- Khmerpress
- ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានបង្ហាញខ្លួនដ៏ភ្នាក់ផ្អើលមួយ ក្នុងពិធីកម្សាន្តលេងបាញ់ទឹក ដោយមិនបានបង្ហាញ សញ្ញាណមួយនៃការថយចុះស្មារតីអ្វីនោះទេ បើទោះជាប្រជាប្រិយភាពកំពុងធ្លាក់ចុះ តែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ មុនការបោះឆ្នោតសកលចូលមកដល់។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ១៥ ខែមេសា ឆ្នាំ២០២៣។ ស្លៀកសំលៀកបំពាក់ដើរលេងសមុទ្រ លោក ប្រាយុទ្ធ បានចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យសង្រ្កាន្តរបស់ថៃ ដោយមិនបានប្រកាសឱ្យដឹងមុនឡើយ នៅឯផ្លូវ ខាវសាន (Khaosan) ក្នុងរាជធានីបាងកក និងមានកាន់កំាភ្លើងបាញ់ទឹក បាញ់គ្នាទៅវិញទៅមកជាមួយអ្នកចូលរួមលេងក្នុងពិធីនេះ។ នៅក្នុងវីដេអូមួយត្រូវបានគេបង្ហោះលើ បណ្ដាញទំនាក់ទំនងសង្គម លោក
April 15, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប២,០៩៨,៥០១នាក់ ក្នុងនោះភ្ញៀវជាតិ២,០៧៩,៦៧០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨,៨៣១នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់មកកាន់ Fresh News នាថ្ងៃទី១៥ ខែមេសានេះ។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តសៀមរាប ៤៣៦,៦៧៩នាក់ * ខេត្តបាត់ដំបង ៣០៥,៦១៥នាក់ * រាជធានីភ្នំពេញ ២៦៣,៥៤៩នាក់ * ខេត្តស្វាយរៀង ១៤៤,៧៧៨នាក់ * ខេត្តកណ្តាល ១២៨,៦៩១នាក់
April 15, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា កម្ពុជាត្រៀមបំបែកកំណត់ត្រាឯតទគ្គកម្ម «រាំម៉ាឌីហ្សុន» ជាថ្មីម្ដងទៀតក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ដឆ្នាំ២០២៣ ។ គណៈកម្មការរៀបចំកម្មវិធី និងក្រុមយុវជនស្ម័គ្រចិត្ត កំពុងរៀបចំចូលទៅតាមជួររៀងៗខ្លួន ដើម្បីត្រៀមបំបែកឯតទគ្គកម្មរាំម៉ាឌីហ្សុន បន្ដិចទៀតនេះ។ ជាមួយគ្នានេះដែល ក្រុមកងកម្លាំងសន្ដិសុខ ក្រុមគ្រូពេទ្យក៏កំពុងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដើម្បីពង្រីកសុខសុវត្ថិភាពជូនបងប្អូនភ្ញៀវទេសចរណ៍ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ៕ ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department
April 15, 2023 - សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តំណាងឲ្យរដ្ឋាភិបាលក្នុងការផ្តល់លិខិតផ្លូវការសញ្ជាតិខ្មែរដល់កីឡាករធីអាហ្គោ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបយ៉ាងដូច្នេះថា៖ « ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចពុកបានស្នើរសុំអង្គព្រះមហាក្សត្រដើម្បីផ្តល់សញ្ជាតិខ្មែរឲ្យកីឡាធីអាហ្គោ។ ស្របពេលជាមួយគ្នាខ្ញុំបាទ សូមអរគុណព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យផ្តល់សញ្ជាតិខ្មែរទៅឲ្យកីឡាករ ធីអាហ្គូ។ ទីបំផុតកីឡាករធីងាហ្គូទទួលបានសញ្ជាតិខ្មែរពេញលេញហើយបងប្អូន។ » សូមជម្រាបជូនថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ យោងគណនីហ្វេសប៊ុករបស់
April 15, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញបំណងចង់ឱ្យអង្គការកំណត់ត្រាពិភពលោក (World Guinness Record) គួរគិតពិចារណាគិតជាភាគរយប្រជាពលរដ្ឋ ដើម្បីផ្តល់តម្លៃលើការបំបែកកំណត់ត្រាបត់បេះដូង សម្រាប់ប្រទេសចង់បំបែកកំណត់ត្រារបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនាឱកាសដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលជាឆ្នាំទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ។ លើកឡើងនាឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ជាមួយនឹងសមិទ្ធផលដែលបានកើតឡើង នោះគឺបេះដូងដែលមានច្រើនជាងគេនៅលើពិភពលោក
April 15, 2023 - សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសដល់សាធារណៈជនឱ្យបានជ្រាបថា នៅថ្ងៃស្អែក កីឡាករប្រដាល់ Thiago Teixeira នឹងមកទទួលលិខិតផ្លូវការសញ្ជាតិខ្មែរនៅសួនកម្សាន្តជេតស៍ហ្គាឌិនផាកវិហារសួគ៌។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា៖ «តោះបងប្អូនមកថតរូបទាំងអស់គ្នាជាមួយធីអាហ្គោ។ ខ្ញុំសូមប្រកាសជាសាធារណៈថា ថ្ងៃស្អែកកីឡាករធីអាហ្គោ នឹងមកទទួលលិខិតផ្លូវការសញ្ជាតិខ្មែរនៅសួនកម្សាន្តជេតស៍ហ្គាឌិនផាកវិហារសួគ៌។ ដូច្នេះសម្រាប់បងប្អូនដែលតែងតែគោរពស្រលាញ់ និងគាំទ្រកីឡាករធីអាហ្គោ បងប្អូនអាចមកថតរូបជាមួយគាត់ផ្ទាល់បានដោយឥតកំណត់ ចាប់ពីម៉ោង ១១ ព្រឹកដល់ម៉ោង ១រសៀលតទៅក្នុងសួនកំសាន្តជេត ហ្គាដេនផាក ក្រុង វិហារសួរ៍។ សូមគោរពអញ្ជើញបងប្អូនមកចូលរួមឲ្យបានច្រើនកុះករ។»
April 13, 2023 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង ឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីដុតបំផ្លាញផ្ទះម្ដាយមីង របស់ខ្លួន១ខ្នង បណ្ដាលឱ្យឆេះខ្ទេចទាំងស្រុង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៖១៥នាទី រំលងអធ្រាតឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅក្នុងភូមិដា ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ លោកវីរសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ ឱ្យដឹងថា ម្ចាស់ផ្ទះជាជនរងគ្រោះឈ្មោះ ស៉ឹម សឹង ភេទស្រី អាយុ៦១ឆ្នាំ ចំណែកជនសង្ស័យ ឈ្មោះ ស៉ឹម
April 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុនបានគោលការណ៍ថ្មី ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរកម្ពុជាអាចស្នើសុំទិដ្ឋការតាមអនឡាញ (eVisa) ហើយនេះលើកដំបូងហើយដែលប្រទេសជប៉ុនអនុញ្ញាតឱ្យមាន eVisa ជូនប្រទេសចំនួន១០ ពិសេសគឺមានសុពលភាពរហូតដល់៩០ថ្ងៃ។ គោលការណ៍នេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អេណុ អាត់ស៊ូស្ស៉ឹ (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីក្រសួងទេសចរណ៍។ លោកឯកអគ្គរាជទូតជប៉ុនបានសន្យាថានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងជប៉ុននិងកម្ពុជា ពិសេសលើវិស័យទេសចរណ៍ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ លោក អេណុ អាត់ស៊ូស្ស៉ឹ ក៏បានសន្យាជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ ANA ពន្លឿនការហោះហើរត្រង់មកកម្ពុជាឡើងវិញ បន្ទាប់ពីផ្អាកការហោះហើរកាលពីពេលជួបវិបត្តិជំងឺកូវីដ១៩។ បច្ចុប្បន្ន ការធ្វើដំណើរទៅមកកម្ពុជា-ជប៉ុន គឺត្រូវឆ្លងកាត់កូរ៉េខាងត្បូងសិន។
April 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហោះសារ និងរូបភាព បង្ហាញពីការធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកូនចៅៗរបស់សម្តេចក៏អញ្ជើញអមដំណើរជាមួយសម្តេចផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារអមដោយរូបភាពមានខ្លឹមសារដូច្នេះថា «នាំប្រពន្ធកូន និងចៅទៅចូលរួមពិធីបើកអង្គរសង្រ្កាន្តនៅខេត្តសៀមរាប»។ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៣ មក ២០១៨
April 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន៣៤៥គ្រឿង សម្រាប់បំរើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីសំរួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះបញ្ចសក័ ពុទ្ធសករាជ២៥៦៧ ដោយមិនយកប្រាក់ ដែលពិធីបុណ្យចូលឆ្នាំ នឹងចូលមកដល់នៅថ្ងៃទី១៤មេសា។ នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ លោក ឃួង ស្រេង រួមជាមួយមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិះរថយន្ត ទៅស្រុកកំណើតតាមខេត្តក្រុង នានាដោយសាលារាជធានីភ្នំពេញ បានរៀបចំគោលដៅចេញដំណើរជាច្រើនកន្លែង នៅចំណុចផ្លូវជាតិចេញចូលរាជធានីភ្នំពេញ។ លោកអភិបាលបានថ្លែងថា សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញគឺប្រើប្រាស់រថយន្តចំនួន៧០គ្រឿង។ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំ ពេញទៅតាមបណ្តាខេត្ត
April 13, 2023









