- Khmerpress
- SEA GAMES
(ភ្នំពេញ)៖ កីឡាករ សុខ លឹមហេង ដណ្ដើមបានមេដាយមាស លើប្រភេទកីឡាអុកចត្រង្គ វិញ្ញាសាឯកត្ដជនបុរស ៥នាទី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាហើយ ក្រោយយកឈ្នះកីឡាករវៀតណាម Quang Trung Nguyen ក្នុងវគ្គផ្ដាច់ព្រ័ត្រ មុននេះបន្ដិច នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ វិញ្ញាសាឯកត្ដជនបុរស ៥នាទីនេះដែរ សម្រាប់មេដាយសំរឹទ្ធស្ទួន គឺបានទៅកីឡាករកម្ពុជា នូ ច័ន្ទផានិត និងកីឡាករវៀតណាម Nam Thang Hoang ៕ ផ្តល់សិទ្ធិដោយ៖ freshnews
May 6, 2023 - SEA GAMES
(ភ្នំពេញ)៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បង្ហាញឲ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាកំពុងឈរលើកំពូលតារាង មានមេដាយច្រើនជាងគេចំនួន ១២គ្រឿង ក្នុងនោះមេដាយមាស ៦គ្រឿង, មេដាយប្រាក់ចំនួន ៤គ្រឿង និងមេដាយសំរិទ្ធចំនួន ២គ្រឿង។ សូមទស្សនាតារាងមេដាយផ្លូវការ នៃការប្រកួត SEA GAME 2023: https://games.cambodia2023.com/ ផ្តល់សិទ្ធិដោយ៖ freshnews
May 6, 2023 - SEA GAMES
(ភ្នំពេញ)៖ អបអសាទរ កីឡាករ លី ប៊ូរ៉ាមី ឈ្នះមេដាយមាស វិញ្ញាសាសម្តែង ដែលធ្វើបាន ២៧២ពិន្ទុ ដែលមានកីឡាករវៀតណាម ឈរលេខ២ រកបាន ២៦៧ពិន្ទុ និងថៃ រកបាន ២៦០ពិន្ទុ, ផ្នែកកីឡាវ៉ូវីណាម នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។ ផ្តល់សិទ្ធិដោយ៖ freshnews
May 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះ អ្នកគាំទ្រពាន់នាក់ បានសម្រុកទៅទទួលសំបុត្រឥតគិតថ្លៃ (Free) ដែលចែកជូនដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ដើម្បីត្រៀមចូលទស្សនា និងគាំទ្រការប្រកួត រវាងក្រុមជម្រើសជាតិ U22 កម្ពុជា និងក្រុមជម្រើសជាតិ U22 មីយ៉ាន់ម៉ា នាល្ងាចថ្ងៃទី០៧ ខែឧសភាស្អែក ដែលជាជំនួបដ៏សំខាន់ ក្នុងពូល A នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ។ យោងតាមការជូនដំណឹងរបស់សហព័ន្ធ សំបុត្រដែលចែកខាងលើ ១នាក់ ទទួលបាន ១សំបុត្រ ហើយ ១សំបុត្រ គឺអាចទស្សនាបាន ២ប្រកួត
May 6, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កីឡាករ កីឡាការិនី ហែលទឹកជម្រើសជាតិរបស់យើង ត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើប្រភេទកីឡា៖ ហែលទឹក (SWIMMING) លោតទឹក (DIVING), ហែលទឹកពាក់ជើងទា (FIN SWIMMING) និងបាល់ទឹក (WATER POLO) ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ។ ចំពោះ កាលវិភាគ ទីតាំង
May 6, 2023 - ព័ត៌មានជាតិ
កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាកម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងព្រឹត្តិការណ៍នោះផងដែរ ក៏មានការសម្តែងសិល្បៈជាច្រើន ប៉ុន្តែអ្វីដែលមហាជនចាប់អារម្មណ៍នោះគឺមានការសម្តែងមួយ ដែលមានការកាន់ទង់ជាតិប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា (ភូមា) បញ្ច្រាស។ បន្ទាប់ពីបានមើលឃើញកំហុស ផលិតកម្មថោង សូមធ្វើការសុំទោសជាសាធារណៈ និងសុំការអនុគ្រោះជាទីបំផុតពី សំណាក់ ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) ដោយខ្វះស្មារតីប្រុងប្រយ័ត្ននៃ ក្រុមការងារបានធ្វេសប្រហែសកាន់ទង់ជាតិបញ្ច្រាសក្នុងព្រឹត្តិការណ៍ «បើកកីឡាស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃទី០៥ ខែឧសភា
May 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) បានប្រគល់មេដាយមរតកអូឡាំពិកអន្ដរជាតិ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលមានស្នាដៃយ៉ាងធំធេង ក្នុងការដឹកនាំ និងលើកស្ទួយវិស័យកីឡា ក៏ដូចជាជំរុញចលនាអូឡាំពិកជាតិ និងចលនាអូឡាំពិកអន្ដរជាតិយ៉ាងផុសផុលរីកចម្រើន។ តើមេដាយមរតកអូឡាំពិកអន្ដរជាតិ មានគុណតម្លៃ និងប្រវត្តិយ៉ាងណា? តើឥស្សរជនណាខ្លះ ដែល IOC ផ្ដល់ជូននូវមេដាយដ៏មានតម្លៃនេះ? លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា មេដាយមរតកអូឡាំពិកអន្ដរជាតិ ដែលត្រូវបានប្រគល់ជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រីខាងលើ គឺជាមេដាយដែលខ្ពស់បំផុតរបស់ចលនាអូឡាំពិកអន្ដរជាតិ។ មេដាយនេះ រចនាឡើងដោយអ្នកអប់រំ និងប្រវត្តិវិទូជនជាតិបារាំង
May 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus) សម្រាប់បម្រើដល់ការធ្វើដំណើរទៅទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ (Epress Bus) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សម្រាប់បម្រើដល់ការធ្វើដំណើររបស់ មហាជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ទៅទស្សនាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាខាងលើ ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់
May 5, 2023 - SEA GAMES
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡា ដែលដឹកនាំដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិកាក្រសួងទេសចរណ៍បេសកជនពិសេស CAMSOC ទទួលបន្ទុកក្នុងប្រទេស ឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីទ្បាចាកចេញពីវត្តឥន្រ្ទីសំវរៈ ហៅវត្តកំពង់ធំ បន្តឆ្ពោះទៅរាជធានីភ្នំពេញ ដើម្បីចូលក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីបើកកម្មវិធីសម្ពាធជាផ្លូវការនៃព្រឹត្តិការណ៍ សុីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ជូនថា បន្ទាប់ពីបញ្ចប់ការរាប់ថយក្រោយ ១០០ថ្ងៃនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២រួចមក, នៅថ្ងៃទី៥
May 5, 2023 - SEA GAMES
(ភ្នំពេញ)៖ បាល់ទះក្នុងសាលផ្នែកបុរស ក្រុមជម្រើសជាតិកម្ពុជា យកឈ្នះហ្វីលីពីន ៣-0 នៃលំដាប់ពិន្ទុ ២៥-១៨, ២៥-១៨, ២៥-១៧ នេះជាប្រកួតទី២ របស់ក្រុមម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូល A ធ្វើឲ្យកម្ពុជា រកបាន ៦ពិន្ទុបណ្តោះអាសន្ន ដ្បិតសល់ ១ប្រកួតត្រូវជួបក្រុមឥណ្ឌូនេស៊ី។ ឆ្លងកាត់ ២ប្រកួតក្រុមហ្វីលីពីន និងសិង្ហបុរី នៅតែមិនអាចរកបានពិន្ទុរាប់នោះទេ។ ដែលការប្រកួតទទួលបានអ្នកគាំទ្រយ៉ាងច្រើនកុះករចូលទស្សនាការប្រកួតនាកីឡដ្ឋានជាតិអូឡាំពិក នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។ ផ្តល់សិទ្ធិដោយ៖ freshnews
May 5, 2023









