(ភ្នំពេញ)៖ មន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញការរំពឹងថា ភ្ញៀវទេសចរកូរ៉េនឹងមានការកើនឡើងឡើងវិញក្នុងដំណាក់កាលស្ដារវិស័យទេសចរណ៍នេះ ក្រោយការធ្វើទស្សនកិច្ច និងការជួយផ្សព្វផ្សាយរបស់ Influencer និង Blogger ដ៏មានឥទ្ធិពលមកពីកូរ៉េ។ គួរជម្រាបថា បុគ្គលដែលមានឥទ្ធិពលក្នុងបណ្ដាញសង្គម (Influencer, Blogger) មកពីប្រទេសកូរ៉េមួយក្រុមបាននិងកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ពិសេសៗរបស់កម្ពុជាទៅកាន់ប្រជាជនកូរ៉េ និងពិភពលោក។ លោក ពា ភាព អនុប្រធាននាយកដ្ឋានក្រសួងទេសចរណ៍ បានឱ្យដឹងថា Influencer ,Blogger ទាំងនេះ គឺមានទាំង Tik Tok, Instagram, Facebook និង YouTube ដែលមានអ្នកទស្សនាដល់ទៅរាប់លានដង។ លោក ពា ភាព បានបន្តថា ដំណើរទស្សនកិច្ចនេះធ្វើឡើងរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១-៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនោះនៅរាជធានីភ្នំពេញ (រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ សារមន្ទីរជាតិ ផ្សារថ្មី និងឃុំកំពង់ហ្លួង) នៅខេត្តកែប (ផ្សារក្ដាម និងឆ្នេរកែប) នៅខេត្តកំពត (ចម្ការម្រេច La Plentatoin ឧទ្យានជាតិភ្នំបូកគោ វិហារកាតូលិក វត្តសំពៅប្រាំ វាលស្រែ១០០ […]