Khmerpress
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានឲ្យដឹងថា រូបលោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីមួយអាណត្តិទៀតសម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមេសានេះ។ ការបង្ហើបពីផែនការដ៏ធំនេះគឺត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលលោក ចូ បៃឌិន បានផ្តល់បទសម្ភាសន៍មួយនៅក្នុងកម្មវិធី  NBC’s Today Show កាលពីដើមសប្តាហ៍នេះ។ បើតាមលោក ចូ បៃឌិន បានបញ្ជាក់ថា ទាំងរូបលោក និងលោកអនុប្រធានាធិបតី កាម៉ាឡា ហារីស សុទ្ធតែមានគម្រោងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីដូចគ្នា តែសេចក្តីប្រកាសជាផ្លូវការមិនទាន់រៀបចំធ្វើឡើងនៅឡើយទេ។ សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះលោកប្រធានាធិបតី ចូ បៃឌិន មានអាយុ

    April 11, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក បានឱ្យដឹងថា កីឡដ្ឋានប្រាំបីទិស មានរចនាបថចម្លាក់គុនខ្មែរនៅតាមសសរទាំងប្រាំបី និងខ្លោងទ្វារ នឹងសម្រចការសាងសង់នាពេលឆាប់ៗខាងមុខនេះ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេរយ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំមានកិត្តិយសសូមប្រកាសជាសាធារណៈថា ថ្ងៃនេះយើងបានរៀបចំកម្មវិធីបញ្ចុះបឋមសាលាក្នុងការសាងសង់កីឡដ្ឋានប្រាំបីទិសនៅសួនកម្សាន្ត Jet’s Garden Park របស់ខ្ញុំនៅតំបន់វិហារសួគ៌។ សូមបញ្ជាក់ផងដែរថា កីឡដ្ឋានប្រាំបីទិសនឹងមានរចនាបថចម្លាក់គុនខ្មែរនៅតាមសសរទាំងប្រាំបី និងខ្លោងទ្វារផងដែរ។ នៅក្នុងកីឡដ្ឋានប្រាំបីទិសរបស់យើងនឹងអាចផ្ទុកបងប្អូនបានរហូតដល់ទៅ ៣៥០០នាក់ឯណោះ។ ដូច្នេះខ្ញុំនឹងសម្រុកធ្វើការសាងសង់ទាំងយប់ទាំងថ្ងៃដើម្បីសម្រចការសាងសង់អគារកីឡដ្ឋានរបស់យើងឲ្យបានឆាប់បំផុត។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ

    April 11, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនអវកាសលោក Elon Musk បាននិយាយនៅថ្ងៃចន្ទម្សិលមិញថា ការធ្វើតេស្តបាញ់បង្ហោះរ៉ុក្កែត SpaceX Starship Super Heavy មិនត្រូវបានបង្ហោះក្នុងសប្តាហ៍នេះទេ និងត្រូវបានពន្យាពេលរហូតដល់សប្តាហ៍ទី៣ ឬអាចដល់ចុងខែនេះតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ តាមរយៈការជូនដំណឹងអំពីផែនការដែលបានបង្ហោះដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) នៅថ្ងៃទី០៤ ខែមេសា កន្លងទៅនេះបាននិយាយថា កាលបរិច្ឆេទនៃការបាញ់បង្ហោះរ៉ុក្កែតប្រភេទ Starship Super Heavy គ្រោងបាញ់នៅក្នុងកន្លងខ្ពស់ជាលើកដំបូងនៅថ្ងៃអង្គារ ឬថ្ងៃពុធសប្តាហ៍នេះ ។ ខណៈពេលនោះ Musk ក៏បានបញ្ជាក់ដែរថា Strarship

    April 11, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (អតីតរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ) សូមជម្រាបជូន និស្សិត និងមន្ត្រីរាជការទាំងពីរភេទ មេត្តាជ្រាបថា៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចាប់ផ្តើមទទួលពាក្យសុំប្រឡង ប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី៤ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៦ ចាប់ពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ តទៅ។ លក្ខខណ្ឌសម្រាប់បេក្ខជន ដាក់ពាក្យស្នើសុំចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី ៤ មានដូចខាងក្រោម៖ ១- ត្រូវមានសញ្ជាតិខ្មែរពីកំណើត ២- ត្រូវមានអាយុ ៣៥ (សាមសិបប្រាំ) ឆ្នាំ យ៉ាងច្រើន

    April 11, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលស្វាគមន៍ តំណាងស្ថាប័ន Guinness World Records ដែលបានមកដល់ក្រុងសៀមរាប នាព្រឹកថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០២៣ ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។ សូមជម្រាបជូនថា នៅសល់ត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ការបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក” នឹងធ្វើឡើងជាផ្លូវការនាថ្ងៃទី១១ ខែមេសា

    April 11, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៤៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២៥០មានន័យថាឡើង ២០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕

    April 11, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ​ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីការចូលរួមបត់បេះដូងពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទី រួចមក ពេលនេះ បេះដូងក្រដាស ត្រូវបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានឃើញ។ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និង ត្រៀម បំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ។ ក្រោយការៀបចំរចនា ជាសួនបេះដូងយ៉ាងស្រស់ស្អាត បេះដូងក្រដាស ដែលមានពណ៌ចម្រុះ មានលឿង ក្រហម និងខៀវកាន់តែបង្កើនភាពស្រស់ស្អាតឱ្យប្រាសាទអង្គរវត្ត ដែលជាទីតាំងកន្លែងបុរាណដ្ឋានដ៏ពិសិដ្ឋរបស់កម្ពុជា។ខណៈនេះភ្ញៀវទេសចរជាតិ

    April 11, 2023
  • SEA GAMES

    (ភ្នំពេញ)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសម៉ាឡេស៊ី បានចាប់ផ្ដើមពិធីដង្ហែហើយ នៅព្រឹកថ្ងៃទី១១ ខែមេសានេះ នៅទីក្រុង Putrajaya ដែលជាទីក្រុងថ្មី នៃប្រទេសម៉ាឡេស៊ី ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់។ ពិធីដង្ហែនេះ ធ្វើឡើងក្រោមវត្តមានលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដំណើរដោលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់ NOCC, លោកស្រី Hannah Yeoh Tseow Suan រដ្ឋមន្ដ្រីក្រសួងយុវជន

    April 11, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកឱ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្តជាបណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន ឆ្នាំ២០២៣។ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគម ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងបើកឱ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្ត ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទឣង្គរវត្ត នាឱកាសនៃការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ចាប់ពីថ្ងៃទី១០ ដល់២៣ ខែមេសា ឆ្នាំ២០២៣ ៕

    April 11, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសដកសហរដ្ឋអាមេរិកចេញពី «ភាពអាសន្នសុខាភិបាលថ្នាក់ជាតិ» ជាផ្លូវការហើយ ក្រោយបានដាក់ចេញអស់រយៈពេលជាង ៣ឆ្នាំមកនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។ សេតវិមានបានឱ្យដឹងថាលោក បៃដិន បានចុះហត្ថលេខាលើច្បាប់មួយដែលត្រូវបានអនុម័តដោយសភាទាំង២របស់សហរដ្ឋអាមេរិក ក្នុងការបិទបញ្ចប់ភាពអាសន្នថ្នាក់ជាតិ មានពាក់ព័ន្ធនឹងកូវីដ១៩ ដែលផ្ដាច់យកជីវិតប្រជាជនអាមេរិកជាង ១លាននាក់។ គួរបញ្ជាក់ថា តាមរយៈការបិទបញ្ចប់ភាពអាសន្នសុខាភិបាលថ្នាក់ជាតិ ការផ្ដល់ជំនួយរបស់រដ្ឋដូចជាការធ្វើតេស្ដកូវីដ១៩ និងការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ក៏នឹងត្រូវបាន បិទបញ្ចប់ផងដែរ ខណៈរដ្ឋបាលលោក បៃដិន កំពុងព្យាយាម និងរំដោះសេដ្ឋកិច្ចអាមេរិកចេញពីវិធានការរឹតត្បិតប្រឆាំងជំងឺមួយនេះ៕

    April 11, 2023