ងៃទី១៣ […]

ធនាគារជាតិនៃកម្ពុជា ហាមឃាត់ដាច់ខាតទទួលយកអត្តសញ្ញាណបណ្ណ, សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន

ព័ត៌មានជាតិ February 11, 2023 11/02/2023

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញលិខិតផ្លូវការមួយ ប្រាប់ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ ហាមឃាត់ដាច់ខាត ទទួលយកអត្តសញ្ញាណបណ្ណ, សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន។ នេះបើតាមលិខិតធនាគារជាតិនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ។ លិខិតរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ដូច្នេះថា «ធនាគារជាតិនៃកម្ពុជា សូមជម្រាប លោក លោកស្រី អគ្គនាយក អគ្គនាយិកា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ជ្រាបថា អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ជាប្រភេទលិខិតយថាភូតដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច សម្រាប់បញ្ជាក់អត្តសញ្ញាណបុគ្គល និងសម្រង់ស្ថិតិប្រជាពលរដ្ឋតែប៉ុណ្ណោះ។ លិខិតយថាភូត មិនមែនជាទ្រព្យសម្រាប់ការដាក់បញ្ចាំ ឬជាទ្រព្យធានាក្នុងប្រតិបត្តិការ ផ្តល់ឥណទានឡើយ ពីព្រោះថាលិខិតទាំងនោះមិនមានតម្លៃសេដ្ឋកិច្ច សម្រាប់សកម្មភាពពាណិជ្ជកម្ម»។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការទទួលយកនូវ អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ជាវត្ថុធានាលើការផ្តល់ឥណទាន។ ក្នុងករណី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទណាមិនអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន គ្រឹះស្ថាននឹងត្រូវរងទណ្ឌកម្មខាងវិន័យស្របតាមមាត្រា៥២ […]

ទីបំផុត! លោកយាយអាយុ៩៣ឆ្នាំ ត្រូវបានចៅមកទទួលទៅផ្ទះនៅភ្នំពេញវិញហើយ

សង្គម February 10, 2023 10/02/2023

(ព្រះសីហនុ)៖ លោកយាយ ឈុន ឡៃគើន ពេលនេះត្រូវបានចៅមកទទួលទៅផ្ទះនៅភ្នំពេញវិញហើយ នេះបើយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក លោកស្រី សុខ ​ស៊ីថា ស្មៀនសង្កាត់លេខ ១ បានឱ្យដឹងថា ៖ «ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សូមចូលរួមត្រេកអរផង លោកយាយ ជីដូនអាយុ ៩៣ឆ្នាំ ត្រូវបានចៅមកទទួលយកទៅដល់ផ្ទះវិញហើយ»។ សូមរំលឹកថាដើមហេតុលោកយាយ ឈុន ឡៃគើន វ័យ៩៣ឆ្នាំ ដែលនៅភ្នំពេញមកដល់ខេត្តព្រះសីហនុ តាមឡានឈ្នួល កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ គឺមានបំណងស្វែងរកដំណោះស្រាយវិវាទរឿងដីធ្លីក្នុងក្រុមគ្រួសារពីមុន ។ តាមរយៈការសម្របសម្រួលពី ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ជីដូនរូបនេះបានយល់ព្រមត្រឡប់ទៅផ្ទះនៅម្តុំឈូកវ៉ា ភ្នំពេញវិញហើយ ចំណែករឿងវិវាទផ្ទាល់ខ្លួនជីដូនពាក់ពន្ធ័ដីធ្លីយ៉ាងណានោះ នឹងបន្តដោះស្រាយតាមក្រោយដោយផ្អែកលើនិតិវិធីច្បាប់៕

តើកាមេរ៉ា Portrait ខ្នាតធំទំហំ 108MP ជួយអ្វីខ្លះទៅលើការថតរូបមនុស្ស និងទេសភាព?

បច្ចេកវិទ្យា February 10, 2023 10/02/2023

អ្នកណាខ្លះធ្លាប់ជួបរឿងឈឺចាប់នៅពេលឃើញប្លង់ទេសភាពស្អាត ចង់ថតរូបមនុស្សជាមួយទេសភាព ប៉ុន្តែថតម្តងណាក៏មិនច្បាស់ដែរ។ ឈប់បារម្ភទៀតទៅ! នៅដើមឆ្នាំ2023 មានស្មាតហ្វូនជំនាន់ថ្មីបំពាក់នូវកាមេរ៉ា Portrait 108MP ដែលជាស្មាតហ្វូនស្ថិតក្នុងតម្លៃប្រហែល $300-$400 កំពុងក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ លើកនេះមិនដូចមុន! ឥឡូវនេះ OPPO ត្រៀមបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីត្រកូល Reno Series ដែលផ្តល់បទពិសោធន៍កាន់តែអស្ចារ្យជាងមុននិងជាទូរស័ព្ទ Reno ដំបូងដែលបំពាក់កាមេរ៉ា Portrait ខ្នាតធំទំហំ 108MP ដែលនេះគឺប្រៀបបាននឹងកាមេរ៉ាអាជីពផ្ដល់នូវប្រភពធនធានកម្រិតខ្ពស់ អាចឲ្យអ្នករីករាយជាមួយភាពច្នៃប្រឌិតយ៉ាងពេញលេញតាមតម្រូវការ។ ដើម្បីដឹងកាន់តែច្បាស់ថា តើកាមេរ៉ា Portrait ខ្នាតទំហំ 108MP លើស្មាតហ្វូន OPPO Reno8 T ជួយអ្វីខ្លះទៅលើការថតរូបមនុស្ស ហើយវាជួយអ្វីខ្លះពេលថតទេសភាព? ជាក់ការពិតណាស់! នៅពេលដែលលោកអ្នកថតរូបជាមួយកាមេរ៉ាទំហំធំ 108MP គឺជួយឲ្យមនុស្សកាន់តែលេចធ្លោ ច្បាស់លាស់ ហើយធម្មជាតិពិតៗទាក់ទាញជាមួយព័ត៌មានជាក់លាក់។ ហើយនៅពេលលោកអ្នកផ្តល់ទេសភាពគឺកាន់តែប្រសើរជាមួយរូបថតប្លង់ធំ ពង្រីកដល់ព័ត៌មានតូចៗ។ រចនាបថមិនធ្លាប់មាន! OPPO Reno8 T ជាស្មាតហ្វូន Reno ដំបូងគេដែលប្រើប្រាស់អេក្រង់កោង 3D លំដាប់កំពូល 120Hz ដែលអាចមើលវីដេអូ […]