Khmerpress
  • ព័ត៌មានជាតិ

    (ចិន)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើឱ្យ​ក្រុម​ហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន ជួយវិនិយោគសង់ស្ថានីយសាករថ​យន្ត​​អគ្គិសនី ឱ្យបានកាន់តែច្រើននៅកម្ពុជា ដើម្បីជួយសម្រួលដល់ការសាករថយន្តអគ្គិសនី។ លោក​ឧប​នាយករដ្ឋមន្ត្រី ក៏បានស្នើក្រុមហ៊ុនដំឡើងគ្រឿងបង្គុំរថយន្តនៅកម្ពុជាផងដែរ។ សំណើរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Kading Liu នាយករងក្រុមហ៊ុន BYD Co., Ltd. នារសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣នេះ។ ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងកោតសរសើរ និងជំរុញលើកទឹក​ចិត្ត​ឱ្យ​ក្រុម​ហ៊ុន BYD

    October 21, 2023
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ លោកប្រធានាធិបតី ស៉ី ជិនពីង បានប្រាប់សមភាគីស្រីលង្កា លោក រ៉ានីល វ៉ិកក្រេម៉េស៉ីងហេ (Ranil Wickremesinghe) ក្នុងជំនួបនៅទីក្រុងប៉េកាំង នាថ្ងៃសុក្រនេះថា ចិនមានឆន្ទៈក្នុងការផ្តល់ជំនួយដោយគ្មានលក្ខខណ្ឌនយោបាយ និងបង្កើនការទិញទំនិញនាំចេញបន្ថែមទៀតរបស់ស្រីលង្កា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។ បើតាមសេចក្តីសង្ខេបនៃកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរ ដោយសំដៅលើគម្រោងធំៗដែលចិនគាំទ្រក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ លោក ស៉ី បានប្រាប់ប្រធានាធិបតីស្រីលង្កា លោក វ៉ិកក្រេម៉េស៉ីងហេ យ៉ាងដូច្នេះថា «ភាគីទាំងពីរគួរតែខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ ទីក្រុងកំពង់ផែកូឡុំបូ (Colombo) និងហាំបាន់តូតា

    October 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សារមន្ទីរកិនម្រេច ឡាផ្លេនថេសិន ដំបូងគេបង្អស់នៅលើពិភពលោក បានបើកសម្ពោធជាផ្លូវការ នៅរាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីមន្ដ្រីថ្នាក់ដឹកនាំ តាមបណ្ដាក្រសួងនានាផងដែរ។ សារមន្ទីរកិនម្រេចនេះ នឹងជាផ្នែកមួយនៃការផ្សព្វផ្សាយ ពីផលិតផលខេត្តកំពតនៃប្រទេសកម្ពុជា នៅជុំវិញពិភពលោកឱ្យគេបានស្គាល់កាន់តែច្បាស់បន្ថែមទៀត ខណៈដែលម្រេចត្រូវបានរីកលូតលាស់ និងមានប្រវត្តិដ៏យូរលង់មកហើយ នៅកម្ពុជា ជាពិសេសគឺម្រេចកំពត ដែលបានទទួលស្គាល់ពី PGI (ទំនិញសម្គាល់ភូមិសាស្រ្ត) តាំងពីឆ្នាំ២០១០ ហើយត្រូវបានទទួលស្គាល់ថា ជាម្រេចល្អបំផុតនៅក្នុងពិភពលោក។ សារមន្ទីរកិនម្រេចដែលបានសម្ពោធនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ស្ថិតនៅជាន់ទី១នៃហាងឡាផ្លេនថេសិន នៅក្រោយផ្សារទួលទំពូង ដែលទើបនឹងបើកថ្មីៗនៅរាជធានីភ្នំពេញ។ អ្នកទស្សនាអាចភ្លក់រសជាតិ ទិញគ្រឿងទេស និងទឹកជ្រលក់គ្រប់មុខ ដោយផ្ទាល់ដូចទិញពីកសិដ្ឋានផ្ទាល់។ ឡាផ្លេនថេសិន ជាគម្រោងមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣

    October 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម បានបង្ហាញការគាំទ្រទាំងស្រុងលើគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី «ប្រទេសបីគោលដៅតែមួយ» ដើម្បីពង្រីកសក្តានុពលវិស័យទេសចរណ៍រវាងកម្ពុជា វៀតណាម និងឡាវ។ ការលើកឡើងនូវគំនិតផ្តួចផ្តើម និងការគាំទ្រលើគំនិតនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ផាម មីញជីញ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ទីដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ»។ ក្នុងជំនួបនោះ លោក

    October 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីជួសជុលឡើងវិញរួចរាល់ជាស្ថាពរហើយនោះ «ស្ពានហាលខាងលិច​ប្រាសាទ​អង្គរ​វត្ត» នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ពិធីនេះ នឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ អាជ្ញាធរអប្សរា បានឱ្យដឹងថា បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនោះ ដើម្បីគ្រប់គ្រងនូវ​លំហូរ​​ការទស្សនានៅប្រាសាទអង្គរវត្តឱ្យបានល្អប្រសើរ អាជ្ញាធរជាតិអប្សរានឹងកំណត់ទិស​ដៅទស្សនាប្រាសាទអង្គរវត្ត ដោយប្រើប្រាស់ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ជាច្រកចូលសម្រាប់​ការទស្សនា។ ដោយឡែកស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត រក្សាទុកជាច្រកចេញ។ សូមបញ្ជាក់ថា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» ចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ​២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។ ចាប់តាំងពីឆ្នាំ១៩៨៩មក សាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានចូលរួមចំណែកជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើសកម្មភាពជាច្រើនជួយដល់មរណីយដ្ឋានអង្គរ

    October 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ប្រជាជនចំនួន ២៩,៤៨៩គ្រួសារ ដំណាំស្រូវ និងដំណាំផ្សេងៗជាង១១ហិកតានៅតាមរាជធានី-ខេត្តចំនួន២០។ នេះបើយោងតាមរបាយការណ៍របស់លោក គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់រយៈពេល៩ខែ ក្នុងឆ្នាំ២០២៣។ តាមរបាយការណ៍បង្ហាញនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសរៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគន៍», លោក គីម វីរៈ បានឱ្យដឹងថា អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋ២,០២៩គ្រួសារ និងមានប្រជាពលរដ្ឋរងគ្រោះស្លាប់ ៦នាក់ (ស្រ្តី៤) រងរបួស ៦នាក់ រីឯសាលារៀនលិចទឹក ៨៦កន្លែង។

    October 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្រសួងនឹងបន្តបង្កើនសកម្មភាពរក្សាការពារសត្វផ្សោត ដើម្បីធ្វើយ៉ាងណាឲ្យសត្វផ្សោតមានចំនួនកើនឡើងដែលលោករំពឹងថា ១០ឆ្នាំទៀត ចំនួនសត្វផ្សោតនៅកម្ពុជា នឹងកើនឡើងប្រមាណ ៣០ភាគរយបន្ថែមពីលើចំនួនបច្ចុប្បន្ន។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងកម្មវិធីសម្ពោធពិព័រណ៍រូបថតអំពី «សត្វផ្សោតទន្លេមេគង្គកម្ពុជា» នាល្ងាចថ្ងៃទី១៨ តុលា ឆ្នាំ២០២៣ លោក ឌិត ទីណា បានកត់សម្គាល់ថា លទ្ធផលនៃអភិរក្សការពារសត្វផ្សោតនៅ ឆ្នាំ២០២៣មានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ដោយចំនួនសត្វផ្សោតកើតថ្មីមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ខណៈចំនួនសត្វផ្សោតស្លាប់មានតិចតួច។ លោកសង្ឃឹមថាកិច្ចការអភិរក្ស និងការពារសត្វផ្សោត នឹងបន្តមានលទ្ធផលល្អថែមទៀតនៅឆ្នាំក្រោយ ព្រមទាំងកើនចំនួនសត្វផ្សោតបន្ថែមទៀត ដើម្បីជាសម្បត្តិសម្រាប់កូនចៅជំនាន់ក្រោយ។

    October 20, 2023
  • ព័ត៌មានជាតិ

    (មណ្ឌលគិរី)៖ ជារឿងគួរឱ្យស្ដាយស្រណោះចំពោះ «ដំរីសំបូរ» ដែលគេស្គាល់ថាដំរីវត្តភ្នំដ៏ល្បីល្បាញ គឺបានលាចាកលោកហើយ នៅថ្ងៃទី១៩ ខែតុលា ក្នុងអាយុ៦៣ឆ្នាំ នៅខេត្តមណ្ឌលគិរី ពោលគឺក្នុងពេលចូលនិវត្តន៍បាន៩ឆ្នាំពីការបម្រើសេវាកម្មទេសចរណ៍។ បើតាមការបញ្ជាក់របស់គម្រោងជ្រលងសត្វដំរី Elephant Valley Project (EVP) ដំរីសំបូរ បានស្លាប់ដោយសារតែជំងឺធ្មេញ។ មុនពេលស្លាប់ ជំងឺធ្មេញនោះបានធ្វើឱ្យសុខភាពរបស់សំបូរចុះទ្រុឌទ្រោមយ៉ាងខ្លាំងនារយៈពេល១ខែចុងក្រោយនេះ។ មុនចាកចេញទៅខេត្តមណ្ឌលគិរី ដំរីសំបូរ រស់នៅរាជធានីភ្នំពេញបានជាង២០ឆ្នាំជាមួយលោក ស៊ីន សន ដែលជាម្ចាស់ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រួសារលោក អ៊ីម សុផល ដែលជាហ្មដំរី។ បើតាមមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ចាប់តាំងពីឆ្នាំ២០១៤មក ដំរីសំបូរ រស់ក្រោមការមើលថែរបស់អង្គការថែរក្សាសត្វដំរីស្រុក (Elliy)

    October 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចដាក់ឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ជាបណ្តោះអាសន្នចាប់ពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះតទៅ។ ការដាក់ឱ្យប្រើប្រាស់ស្ពាននេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាការកត់សម្គាល់ការដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នូវស្ពានជាសមិទ្ធផលថ្មីដ៏មានគុណតម្លៃនៅរាជធានីភ្នំពេញ ចំថ្ងៃខួបកំណើតរបស់សម្តេចធិបតី។ ដូច្នេះនេះជាចំណងដៃដ៏វិសេសវិសាលរបស់សម្តេចធិបតី សម្រាប់ប្រជាពលរដ្ឋក្នុងឱកាសខួបកំណើតរបស់សម្តេច។ សូមបញ្ជាក់ថា ស្ពានតភ្ជាប់កោះពេជ្រ-កោះនរា បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។ គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍​កោះ​នរានេះ​ មាន​ប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម​ បណ្តោយស្ពានបេតុងអារមេ

    October 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ដែលបានចំណាយទុនវិនិយោគចំណាយប្រមាណ ១,១០០លានដុល្លារអាមេរិក ត្រូវបានសារព័ត៌មានដ៏ធំមួយរបស់អាមេរិក «CNN» យកទៅផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួន ដោយដាក់ចំណងជើងថា «Cambodia’s newest and biggest airport opens in Siem Reap, the gateway to UNESCO-listed Angkor»។ ជាមួយនឹងការផ្សព្វផ្សាយនៅលើគេហទំព័រ CNN នេះគេឃើញថាទទួលមានការសាទរ និងមានការចែករំលែកជាច្រើន ពីប្រជាពលរដ្ឋខ្មែរ ព្រមទាំងជនជាតិបរទេស ដែលកាន់តែធ្វើឲ្យគេស្គាល់ពីប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសតំបន់ទេសចរណ៍ នៅក្នុងខេត្តសៀមរាប។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ​បានបើកទទួលជើងហោះហើរពាណិជ្ជកម្មដំបូង

    October 20, 2023