Khmerpress
  • ព័ត៌មានជាតិ

    (រតនគិរី)៖ នៅវេលាម៉ោងប្រមាណ ៧៖៥០នាទីយប់ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងយោធាព្រំដែនរបស់កម្ពុជា ក្នុងខេត្តមណ្ឌលគិរី បានបញ្ជាក់ឱ្យដឹងថា មានដ្រូនប្រមាណចំនួន៧គ្រឿង កំពុងហោះលើដីកម្ពុជា​ក្នុងភូមិ​សាស្ត្រ​ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលជាព្រំដែនរវាងកម្ពុជា និងវៀតណាម។ ផ្តល់សិទ្ធិដោយ៖ freshnews

    June 28, 2023
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ ជុំវិញបញ្ហាបដិមាព្រះពុទ្ធផ្ចាញ់មា ដែលសាងសង់ឡើងដោយមិនមានលក្ខណៈសមសួនតាមក្បួនខ្នាតនោះ ត្រូវបានរដ្ឋបាលខេត្តពោធិ៍សាត់ចេញសេចក្ដីបំភ្លឺថា ជាងដែលសាងសង់ព្រះពុទ្ធរូបនេះបច្ចេកទេសសូន្យរូបនៅមានកម្រិត ដូច្នេះរដ្ឋបាលខេត្តនឹងសហការជាមួយគណៈកម្មការវត្ត និងអ្នកបច្ចេកទេស ដើម្បីកែលម្អឱ្យបានសមរម្យឡើងវិញ។ យោងតាមសេចក្ដីប្រកាសព័ត៌មាននាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ទីតាំងដែលមានព្រះពុទ្ធរូបផ្ចាញ់មានោះស្ថិតនៅវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ខណៈព្រះពុទ្ធរូបមានកម្ពស់២៩ម៉ែត្រ ព្រះភ្នែន២១ម៉ែត្រ។ រដ្ឋបាលខេត្តពោធិ៍សាត់បានបញ្ជាក់ទៀតថា តាមការចុះពិនិត្យស្រាវជ្រាវ និងវាយតម្លៃរបស់មន្ទីរធម្មការនិងសាសនាខេត្ត ព្រះពុទ្ធរូបផ្ចាញ់មា១ព្រះអង្គនេះត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៩មកម្ល៉េះ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល និងកើតចេញរូបរាងឡើងដោយកម្លាំងមហាសាមគ្គីរបស់សប្បុរសជនខ្មែរនានាដែលមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។ យោងតាមព្រះចៅអធិការវត្តវាល ព្រះនាម ជុំ សារឿន មានសង្ឃដីកាថា ការកសាងព្រះពុទ្ធរូបផ្ចាញ់មានេះបានប្រើប្រាស់ជាងដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូន្យរូបនៅមានកម្រិត ពុំត្រឹមត្រូវតាមក្បួនខ្នាត ដែលមានការខុសឆ្គងខ្លះៗ។ តាមការពិនិត្យជាក់ស្ដែង

    June 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការភិតភ័យចំពោះការចល័តកងទ័ពទៅការពារទឹកដីក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ ដើម្បីកំចាត់ពួកភេរវកម្មតាមផ្លូវគោក និងផ្លូវអាកាស។ តាមរយៈសារសំឡេងដែលបណ្តាញព័ត៌មាន Fresh News នៅមុននេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យពលរដ្ឋបារម្ភអំពីការផ្ទុះសង្គ្រាម។ សម្តេចបានបញ្ជាក់ថា ការចល័តកងទ័ពបន្ថែមចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងត្បូងឃ្មុំ គឺជាកម្លាំងអន្តរាគមន៍ដើម្បីជួយដល់យុទ្ធភូមិភាគទី១ ដោយសារតែការបំពានជាបន្តបន្ទាប់ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលមិនដឹងប្រភពចេញពីកន្លែងណា។ សម្តេចបានបញ្ជាក់ថា៖ «ដូច្នេះយើងមានការចាំបាច់ នឹងការពារអធិបតេយ្យជាតិរបស់យើង ដែលខ្ញុំចាត់ទុកថា នេះជាការឈ្លានពាន ហើយជាការប៉ុនប៉ងធ្វើភេរវកម្ម នៅលើទឹកដីកម្ពុជា»។

    June 27, 2023
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋចំនួន៦៩គ្រួសារ នៅក្នុងភូមិចំនួន៥ មានភូមិដា ភូមិល្វា ភូមិអណ្ដូងរនុក និងភូមិជើងគ្រោះ ឃុំស្វាយរំពារ ឃុំត្រងិល នៃស្រុកកំពង់លែង នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានមកប្រមូលផ្ដុំគ្នា នៅក្នុងឃុំស្វាយរំពារ ដើម្បីសុំឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធក្រុមហ៊ុនឧកញ៉ា ជា សារ៉ន ដែលបានបោកប្រាស់ពួកគាត់គិតជាប្រាក់អស់ជាង១លានដុល្លារ រឿងទិញដីឡូត៍របស់ក្រុមហ៊ុននេះកន្លងមក។ លោក ម៉ៃ មឿន អាយុ៣៨ឆ្នាំ និងលោកស្រី ភា ស្រីម៉ៅ អាយុ៤៥ឆ្នាំ តំណាងប្រជាពលរដ្ឋទាំង៦៩គ្រួសារ បានប្រាប់់ថា ពួកគាត់ទាំង៦៩គ្រួសារ បានចាញ់បោកក្រុមហ៊ុនឧកញ៉ា ជា សារ៉ន

    June 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធតេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «កម្លាំងប្រដាប់អាវុធដែលឈរជើង នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ព្រមទាំងអាជ្ញាធរនៅទីនោះ បន្ទាប់ពីមានការវាយប្រហារដោយកងទ័ពភេរវកម្ម នៅក្នុងទឹកដីវៀតណាម កាលពីជាង ២អាទិត្យមុននេះ យើងបានខិតខំជាមួយភាគីខាងវៀតណាម ដើម្បីទប់ស្កាត់ ពួកបាក់ទ័ពរត់ចូលក្នុងទឹកដីកម្ពុជា។ អ្វីដែលជាបញ្ហានោះ គឺដ្រូនបានហោះចូលក្នុងទឹកដីកម្ពុជាយើងជាបន្តបន្ទាប់​ ក្នុងតំបន់នៃខេត្តរតនគិរី

    June 27, 2023
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ ដល់ម្តាយទារិកា «ខន សែនចរណៃ» ដែលសម្រាលនៅពេលចូលរួមកម្មវិធីសំណេះសំណាលនៅក្រុងបាវិត សម្រាប់សងធនាគារដែលយកមកសង់ផ្ទះ។ ការប្រកាសឱ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រសហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃមុនទៅបាវិត អីឡូវបានចៅមួយ គេដាក់ឈ្មោះ ខន សែនចរណៃ

    June 27, 2023
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ ម្ចាស់ចំការទុរេនម៉ានថង នៅចំការអណ្ដូង ស្ថិតក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ជាប់ព្រំប្រទល់ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានរសជាតិឆ្ងាញ់ គ្មានសារធាតុគីមី កំពុងមមាញឹក​ប្រមូលផលលក់ចេញទៅកាន់ទីផ្សារ។ ម្ចាស់ចំការទុរេន ដែលមានដីជិត១១០ហិចតា បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ទុរេនក្នុងចំការរបស់គាត់នេះ ទើបប្រមូលផលឆ្នាំទី១ ប៉ុណ្ណោះ ខណៈការប្រមូលផលបាន១៤ថ្ងៃហើយ និងកំពុងធ្វើការប្រមូលផល ជាបន្តបន្ទាប់ ចំណែកការចែកចាយ គឺមានបងប្អូនចូលមកទិញទទួលទានដល់ចម្ការ និងមានការកម្មង់ទៅដាក់តាមទីផ្សារផងដែរ។ លោកបញ្ជាក់ទៀតថា ទុរេនដែលប្រមូលផលបាន មាន១១០ហិចតា និងមានគម្រោងដាំបន្ថែម១០០ហិចតាជាងទៀត ឥឡូវដាំបាន៥០ហិចតាហើយ នៅ៥០ហិចតាទៀតនេះជាគម្រោងដាំថ្មី ក្នុងឆ្នាំ២០២៣។ លោកបន្ដថា ការដាំដុះរបស់គាត់ប្រើប្រាស់ជី

    June 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា គោលដៅក្នុងការនាំចេញអង្ករ ១លានតោន នឹងសម្រេចឲ្យបាននៅឆ្នាំ២០២៥ខាងមុខនេះ ខណៈបច្ចុប្បន្នសហព័ន្ធក៏ដូចជាភាគីពាក់ព័ន្ធ កំពុងរៀបចំយុទ្ធសាស្រ្ដផ្សេងៗ ដើម្បីជំរុញការនាំចេញ។ ជាក់ស្ដែងនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំពិធីសម្ពោធការនាំចេញអង្ករកម្ពុជា ទៅកាន់សាធារណរដ្ឋហ្វីលីពីនជាផ្លូវការចំនួនជាង ២៥០០តោន ដែលជាការនាំចេញលើកដំបូង ទៅកាន់ប្រទេសហ្វីលីពីន ហើយនៅពេលដ៏ខ្លីខាងមុខអង្ករ ២៥០០តោនទៀត នឹងបន្តនាំចេញទៅប្រទេសសមាជិកអាស៊ានមួយនេះដែរ។ លោកឧកញ៉ា ចាន់ សុឃាំង បានថ្លែងថា បច្ចុប្បន្នកម្ពុជាក៏កំពុងបង្ហាញវត្តមានរបស់ខ្លួន លើទីផ្សារអន្ដរជាតិ ដើម្បីឲ្យអ្នកទិញទាំងអស់លើពិភពលោកបានដឹង និងស្គាល់ពីប្រទេសកម្ពុជាថា ជាប្រទេសមានសក្ដានុពលលើស្រូវអង្ករខ្លាំងប៉ុណ្ណា។ លោកឧកញ៉ា ចាន់

    June 27, 2023
  • ព័ត៌មានអន្តរជាតិ

    (ម៉ានីល)៖ ទីភ្នាក់ងាររដ្ឋាភិបាលហ្វីលីពីនបានឱ្យដឹងនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលហ្វីលីពីនបានជម្លៀសមនុស្សយ៉ាងហោចណាស់ ៩២,៣១៩នាក់នៅក្នុងទីក្រុងចំនួនបី ដែលរងគ្រោះដោយទឹកជំនន់នៅភាគនិរតី នៃកោះមីនដាណាវ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។ នាយកដ្ឋានសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ (DSWD) បាននិយាយថា ភ្លៀងធ្លាក់ពេញមួយសប្តាហ៍បានជន់លិចក្រុង Kabacan និងក្រុង Pikit ក្នុងខេត្ត Cotabato ព្រមទាំងក្រុង Glan ក្នុងខេត្ត Sarangani ដែលប៉ះពាល់ដល់គ្រួសារចំនួន ១៩,១២៤គ្រួសារ។ នាយកដ្ឋាននេះបានបន្ថែមថា គិតត្រឹមថ្ងៃចន្ទនេះ ២៥១គ្រួសារត្រូវជម្រៀសឱ្យស្នាក់នៅបណ្តោះអាសន្នក្នុងក្រុង Jalan ក្នុងខេត្ត Sarangani

    June 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃ២៨ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលលាតសន្ធឹងលើអាងទន្លេមេគង្គ ផ្នែកប្រទេសថៃ និងឡាវ គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ លក្ខណ:បែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C *

    June 27, 2023