By: Naren

ទាហានថៃ ៣,៦៦០​នាក់ ​ចូលរួមសម្តែង Wai Kru នៃកីឡាប្រដាល់ Muay Thai បង្កើត​កំណត់ត្រា​ពិភពលោក​ Guinness World Record

ព័ត៌មានជាតិ February 7, 2023 07/02/2023

(អន្តរជាតិ)៖ ទាហានថៃ ​សរុប​ចំនួន៣,៦៦០​នាក់ ​បាន​សម្តែងគុន Wai Kru នៃកីឡាប្រដាល់ Muay Thai ដែល​បាន​បង្កើត​កំណត់ត្រា​ពិភពលោក​ថ្មី​ ដែលជាការសំដែង Muaythai Wai Kru ដ៏ធំបំផុត ដោយបំបេកកំណត់ត្រាមុន ដោយមានអ្នកចូលរួមត្រឹមតែ ២៥០នាក់តែប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។ ពិធីនេះបានធ្វើឡើងនៅសួន Rajabhakti ខេត្ត Prachuap Khiri Khan ប្រទេស​ថៃ ដោយមានវត្តមាននាយករដ្ឋមន្ត្រីថៃ Prayut Chan O Cha ចូលរួមផងដែរ។ អ្នកចូលរួមទាំង ៣,៦៦០ នាក់ ដោយមាន រំលឹកគុនគ្រូ និងសម្តែង​ក្បាច់គុនម៉ឺយថៃ។ សូមរំលឹកថាពិធីគោរព wai kru គឺជាការរំលឹកគុនគ្រូនៅមុនការប្រកួត ដើម្បីបង្ហាញការគោរពចំពោះគ្រូបង្វឹក ឪពុកម្តាយ និងបុព្វបុរស៕ ប្រភព៖ bangkokpost

UPDATE: អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី កើនឡើងជាង ៤,៣០០នាក់ នៅតួកគី និងស៉ីរី

ព័ត៌មានអន្តរជាតិ February 7, 2023 07/02/2023

(អង់ការ៉ា)៖ ក្រុមសង្រ្គោះក្នុងប្រទេសតួកគី និងស៉ីរី នៅថ្ងៃអង្គារនេះកំពុងជីកកាយដោយដៃទទេរបស់ពួកគេ ដើម្បីបន្តស្វែងរកអ្នករស់រានមានជីវិត ក្រោមគំនរបាក់បែកនៃអគាររាប់ពាន់ខ្នងដែលដួលរលំ នៅក្នុងការរញ្ជួយដីដ៏ខ្លាំងក្លាជាបន្តបន្ទាប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់នៅទូទាំងប្រទេសទាំងពីរ បានកើនឡើងលើសពីចំនួន ៤,៣០០នាក់។ ក្រុមឆ្លើយតបគ្រោះមហន្តរាយរបស់ប្រទេសតួកគី និងស៉ីរី បានរាយការណ៍ថា អគារជាង ៥,៦០០ បានរង្គោះរង្គើនៅទូទាំងទីក្រុងជាច្រើន រួមទាំងប្លុកផ្ទះល្វែងច្រើនជាន់ដែលពោរពេញទៅដោយមនុស្សស្នាក់នៅ។ ទោះបីជាមានសីតុណ្ហភាពត្រជាក់នៅខាងក្រៅក៏ដោយ អ្នកស្រុកដែលភ័យខ្លាចបានចំណាយពេលពេញមួយយប់ស្នាក់នៅតាមដងផ្លូវ។ គួរបញ្ជាក់ថា ការរញ្ជួយដីនៅជិតព្រំដែនតួកគី-ស៊ីរី ក្នុងកម្រិត៧.៨រ៉ិចទ័រ ជាចំនួនដ៏ធំបំផុតមួយ។ ការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរបំផុតមួយចំនួនបានកើតឡើង នៅជិតចំណុចកណ្តាលនៃការរញ្ជួយដីរវាងទីក្រុងការ៉ាម៉ាន់ម៉ារ៉ាស់ និងទីក្រុងហ្កាហ្សៀនតិប ស្ថិតនៅក្នុងគំនរបាក់បែក និងព្រិលធ្លាក់៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

បែកធ្លាយរឿង ម្ចាស់កម្មវិធីប្រដាល់ World Fight ជាជនជាតិថៃ នៅមិនទាន់ទូទាត់ថ្លៃរៀបចំឆាកចំនួន៥០០០ដុល្លារ

សង្គម February 7, 2023 07/02/2023

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយលោក​ TONY ANH អ្នក​រៀបចំ​កម្មវិធី​ World Fight នៅមិនទាន់បានទូទាត់ថ្លៃរៀបចំឆាកដែលនៅសល់ចំនួន៥០០០ដុល្លារ ដល់ក្រុមហ៊ុនរៀបចំមួយនៅភ្នំពេញ។ ការបង្ហោះនេះធ្វើឡើង បន្ទាប់ពីអស់រយៈពេលច្រើនខែហើយដែលម្ចាស់ក្រុមហ៊ុនបានទុកពេលឱ្យដោះស្រាយជាច្រើនខែតែការរង់ចាំគ្មានដំណោះស្រាយ។ បើយោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Pu Rith បានឱ្យដឹងថា៖ «សេចក្តីប្រកាសជូនដំណឹងចំពោះ លោក Tony Anh ឈ្មោះក្រៅ (ឈ្មោះក្នុងលិខិតឆ្លងដែន Srisud Tipaya ) ជនជាតិថៃ កាន់លិខិតឆ្លងដែន លេខ AB 2468835 ថ្ងៃខែឆ្នាំកំណើត 27/Mar/1975 ដែលជាអ្នកបង្កើតកម្មវីធីប្រដាល់ World Fight Tournament ដើម្បីចូលខ្លួនមកដោះស្រាយ ទូទាត់លុយដែលនៅជំពាក់ ក្រុមហ៊ុន R.dB Cambodia ថ្លៃជួល Sound system, Lighting, LED Screen and stage ក្នុងព្រិត្តិការណ៍ ប្រដាល់ World Fight Tournament ចំនួន 5,000$។ […]

នាយគ្រឿន បង្ហោះសារសូមទោស ក្រោយសម្តែងភ្លេចខ្លួនលើកយួរឆ្មាទាំងជាប់ប្រឡៅក

សិល្បៈ February 7, 2023 07/02/2023

​នាយគ្រឿន ដែលជាតារាកំប្លែងដ៏ល្បីមួយរូបនៅ​កម្ពុជា​ ថ្មីៗនេះរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសបងប្អូនអ្នកដែលស្រលាញ់សត្វចិញ្ចឹម។ នៅក្នុងកម្មវិធីកំប្លែងប្រចាំសប្តាហ៍មួយ ដោយនៅក្នុងឈុតសម្តែង នាយគ្រឿន បានលើកយួរឆ្មាទាំងជាប់ប្រឡៅក ធ្វើឱ្យមហាជនបានបង្ហោះសាររិះគន់ យ៉ាងដូច្នេះថា៖« ដំបូង​គិត​ថា​​ខ្ចិ​លទើស ខាន​ផូស​រូប​យូរ​ហើយ។ តែថ្ងៃ​នេះ​សុំ​ទើស​តិច​ហើយ ព្រោះ​មើល​ទៅ​វា​ដូច​ជា​ជ្រុល​ពេក គិត​អី​រាល់​ថ្ងៃ​ហ្នឹង? ចង់​ល្បី? ខ្លាច​បាត់​ឈ្មោះ? ខ្លាច​គេ​ភ្លេច? ឫ​​ចង់​ល្បី​ដោយសារ​សត្វ? មនុស្ស​បើ​គិត​ឃើញ​តែ១ជ្រុង​ព្រោះ​តែ​ខ្លួន​ចង់​ល្បី​​ចង់​បាន​លុយ​ពេក​ធ្វើ​រឿង​ដែល​ថោកទាប​ជា​រឿង​​កំប្លែង​នោះ​គេមិ​នហៅ​ថាម​នុ​ស្ស​ទេ វាចូ​លលក្ខ​ណៈ​ថោក​ជាង​សត្វទៅទៀ​ត។ ចូរ​គិតមុ​នគូ​រ»។ ក្រោយពីបានរងការសម្តែងមិនពេញចិត្តពីមហាជន នាយគ្រឿន ក៏បានសុំទោស ដោយលើកឡើងថាសម្តែងភ្លេចខ្លួន និងលើកយួរឆ្មាមួយភ្លែត។ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ នាយគ្រឿន បានបង្ហោះសារយ៉ាងដូច្នេះថា៖ «សូមទោសបងប្អូនខ្ញុំដឹងខុសហេីយនូវការសំដែងលេងយួរឆ្មាភ្លេចខ្លួននឹកឃេីញថាក្រឡៅកឆ្មាធំដែរ យួរមួយភ្លែតវាមិនអី សត្វឆ្មាខ្ញុំមិនស្រលាញ់ក៏ខ្ញុំមិនស្អប់ដែរ។ បេីម្ចាស់ឆ្មាមិនសប្បាយចិត្តប្ដឹងឬឱ្យខ្ញុំសូមទោសឆ្មាក៏ខ្ញុំព្រម តែខ្ញុំអន់ចិត្តមានបងប្អូន ប្រមាថជីវិតខ្ញុំតែមិនអីទេខ្ញុំ ធ្វេីបុណ្យបានខ្លះដែរបេីមានជាតិក្រោយសូមកេីតជាសត្វទៅនៅភពផ្សេង»៕

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ និងផ្លូវតភ្ជាប់ នឹងរួចរាល់មុនរយៈពេលកំណត់ ប្រសិនបើពន្លឿនការដោះស្រាយផលប៉ះពាល់

ព័ត៌មានជាតិ February 7, 2023 07/02/2023

(ក្រចេះ)៖ លោក លឺម ស៉ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ចូន និងជាប្រធានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ របស់ក្រុមហ៊ុន សៀងហៃ បានជម្រុញដល់ក្រុមការងារអនុគណ:កម្មការអន្តរក្រសួង និងខេត្ត ដោះស្រាយផលប៉ះពាល់ ត្រូវរួមសហការជាមួយក្រុមហ៊ុន ក្នុងការចុះដោះស្រាយសម្របសម្រួល ផ្សព្វផ្សាយណែនាំ និងចុះពិនិត្យទីតាំង ដែលប៉ះពាល់ដល់កិច្ចដំណើរការសាងសង់ស្ពាន និងផ្លូវតភ្ចាប់ជាក់ស្តែង ជាមួយម្ចាស់កម្មសិទ្ធិទ្រព្យ ដើម្បីគណនានូវប្រាក់សំណងឲ្យបានត្រឹមត្រូវ។ លោកជំរុញបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ៨៧ អន.ក្រ.បក និងពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ និងផ្លូវតភ្ជាប់មួយចំនួន នៅថ្ងៃទី ៦ កុម្ភៈ ឆ្នាំ ២០២៣ នៅសាលាខេត្តក្រចេះ។ ក្នុងនោះដែរ លោកស្នើបន្ថែមត្រូវគោរពអនុវត្តន៍នូវក្រមសីលធម៌មន្រ្តីមានសមត្ថកិច្ច ក្នុងការសិក្សា ការរៀបចំ ការអនុវត្ត និងការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ។ លោកថ្លែងទៀតថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ និងផ្លូវតភ្ជាប់ នឹងរួចរាល់មុនរយៈពេលកំណត់ ប្រសិនបើពន្លឿនការដោះស្រាយផល់ប៉ះពាល់។ ក្នុងនោះតំណាងក្រុមហ៊ុនសាងសង់ សៀង ហៃ បានបង្ហាញអំពីដំណើរការនៃការសាងសង់ដោយឈរលើកុងត្រារយៈពេល ៤២ ខែ ទើបរួចរាល់ ហើយមកទល់ពេលនេះ គឺសម្រេចបាន១% ដោយក្នុងនោះបាននិងកំពុងដាំបង្គោលគ្រឹះសរសរ និងកំពុងដោះស្រាយនូវផលប៉ះពាល់។ ទាក់ទងទៅនឹងបញ្ហាខាងលើនេះ […]

មន្រ្តីជាន់ខ្ពស់បរិស្ថាន៖ ដីនៅតំបន់ការពារធនធានធម្មជាតិ ជាទ្រព្យសម្បត្តិរបស់រដ្ឋ មិនអាចទិញលក់ឡើយ, រាល់លិខិតទិញលក់ដី ត្រូវបានមោឃភាពចោលជាអាសារបង់ និងទទួលខុសត្រូវចំពោះមុខច្បាប់

ព័ត៌មានជាតិ February 6, 2023 06/02/2023

(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៦ និង០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមការផ្តួចផ្តើមគំនិត របស់លោកបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរៀបចំឲ្យមានសិក្ខាសាលា «ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ នឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ» រយៈពេល២ថ្ងៃ ដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធ នៅក្នុងខេត្តកំពង់ស្ពឺ ចំនួនប្រមាណ៩០នាក់ នៅសណ្ឋាគារផាមរីវើ ។ គោលបំណង នៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រៀបការយល់ដឹង ដល់ភាគីពាក់ព័ន្ធដើម្បីឲ្យមាន ការយល់ដឹងអំពីទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងដើម្បីចូលរួមចំណែកទាំងអស់គ្នា ក្នុងការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព នៅក្នុង តំបន់ការពារធម្មជាតិ ដើម្បីជាឧត្តមប្រយោជន៍ របស់ព្រះរាជាណាចក្រកម្ពុជា កូនចៅជំនាន់ក្រោយ និងមនុស្សជាតិ ទាំងមូល។ លោក ចាយ សាមិត្ត រដ្ឋលេខាធិកាក្រសួងបរិស្ថាន តំណាងលោកបណ្ឌិត សាយ សំអាល់ បានធ្វើបទបង្ហាញដោយលើកឡើងថា ក្រសួងបរិស្ថានបានរៀបចំឲ្យមានសិក្ខាសាលា «ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ នឹងវិស័យបរិស្ថាន និងធនធាធម្មជាតិ» […]

ក្រៅពីផ្សិតម្ជុល​ មេរោគListeria ក៏អាចមានក្នុងបន្លែផ្សេងទៀតផងដែរ, តើគួរធ្វើយ៉ាងណាដើម្បីការពារមិនឱ្យឆ្លងមេរោគនេះ?

ចំណេះដឹង February 6, 2023 06/02/2023

ផ្សិតម្ជុលដែលគេនិយមដាក់ក្នុងស៊ុប​ អាចមានផ្ទុកមេរោគមួយចំនួន​ ក្នុងនោះមេរោគប្រភេទបាក់តេរីឈ្មោះ​ Listeria Monocytogenes ដែលបង្កជំងឺមួយចំនួន​ ដែលករណីខ្លះអាចគ្រោះថ្នាក់ដល់ជីវិតផងពិសេសអ្នកមានប្រព័ន្ធការពារខ្លួនខ្សោយ​ មានមនុស្សចាស់​ និងអ្នកមានជំងឺប្រចាំកាយរាំរៃមួយចំនួនជាដើម។ ចំពោះស្រី្តមានផ្ទៃពោះ​ មេរោគ​ Listeria នេះ​ អាចធ្វើស្ត្រីជាម្តាយឈឺតិចតួច​ តែវាបង្កគ្រោះថ្នាក់ខ្លាំងចំពោះទារកក្នុងផ្ទៃ​ មានជាអាទិ៍​ កើតមុនខែ​ រលូត​ កូនស្លាប់ក្នុងផ្ទៃជាដើម​ ឬទារកស្លាប់ក្រោយពេលកើត។ក្រៅពីផ្សិតម្ជុល​ មេរោគListeriaក៏អាចមានក្នុងបន្លែផ្សេងទៀត​ ផលិតផលទឹកដោះគោ​ និងសាច់មួយចំនួនផងដែរ។ គេអាចការពារមិនឱ្យឆ្លងមេរោគListeriaនេះបានតាមរយៈការអនុវត្តអនាម័យបែបសាមញ្ញ​ មានដូចជា៖ – បរិភោគបន្លែ​ ត្រី​ សាច់​ ដែលឆ្អិនល្អ​។ ចំអិនក្នុងសីតុណ្ហភាពយ៉ាងតិច​ ៧៣អង្សាសេ​ ឬ១២១អង្សាសេក្នុងរយៈពេលយ៉ាងតិច៤នាទី។ – ចំពោះទឹកដោះគោ​ គួរទិញទឹកដោះគោណាដែលគេបានយកទៅសំលាប់មេរោគបានត្រឹមត្រូវ​ ឬហៅថា​ Pasteurisation (វិធីសំលាប់មេរោគតាមវិធីលោកប៉ាស្ទ័រ)។ – ចៀសវាងម្ហូបអាហារ​ បន្លែ​ ផ្លែឈើដែលចិតសំបករួច​ ទុកចោលច្រើនថ្ងៃ​៕ ប្រភព​៖ Medical Education/cdc  

រាជរដ្ឋាភិបាលត្រៀមថវិកាប្រមាណជិត ២៣០០លានដុល្លារ សម្រាប់បៀវត្ស-ដំឡើងបៀវត្សជូនមន្ត្រីរាជការ ឆ្នាំ២០២៣, កម្ពុជាធ្លាប់ឈរលំដាប់ប្រទេសទី៤ ក្នុងពិភពលោក ដែលមានអត្រាដំឡើងប្រាក់ខែខ្ពស់ជាងគេ

ព័ត៌មានជាតិ February 6, 2023 06/02/2023

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងខ្លាំងចំពោះជីវភាពរបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ រួមទាំងកម្មករ-កម្មការិនី តាមរយៈការដំឡើងប្រាក់បៀវត្ស ឬប្រាក់ឈ្នួលក្តី។ ប្រទេសកម្ពុជា ធ្លាប់ស្ថិតនៅលំដាប់ប្រទេសទី៤ ក្នុងពិភពលោក ដែលមានអត្រាដំឡើងប្រាក់ខែខ្ពស់ជាងគេ តាមរយៈការសិក្សារបស់ស្ថាប័ន ECA International ដែលជាស្ថាប័នផ្តល់ចំណេះដឹងខាងព័ត៌មាន និងបច្ចេកវិទ្យាឈានមុខគេ មានទីស្នាក់ការនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីឆ្នាំ២០១៩។ នៅពេលនោះ ស្ថាប័ននេះវាយតម្លៃថា ប្រទេសកម្ពុជា មានការដំឡើងប្រាក់ខែក្នុងអត្រា ៤.២% ក្នុងឆ្នាំ២០២០ កើនពី៣.៨% ក្នុងឆ្នាំ២០១៩។ របាយការណ៍របស់ ECA International ត្រូវបានស្ថាប័នព័ត៌មានល្បីៗរបស់បរទេសរួមមាន៖ Bangkok Post, Business Insider ជាដើមចុះផ្សាយជាបន្តបន្ទាប់។ ប្រទេសទី១ ដែលមានអត្រាដំឡើងប្រាក់ខែខ្ពស់ជាងគេ គឺប្រទេសឥណ្ឌា មានអត្រាដំឡើង៥.៤%, លំដាប់ទី២ គឺប្រទេសវៀតណាម ក្នុងអត្រា៥.១%, លំដាប់ទី៣ គឺប្រទេសឥណ្ឌូនេស៊ី មានអត្រា៤.៦%, បន្ទាប់មកគឺប្រទេសកម្ពុជា និងតាមពីក្រោយដោយប្រទេសថៃ។ ជាក់ស្តែង តាមរយៈច្បាប់ថវិកាជាតិឆ្នាំ២០២៣ រាជរដ្ឋាភិបាលគ្រោងថវិកាប្រមាណជាង ៩ ៥៥៥ ប៊ីលានរៀល ឬប្រមាណ […]

ថៃគ្រោងបើកដំណើរការ «ផ្សារណាត់» នៅច្រកទ្វារព្រំដែនបានថាសែន ខេត្តត្រាត ទល់មុខច្រកទ្វារព្រំដែនថ្មដា ខេត្តពោធិ៍សាត់ នៅដើមខែក្រោយ

ព័ត៌មានជាតិ February 4, 2023 04/02/2023

(ពោធិ៍សាត់)៖ ភាគីថៃ គ្រោងនឹងបើកដំណើរការ «ផ្សារណាត់» របស់ខ្លួននៅច្រកទ្វារព្រំដែនបានថាសែន ខេត្តត្រាត ទល់មុខច្រកទ្វារព្រំដែនថ្មដា ខេត្តពោធិ៍សាត់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ខាងមុខ ដើម្បីឲ្យប្រជាពលរដ្ឋខេត្តជាប់ព្រំដែន នៃប្រទេសទាំង២ អាចដោះដូរ និងទិញទំនិញគ្នាទៅវិញទៅមក មុននឹងឈានដល់ដំណើរការបើកច្រកទ្វារព្រំដែននេះ ឲ្យក្លាយជាច្រកទ្វារព្រំដែនអន្តរជាតិ។ នេះជាការលើកឡើងរបស់ លោក ឆាំណានវីត តេរ៉ាត់ អភិបាលខេត្តត្រាត នៅក្នុងកិច្ចប្រជុំពិក្សាគ្នា ជាមួយលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ រវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំង២។ លោក ឆាំណានវីត តេរ៉ាត់ បានឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្រាត លោកបានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកជួបជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីរឹតចំណងសាមគ្គីភាព មានកិច្ចសហប្រតិបត្តិការល្អ ក្នុងនាមខេត្តជាប់ព្រំដែននឹងគ្នា។ លោកបានជម្រាបជូនថា លោកបានប្រើប្រាស់អំណាច និងតួនាទីផ្ទាល់ ក្នុងការបង្កើតផ្សារណាត់មួយ នៅច្រកព្រំដែនបានថាសែន ទល់មុខច្រកព្រំដែនថ្មដា ដើម្បីឲ្យប្រជាពលរដ្ឋនៅជាប់ព្រំដែន នៃប្រទេសទាំង២អាចដោះដូរ និងទិញទំនិញគ្នា។ ជាមួយគ្នានោះ […]

សូមប្រយ័ត្ន! តារាហ្វេសប៊ុកម្នាក់ បង្ហាញពីល្បិចដែលជនខិលខូចបន្លំធ្វើជាក្រុមហ៊ុនផ្តល់សេវាកម្មបម្រើតាមផ្ទះ បោកអស់លុយមិនចេះតិច (មានវីដេអូ)

សង្គម February 4, 2023 04/02/2023

បច្ចុប្បន្ន​ការទិញទំនិញ ឬសេវាកម្មនានានៅលើអនឡាញ កំពុង​តែ​មាន​ការ​ពេញ​និយម ដោយសារតែ​​ភាព​ងាយ​ស្រួល​។ យ៉ាងណា ក៏​មាន​​បញ្ហា​កើត​​ឡើង​ដោយមានជនឆបោក ខិលខូចមួយចំនួនធំ បានប្រើប្រាស់ល្បិចជាច្រើន ធ្វើឱ្យអ្នកប្រើប្រាស់​ងាយ​នឹង​ត្រូវ​គេ​បោក​ប្រាស់ ពិសេស​អ្នក​ទិញ​អីវ៉ាន់ ទិញសេវាកម្ម​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​។​ ជាក់ស្តែងថ្មីៗនេះអ្នកផលិតមាតិកានៅលើហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះ Eve Tang បានអះអាងថានាងត្រូវបានទំព័រហ្វេសប៊ុកអាជីវកម្មផ្តល់សេវាកម្មបម្រើតាមផ្ទះមួយឈ្មោះ Professional Maid Service បានបោកប្រាស់អស់លុយខ្ទង់ពាន់ដុល្លារ។ តារាហ្វេសប៊ុករូបនេះបានឱ្យដឹងថា ខ្លួនបានឃើញផេកមួយនេះបង្ហោះថាមានសេវាកម្ម ៥ផ្នែក ដោយខ្លួនបានជ្រើសរើស ផ្នែកស្ត្រីមេផ្ទះ (ចុងភៅ) ដោយសារតែខ្លួនចង់បាន ចុងភៅ ជាបន្ទាន់ពេក ក៏សម្រេចចិត្តឆាតសួរនាំអំពីតម្លៃសេវាកម្មមួយនេះ។ តារាហ្វេសប៊ុករូបនេះបានឱ្យដឹងទៀតថាក្រោយពីបានទាក់ទងនិងនិយាយរឿងកុងត្រារួច ខាងជនឆបោក បាននិយាយឱ្យខ្លួនទុកចិត្ត ធ្វើការបែបមានវិជ្ជាជីវៈ ផ្ញើរូបបុគ្គលិក និងអត្តសញ្ញាណប័ណ្ណឱ្យខ្លួនជ្រើសរើស ក្រោយពីបានឆាតទាក់ទងតាមរយៈតេឡេក្រាមរួច ជនឆបោក បានតឿនឱ្យខ្លួនបង់លុយ។ ក្រោយពីបានឮបែបនេះ ខ្លួនក៏មានការសង្ស័យ និងលើកឡើងថា ចុងភៅក៏មិនទាន់បានជួបផ្ទាល់ ហើយទីតាំងក្រុមហ៊ុនក៏មិនទាន់បានទៅស្គាល់ច្បាស់ តើឱ្យបង់លុយមុនបានដូចម្តេច ប៉ុន្តែជនឆបោកនោះ បាននិយាយថាប្រសិនបើមិនបង់មុនទេ ចុងភៅនេះនឹងត្រូវបានទៅលើអតិថិជនផ្សេងទៀត បន្ទាប់ពីបានបង់លុយពេញថ្លៃរួចមក ក៏ទាក់ទងលែងបានតែម្តង។ ក្នុងការចេញវីដេអូនេះផងដែរ តារាហ្វេសប៊ុក Eve Tang លើកឡើងថានេះជាការធ្វេសប្រហែសរបស់ខ្លួនដែលឆាប់ជឿទុកចិត្តគេពេក និងបានចេញវីដេអូដើម្បីឱ្យបងប្អូនទាំងឡាយបង្កើនការប្រុងប្រយ័ត្ន […]