Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា T2316 (SANBA) នៅឈូងសមុទ្រតុងកឹងប្រទេសចិន នឹងរំកិលចូលមកកាន់ឆ្នេរសមុទ្រនៃភាគខាងត្បូងប្រទេសចិន កត្តានេះធ្វើឱ្យមានប្រព័ន្ធសម្ពាធខ្ពស់ គ្របដណ្តប់លើតំបន់ខ្ពង់រាបភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលមានខ្យល់មូសុងកម្រិតមធ្យម បានកើតឡើង តែព្យុះទី១៦ SANBA នេះ ពុំមានឥទ្ធិពលផ្ទាល់មកលើប្រទេសកម្ពុជាទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា នៅតាមខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី

    October 20, 2023
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ កម្លាំង​​ជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្ត កំលាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត នៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីធ្វេីការឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃេីញ និងដកហូតបាននូវ៖ * ឡេលាបខ្លួនម៉ាក Luxury super ២១កេស ស្មើ៦០០គីឡូក្រាម * ឡេលាបមុខ TD

    October 19, 2023
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការព្រួយបារម្ភ អំពីស្ថានភាពអ្នកជាប់ទោស ដែលត្រូវបញ្ជូនទៅកាន់ពន្ធនាគារមានរហូតដល់ជាង១០០នាក់ ក្នុងមួយថ្ងៃ ខណៈអនុវត្តទោសរួចចេញ ទៅវិញមានតែ ១០ ទៅ ២០នាក់ប៉ុណ្ណោះ។ ម្យ៉ាងទៀត ចំនួនអ្នកទោសនៅពន្ធនាគារបច្ចុប្បន្ន លើសចំនួនដែលពន្ធនាគារអាចផ្ទុកបានជាង១ម៉ឺននាក់។ ការបង្ហាញការព្រួយបារម្ភបែបនេះ ធ្វើឡើងបានធ្វើឡើងក្នុងអញ្ជើញប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ និងគោរមងារសន្តិបណ្ឌិត នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជូនដល់ឥស្សរជនជ័យលាភី នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ ឧបនាយករដ្ឋមន្ត្រីមានប្រសាស៍ថា «បញ្ហាគ្រឿងញៀនជាបញ្ហាកង្វល់រួមមួយរបស់សង្គម ហើយមិនអាចអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយតែឯកឯងបានទេ ពោលគឺត្រូវមានការចូលរួមសហការ ពីសំណាក់ប្រជាពលរដ្ឋ ឪពុក-ម្ដាយ និងអាណាព្យាបាលទាំងអស់»។

    October 19, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមយក្ស Meta Platform បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងចាប់ផ្តើមដាក់ដំណើរការមុខងារថ្មីមួយដែលមានឈ្មោះថា «Broadcast Channel» នៅលើភ្លេតហ្វមចំនួនពីររបស់ខ្លួនគឺ Facebook និង Messenger។ ខណៈមុខងារថ្មីនេះនឹងអនុញ្ញាតបុគ្គលសាធារណៈក៏ដូចជាអ្នកបង្កើតមាតិកាផ្សេងៗអាចចែករំលែកសាររបស់ពួកគេទៅកាន់មនុស្សជាច្រើនឥតដែនកំណត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ Meta កំពុងធ្វើតេស្តសាកល្បងទៅលើជម្រើសមុខងារជាច្រើននៅលើបណ្តាញផ្សព្វផ្សាយរបស់ខ្លួន។ ជាក់ស្តែងជុំវិញការប្រកាសចេញមុខងារ Broadcast Channel ថ្មីនេះត្រូវបានប្រភពឱ្យដឹងថា បានធ្វើឡើងស្របពេលដែលបណ្តាញផ្សព្វផ្សាយ Telegram ដែលជាគូប្រជែងដ៏ធំរបស់ខ្លួនបានដើរតួដ៏សំខាន់នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលជាមធ្យោបាយចម្បងដែលក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីនប្រើដើម្បីទំនាក់ទំនងជាមួយពិភពលោក។ យ៉ាងណាមិញចំពោះ Broadcast Channel នេះក៏មានមុខងារស្រដៀងទៅនឹងមុខងាររបស់ Telegram

    October 19, 2023
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ ក្រសួងស្ថានការណ៍គ្រាអាសន្ននៃប្រទេសរុស្ស៉ី បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ រុស្ស៉ីបានបញ្ជូនជំនួយមនុស្សធម៌ចំនួន២៧តោន សម្រាប់ប្រជាជនស៉ីវិលប៉ាឡេស្ទីន នៅឯតំបន់ Gaza Strip ដែលនឹងត្រូវដឹកជញ្ជូនទៅកាន់ទីនោះ ពីប្រទេសអេហ្ស៉ីប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣។ លោក Ilya Denisov ដែលជាអនុរដ្ឋមន្រ្តីនៃក្រសួងខាងលើ បាននិយាយដូច្នេះថា «យន្តហោះពិសេសមួយ១គ្រឿង បានចេញដំណើរ​ពីព្រលានយន្តហោះនៅក្រុង Ramenskoye ក្បែរទីក្រុងមូស្គូ ឆ្ពោះទៅកាន់ទីក្រុង El-Arish នៃប្រទេសអេហ្ស៉ីប។ ជំនួយមនុស្សធម៌របស់រុស្ស៉ី នឹងត្រូវប្រគល់ឱ្យទៅអឌ្ឍចន្ទក្រហមរបស់អេហ្ស៉ីប ដើម្បីបញ្ជូនទៅតំបន់ Gaza

    October 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឲ្យកត់សម្គាល់ ក្នុងបណ្តាខេត្តមួយចំនួន នៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឲ្យកត់សម្គាល់ ក្នុងបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជា។ ក្នុងខណៈនេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព បានចុះអង្កេត ឆ្លើយតប តាមដាន ផ្ដល់ការព្យាបាល និងអប់រំបង្ការការឆ្លងរាលដាល

    October 19, 2023
  • ព័ត៌មានជាតិ

    (ប៉េកាំង)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (សមាគម អ.ម.ត.) លោក ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណប្រជាមានិតចិន ក្នុងនាមសមាគម អ.ម.ត បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យហ៊ូចូវ (Huzhou University) និងសាកលវិទ្យាល័យជឺជាំងមហាសមុទ្រ (Zhejiang Ocean University) ក្នុងការផ្តល់អាហារូបករណ៍ចំនួន៥០កន្លែង ជូនដល់សមាគម។ លោកបណ្ឌិត ឡ ជានលីន (Lou Jianlin) សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យហ៊ូចូវយល់ថា នេះជាកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយសមាគមសិស្ស-និស្សិតអាហារូបករណ៍

    October 19, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ នៅថ្ងៃអង្គារសប្តាហ៍នេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានធ្វើការប្រកាសចេញផលិតផលថ្មីមួយរបស់ខ្លួនប្រភេទខ្មៅដៃ Apple Pencil ជំនាន់ទី២ ជាមួយនឹងការបំពាក់ដោយរន្ធ USB-C ជាលើកដំបូង។ ខណៈការចេញលក់លើកនេះមានតម្លៃ ៧៩ដុល្លារ ដែលជាតម្លៃសមរម្យជាងបើធៀបនឹងជំនាន់ទីមួយមានតម្លៃ ១២៩ដុល្លារឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Apple Pencil ជំនាន់ថ្មីដែលមានតម្លៃសមរម្យនេះបានបាត់នូវការគាំទ្រមុខងារមួយចំនួន ដោយក្នុងនោះរួមមាន កង្វះមុខងារសង្កត់លើអេក្រង់ Pressure Sensitivity ការគាំទ្រមុខងារឥតខ្សែ និងប៉ះ ២ដងដើម្បីផ្លាស់ប្តូរមុខងារនៅលើខ្មៅដៃជាដើម។ ទោះជាយ៉ាងណាក៏ដោយ Apple Pencil ថ្មីនៅតែជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ដែលកំពុងតែស្វែងរកស្ទីលដែលមានតម្លៃសមរម្យសម្រាប់

    October 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន»៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews

    October 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យតែងតាំងលោក ជីវ កេង ប្រធានតុលាការកំពូល ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជំនួសលោកកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ដែលចូលនិវត្តន៍។ ការត្រាសបង្គាប់តែងតាំងនេះធ្វើឡើងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕ ផ្តល់សិទ្ធិដោយ៖ freshnews

    October 19, 2023