Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលបានចំនួន ២ ៣០២.៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៥៦៤.១លានដុល្លារអាមេរិក) ថយចុះប្រមាណ ៥.២% ធៀបនឹងចំណូលប្រមូលបាន ក្នុងត្រីមាសទី១ ឆ្នាំ២០២២។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករត្រីមាសទី១ ឆ្នាំ២០២៣ ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលត្រូវបានរៀបចំតាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ នៅក្នុងត្រីមាសទី១

    April 12, 2023
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ មានពលករខ្មែរមានក្មេងមានចាស់ យុវជន យុវនារី ធ្វើការនៅប្រទេសថៃរាប់រយនាក់ បានសម្រុកត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីមកចូលឆ្នាំថ្មីនៅស្រុកកំណើត។ លោក គៀត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ចាប់ពីខែមេសា ឆ្នាំ២០២៣នេះ មានពលករខ្មែរទាំងប្រុសទាំងស្រីរាប់រយនាក់ បានចាប់ផ្តើមនាំគ្នាសម្រុកចេញពីប្រទេសថៃ ចូលមកស្រុកខ្មែរវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីមកលេងចូលឆ្នាំថ្មីនៅស្រុកកំណើតវិញនេះមិនគិតពីការធ្វើដំណើរចេញតាមច្រករបៀងនោះផងនោះទេ។ លោក គៀត ហ៊ុល បានបញ្ជាក់ទៀតថា ការវិលត្រឡប់ចេញពីប្រទេសថៃរបស់ពលករខ្មែររយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ភាគច្រើនមានប៉ាស្ទ័រស្ទើ, បណ្ណស្នាក់នៅ និង

    April 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប ចាប់ពីថ្ងៃ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ហើយល្បឿនលឿនថែមទៀត។ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង ១៦ទីតាំង ហេីយអាចភ្ជាប់ដោយ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ Wi-Fi។ តំណភ្ជាប់សម្រាប់មើលទីតាំង Wi-Fi សាធារណៈរបស់ក្រសួង៖

    April 12, 2023
  • ព័ត៌មានអន្តរជាតិ

    លម្អងធូលីយ៉ាងក្រាស់បានបោកបក់ពាសពេញទីក្រុងប៉េកាំង និងផ្នែកផ្សេងទៀតរបស់ប្រទេសចិន ដែលធ្វើឱ្យមានការកើនឡើងនៃការបំពុលបរិយាកាសដល់កម្រិតគ្រោះថ្នាក់ កាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ។ មន្ត្រីឧតុនិយមចិនបាននិយាយថា ខ្យល់បាននាំយកលម្អងធូលីពីតំបន់ដីគោក និងប្រទេសម៉ុងហ្គោលី ទៅកាន់ភាគខាងជើង និងផ្នែកផ្សេងទៀតនៃប្រទេសចិន។ ជាមួយគ្នានេះដែរ គុណភាពខ្យល់នៅទីក្រុងប៉េកាំង បានឈានដល់កម្រិតដ៏អាក្រក់បំផុតនៅលើមាត្រដ្ឋានទី៦ រយៈពេល ២ថ្ងៃ ជាប់ៗគ្នាកាលពីថ្ងៃអង្គារ ខណៈដែលលម្អងធូលីបានគ្របដណ្តប់ពេញរដ្ឋធានី។ ស្ត្រី​វ័យ​ ៤០​ឆ្នាំ​ម្នាក់​ បាន​និយាយ​ថា គាត់​មិន​អាច​បើក​បង្អួច ឬ​ចេញ​ក្រៅ​បាន​ទេ ដោយសារលម្អងធូលី​ពណ៌​លឿង​កាន់តែអាក្រក់​ជាង​មុន។ បុរស​ម្នាក់​ក្នុង​វ័យ​ជាង ​៣០​ឆ្នាំ​ បាន​និយាយ​ថា​ ការ​បើក​បរ​របស់គាត់មាន​ការ​លំបាក ហើយ​ស្ថានភាព​គឺ​ធ្ងន់ធ្ងរណាស់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បាននិយាយថា ព្យុះលម្អងបាននិងកំពុងកើនឡើងនាពេលថ្មីៗនេះ ដោយសារភ្លៀងធ្លាក់តិចតួចនៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសចិន និងម៉ុងហ្គោលី

    April 12, 2023
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ ភ្ញៀវទេសចរអន្តរជាតិ និងពលរដ្ឋថៃរាប់លាននាក់ត្រូវបានគេរំពឹងថា នឹងនាំគ្នាអបអរពិធី “បុណ្យសង្ក្រាន្តឆ្នាំថ្មី” ឬជាបុណ្យចូលឆ្នាំប្រពៃណីថៃ ដែលនឹងឈានចូលមកដល់នៅចុងសប្តាហ៍នេះ។ តាមគម្រោងផ្លូវការគឺថៃនឹងប្រារព្ធពិធី “សង្ក្រាន្តឆ្នាំថ្មី” ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៣ រហូតដល់ ថ្ងៃសៅរ៍ ទី១៥ ខែមេសា តែកាលពីសប្តាហ៍មុនរដ្ឋាភិបាលថៃបានសម្រេចបន្ថែមថ្ងៃឈប់សម្រាកនៅទូទាំងប្រទេសមួយថ្ងៃបន្ថែមទៀតគឺនៅថ្ងៃចន្ទ ទី១៧ ខែមេសា ដើម្បីអនុញ្ញាតឲ្យពលរដ្ឋខ្លួនអាចមានពេលវេលាឈប់សម្រាកបានយូរ ពោលគឺមានរយៈពេលចំនួន ៥ថ្ងៃជាប់គ្នា។ មុនពេលពិធី “បុណ្យសង្ក្រាន្តឆ្នាំថ្មី” ចូលមកដល់ សកម្មភាពទិញ-លក់ ខោអាវ អាហារ សម្ភារៈកំសាន្ត សេវាកំសាន្ត ការស្នាក់នៅ និងទំនិញផ្សេងៗត្រូវគេកត់សម្គាល់ថា មានការកើនឡើងយ៉ាងគំហុក ហើយការធ្វើដំណើរតាមមធ្យោបាយផ្សេងៗ និងជាពិសេសគឺការធ្វើដំណើរតាមជើងហោះហើរនោះក៏មានភាពមមាញឹកគួរឲ្យកត់សម្គាល់ផងដែរ។ បើតាមកាសែត

    April 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង អភិបាលខេត្តចំនួន៣រូប សម្រាប់អាណត្តិទី២។ ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា អភិបាលខេត្ដចំនួន៣រូប ដែលត្រូវបានតែងតាំង សម្រាប់អាណត្តិទី២ នោះរួមមាន៖ *ទី១៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ *ទី២៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ *ទី៣៖ លោក អ៊ុន

    April 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារដល់លោកគ្រួសារកីឡាករជនជាតិប្រេស៉ីល លោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ។ បើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា សមាជិកកីឡាកររូបនេះរួមមាន៖ ទី១៖ លោក ធីអាហ្គូ តេយសឺរ៉ ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) ជនជាតិប្រេស៊ីល សញ្ជាតិប្រេស៊ីល កើតថ្ងៃទី២៨ ខែកក្កដា

    April 12, 2023
  • សិល្បៈ

    រាជធានីភ្នំពេញ៖ សិល្បករជើងចាស់ លោកគន់ តារាវណ្ណ ជាតារាសម្តែងជើងចាស់មួយរូប ហើយក៏ជាមន្រ្តីរាជការផងដែរនោះ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២៖៣០នាទីរសៀល លោកគន់ តារាវណ្ណ បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ SCN បានឱ្យដឹងថា៖« អតីតតារាសម្ដែងដែលភាគច្រើនដើរជាស្ដេច ជាឪពុក និងសេដ្ឋីលោក គន់ តារាវណ្ណ បានធ្លាក់ខ្លួនឈឺធ្ងន់អស់រយៈពេលប្រមាណជា ១ឆ្នាំមកហើយ ដោយពុំមានដំណឹងលេចលឺសោះឡើយ។ ទើបតែពីប៉ុន្មានខែកន្លងទៅនេះ មហាជន និងសិល្បករពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញសភាពដ៏ទ្រុឌទ្រោមរបស់លោកនៅលើបណ្ដាញសង្គម។ តាមរយៈកិច្ចសម្ភាសន៍មួយជាមួយអតីតតារាសម្ដែងលោក គន់

    April 11, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅទីបំផុត! Guinness World Records នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសជាផ្លូវការដាក់បញ្ចូល ក្នុងការបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» របស់កម្ពុជា ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ដែលមានចំនួន ៣,៩១៧,៨០៥បេះដូង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅតាម Channel Telegram យ៉ាងដូច្នេះថា «គណៈកម្មការកំណត់ត្រាពិភពលោក (Guinness world record) បានប្រកាសថា កម្ពុជាជាប្រទេសដែលមាន អ្នកចូលរួមបត់បេះដូង បានចំនួនបេះដូងច្រើនជាងគេនៅលើពិភពលោក។ កម្ពុជាបំបែកកំណត់ត្រា ពិភពលោកថ្មី

    April 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងឱកាសខួបគម្រប់៥ឆ្នាំនៃការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជនទាំងអស់បន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផា​កម្ពុជាជាបន្តទៀត ​ដើម្បីនិរន្តភាពនៃការដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និង​ការផ្តល់នូវការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា។ លោកបណ្ឌិត ចន ណារិទ្ធ បានលើកឡើងថា មន្ទីរពេទ្យនិធិគន្ធបុប្ផា បាននិងកំពុងផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយគុណភាព និងឥតគិតថ្លៃដល់ទារក កុមារ និងស្រ្តីមានផ្ទៃពោះ​មិនតិចជាង៣ពាន់នាក់នោះឡើយក្នុងថ្ងៃៗ ដោយមន្ទីរពេទ្យនេះត្រូវការចំណាយថវិកាប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ។ ហេតុនេះហើយ ការចូលរួមបរិច្ចាគរបស់សប្បុរជន ពិតជាសំខាន់ណាស់ ដើម្បីឱ្យមន្ទីរពេទ្យនេះដំណើរការផ្តល់ការព្យាបាល និងថែទាំដល់កុមារជាច្រើនលាននាក់។ លោបន្តថា ក្នុងរយៈពេល៥ឆ្នាំនេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានអនុវត្តទៅតាមស្តង់ដារនៃប្រាក់ធន់បាលកិច្ចជាអន្តរជាតិ និងត្រូវបានធ្វើសវនកម្មជារៀងរាល់ឆ្នាំ ដោយសនវករដែលមានឈ្មោះល្បី

    April 11, 2023