- Khmerpress
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុន Samsung Electronic ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់កូរ៉េខាងត្បូង គ្រោងទៅបោះទុនសាងសង់រោងចក្រស្រាវជ្រាវថ្មីមួយនៅក្នុងប្រទេសជប៉ុន ជាមួយនឹងតម្លៃវិនិយោគប្រហែល ២៨០លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ កាលពីអំឡុងខែមីនាកន្លងទៅ Samsung ធ្លាប់បានបង្ហើបម្តងទៅហើយ ថាខ្លួនកំពុងសម្លឹងមើលទីតាំងថ្មីមួយនៅទីក្រុង Yokohama ដើម្បីសាងសង់រោងចក្រស្រាវជ្រាវ នឹងផ្តោតសំខាន់លើការវេចខ្ចប់បន្ទះឈីបកម្រិតខ្ពស់។ តែយ៉ាងណាក្រោយមានការបន្ថូរបន្ថយភាពតានតឹងរវាងកូរ៉េខាងត្បូង និង ជប៉ុន ពេលនេះ Samsung សម្រេចទៅវិនិយោគនៅទីនោះហើយ ខណៈការទៅវិនិយោគលើកនេះ នឹងមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលជប៉ុនដល់ទៅខ្ទង់ ១៤១លានដុល្លារឯណោះ។ តែយ៉ាងណាជុំវិញព័ត៌មានលម្អិតអំពីដំណើរការផលិតនៅក្នុងរោងចក្រនេះ នៅមិនទាន់មានការបញ្ជាក់លម្អិតនៅឡើយនោះទេ៕ ផ្តល់សិទ្ធិដោយ៖
December 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យយុវសិស្ស អន ផានិត ព្រមទាំងក្រុមគ្រួសារចូលជួបសម្តេចនៅភូមិគ្រឹះនាក្រុងតាខ្មៅ ដើម្បីបានសាកសួរ និងផ្តល់ដំបូន្មានមួយចំនួន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្លងកាត់ការសន្ទនា សម្តេចពិនិត្យឃើញថា ឪពុក ម្តាយរបស់ផានិត ដែលជាជនពិការទាំងពីរនាក់ ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលះបង់ដើម្បីកូន និងក្រុមគ្រួសារ។ សម្តេចតេជោ បានបង្ហាញការកត់សម្គាល់ទៀតថា ផានិត ជាក្មេងប្រកបដោយគុណធម៌ និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA។ រីឯប្អូនស្រី របស់ ផានិត
December 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ខ្សែការពារដ៏សំខាន់របស់ក្រុមភ្នំពេញក្រោន និងជម្រើសជាតិកម្ពុជា ជួន ចាន់ចាវ បានរងរបួសកជើងខាងស្ដាំធ្ងន់ធ្ងរ រហូតតម្រូវឲ្យធ្វើការវះកាត់ភ្លាមៗ ក្រោយប៉ះទង្គិចគ្នា ក្នុងជំនួបទល់ក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ក្នុងសប្ដាហ៍ទី១៥ នៃលីគកំពូលកម្ពុជាកាលពីយប់មិញ។ យោងតាមការជូនដំណឹងរបស់ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន នៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ បានបញ្ជាក់ថា ចាន់ចាវ បានធ្វើការវះកាត់ដោយជោគជ័យហើយ ហើយក្លិបក៏បានអរគុណអ្នកគាំទ្របាល់ទាត់ជាតិដែលបានបារម្ភ និងលើកទឹកចិត្តសមាជិករបស់ខ្លួន បន្ទាប់ពីរងរបួសក្នុងការប្រកួតកាលពីយប់មិញផងដែរ។ គួរដឹងថា ជួន ចាន់ចាវ គឺជាសមាជិកដ៏សំខាន់របស់ក្រោន ដែលបានរួមចំណែកជួយក្លិបនាពេលកន្លងមក ពិសេសថ្មីៗនេះ គេទើបរួមចំណែកជួយក្រុមសិង្ហក្រហម បើកទំព័រប្រវត្តិសាស្ដ្រថ្មី ក្នុងការឆ្លងផុតវគ្គចែកពូល និងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន នៃពានរង្វាន់ AFC
December 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Hard Copy ពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនរួច សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ជាឯកសារទន់ ( Soft Copy ) ក្នុងទម្រង់ PDF ដោយអនុវត្តតាមជំហាន ដូចខាងក្រោម៖ ១៖ សូមចូលទៅកាន់ក្រុមតេឡេក្រាមស្វ័យប្រវត្តិ ដែលមានឈ្មោះថា TemporaryBacIICertificateBot តាមរយៈតំណភ្ជាប់ go.gov.kh/bac-ii ២៖ ចុចនៅលើពាក្យ ស្នើសុំ/Request ៣៖
December 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកជំនួញល្បីឈ្មោះមួយរូប បានផ្តល់អនុសាសន៍ដល់អ្នកជំនួញ ឬអ្នកប្រកបរកស៊ីជ្រើសរើស ប្រភពកម្ចីឱ្យបានត្រឹមត្រូវ ជៀសវាងរបរងាយប្រឈមនឹងការក្ស័យធន់ ដោយសាររ៉ាប់រងជាមួយកម្ចី ដែលមានការប្រាក់ខ្ពស់។ គ្រប់អ្នកជំនួញ ឬអ្នកប្រកបរបររកស៊ីទាំងសុទ្ធតែត្រូវការដើមទុន ដើម្បីចាប់ផ្តើមមុខជំនួញ ឬពង្រីកការរកស៊ី ដែលទុនទាំងនោះមួយចំណែកជារបស់ខ្លួនឯង និងមួយចំណែកទៀតបានមកពីការខ្ចីគេ។ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា គ្រប់អ្នកជំនួញ និងអ្នករកស៊ីស្ទើរតែ ១០០%សុទ្ធតែមានបំណុល ដែលបំណុលខ្លះបានមកពីធនាគារ ពីបងប្អូន ឬមិត្តភក្តិ។ លោកមានប្រសាសន៍ថា ការជ្រើសរើសប្រភពនៃការផ្តល់កម្ចីពិតជាសំខាន់ណាស់ ហេតុដូច្នេះហើយអ្នករកស៊ីទាំងអស់ គួរតែជ្រើសរើសកម្ចីពីធនាគារណា
December 25, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឧបករណ៍ជំនួយប្រព័ន្ធប្រកាសអាសន្នការពារគ្រោះមហន្តរាយពីធម្មជាតិ ត្រូវបានតម្លើងនៅទីតាំងមួយកន្លែង ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង ដើម្បីបន្លឺសញ្ញាដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែបានដឹងជាមុនពីការកើតមានគ្រោះធម្មជាតិ។ លោក ទួត រ៉ើន ចៅសង្កាត់ស្លាកែត បានឱ្យដឹងថា ប្រព័ន្ធប្រកាសអាសន្ននេះ ទទួលបានជំនួយពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋបាលក្រុងបាត់ដំបង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការដៃគូ។ ប្រព័ន្ធប្រកាសឱ្យដឹងមុននេះ ផ្តល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋអំពីគ្រោះទឹកជំនន់ និង គ្រោះថ្នាក់ដទៃទៀតទាក់ទងគ្រោះធម្មជាតិ។ លោកចៅសង្កាត់ បានបន្តថា ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុងនេះ មានឧបករណ៍បំពងសំឡេង(ម៉េក្រូ)ដោយស្វ័យប្រវត្តិ ដែលអាចទទួលព័ត៌មានផ្ញើចេញពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត។ សារប្រកាសឱ្យដឹងមុននេះ អាចផ្សាយសារទៅកាន់ប្រជាជន ក្នុងសហគមន៍ក្នុងចម្ងាយប្រមាណ៥០០ម៉ែត្រការ៉េ នៃទីតាំងដែលបានតម្លើង។ លោកស្រី ឃ្លោក
December 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ នៅថ្ងៃទី២៥ និងទី២៦ ប្រព័ន្ធសម្ពាធខ្ពស់នៅលើប្រទេសចិនបន្តឥទ្ធិពលគ្របដណ្ដប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង ហើយចាប់ពីថ្ងៃទី២៧ ខែធ្នូ ឥទ្ធិពលប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាននឹងចុះខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសនៅតាមបណ្តាខេត្តជាប់ក្បែរនឹងភូមិសាស្ត្រជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានបន្តត្រជាក់នៅពេលព្រឹក។ ចាប់ពីថ្ងៃទី២៧ ខែធ្នូ ធាតុអាកាសត្រជាក់ថមថយ ជាមួយនឹងសីតុណ្ហភាពកើនឡើង។ ១-តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមាពី១៧-២២°C និងសីតុណ្ហភាពអតិបរមាពី២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី * នៅថ្ងៃទី២៥-២៦
December 25, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យោងតាមលិខិតរបស់ វត្តចន្ទប្បជោត្តនារាម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកមកក្រាបថ្វាយបង្គំ និងសុំនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅតាមបណ្ដារាជធានី-ខេត្ត។ ការប្រកាសនេះធ្វើឡើងក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឱ្យពិនិត្យលើការប្រណិប័តន៍ផ្នែកជំនឿ និងសាសនានៅកម្ពុជា។ គណៈកម្មការ វត្តចន្ទប្បជោត្តនារាម សូមជម្រាបជូនថា៖ ចាប់តាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកប្រជាបរិស័ទមានការភ្ញាក់ផ្អើលនាំគ្នា មកគោរពក្រាបថ្វាយបង្គំ និង សុំនិមន្តព្រះធម្មវន វាសី ចន្ទមុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម មានចំនួនច្រើនកើនឡើងមិនដាច់ រហូតមកដល់សព្វថ្ងៃនេះ មានរយៈពេល
December 23, 2023 - សិល្បៈ
(កូរ៉េ)៖ តារា TikTok ល្បីឈ្មោះម្នាក់របស់កូរ៉េខាងត្បូង ឈ្មោះថា Seo Won Jeong អាយុ២៧ឆ្នាំ ដែលមានអ្នក Follow ជាង៥៥លាននាក់នោះ ស្រាប់តែបាត់ខ្លួនពីបណ្តាញសង្គមជាច្រើនខែ ដែលធ្វើឲ្យអ្នកគាំទ្រមានចម្ងល់ជាខ្លាំង ពីការអវត្តមានរបស់តារារូបនេះ តែយ៉ាងណានៅពេលនេះ ស្រាប់តែមានការចុះផ្សាយថា រូបលោកកំពុងតែស្ថិតក្រោមការសង្ស័យករណីរំលោភសេពសន្ថវៈ ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។ ស្របពេលមិនមានការបង្ហោះវីដេអូថ្មីៗលើបណ្តាញសង្គមជាច្រើនខែ ពីសំណាក់លោក Seo Won Jeong ក៏ស្រាប់តែមានការចុះផ្សាយពីសារព័ត៌មាន SBS ដោយមិនបញ្ចេញឈ្មោះជនសង្ស័យ តែអះអាងថា មាន
December 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជនបង្កដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ បានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួន។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្នកបើករថយន្ដឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បានចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ដើម្បីទទួលស្គាល់កំហុសរបស់ខ្លួនតាមផ្លូវច្បាប់។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ
December 23, 2023









