- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលក៏បានបន្តការដំឡើងប្រាក់បៀវត្សជូនមន្ត្រី រាជការនិងកងកម្លាំងប្រដាប់អាវុធដើម្បីសម្រួលដល់ជីវភាពមន្ត្រី រាជការនិងកងកម្លាំងប្រដាប់អាវុធឱ្យកាន់តែល្អប្រសើរ។ តាមរយៈសារលិខិតជូនជនរួមជាតិ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា ផលិតផលក្នុងស្រុកសរុប(ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់ពី១ ៧៣០ដុល្លារអាម៉េរិក ក្នុង ឆ្នាំ២០២១ ដល់ប្រមាណ១ ៧៨៥ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២២ និងត្រូវបានរំពឹងថាកើនឡើងដល់១ ៩២៤ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣នេះ។ តាមរយៈនេះសម្តេចតេជោ បានបន្តថា
April 17, 2023 - ព័ត៌មានជាតិ
(បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជូនដំណើរត្រឡប់ទៅវិញតាមរថយន្តក្រុង «ដោយមិនបង់ប្រាក់» ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ នៅចំណតរថយន្តផ្សារទំនើប ភួ ពុយ។ លោក ព្រួញ រិទ្ធថា បានឲ្យដឹងថា សម្រាប់ខេត្តបាត់ដំបងដែលត្រូវដឹកប្រជាពលរដ្ឋត្រឡប់ទៅធ្វើការ រកស៊ីនៅក្រៅខេត្តក្នុងស្រុកកំណើតខ្លួន ឬធ្វើការនៅរាជធានីភ្នំពេញវិញ។ ចំពោះរថយន្តក្រុងដឹកបងប្អូនយើង នៅខេត្តបាត់ដំបងមានចំនួន៥០គ្រឿង ក្នុងនោះលោកក៏បានថ្លែងអំណរគុណដល់អ្នកបើកបររថយន្ត និងព្រូរថយន្តមានចំនួន៧៨នាក់ ដោយបានឧបត្ថម្ភថវិកាលើកទឹកចិត្តម្នាក់ៗ ទទួលបាន៣ម៉ឺនរៀល។
April 17, 2023 - ព័ត៌មានជាតិ
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានបញ្ជាក់ថា នៅឆ្នាំ២០២៣ ទិន្នផលអំបិលមានការធ្លាក់ចុះដោយសារអាកាសធាតុមិនសូវអំណោយផល តែទោះជាយ៉ាងណាលោក បានអះអាងថា ក៏មិនធ្វើឱ្យប្រជាពលរដ្ឋខ្វះខាតអំបិលបរិភោគឡើយ។ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងដែរថា ដោយសារកត្តាអាកាសធាតុមិនសូវអំណោយផល មានភ្លៀង ធ្លាក់ច្រើនបានធ្វើឱ្យការប្រមូលផលអំបិលឆ្នាំនេះអូសបន្លាយរយៈពេលយូរ រហូតដល់ខែមករា ទើបតែ ប្រមូលផលអំបិលខេត្តកំពត បានប្រមាណ១ម៉ឺនតោនប៉ុណ្ណោះ
April 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ បានលើកឡើងថា សង្ក្រាន្ដឆ្នាំថ្មី ឆ្នាំថោះនេះ ប្រជាប្រុសស្រីសប្បាយរីករាយគ្រប់ទិសទីទាំងអស់ ក្រោមម្លប់សន្ដិភាពពេញបរិបូណ៌។ លោក ឃួង ស្រេង ក៏បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមក្នុងកម្មវិធី «សង្ក្រាន្តវត្តភ្នំ» របស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យ យុវជនយុវនារី បុគ្គលិកអនាម័យ និងជំនាញពាក់ព័ន្ធទាំងអស់ ប្រកបដោយស្មារតីភាតរភាព សាមគ្គីភាព ភាពស្និទ្ធស្នាល ការយោគយល់អធ្យាស្រ័យគ្នា និងការទទួលខុសត្រូវខ្ពស់បំផុត។ លោកបានអះអាងទៀតថា ភាពសប្បាយរីករាយ សេចក្តីសុខសុវត្ថិភាព
April 17, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បើយោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ ដើម្បីចៀសវាងបញ្ហាកើតឡើងជាយថាហេតុ រាល់ការលេងកាំភ្លើងបាញ់ទឹកគ្រប់ប្រភេទហាមដាច់ខាតបាញ់ចូលផ្ទៃមុខ ជាពិសេសភ្នែកនិងត្រចៀក។ សូមជម្រាបថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ បានដើរលេងកំសាន្តយ៉ាងសប្បាយរីករាយនៅខេត្តសៀមរាប ដែលជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ទទួលភ្ញៀវទេសចរណ៍មកលេងច្រើនជាងគេ មានចំនួន ៤៣៦,៦៧៩ នាក់ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប Commissariat Of Siem Reap Province Police
April 15, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅសង្ក្រាន្ដវត្ដភ្នំ ដែលរៀបចំឡើង ដោយអាជ្ញាធររាជធានីភ្នំពេញ នៅរមណីយដ្ឋានវត្តភ្នំ ដែលរហូតមកដល់រសៀលនេះ គឺតាំងពីព្រឹក រហូតមកដល់រសៀល គឺបងប្អូនប្រជាពលរដ្ឋ បានចូលរួមយ៉ាងច្រើនកុះករ ដើម្បីចូលរួមកំសាន្ដ។ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ដំណើរការសង្ក្រាន្ដវត្ដភ្នំ បានប្រព្រឹត្ដទៅយ៉ាងរលូន ក្រោមកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ ប្រសើររបស់អាជ្ញាធរ ក្រោមការណែនាំដោយផ្ទាល់ ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង
April 15, 2023 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា ត្រូវបានជម្លៀសចេញពីកំពង់ផែមួយ ស្ថិតនៅក្នុងទីក្រុង Wakayama បន្ទាប់ពីមានហេតុការណ៍ផ្ទុះមួយបានកើតឡើង តែលោកមិនបានរងរបួសអ្វីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣។ ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានឱ្យដឹងទៀតថាការផ្ទុះខាងលើ គឺបណ្ដាលមកពីការផ្ទុះគ្រាប់បែកផ្សែង ខណៈមិនមានសេចក្ដីរាយការណ៍ ពីអ្នករងរបួស ឬការខូចខាតទេ។ ចំណែកឯ មនុស្សម្នាក់ត្រូវបានប៉ូលិសចាប់ និងឃុំខ្លួន នៅក្នុងទីក្រុង Wakayama នៃភាគខាងលិចប្រទេសជប៉ុន ជាទីដែលលោក គីស៉ីដា ត្រូវថ្លែងសុន្ទរកថា។ តែយ៉ាងណាក៏ដោយ
April 15, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា កម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោកសារជាថ្មី «រាំម៉ាឌីហ្សុនច្រើនជាងគេ» ដែលមានអ្នកចូលរួមរាំច្រើនជាងគេ ដោយជោគជ័យជាថ្មីម្ដងទៀត ដោយមានចំនួនអ្នកចូលរួម រាំសរុប ៤៩៩៩ នាក់ នៅម៉ោង ១០:៣៦ នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ដ ឆ្នាំ២០២៣ នៅទីតាំងព្រះលានជល់ដំរី។ បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ យើងបានបំបែកឯតទគ្គកម្មមួយទៀតគឺការ «រាំម៉ាឌីហ្សុនច្រើនជាងគេលើពិភពលោក»! សូមអរគុណបងប្អូនទាំង ៤៩៩៩ នាក់ និងក្រុមការងារទាំងអស់ដែលបានធ្វើឱ្យការបំបែកកំណត់ត្រានេះបានជោគជ័យ។ ជយោ!
April 15, 2023 - ព័ត៌មានជាតិ
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធតេឡេក្រាម បានឱ្យដឹងថា សម្តេចតេជោ បានដាក់បញ្ជាដាច់ណាត់មិនអោយមានការយកថ្លៃភាស៊ីពីប្រជាពលរដ្ឋចូលខេត្តកែបទៀតឡើយ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ « ឯកឧត្តម អភិបាលខេត្តកែប បានកែតម្រូវហើយ ខ្ញុំទើបបានដឹងដំណឹងនេះទេ ដែលអ្នកទៅលេងខេត្តកែបត្រូវបង់លុយ ខ្ញុំមិននឹងស្មាថា មានរឿងហ្នឹងកើតមានឡើងទេ ខ្ញុំបញ្ជាឱ្យអភិបាលខេត្ត ធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ លុបចោលទាំងស្រុងនូវកិច្ចសន្យាណាក៏ដោយ ដែលមានលក្ខណៈយកប្រាក់ពីពលរដ្ឋចូលខេត្ត (ដែលហៅថា យកថ្លៃភាស៊ី)។ នេះមិនរឿងគួរឱ្យវៃឆ្លាតទេ ជាអំពើឆោតល្ងង់មួយ
April 15, 2023 - ព័ត៌មានជាតិ
ខេត្តកែប៖ ក្រោយមានការរិះគន់ ឥឡូវនេះអភិបាលខេត្តកែប សូមជម្រាបជូនបងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោងនេះទៅនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកែប ណែនាំក្រុមវិនិយោគបញ្ឈប់មិនអោយយកថ្លៃភាស៊ីទៀតឡើយ។ បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ « សូមជម្រាបជូនបងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោងនេះទៅ(១៥ មេសា ២០២៣) រដ្ឋបាលខេត្តកែបណែនាំក្រុមវិនិយោគបញ្ឈប់មិនអោយយកថ្លៃភាស៊ីឡើយ ហើយរដ្ឋបាលខេត្តនឹងធ្វើកិច្ចការនេះបន្តទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជូនបងប្អូនភ្ញៀវទេសចរមកលេងកម្សាន្តដោយសេរីនៅខេត្តកែប ក្រោមដំបូលសន្តិភាពសម្ដេចតេជោ ។ សូមជូនពរបងប្អូនមានសុខភាពល្អ សំណាងល្អ ដំណើរកម្សាន្តទីជិតឆ្ងាយប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាពគ្រប់ពេលវេលា ៕» ប្រភព៖
April 15, 2023









