- Khmerpress
- ព័ត៌មានជាតិ
(កំពត)៖ លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានអំពាវនាវបងប្អូនប្រជានេសាទ និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមថែរក្សាការពារប្រភេទសត្វផ្សោតសមុទ្រទាំងអស់គ្នា ក្រោយមន្រ្តីរដ្ឋបាលជលផល សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានអង្កេតស្រាវជ្រាវរកឃើញសត្វផ្សោត ក្នុងដែនសមុទ្រខេត្តកំពតជាង៨០ក្បាល។ លោក ស សូរិន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ថា ខណ្ឌរដ្ឋបាលជលផលកំពត សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានធ្វើការសិក្សាស្រាវជ្រាវប្រភេទថនិកសត្វសមុទ្រ (ផ្សោត) ឆ្នាំ២០២២ និង២០២៣ នៅខេត្តកំពត តាមការអង្កេតហ្វូងសត្វផ្សោតសមុទ្រ ពេលពួកវាងើបឡើង ជាលទ្ធផលបឋមឃើញថា៖ *ទី១៖
December 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង នៅខែធ្នូ ឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤។ បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងដូចខាងក្រោម៖ ១-បាតុភូតសកល៖ យោងការតាមដានទៅលើការពិនិត្យសង្កេត និងព្យាករស្ថានភាពវិវត្តនៃសីតុណ្ហភាពលើផ្ទៃសមុទ្រ ប៉ាស៊ីហ្វិកក្បែរអេក្វាទ័របង្ហាញឱ្យឃើញថា៖ -បន្តដល់ខែមករា ឆ្នាំ២០២៤ បាតុភូតអែលនីញ៉ូ ១០០ភាគរយ -នៅក្នុងខែកុម្ភៈ បាតុភូតអែលនីញ៉ូ ៩០ភាគរយ និងអែនសូ ១០ភាគរយ -នៅក្នុងខែមីនា បាតុភូតអែលនីញ៉ូ ៧០ភាគរយ និងអែនសូ ៣០ភាគរយ
December 23, 2023 - ព័ត៌មានជាតិ
(កណ្ដាល)៖ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ផ្ទះរបស់លោក ឱ ផាន់ណា អតីតស្នងការរងនគរបាលខេត្តកណ្ដាល បានរលំចូលស្ទឹងព្រែកត្នោត បណ្ដាលឲ្យបាត់បង់ទ្រព្យសម្បត្តិជាង ២០ម៉ឺនដុល្លារ។ ផ្ទះនេះស្ថិតនៅតាមបណ្ដោយស្ទឹងព្រែកត្នោត ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលទំហំនៃការបាក់មានប្រវែង១៥ម៉ែត្រ គុណ៣០ម៉ែត្រ។ ម្ចាស់ផ្ទះបានត្រឹមសម្រក់ទឹកភ្នែក ស្នើសុំជំនួយពីថ្នាក់ដឹកនាំផង។ ក្រោយមានហេតុការណ៍នេះកើតឡើងលោក ជា សុរក្សា អភិបាលរងក្រុងតាខ្មៅ បានចុះពិនិត្យករណី។ សូមបញ្ជាក់ថា ការបាក់ស្រុតផ្ទះនេះ មិនមានរងរបួសឡើយ ដោយខូចខាតតែទ្រព្យសម្បត្តិក្នុងផ្ទះតែប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews
December 23, 2023 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ប្រទេសចិនដែលជាប្រទេសផលិតរ៉ែកម្រធំមួយក្នុងពិភពលោក កាលពីថ្ងៃព្រហស្បតិ៍បានហាមឃាត់ការនាំចេញបច្ចេកវិទ្យាផលិតមេដែកពីរ៉ែកម្រ បន្ថែមពីលើបម្រាមកន្លងមកលើការនាំចេញបច្ចេកវិទ្យាចម្រាញ់និងបំបែកសារធាតុសំខាន់ៗ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ រ៉ែកម្រគឺជាក្រុមលោហៈចំនួន១៧ប្រភេទ ដែលប្រើសម្រាប់បង្កើតមេដែកដែលបំលែងថាមពលទៅជាចលនាសម្រាប់ប្រើប្រាស់ក្នុងរថយន្តអគ្គិសនី ទួរប៊ីនខ្យល់ និងគ្រឿងអេឡិចត្រូនិច។ លោក Nathan Picarsic សហស្ថាបនិកក្រុមហ៊ុនប្រឹក្សាភូមិសាស្ត្រនយោបាយ Horizon Advisory បានប្រាក់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «បម្រាមនេះគួរតែជាការបញ្ជាក់ច្បាស់ថា ការពឹងផ្អែកលើប្រទេសចិននៅក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃមិនមាននិរន្តរភាពទេ»។ ក្រសួងពាណិជ្ជកម្មចិន កាលពីខែធ្នូឆ្នាំមុនបានស្នើសុំមតិសាធារណៈសម្រាប់ជាធាតុចូលក្នុងការចាត់វិធានការហាមឃាត់ការនាំចេញដើម្បីបន្ថែមបច្ចេកវិទ្យាផលិតមេដែកទៅក្នុងច្បាប់ហាមឃាត់និងរឹតបន្តឹងបច្ចេកវិទ្យានេះ។ នៅក្នុងបញ្ជីនេះ ចិនក៏បានហាមនាំចេញបច្ចេកវិទ្យាផលិតសារធាតុកាល់ស្យូមអុកស៊ីបូរ៉ាតពីរ៉ែកម្រ និងបច្ចេកវិទ្យាផលិតកម្មសម្រាប់រ៉ែកម្រ ដោយបន្ថែមការហាមឃាត់បច្ចេកវិទ្យាទាំងនេះទៅក្នុងការហាមឃាត់កន្លងមកលើការផលិតវត្ថុធាតុលោកហៈអាឡយ (alloy) ពីរ៉ែកម្រ។ គោលបំណងហាមឃាត់ការនាំចេញដែលបានលើកឡើងក្នុងច្បាប់នេះគឺដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍សាធារណៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews
December 23, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ គឺជាតំបន់ទេសចរណ៍បែបធម្មជាតិស្រុក ស្រែជនបទ ក៏ដូចជាប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយកន្លែងនៅក្នុងខេត្តសៀមរាប ដែលយើងអាចមកកម្សាន្តជាលក្ខណៈគ្រួសារ ឬក៏មិត្តភក្តិបានយ៉ាងសប្បាយរីករាយ ជាពិសេសគឺ ភ្ញៀវទេសចរ នឹងទទួលបានអារម្មណ៍មួយ ដែលស្រស់ស្រាយសប្បាយបែបស្រុកស្រែ ជនបទធម្មជាតិពិតៗ តែម្តង។ សហគមន៍ទេសចរណ៍នេះ ស្ថិតនៅក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅជិតប្រាសាទបាគងតែម្តង។ លោក ឡែម ប៉ាន់ តំណាង សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ បានឱ្យដឹងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះពិធីឆ្លងឆ្នាំសាកល២០២៣ ចូល២០២៤ នឹងមកដល់ ហើយក៏ជាឱកាសមួយដែលភ្ញៀវទេសចរជាតិ
December 23, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ប្រជាកសិករអ្នកផលិតស្រូវនាងអំចំនួន ១៤២គ្រួសារ ដែលមានផ្ទៃដីផលិតកម្មសរុបចំនួន ១២៩១ហិកតា មានបំណងចង់ចងក្រងគ្នា ឱ្យទៅជាសហគមគមន៍កសិកម្មទំនើប។ តាមរយៈខ្លឹមសារបង្ហោះរបស់ លោក ឃឹម ហ្វីណង់ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ជួបជាមួយពុកម៉ែបងប្អូនប្រជាកសិករអ្នកផលិតស្រូវនាងអំ ដែលមានគ្នាចំនួន ១៤២គ្រួសារ មានផ្ទៃដីផលិតកម្មសរុបចំនួន ១២៩១ហិកតា និងមានបំណងចង់ចងក្រងគ្នាឱ្យទៅជាសហគមគមន៍កសិកម្មទំនើប នៅឃុំកន្ទួតស្រុកស្វាយលើ ខេត្តសៀមរាប។ » លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា៖
December 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់ពីថ្ងៃដាក់ឱ្យអនុវត្តជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ទទួលបានយុវជនក្រីក្រមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈចំនួន ១៣០០នាក់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នៅថ្ងៃទី២០ ធ្នូ ២០២៣នេះ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ចំនួនដ៏ច្រើននេះគឺជាទំនួលខុសត្រូវមួយបន្ថែមទៀតរបស់វិទ្យាស្ថាន ដើម្បីដើរឱ្យស្របទៅនិងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥ លាននាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ ដោយឡែកវិទ្យាស្ថានបានត្រៀមខ្លួនរួចជាស្រេចលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ។ ឯកឧត្តមបន្តថា៖ «សិស្សដែលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅទីនេះ រៀនទាំងសៅរ៍ ទាំងអាទិត្យ
December 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានចេញលិខិតបង្គាប់ការចាត់តាំង លោក ប៉ុន ប៊ុនធឿន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ ឲ្យទទួលបន្ទុកជាប្រធានមន្ទីរស្ដីទី នៃមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល រហូតមានសេចក្ដីសម្រេចតែងតាំងមុខតំណែងប្រធានមន្ទីរជាផ្លូវការ។ នេះបើតាមលិខិតបង្គាប់ការ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។ សូមរំលឹកថា រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតន: នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាស ផ្ទេភារកិច្ចមន្ត្រីរាជការ២រូប
December 23, 2023 - ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅកំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុតប្រមាណ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះ PK94+080 – PK94+150 កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ត្រូវបានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នកាលពី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ បច្ចុប្បន្ននេះការស្ថាបនាផ្លូវថ្មីតភ្ជាប់ឡើងវិញ បានសម្រេចការងារក្រាលកៅស៊ូ DBST ប្រវែង ៤២៥ម បានលទ្ធផល១០០% ចំណែកការស្ថាបនាប្រឡាយ Rip-Rap
December 23, 2023 - ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង បានចេញសេចក្ដីជូនដំណឹងស្តីពី ការផ្អាកចរាចរណ៍បណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុចស្ពានបេតុងអូរលាជ ស្ថិតក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ មន្ទីរសារធារណការខេត្តព្រៃវែង សូមជម្រាបជូនថា៖ បច្ចុប្បន្នស្ថានភាពស្ពាន បេតុងអូរលាជ ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ ៣១៣ ត្រង់ចំណុចគ.ម ១៩+០៧៥ ស្ថិតក្នុងឃុំ ឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានទទួលរងការខូចខាតដោយមានស្នាមប្រេះបែក និងស្រុតផ្នែក កម្រាលស្ពាន ចំនួនមួយកន្លែង។ ដើម្បីទប់ស្កាត់ការរីករាលដាលទំហំការខូចខាតស្ពានកាន់តែធ្ងន់ធ្ងរ ក៏ដូចជាចៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីរសារធារណការ
December 23, 2023









