Naren
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យងាកមកចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើន និងធានាទីផ្សារតម្លៃ។ ការណ៍នេះ បានធ្វើឡើងនាឱកាសដែលលោករដ្ឋមន្ត្រី អញ្ជេីញជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកនៃសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្ត្រកង្ហត នៅស្រុកសង្កែ ខេត្តបាត់ដំបង ដែលកំពុងត្រៀមចាប់ផ្ដើមផលិតកម្មស្រូវស្រងែតាមកិច្ចសន្យាក្នុងតម្លៃ៩៥០៛ ក្នុងមួយគីឡូក្រាម នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។ នាឱកាសនោះ លោករដ្ឋមន្រ្តី លើកទឹកចិត្តដល់ពុកម៉ែបងប្អូនមិនទាន់ចូលជាសហគមន៍កសិកម្មទំនើប ពិចារណាចូលរួមចងក្រងដើម្បីធ្វើការស្ដារមកវិញ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសការធានាទីផ្សារតម្លៃសមរម្យតាមការចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម ការទទួលគុណកម្ចីការប្រាក់ទាប និងការផ្ដល់ជំនួយបច្ចេកទេស។ នាឱកាសនោះផងដែរ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង

    October 30, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៨គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៧៤.៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤.៤ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង (កែច្នៃកសិផល និងផលិតចំណីអាហារពីកសិផល) និងវិស័យឧស្សាហកម្មចំនួន ៧គម្រោង (ផលិតឧបករណ៍តេស្ត (អគ្គិសនី និងសីតុណ្ហភាព) និងឧបករណ៍រង្វាស់, ផលិតសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក), ផលិតសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយគ្រប់ប្រភេទ, ផលិតសម្ភារៈបន្ទាប់បន្សំរថយន្ត និងកប៉ាល់,

    October 30, 2025
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៏)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ចក្រភពអង់គ្លេស បានអះអាងពីការសម្រេចព្រមព្រៀងជាមួយវៀតណាម លើការរឹតបន្តឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដោយពិពណ៌នាថា វាជាកិច្ចព្រមព្រៀងធំមួយដែលទីក្រុងហាណូយ មិនធ្លាប់ធ្វើជាមួយប្រទេសផ្សេង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសាព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ ២០២៥។ នាយករដ្ឋមន្ត្រីអងគ្លេស លោក Keir Starmer ដែលស្ថិតក្រោមសម្ពាធ ឱ្យកាត់បន្ថយចំនួនជនអន្តោប្រវេសន៍គ្មានឯកសារត្រឹមត្រូវ បានចុះកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីវៀតណាម លោក To Lam នៅក្នុងទីក្រុងឡុងដ៍។ លោក Starmer បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «ចំនួនអ្នកមកដល់ដោយខុសច្បាប់ពីវៀតណាម ត្រូវបានកាត់បន្ថយហើយ ហើយកិច្ចព្រមព្រៀងថ្ងៃនេះ សបញ្ជាក់ពីកិច្ចសហប្រតិបត្តិការអន្តរជាតិ មិនមែនគ្រាន់តែជាការចង់បានតែម្ខាងនោះទេ»។ ជនជាតិវៀតណាម មានចំនួនច្រើនជាងគេក្នុងចំណោមជនអន្តោប្រវេសន៍បរទេស

    October 30, 2025
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ មន្រ្តីរដ្ឋាភិបាលជប៉ុនបានប្រាប់ Reuters នៅថ្ងៃពុធ ទី២៩ ខែតុលាថា អំឡុងជំនួបក្នុងទីក្រុងតូក្យូ លោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi បានប្រាប់លោកប្រធានាធិបតីអាមេរិក ​ដូណាល់ ត្រាំ ថាការហាមប្រាមនាំចូលឧស្ម័នធម្មជាតិរាវ (LNG) មកពីរុស្ស៉ី នឹងបង្កផលវិបាក។ មន្រ្តីខាងលើបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា បញ្ហា​ឧស្ម័ន LNG របស់​រុស្ស៉ី ត្រូវ​បាន​លើកឡើង​​អំឡុង​ជំនួប​ទ្វេភាគីកាលពីថ្ងៃអង្គារ ​ហើយលោកស្រី Takaichi បាន​សុំ​ការយោគយល់​ពី​លោក ត្រាំ ជុំវិញតម្រូវការផ្នែក​ថាមពល​របស់​ជប៉ុន។ រុស្ស៉ី ជាអ្នកផ្គត់ផ្គង់ឧស្ម័ន LNG ជិត ៩ភាគរយឱ្យជប៉ុន ហើយក្រុមហ៊ុនជប៉ុន Mitsui និងក្រុមហ៊ុន

    October 30, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ មុនជំនួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ថា លោកបានប្រាប់ឱ្យក្រសួងការពារជាតិអាមេរិក ចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ដោយឈរលើគោលការណ៍ស្មើភាពគ្នា ជាមួយមហាអំណាចនុយក្លេអ៊ែរដទៃទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥។ លោកប្រធានាធិបតីអាមេរិក បានបង្ហោះសារលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «ដោយសារកម្មវិធីធ្វើតេស្តរបស់ប្រទេសដទៃទៀត ខ្ញុំបានចេញបញ្ជាឱ្យមន្ទីរបញ្ចកោណ ចាប់ផ្តើមធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ ដោយឈរលើគោលការណ៍ស្មើភាពគ្នា ហើយដំណើរការនេះនឹងចាប់ផ្តើមជាបន្ទាន់»។ លោក ត្រាំ បានកត់សម្គាល់បន្ថែមថា «រុស្ស៉ីកំពុងស្ថិតនៅលំដាប់ថ្នាក់លេខទី២

    October 30, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៊ុយដាផេស)៖ ក្រសួងការពារជាតិនៃប្រទេសរូម៉ានី បានឱ្យដឹងថា សហរដ្ឋអាមេរិក មានគម្រោងកាត់បន្ថយចំនួនកងទ័ព ដែលកំពុងឈរជើងនៅប៉ែកខាងកើតទ្វីបអឺរ៉ុប រួមទាំងទាហានប្រចាំនៅមូលដ្ឋានទ័ពអាកាស Mihail Kogalniceanu របស់រូម៉ានី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ ២០២៥។ ក្រសួងការពារជាតិរូម៉ានី បានឱ្យដឹងទៀតថា គម្រោងកាត់បន្ថយនេះអាចរួច ​ដោយសារតែការផ្លាស់ប្តូរទិសអាទិភាពមួយចំនួនរបស់ទីក្រុង​វ៉ាស៉ីនតោន។ ទាហាន​អាមេរិក​ប្រហែល ១ ០០០នាក់​​នឹងបន្ត​ឈរ​ជើង​នៅ​​រ៉ូម៉ានី។ ប៉ុន្តែទាហាន​អាមេរិក​ចន្លោះ​ពី ១ ០០០នាក់ទៅ ១ ២០០នាក់ ​ដែលត្រូវ​បាន​ប្តូរ​វេន​ចេញ​កាល​ពី​មួយ​ខែ​មុន មិនមានការដាក់ជំនួសមកវិញ​​ឡើយ។ ក្រសួងគូសបញ្ជាក់ថា «ការសម្រេចចិត្ត​បញ្ចប់​កងពលតូច​ប្តូរវេន​នៅ​អឺរ៉ុប ជាសញ្ញាខ្លះៗសម្រាប់ប្រទេសសមាជិកណាតូ»។ យោធាអាមេរិកនិយាយថា ការសម្រេចមិនដាក់ជំនួសកងទ័ពអាមេរិក

    October 30, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៉ី និងជាប្រធានអាស៊ាន ឆ្នាំ២០២៥ បានប្រគល់ញញួរប្រធានអាស៊ានប្តូរវេន ដល់ប្រធានាធិបតីហ្វីលីពីន, នៅរសៀលថ្ងៃទី២៨ ខែតុលានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហោះសារអបអរសាទរ សាធារណរដ្ឋហ្វីលីពីន ក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៦។ សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួ ត្រូវបានបិទបញ្ចប់ហើយ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីមានកិច្ចប្រជុំកំពូលដ៏មមាញឹករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ នៅរសៀលថ្ងៃទី២៨

    October 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យុវជនដែលជានិស្សិតនៅតាមបណ្ដាសាកលវិទ្យាល័យនានា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ នាចុងសប្ដាហ៍នេះ ដែលនឹងផ្ដល់ឱកាសដល់ពួកគេទទួលបានការងារធ្វើ។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅផ្សព្វផ្សាយនៅតាមបណ្ដាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានានៅរាជធានីភ្នំពេញ អំពីពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគារពិព័រណ៍កោះពេជ្រ។ កញ្ញា រុំ សារ៉ាណា និស្សិតនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រៀនជំនាញអក្សរសាស្រ្ដចិន បានប្រាប់ថា កញ្ញា បានទទួលព័ត៌មានអំពីពិព័រណ៍ការងារ និងផលិតភាពជាតិ តាមរយៈការផ្សព្វផ្សាយរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)

    October 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងលោក ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី បានឯកភាពរួមគ្នាលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទំាងពីរ ក៏ដូចជា ដើម្បីការពារ និងលើកកម្ពស់សុខសន្តិភាព នៅក្នុងពិភពលោក ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាសកល។ ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាហុងគ្រី ក្នុងឱកាសដែលសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសហុងគ្រី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ខែតុលា ឆ្នាំ២០២៥។ នាឱកាសនោះដែរ លោក

    October 28, 2025
  • ព័ត៌មានជាតិ

    (ម៉ាឡេស៉ី)៖ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា តាមរយៈវេទិកាអន្តរជាតិនានា ក្នុងកម្មវិធីកិច្ចប្រជុំពូលអាស៊ាន​ ឆ្នាំ២០២៥ បានលើកឡើងអំពីស្ថានភាពនៃការឆបោកតាមប្រព័ន្ធអនឡាញ ដែលជាបញ្ហាសកលដ៏ស្មុគស្មាញ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការដោះស្រាយជាអន្តរជាតិ ដោយមិនត្រូវចង្អុលដាក់គ្នានោះទេ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន លោកស្រី ជា សិរី បានរៀបរាប់ទាំងស្រុងដូច្នេះថា៖ ក្នុងរយៈពេលប្រហែល ៣០ម៉ោង នៅទីក្រុងគូឡាឡាំពួ ក្នុងកម្មវិធីកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដ៏មមាញឹក ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងកិច្ចពិភាក្សាចំនួន ២ គឺកិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៥ និងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច Bloomberg អាស៊ាន។ នៅក្នុងវគ្គពិភាក្សានៃកិច្ចប្រជុំកំពូលទាំងពីរនេះ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ព័ត៌មានអំពីការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា

    October 28, 2025