By: Naren

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ កម្ពុជាមានគម្រោងផ្លូវដែកសំខាន់ៗចំនួន៤ កំពុងស្ថិតក្នុងការសិក្សា !

ព័ត៌មានជាតិ February 8, 2023 08/02/2023

(ភ្នំពេញ)៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា សម្រាប់ផ្លូវដែកនៅកម្ពុជា មានគម្រោងចំនួន៤ កំពុងស្ថិតក្នុងការសិក្សានៅឡើយ ដែលមានដូចជា គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-speed Train) គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) គម្រោងសិក្សាផ្លូវរថភ្លើងក្រោមដី (Subway) និងការសិក្សាផ្លូវរថភ្លើង លើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) ជាដើម។ លោក តូច ចាន់កុសល បានថ្លែងយ៉ាងដូចនេះ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសទទួលជួបពិភាក្សាការងារលើកទី២ ក្នុងនាមភាពជាដៃគូសហការក្នុងតំបន់ ជាមួយក្រុមហ៊ុន Doppelmayr Group ដឹកនាំដោយលោក Martin Ladner អ្នកគ្រប់គ្រងប្រចាំតំបន់ និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ព័ត៌មាន សម្រាប់គម្រោងការសិក្សានានា ទាក់ទងនឹងសេវាដឹកជញ្ជូនសាធារណៈ ក៏ដូចជាព័ត៌មាន គម្រោងផ្សេងៗដែលកំពុងអនុវត្ត ជាពិសេសគម្រោងពាក់ព័ន្ធវិស័យដឹកជញ្ជូនសាធារណៈ សំដៅអនុញ្ញាតឱ្យក្រុមហ៊ុនអាចសិក្សាតភ្ជាប់ប្រតិបត្តិការ របស់ក្រុមហ៊ុនជាមួយគម្រោង ដែលមានស្រាប់ ឬគម្រោងកំពុងសិក្សាទាំងនោះ ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ និងទីប្រជុំជននានាក្នុងប្រទេសកម្ពុជា។ លោករដ្ឋលេខាធិការប្រចាំការ […]

ក្លឹប Man City នឹងជួលកំពូលមេធាវីដែលគិតថ្លៃឈ្នួល $6,000 ក្នុងមួយម៉ោង ដើម្បីការពាររឿងក្ដី

ព័ត៌មានអន្តរជាតិ February 8, 2023 08/02/2023

ក្រុមការពារក្ដីរបស់ក្លឹប Manchester City ប្រឆាំងនឹងការចោទប្រកាន់របស់ Premier League នឹងត្រូវដឹកនាំដោយមេធាវីដ៏ល្បីម្នាក់ គឺលោក Lord Pannick KC ដែលគាត់ក៏ធ្លាប់យកឈ្នះរឿងក្ដីប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី Boris Johnson ជុំវិញការស៊ើបអង្កេត Partygate។ ក្លឹប Manchester City បានរងការចោទប្រកាន់ច្រើនជាង ១០០ ករណី ពាក់ព័ន្ធនឹងការបំពានច្បាប់ហិរញ្ញវត្ថុរបស់ Premier League ក្នុងរយៈពេល ៩ឆ្នាំ ហើយប្រសិនបើមានពិរុទ្ធ ក្លឹបនេះប្រឈមមុខនឹងការកាត់ពិន្ទុ ឬការបណ្តេញចេញពីក្របខ័ណ្ឌកំពូលអង់គ្លេស Premier League តែម្ដង។ មេធារីលោក Lord Pannick KC ក៏ធ្លាប់ជាអ្នកដើរតួសំខាន់ ក្នុងការប្រឆាំងនឹងការសម្រេចរបស់ UEFA ជុំវិញការហាមឃាត់ Manchester City មិនឱ្យចូលរួមការប្រកួតកំពូលអឺរ៉ុប Champions League រយៈពេល ២ឆ្នាំ ក្នុងឆ្នាំ២០២០។ ក្នុងនាមជាមេធាវីម្នាក់ នៅក្នុងចំណោមអ្នកការពារក្ដីដ៏ល្បីបំផុតនៅក្នុងប្រទេស លោក Pannick ធ្លាប់បានផ្ដួលរដ្ឋាភិបាលរបស់លោក Boris […]

អគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតកោះអញ្ជើញអគ្គនាយក សណ្ឋាគារ ផ្កាឈូកទិព្វ រស្មីផ្កាឈូកទិព្វ និងឡាក់គីស្ដា ចូលមកទូទាត់បំណុលពន្ធរដ្ឋ

ព័ត៌មានជាតិ February 8, 2023 08/02/2023

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតអញ្ជើញ លោក តាយ ច័ន្ទតារា អគ្គនាយក សណ្ឋាគារ ផ្កាឈូកទិព្វ រស្មីផ្កាឈូកទិព្វ និងឡាក់គីស្ដា ចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។ នេះបើតាមលិខិត ដែលបណ្ដាញព័ត៌មាន Khmer Press ទទួលបាននៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ យោងតាមលិខិត អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជម្រាបជូនលោកអគ្គនាយក សណ្ឋាគារផ្កាឈូក ទិព្វ រស្មីផ្កាឈូកទិព្វ និងឡាក់គីស្តា (PHKA CHHUOK TEP REAK SMEY PHKA CHHUOK TEP AND LUCKY STAR) លេខអត្តសញ្ញាណកម្មសារពើពន្ធ៖ K005-100107397 ចុះបញ្ជីនៅសាខាពន្ធដារខណ្ឌទួលគោក ឱ្យបានជ្រាបថា ការបង់ ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោកអគ្គនាយកមកដើម្បីដោះស្រាយបំណុលពន្ធ តាមរយៈលិខិតអញ្ជើញលេខ ៧៩៤ អពដ.សខ.ទគ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ […]

កម្ពុជា ប្រកាសផ្តល់ជំនួយមនុស្សធម៌ ចំនួន១០០,០០០ដុល្លារអាមេរិក ដល់តួកគី ដែលកំពុងរងគ្រោះរញ្ជួយដី

ព័ត៌មានជាតិ February 8, 2023 08/02/2023

(រាជធានីភ្នំពេញ)៖ កម្ពុជា ប្រកាសផ្តល់ជំនួយមនុស្សធម៌ ចំនួន១០០,០០០ដុល្លារអាមេរិក ដល់តួកគី ដែលកំពុងរងគ្រោះរញ្ជួយដី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែល Khmer Press ទទួលបាននៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា កម្ពុជា មានក្តីរន្ធត់បន្ទាប់ពីបានទទួល ព័ត៌មានអំពីសោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ រុិចទ័រ ដែលបានកើត ឡើងនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣។ រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត និងបានចូលរួម រំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេស ក្រុមគ្រួសារនៃសព ព្រមទាំងបានប្រសិទ្ឋពរសព្វសាធុការជូនចំពោះអ្នករងរបួសទាំងអស់ និងតំបន់នានាដែលរងផល ប៉ះពាល់ សូមឆាប់ជាសះស្បើយ និងត្រូវបានស្ដារឡើងវិញឆាប់រហ័ស។ ក្នុងស្មារតីមិត្តភាពជិតស្និទ្ធ សាមគ្គីភាព និងចូលរួមជួយសម្រាលទុក្ខលំបាករបស់រដ្ឋាភិបាល តួកគី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបរិច្ចាគវិភាគទាន ជាទឹកប្រាក់ចំនួន ១០០,០០០ (មួយសែន) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ៕

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ៖ «ខាងសហព័ន្ធខ្មែរយើងមិនបានទៅពាក់ព័ន្ធលុយរបស់ ប៊ូ ខាវ ទេ»

ព័ត៌មានជាតិ February 8, 2023 08/02/2023

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះពីសេចក្តីប្រកាសបដិសេធរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម មុឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ នៅក្នុងការបង្ហោះនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម មុឺន បានមានប្រសាសន៍ថា៖ «សូមបងប្អូនថៃដែលបានឆាតមកក្នុងផេករបស់ខ្ញុំបាទ គឺសហព័ន្ធខ្មែរយើងមិនបានទៅពាក់ព័ន្ធលុយរបស់ ប៊ូ ខាវ ទេ សូមអានអ្វីដែលជាការបង្ហាញនឹងបកស្រាយការពិតខាងក្រោមនេះ៖ – ចំពោះការប្រកួត World Fight tourment ឆ្នាំ២០២២ ក្រុមហ៊ុន World Fight បានស្នើមកសហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីចូលរួមសហការដោយក្នុងនោះបានរៀបចំការប្រជុំបែងចែកការងារគឺសហព័ន្ធកីឡាប្រដាល់គុនខ្មែរទទួលខុសត្រូវលើការងារបច្ចេកទេសដោយក្នុងនោះគឺ៖ ទី១ មានភារៈកិច្ចក្នុងការស្នើសុំច្បាប់ទៅក្រសួងអប់រំយុវជន និងកីឡាដើម្បីដំណើរការប្រកួត, ទី២ គឺមានភារៈកិច្ចក្នុងការរៀបចំកីឡាករកម្ពុជា ដើម្បីប្រកួតដោយមានគូកម្ពុជានិងបរទេសជាដើម ប៉ុន្តែចំពោះកីឡាករបរទេសគឺក្រុមហ៊ុនជាអ្នករៀបចំ, ទី៣ គឺសហព័ន្ធកីឡាប្រដាល់គុនខ្មែរទទួលខុសត្រូវលើការងារបច្ចេកទេសក្នុងការប្រកួត, ទី៤ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានភារៈកិច្ចលើការធានាការងាររដ្ឋបាលរៀបចំមន្ត្រីបច្ចេសទេសអាជ្ញាកណ្តាលនិងចៅក្រមប្រកួត។ ចំណែកក្រុមហ៊ុន World Fight គឺទទួលការងារលើច្បាប់លិខិតស្នាមក្នុងការប្រកួត រៀបចំការផ្សាយផ្ទាល់ក្នុងទូរទស្សន៍ ក៏ដូចជាការ […]

ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា សុខចិត្តកាត់បន្ថយប្រាក់ចំណេញ ដោយនឹងមិនដំឡើងអត្រាការប្រាក់កម្ចី បើទោះបីអត្រាការប្រាក់ លើទីផ្សារអន្តរជាតិកើនឡើងក្តី

ព័ត៌មានជាតិ February 8, 2023 08/02/2023

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃសមាគមធនាគារនៅកម្ពុជា និង​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា ធនាគារ​ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា សុខចិត្តបន្ថយប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួន ដោយនៅតែរក្សាអត្រាប្រាក់ដដែល សម្រាប់ទាំងអតិថិជនដែលមានស្រាប់ និងអតិថិជនថ្មី ដើម្បីកុំឱ្យអតិថិជនរងនូវបន្ទុកការប្រាក់កាន់តែខ្ពស់ និងបន្តផ្តល់ឥណទានជាធម្មតា បើទោះបីជាអត្រាការប្រាក់នៅលើទីផ្សារអន្តរជាតិកើនឡើងខ្ពស់​។ ខណៈ​នៅដើមខែកុម្ភៈ ឆ្នាំ២០២៣នេះ ធនាគារកណ្តាលអាមេរិក បានសម្រេចដំឡើងអត្រាការប្រាក់ ០.២៥%បន្ថែមទៀត ដែលធ្វើអត្រាការ​ប្រាក់ដុល្លារកើនឡើងដល់ ៤.៧៥% ដែលជាការផ្តល់សម្ពាធដល់ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ថ្នាក់ដឹកនាំនៃសមាគមធនាគារនៅកម្ពុជា និង​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អះអាងបែបនេះ ធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរសកម្មឆ្លើយតបទៅនឹងការផ្ដល់ សេវាហិរញ្ញវត្ថុក្រៅផ្លូវការ» ​នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសមាគមធនាគារនៅកម្ពុជា។ លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា ក្នុងរយៈពេលក្នុងមួយឆ្នាំកន្លងទៅនេះ អត្រាការប្រាក់នៅសហរដ្ឋអាមេរិកបានដំឡើងជាបន្តបន្ទាប់ ពោលគឺកាលពីដើមឆ្នាំ២០២២ អត្រាការប្រាក់ដុល្លារ មានតែ ០.២៥%ប៉ុណ្ណោះ តែចាប់តាំងពីខែមីនា ឆ្នាំ២០២២ រហូតមកដល់ខែមករាឆ្នាំ២០២៣ អត្រាការប្រាក់ដុល្លារនៅក្នុងទីផ្សារអន្តរជាតិបានកើនឡើងជាបន្តបន្ទាប់ ដោយបានកើនឡើងពី ០.២៥ មកដល់ ៤.៧៥%។ លោកបន្តថា […]

សម្ដេចក្រឡាហោម ស ខេង តែងតាំងមន្ដ្រីរាជការចំនួន១៨រូប ជាអភិបាលរងក្រុង ស្រុក នៅខេត្តកំពត

ព័ត៌មានជាតិ February 7, 2023 07/02/2023

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចតែងតាំងមន្ដ្រីរាជការ ចំនួន១៨រូប ជាអភិបាលរង នៃគណៈអភិបាលក្រុង ស្រុក នៅខេត្តកំពត។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងសេចក្ដីដដែលនោះ បានបញ្ជាក់ថា ត្រូវបានតែងតាំងជាអភិបាលរងក្រុងបូកគោ ចំនួន២រូប, អភិបាលរងក្រុងកំពត ចំនួន២រូប, អភិបាលរងស្រុកកំពង់ត្រាច ចំនួន២រូប, អភិបាលរងស្រុកឈូក ចំនួន២រូប, អភិបាលរងស្រុកអង្គរជ័យ ចំនួន២រូប, អភិបាលរងស្រុកទឹកឈូ ចំនួន២រូប, អភិបាលរងស្រុកជុំគិរី ចំនួន២៤រូប, អភិបាលរងស្រុកដងទង ចំនួន២រូប និងអភិបាលរងស្រុកបន្ទាយមាស ចំនួន២រូប។ ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់សម្ដេចក្រឡាហោម ស ខេង៖ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

JCA សន្យាទាក់ទាញអ្នកវិនិយោគជប៉ុន ដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែមានសមត្ថភាព

ព័ត៌មានជាតិ February 7, 2023 07/02/2023

(ភ្នំពេញ)៖ សមាគមជប៉ុន-កម្ពុជា(JCA) បានសន្យាថា នឹងទាក់ទាញអ្នកវិនិយោគទុនរបស់ខ្លួនឱ្យបានច្រើនបន្ថែមទៀត សម្រាប់ចូលរួមជួយអភិវឌ្ឍន៍វិស័យធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែមានសមត្ថភាព ទាំងចំណេះ ជំនាញ ដើម្បីដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ច ដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការសន្យាថានឹងជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្សនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារមួយរវាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា(JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ នាឱកាសនៃជំនួបនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះលោកTakahashi Fumiaki ដែលជាមិត្តដ៏ល្អមួយរូបរបស់កម្ពុជា និងជាអ្នកការទូតដ៏មានសមត្ថភាពរបស់ប្រទេសជប៉ុន ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយផ្លែផ្កា។ បើទោះបីជាលោក Fumiaki បានបញ្ចប់បេសកម្មការទូតនៅកម្ពុជាក្តី តែរូបលោកនៅតែបន្តទំនាក់ទំនងដ៏ល្អជាមួយកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា រដ្ឋាភិបាលប្រទេសទាំងពីរ បានបង្កើនកិច្ចសហប្រតិបត្តិការដល់កម្រិត ដៃគូរជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ មួយវិញទៀតលំហូរ ពាណិជ្ជករជប៉ុនបានចូលមកកម្ពុជាកាន់តែច្រើន វិនិយោគលើគ្រប់វិស័យ បានផ្តល់ឱកាសការងារជូនដល់ពលរដ្ឋកម្ពុជាបានយ៉ាងច្រើន នេះជាការបង្ហាញពីសក្តានុពល និងភាពទាក់ទងរបស់កម្ពុជា។ ការមើលឃើញពីវត្តមានរបស់អ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាច្រើន ជាការជំរុញទាក់ទាញអ្នកវិនិយោគប្រទេសដទៃផ្សេងទៀតមកកាន់កម្ពុជាក៏កាន់តែច្រើនបន្ថែមទៀត ផងដែរ។ […]

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សំណូមពរឲ្យទទួលភ្ញៀវបរទេសដោយម្ហូបខ្មែរ

ព័ត៌មានជាតិ February 7, 2023 07/02/2023

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងសិក្ខាសាលាស្តីពី «វឌ្ឍនភាពការងារការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣» នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានសំណូមពរឲ្យទទួលភ្ញៀវបរទេសដោយម្ហូបខ្មែរ។ ក្នុងសិក្ខាសាលាដែលធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh លោកប្រមុខការទូត បានបញ្ជាក់យ៉ាងដូច្នេះថា «ជាសំណូមពរ ដែលខ្ញុំចង់លើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័នវិស័យឯកជន ក៏ដូចជាស្ថានតំណាងយើង ឲ្យទទួលភ្ញៀវបរទេសដោយម្ហូបខ្មែរ ដើម្បីលើកស្ទួយម្ហូបយើងក្នុងកម្រិតសក្តិសម។ ខ្ញុំក៏សូមលើកទឹកចិត្តឲ្យសណ្ឋាគារ ភោជនីយដ្ឋានយើង បម្រើម្ហូបខ្មែរប្រកបដោយគុណភាព និងរសជាតិខ្ពស់»។ ដើម្បីជាការរួមចំណែកដល់ការពិភាក្សា លោកក៏បានបំផុសគំនិតឲ្យអង្គសិក្ខា-សាលា គួរយកប្រធានបទមួយចំនួន មកវិភាគ និងរកចំលើយ/ដំណោះស្រាយដែរ រួមមាន៖ * ផ្អែកលើការអនុវត្តកន្លងមក តើក្រសួង និងស្ថានតំណាងកម្ពុជានៅបរទេសគួរកែសម្រួលផែនការសកម្មភាពបែបណា ដើម្បីសម្រួចការងារការទូតសេដ្ឋកិច្ច ពិសេសដើម្បីទាក់ទាញវិនិយោគ ទេសចរណ៍ និងពាណិជ្ជកម្ម មកកម្ពុជា បន្ថែម? * តើមានវិស័យណាខ្លះ ដែលមានសក្តានុពល និងកំពុងស្វែងរកទុនបន្ថែមពីវិនិយោគិនបរទេស? * តើក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសវិស័យឯកជន បានកំពុងជួបប្រទះបញ្ហាប្រឈមអ្វីខ្លះ ហើយមានតម្រូវការ […]

លោកយាយ រង់ចាំ២ថ្ងៃហើយនៅមិនទាន់ឃើញមានកូនចៅមកទទួល ពេលនេះអាជ្ញាធរបញ្ជូនឱ្យទៅស្នាក់នៅក្នុងមណ្ឌលបុរីកុមារកំព្រា បណ្តោះអាសន្នសិន

សង្គម February 7, 2023 07/02/2023

(ព្រះសីហនុ)៖ ករណីលោកយាយវ័យជាង៩០ឆ្នាំមួយរូប ដែលមានការលើកឡើងថា កូនចៅបោះបង់ចោល ហើយត្រូវអាជ្ញាធររង់ចាំសាច់ញាតិមកទទួលតាំងពីថ្ងៃទី០៥ ខែកុម្ភៈមកនោះ។ មកទល់ពេលនេះមិនទាន់មានសាច់ញាតិណាមកទទួលយកលោកយាយនៅឡើយ ហើយនៅរសៀលថ្ងៃទី០៧ ខែកុម្ភៈនេះ លោកយាយ ឈុន ឡៃគើន ត្រូវបានអាជ្ញាធរបញ្ជូនឱ្យស្នាក់នៅ មណ្ឌលបុរីកុមារកំព្រា ជាបណ្តោះអាសន្នដោយមានការឧបត្ថម្ភ ពីសាខាកាកបាទក្រហម ខេត្តព្រះសីហនុ បានផ្តល់អ្នកមើលថែទាំជូនថវិកាលោកយាយ ឈុន ឡៃគើន ១ខែ ៤០ម៉ឺនរៀល និងគ្រឿងបរិភោគ ជាប្រចាំ ជួយជាបណ្តោះអាសន្ននិងកំពុងពន្លឿនរកសាច់ញាតិមកទទួល។ នេះបើយោងតាមការបង្ហោះរបស់ លោកស្រី សុខ ស៊ីថា ស្មៀនសង្កាត់លេខ១។ យោងតាមប្រភពពីលោក ហ៊ុយ ប៊ុនឡេង បានឱ្យដឹងថាក្រោយមានសេចក្តីរាយការណ៍ពីពលរដ្ឋថាឃើញជីដូនមួយរូបវយ័ជាង៩០ឆ្នាំនៅម្តុំឃ្លាំងលើសង្កាត់លេខ១ ដែលដំបូង គេសន្និដ្ឋានថាទំនងជាវង្វេងផ្ទះឬវង្វេងសាច់ញាតិ អាជ្ញាធរមូលដ្ឋានក៏ចុះសាកសួរនិងក្រោយមកបាននាំជីដូនរូបនេះមកមើលថែបណ្តោះអាសន្ននៅសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ក្នុងពេលរង់ចាំ មិនឃើញកូនចៅ សាច់ញាតិមកទទួលយក មន្ត្រីសង្កាត់និងក្រុមការងារសង្គ្រោះ ក៏បានរៀបចំកន្លែងឲ្យលោកយាយសម្រាន្តនៅសាលាសង្កាត់លេខ១ជាបណ្តោះអាសន្ន និងដាក់ឲ្យមានអ្នកមើលថែទាំលោកយាយរូបនេះ ចាប់តាំងពីយប់ថ្ងៃទី៥ ខែកុម្ភៈ បន្តរហូតមកដល់យប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏នៅតែមិនឃើញមានកូនចៅមកទទួលយក ទើបអាជ្ញាធររដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តព្រះសីហនុរៀបចំដោះស្រាយជាបណ្តោះអាសន្នបែបនេះ៕