By: Naren

មកដឹងអាហារមួយចំនួន ដែលអាចរក្សាទុកបានយ៉ាងតិច ២សប្តាហ៍នៅក្នុងទូរទឹកកក

ចំណេះដឹង January 11, 2023 11/01/2023

ការដឹងថាអាហារណាដែលលោកអ្នកអាចរក្សាទុកបានយូរនឹងជួយអ្នកឱ្យកំណត់អាទិភាពមុខម្ហូបដែលត្រូវកែច្នៃ។ ខាងក្រោមជាបន្លែ ផ្លែឈើមួយចំនួនដែលអាចរក្សាទុកបានយ៉ាងតិច ២សប្តាហ៍នៅក្នុងទូរទឹកកក៖ ការ៉ុត៖ អាហារនេះគួររក្សាទុកក្នុងថង់ប្លាស្ទិក ហើយអាចរក្សាទុកក្នុងទូទឹកកករយៈពេលជាច្រើនសប្តាហ៍។ ប្រសិនបើការ៉ុតចាប់ផ្តើមទន់បន្តិច អាចយកទៅធ្វើជាស៊ុបភ្លាមៗ មុនពេលវាខូច។ សាច់ក្រក៖ ចំពោះសាច់ក្រកដែល ចម្អិនទាំងស្រុង និងមិនទាន់បើក អាចរក្សាបានក្នុងទូទឹកកករយៈពេល២ សប្តាហ៍។ Bacon៖ ដូចនឹងសាច់ក្រកដែរ baconដែលមិនទាន់បើកហើយនៅស្រស់ អាចទុកបានរយៈពេល ២សប្តាហ៍។ ប្រសិនបើបន្ទាប់ពីបើកចូលខ្យល់ហើយ អ្នកមិនអាចញ៉ាំវាទាំងអស់ក្នុងរយៈពេល៥ថ្ងៃទេ ចូររុំវាឱ្យតឹង ហើយដាក់វាក្នុងទូរទឹកកក ព្រោះនេះជារបៀបរក្សាអាហារនេះឱ្យបានយូរខែ។ ស៊ុត៖ ស៊ុត ជាអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។ អាហារនេះមានប្រូតេអ៊ីនខ្ពស់ និងខ្លាញ់ដែលមានសុខភាពល្អ។ ស៊ុតអាចត្រូវបានរក្សាទុកក្នុងទូទឹកកកប្រហែលមួយខែឯណោះ។ ផ្លែ​ប៉ោម៖ ពេល​ដែល​អ្នក​ទុក​ផ្លែ​ប៉ោម​ក្នុង​ទូទឹកកក អាចទុករយៈពេលពី ២-៣ សប្តាហ៍៕

ដើម្បីសុខភាពកូនតូច ម៉ាក់ប៉ាកុំប្រើដបទឹកដោះគោប្រភេទនេះ

Mom Me January 11, 2023 11/01/2023

ម៉ាក់ប៉ាខ្លះក៏បានជ្រាប ខ្លះទៀតក៏មិនទាន់បានដឹង ថាតើគួរប្រើប្រាស់ដបទឹកដោះគោ បែបណាទើបមិនប៉ះពាល់ដល់សុខភាពកូនតូចៗ។ សព្វថ្ងៃនេះ ឪពុកម្តាយភាគច្រើនបានប្រើប្រាស់ដបជ័រ ព្រោះវាមានទម្ងន់ស្រាល និងងាយស្រួលកាន់ជាងដបទឹកដោះគោប្រភេទកែវ ប៉ុន្តែការប្រើប្រាស់អាចមានរយៈពេលកំណត់។ ឪពុកម្តាយមួយចំនួនបានជ្រើសរើស យកដបទឹកដោះគោប្រភេទកែវ ដើម្បីចៀសវាងសារធាតុគីមីមួយហៅថា bisphenol A (BPA)។ ។ BPA ត្រូវបានគេប្រើដើម្បីធ្វើឱ្យប្លាស្ទិករឹង រក្សាបាក់តេរីមិនឱ្យពុលអាហារ និងការពារកំប៉ុងមិនឱ្យច្រេះ។ ទោះបីជាយ៉ាងណាក៏ដោយ មានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមានដែល BPA អាចមានលើមនុស្ស ជាពិសេសលើទារក និងកុមារ។ ឪពុកម្តាយគួរតែបង្ការការពារដូចខាងក្រោម ដើម្បីកាត់បន្ថយ BPA មិនឱ្យប៉ះពាល់ដល់ទារក៖ -ម៉ាក់ប៉ា ដែលជ្រើសរើសដបទឹកដោះជ័រ គួរតែពិនិត្យមើលថា ដបនោះជាប្រភេទ BPA Free ឬអត់។ -បញ្ចៀសដបទឹកដោះគោ ដែលមានដាក់សញ្ញា (recycling number 7) ត្រីកោណបានន័យថាជារបស់អាចយកទៅផលិតវិញបាននិងលេខ៧ បញ្ជាក់ថាមាន BPA។ – ប្រើដបដែលធ្វើពីជ័រស្រអាប់ (ភាគច្រើនធ្វើពី polyethylene or polypropylene) និងមិនមានផ្ទុកនូវជាតិ BPA។ – ដបធ្វើពីកែវក៏ជាជម្រើសល្អសម្រាប់ប្រើប្រាស់ដែរ […]

គួរកត់សម្គាល់! សញ្ញាព្រមាននៃកង្វះវីតាមីនចំពោះកុមារ

Mom Me January 11, 2023 11/01/2023

កង្វះសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន A, D, ជាតិដែក និងកាល់ស្យូម អាចបណ្តាលឱ្យមានការយឺតយ៉ាវក្នុងការលូតលាស់របស់កុមារ ដែលនាំទៅរកភាពមិនធម្មតានៃការលូតលាស់ផ្នែករាងកាយ និងផ្លូវចិត្ត។ ជារឿយៗកុមារខ្វះវីតាមីន និងសារធាតុរ៉ែ ដោយសារតែខ្វះភាពសម្បូរបែបនៅក្នុងរបបអាហាររបស់ពួកគេ។ លើសពីនេះ កុមារសព្វថ្ងៃនេះ ក៏មានទម្លាប់ទទួលទានភេសជ្ជៈដែលមានជាតិស្ករច្រើន និងអាហារកែច្នៃ ដែលនាំឱ្យកុមារមានកង្វះវីតាមីនកើនឡើង។ រោគសញ្ញានៃកង្វះវីតាមីនចំពោះកុមារ យោងតាម កាសែត India Times វេជ្ជបណ្ឌិត Richa Panchal ផ្តល់សញ្ញាសំខាន់ៗនៃកង្វះវីតាមីនចំពោះកុមារ៖ – កង្វះវីតាមីន A៖ ជាញឹកញយ កង្វះវីតាមីននេះនាំឱ្យភ្នែកស្ងួត មើលឃើញខ្សោយពេលយប់ និងការលូតលាស់ពណ៌សនៅលើភ្នែក។ – កង្វះវីតាមីន B ៖ កង្វះវីតាមីន B នាំឱ្យមានការឃ្លានអាហារ ខ្សោយ និងឆាប់ខឹង ដំបៅនៅលើបបូរមាត់ និងអណ្តាត រោគសញ្ញាសរសៃប្រសាទ និងអារម្មណ៍ប្រែប្រួល។ – កង្វះវីតាមីន C៖ កុមារដែលខ្វះវីតាមីន C នឹងមានអាការដូចជាហើមអញ្ចាញធ្មេញ ហូរឈាមអញ្ចាញពេលដុសធ្មេញ ងាយមានស្នាមជាំ របួសមិនងាយឆាប់ជា […]

អ្នកម្តាយ ឬសមាជិកគ្រួសារគួរយល់ដឹងអំពីវិធីសាស្ត្រខ្លះៗ ក្នុងការងូតទឹកឱ្យទារក!

Mom Me January 10, 2023 10/01/2023

មន្ទីរពេទ្យកាល់ម៉ែត្របានឱ្យដឹងថា បន្ទាប់ពីសម្រាលបុត្ររួច ការងូតទឹកឱ្យទារកនឹងប្រព្រឹត្តទៅជាប្រចាំជារៀងរាល់ថ្ងៃ។ ដូចនេះអ្នកម្តាយ ឬសមាជិកគ្រួសារគួរយល់ដឹងអំពីវិធីសាស្ត្រខ្លះៗ ដើម្បីផ្តល់ភាពងាយស្រួល និងជាអត្ថប្រយោជន៍សម្រាប់ក្រុមគ្រួសារ។ លោកអ្នកអាចត្រៀមលក្ខណៈ និងអនុវត្តដោយខ្លួនឯង តាមលំដាប់និងដំណាក់កាលដូចខាងក្រោម៖ ១) ការត្រៀមលក្ខណៈទុកជាមុន៖ ក) សុវត្ថិភាពៈ – ផ្លូវកាយ(ទារកមិនត្រូវនៅម្នាក់ឯង) – ផ្លូវចិត្ត(មនុស្សចាស់មានទំនាក់ទំនងជាមួយទារក) ខ) ផាសុកភាពនិងភាពសុខស្រួលៈ – កាយវិការថ្នមៗ និយាយលេងជាមួយទារក – ប្រុងប្រយ័ត្នពេលណាដែលមានភាពត្រជាក់ គ) ការរៀបចំៈ – សម្ភារគ្រប់គ្រាន់ និងនៅទំនេរ – ការគោរពអនាម័យ – កាយវិកា សកម្មភាពសមហេតុសមផល ឃ) ការថែទាំត្រូវធ្វើឲ្យបានហ្មត់ចត់ ២) ការអនុវត្តន៍៖ ក) មុនធ្វើការថែទាំៈ – គ្រប់សម្ភារទាំងអស់ត្រូវបានរៀបចំក្នុងបន្ទប់ដែលត្រូវងូតទឹក (កាធុនងូតទឹក ទែរម៉ូម៉ែតកំដៅវាស់ទឹកនិងទារក កន្សែង សំលៀកបំពាក់ កន្ទបរបស់ទារក កុំប្រេស សំឡី ធុងសំរាមនៅជិត) – សម្ភារ និងកន្លែងងូតស្អាត និងត្រូវបានសម្លាប់មេរោគ […]

កូនឡើងទម្ងន់យឺត ស្លេកស្លាំង ឆាប់ខឹង រញ៉ាំរញូវច្រើន អាចមកពីមូលហេតុនេះ

Mom Me January 10, 2023 10/01/2023

ជាតិដែក គឺជាសារធាតុរ៉ែ ដែលទារក និងកុមារត្រូវការដើម្បីជួយឱ្យសុខភាពល្អ និងការលូតលាស់បានពេញលេញ។ លើសពីនេះ ជាតិដែក សំខាន់ណាស់ក្នុងការជួយអភិវឌ្ឍន៍ខួរក្បាល។ ចំពោះទារក និងកុមារ ដែលមិនទទួលបានជាតិដែកគ្រប់គ្រាន់ (កង្វះជាតិដែក) បណ្ដាលឱ្យការលូតលាស់ និងការអភិវឌ្ឍន៍យឺតជាងទារក និងកុមារដែលទទួលបានជាតិដែកគ្រប់គ្រាន់ ហើយបើកូនៗមានសញ្ញាទាំងនេះ មានន័យថាពួកគេខ្វះជាតិដែកហើយ។ ​រោគ​សញ្ញា​នៃ​កង្វះ​ជាតិ​ដែក៖ -ឡើងទម្ងន់យឺត -ស្លេកស្លាំង -មិនមានចំណង់អាហារ -ឆាប់ខឹង មួរម៉ៅ និងរញ៉ាំរញូវ + កង្វះជាតិដែកអាចប៉ះពាល់ដល់របៀបដែលកុមារធ្វើនៅក្នុងសាលារៀន។ កម្រិតជាតិដែកទាបអាចធ្វើឱ្យកុមារពិបាកផ្តោតអារម្មណ៍ និងធ្វើឱ្យពួកគេមានអារម្មណ៍អស់កម្លាំង និងខ្សោយ។ *បញ្ជាក់នេះជាអត្ថបទប្រែសម្រួលពីគេហទំព័របរទេស ក្នុងគោលបំណងចែករំលែក និងដាស់តឿនជូនប្រិយមិត្តអ្នកអាន រាល់ចម្ងល់ ឬរាល់ការពិភាក្សា លោក លោកស្រី គួរគប្បីទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យឬអ្នកជំនាញ៕ អត្ថបទ៖ លីនី ប្រភព៖ caringforkids

តើស្ត្រីអាចមានផ្ទៃពោះ ជាមធ្យមក្នុងរយៈពេលប៉ុន្មានក្រោយរៀបការ? តើគូស្វាមីភរិយាជាទូទៅគួរត្រូវរង់ចាំរយៈពេលប៉ុន្មានក្នុងការប្រាថ្នាមានផ្ទៃពោះ?

Mom Me January 10, 2023 10/01/2023

ស្ត្រីម្នាក់ៗតែងតែមានលក្ខណៈដូចៗគ្នាកត្តាជាច្រើនអាចបណ្តាលអោយមានបម្រែបម្រួលអរម៉ូន និងសរីរាង្គរបស់ស្ត្រី ដូចជាកត្តាផ្លូវកាយ និងផ្លូវចិត្តជាកត្តាបង្កើនរយៈពេលនៃការមានផ្ទៃពោះ។ ជាទូទៅគូស្វាមីភរិយាត្រូវរង់ចាំ និងចំណាយពេលជាមធ្យម៧ខែក្នុង១ឆ្នាំ ដើម្បីទទួលបានលទ្ធផលវិជ្ជមាន “ពេលវេលាដែលត្រូវការដើម្បីមានគភ៌”។ ពេលវេលានេះប្រែប្រួលពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទៀត យោងតាមសក្ដានុពលនៃការមានកូនរបស់គាត់។ រយៈពេលជាមធ្យមដើម្បីមានផ្ទៃពោះគឺរវាង៣ និង៦ ខែសម្រាប់គូស្នេហ៍វ័យក្មេង ហើយបង្កើនទៅតាមអាយុ។ និយាយរួមរយៈពេលជាមធ្យមដើម្បីមានផ្ទៃពោះ គឺអាស្រ័យលើកត្តារាងកាយ។ ក) ការពន្យារកំណើត និងការមានផ្ទៃពោះ៖ រឿងដំបូងដែលស្ត្រីម្នាក់គិតចង់បង្កើតកូន គឺជាការបញ្ឈប់រាល់វិធានការពន្យារកំណើត។ នៅពេលដែលប្រើថ្នាំផ្លាស់ប្តូរវដ្តរដូវធម្មជាតិ ស្ត្រីម្នាក់នោះនឹងត្រូវការពេលវេលា ដើម្បីទទួលបានវដ្តធម្មតាវិញ ហើយកុំបារម្ភប្រសិនបើអ្នកមិនមានផ្ទៃពោះជាលើកដំបូង។ ខ) អាយុមានឥទ្ធិពលលើពេលវេលាជាមធ្យមដែលវាត្រូវការ ពេលមានផ្ទៃពោះ នៅពេលអាយុកាលរបស់ស្ត្រីកើនឡើង ស្ត្រីមិនសូវមានកូនទេ ពោលគឺរយៈពេលមធ្យមក្នុងការមានផ្ទៃពោះ។ គ) រយៈពេលជាមធ្យមដើម្បីមានផ្ទៃពោះរហូតដល់ទៅ ៣០ឆ្នាំ មុនពេលអាយុ៣០ឆ្នាំ លទ្ធភាពនៃការមានផ្ទៃពោះគឺ២៥%ក្នុងមួយវដ្តជាមធ្យម ហើយ ៨៥%នៃគូរស្វាមីភរិយា មានផ្ទៃពោះក្នុងឆ្នាំដំបូង និង៩០% បន្ទាប់ពី២ឆ្នាំ។ រយៈពេលជាមធ្យមដើម្បីមានផ្ទៃពោះក្នុងរវាង ៣ និង ៦ ខែសម្រាប់គូស្នេហ៍វ័យក្មេង។ ស្ត្រីអាយុ ៣០ឆ្នាំមានអត្រាជាមធ្យម ៧៥% ដែលមានកូនក្នុងកំឡុងពេល ១២ខែ ក្រោយការបញ្ឈប់ការពន្យារកំណើតរបស់នាង។ ឃ) ស្ត្រីបន្ទាប់ពី ៣០ឆ្នាំ៖ […]

អាហារមួយចំនួនដែលជួយបង្កើនភាពស៊ាំដល់កុមារ

Mom Me January 9, 2023 09/01/2023

កុមារដែលទទួលសារជាតិចិញ្ចឹមគ្រប់គ្រាន់ អាចលូតលាស់ និងរៀនសូត្របានល្អប្រសើរ។ ឪពុកម្តាយគួរតែផ្តល់ឱ្យកូនៗនូវអាហារ និងភេសជ្ជៈមួយចំនួន ដើម្បីបង្កើនភាពស៊ាំ ការពារជំងឺផ្តាសាយ និងការពារសុខភាពរបស់ពួកគេ។ យ៉ាអួ៖ អាហារនេះសម្បូរទៅដោយបាក់តេរីមានប្រយោជន៍ដែលចាំបាច់សម្រាប់សុខភាពប្រព័ន្ធភាពស៊ាំ។ ប្រូបាយអូទិកគឺជាបាក់តេរីមានប្រយោជន៍ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយដោយការពារប្រព័ន្ធរំលាយអាហារនិងការពារបាក់តេរីអាក្រក់ដែលបង្កឱ្យមានជំងឺ។ សារធាតុនេះក៏ជួយការពារជំងឺដោយបង្កើនចំនួនកោសិកាដែលប្រឆាំងនឹងមេរោគ។ ប្រភពអាហារល្អៗ នៃប្រូប៊ីយ៉ូទិករួមមានទឹកដោះគោយ៉ាអួនិង ភេសជ្ជៈទឹកដោះគោជូរ។ ខ្ទឹមស៖ នៅពេលចម្អិនអាហារអ្នកគួរតែបន្ថែមខ្ទឹមសខ្លះៗ ព្រោះតែសំបូរទៅដោយសមាសធាតុដែលបង្កើនភាពស៊ាំដើម្បីការពារជំងឺផ្តាសាយ។ ខ្ទឹមសក៏ជាអង់ទីប៊ីយ៉ូទិកធម្មជាតិប្រឆាំងបាក់តេរីប្រឆាំងមេរោគប្រឆាំងផ្សិតនិងមានលក្ខណៈប្រឆាំងអុកស៊ីតកម្មផងដែរ។ ផ្សិត៖ អាហារនេះសំបូរទៅដោយបេតាគ្លូកានដែលជាសារធាតុប៉ូលីស្កាខាត់ដែលធ្វើឱ្យប្រព័ន្ធការពាររាងកាយសកម្មនិងជួយការពារការបង្ករោគ។ ផ្សិតក៏សំបូរទៅដោយវីតាមីន ប៉ូលីហ្វេណុល ស្តេរ៉ូលនិងស័ង្កសីផងដែរ។ សារធាតុចិញ្ចឹមទាំងអស់នេះធ្វើឱ្យប្រព័ន្ធការពាររាងកាយក្មេងមានសុខភាពល្អ។ ស៊ុបមាន់៖ ស៊ុបមាន់បំប៉នត្រូវបានប្រជាជននៅទ្វីបអាស៊ីយើងញ៉ាំជាជំនួយដល់សុខភាពយូរយារណាស់មកហើយ ពិសេស​គឺពង្រឹងប្រព័ន្ធភាពស៊ាំខ្សោយឲ្យខ្លាំងក្លាឡើងវិញ ហើយរឹតតែសំខាន់នៅក្នុងអំឡុងពេលមានជំងឺរាតត្បាតដូចសព្វថ្ងៃនេះ។ ការញ៉ាំស៊ុបមាន់បំប៉នរាល់ថ្ងៃ ក៏អាចជួយទប់ស្កាត់យើងពីជំងឺផ្ដាសាយ និងជំងឺតូចតាចដទៃទៀតដែរ។   *បញ្ជាក់នេះជាអត្ថបទប្រែសម្រួលពីគេហទំព័របរទេស ក្នុងគោលបំណងចែករំលែក និងដាស់តឿនជូនប្រិយមិត្តអ្នកអាន រាល់ចម្ងល់ ឬរាល់ការពិភាក្សា លោក លោកស្រី គួរគប្បីទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យឬអ្នកជំនាញ៕ ប្រភព៖ zingnews

អ្នកម៉ាក់ចេះតិចនិកទាំងនេះ កូននឹងមិនជួបបញ្ហា រលាក រោលរមាស់ ដោយសារខោទឹកនោមឡើយ

Mom Me January 9, 2023 09/01/2023

បច្ចុប្បន្នអ្នកម៉ាក់សឹងតែគ្រប់គ្នា ជ្រើសរើស​ការប្រើប្រាស់ខោទឹកនោម ព្រោះតែងាយស្រួល​ មិនពិបាកក្នុងការបោកគក់កន្ទប ឬ​ខោ។ ទោះបីងាយស្រួលក្នុងការប្រើប្រាស់ក៏ពិតមែន ប៉ុន្តែទារកមួយចំនួនក៏ជួបបញ្ហារលាក រោល ដោយសារខោទឹកនោមដែរ ដូច្នេះតើអ្នកម៉ាក់ត្រូវធ្វើដូចម្ដេច ពេលជួបបញ្ហានេះ? – បញ្ហារលាក រោលរមាស់ ដោយសារខោទឹកនោមកើតឡើងដោយសារទឹកនោម ឬ លាមក ជាពិសេសពេលកូនរាករូស ហើយនៅពេលដែលកូនស្លៀកខោទឹកនោមដែលសើមខ្លាំង និងកង្វក់ ផ្អឹបទុកយូរ។ មួយវិញទៀត កូនមានស្បែកខ្សោយងាយរងប្រតិកម្ម ក៏ឧស្សាហ៍ជួបបញ្ហានេះដែរ។ – ដើម្បីការពារបញ្ហានេះ តើម៉ាក់ៗត្រូវធ្វើដូចម្ដេច? ១.​ ផ្លាស់ប្ដូរខោទឹកនោមឱ្យបានញឹកញាប់ ជាពិសេសពេលកូនរាក ២. ប្រើគ្រីមការពាររលាករោលដម្រាប់ទារក ៣. លាងសម្អាតគូទកូនជាមួយទឹកក្ដៅឧណ្ឌៗ អោយស្អាត និងជូតឱ្យស្ងួតជាមួយកន្សែងទន់ៗ ៤. ឧស្សាហ៍ចំហរ គូទកូនអោយត្រូវខ្យល់ខ្លះ ៥. ពេលកូនបត់ជើងធំ កុំទុកយូរ ត្រូវប្រញាប់លាងចេញ៕ *បញ្ជាក់នេះជាអត្ថបទប្រែសម្រួលពីគេហទំព័របរទេស ក្នុងគោលបំណងចែករំលែក និងដាស់តឿនជូនប្រិយមិត្តអ្នកអាន រាល់ចម្ងល់ ឬរាល់ការពិភាក្សា លោក លោកស្រី គួរគប្បីទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យឬអ្នកជំនាញ៕ អត្ថបទ៖ លីនី ប្រភព៖ caringforkids

នៅឆ្នាំ២០២៣នេះ ខេត្តកំពង់ធំនឹងរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងបុណ្យទន្លេ

ព័ត៌មានជាតិ January 6, 2023 06/01/2023

ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែមករា​ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា នៅឆ្នាំ២០២៣នេះខេត្តកំពង់ធំនឹងមានរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនិងបុណ្យទន្លេផងដែរ ។ ឯកឧត្តម ងួន រតនៈ លើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាប៊ូល-ប៉េតង់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ល្ងាចថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធាននៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យផ្សព្វផ្សាយពីការរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលប្រព្រឹត្តទៅនៅវាលព្រះស្រែក្នុងបរិវេណកីឡដ្ឋានតាថ្មី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីចូលរួមលើកកម្ពស់កិត្តិយសខេត្តរបស់យើង។ ឯកឧត្តមអភិបាលខេត្ត បញ្ជាក់បន្ថែមថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះ គឺជាការគោះជួងឱ្យដឹងថា រដូវវស្សាឆ្នាំ២០២៣មកដល់ហើយ។ ឯកឧត្តម បន្តថា មួយទៀតយើងនឹងរៀបចំពិធីបុណ្យទន្លេផងដែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។ ឯកឧត្តមអភិបាលខេត្តបញ្ជាក់ទៀតថា […]

ម៉ាក់ៗគួរដឹង! អាហារ៦មុខ ដែលជួយដល់ការលូតលាស់ខួរក្បាលរបស់កុមារ

Mom Me January 6, 2023 06/01/2023

អាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ខួរក្បាលរបស់កុមារ។ ប្រភេទជាច្រើនអាចជួយកុមារឱ្យប្រសើរឡើងនូវការយល់ដឹង ការចងចាំ និងការផ្តោតអារម្មណ៍។ ខួរក្បាលត្រូវការសារធាតុចិញ្ចឹមយ៉ាងខ្លាំង ហើយជាសរីរាង្គដំបូងដែលស្រូបយកសារធាតុចិញ្ចឹមពីអាហារដែលយើងបរិភោគ។ យោងតាម Healthshots អ្នកជំនាញបានណែនាំអាហារ ៦មុខ ដើម្បីជួយកុមារឱ្យផ្តោតលើការរៀនសូត្រ។ ត្រីសាល់ម៉ុន ត្រីសាល់ម៉ុន គឺជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្គា 3 DHA និង EPA ។ ធាតុទាំងពីរមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងដំណើរការនៃខួរក្បាល។ ស៊ុត ស៊ុតត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាប្រភពប្រូតេអ៊ីនដ៏ល្អ។ ផ្នែកពណ៌លឿងនៃស៊ុតមានផ្ទុកសារធាតុ choline ច្រើន ដែលជួយបង្កើតការចងចាំ។ សម្រាប់អាហារពេលព្រឹកឪពុកម្តាយអាចរៀបចំស៊ុតឱ្យកូនៗរបស់ពួកគេដើម្បីយកទៅសាលារៀន។ គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិ គឺជាប្រភពដ៏ល្អដែលខួរក្បាលត្រូវការជាប្រចាំ។ ជាតិសរសៃជួយគ្រប់គ្រងការស្រូបយកជាតិគ្លុយកូសរបស់រាងកាយ។ វីតាមីន B ដែលជួយដល់ប្រព័ន្ធសរសៃប្រសាទ ក៏មាននៅក្នុងគ្រាប់ធញ្ញជាតិផងដែរ។ ពពួកផ្លែប៊ឺរី ផ្លែប៊្លូបឺ ផ្លែឆឺរី ស្ត្របឺរីជាដើម មានសារធាតុចិញ្ចឹមច្រើន។ ផ្លែប៊ឺរីមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើន ជាពិសេសវីតាមីន C ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ សាឡាត់ផ្លែឈើនិងបន្លែ ប្រភពដ៏ល្អបំផុតនៃសារធាតុប្រឆាំងអុកស៊ីតកម្មសម្រាប់ការថែរក្សាកោសិកាខួរក្បាលឱ្យមានសុខភាពល្អគឺមាននៅក្នុង ប៉េងប៉ោះ ដំឡូងជ្វា ល្ពៅ ការ៉ុតជាដើម។ ផលិតផលទឹកដោះគោ ផលិតផលទឹកដោះគោសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីន B […]