Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់មុខតំណែង លោក បែល វ៉ាន់ដែត ពីអគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រោះតែការដកកាំភ្លើងភ្ជង់អ្នកដទៃរឿងស៊ីប្លេរថយន្ត។ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់មុខតំណែងលោក បែល វ៉ន់ដោត ពីអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងកិច្ចការ ទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហោះអនុក្រឹត្យបញ្ចប់មុខតំណែង ជាមួយការបញ្ជាក់បែបនេះយ៉ាងដូច្នេះថា៖ «បើតុលាការមិនចាត់ការតាមផ្លូវ ច្បាប់ទេទុកឲ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។ នេះជាសារព្រមានចំពោះមន្ត្រី ទាំងអស់សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់។ សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការសូមកុំឲ្យ ជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំមុនពេលកាត់ទោសដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត។ »

    April 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយ ទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៩ °C * ពីថ្ងៃទី១២-១៤ ខែមេសា

    April 11, 2023
  • ព័ត៌មានអន្តរជាតិ

    ឥណ្ឌានឹងក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងប្រជាជនសរុបជាង ១.៤ ពាន់លាននាក់ នៅចុងខែមេសា នេះបើយោងតាមការព្យាករណ៍របស់អង្គការសហប្រជាជាតិ។ កាលពីឆ្នាំ២០១១ ឥណ្ឌាមានប្រជាជនសរុបចំនួន ១.២១ ពាន់លាននាក់ ដែលមានន័យថា ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ ប្រជាជននៅប្រទេសឥណ្ឌាបានកើនឡើងជាង ២១០ លាននាក់។ សន្ទុះនៃចំនួនប្រជាជនកំពុងក្លាយជាបញ្ហាប្រឈមយ៉ាងសំខាន់ ដោយសារកម្លាំងពលកម្ម និងចំនួនមនុស្សវ័យក្មេងដ៏ច្រើននៅឆ្នាំខាងមុខ ដែលនឹងរុញច្រានឱ្យមានការចំណាកស្រុកទៅកាន់ទីក្រុង និងរដ្ឋផ្សេងទៀត។ ចំណែកឯចំនួនប្រជាជនរបស់ប្រទេសចិន បានធ្លាក់ចុះប្រហែល ៨៥០,០០០ នៅត្រឹម ១.៤១ ពាន់លាននាក់ នៅចុងឆ្នាំ២០២២។ ការធ្លាក់ចុះនេះគឺជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីគ្រោះទុរភិក្សដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងឆ្នាំ១៩៦១។ អត្រាកំណើតកាលពីឆ្នាំមុនគឺ ៦.៧៧ ក្នុងចំណោមមនុស្ស ១,០០០

    April 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខា លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២.៤៨២ លានយ៉េន (ប្រមាណ ១៨,២៤ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២»។ ពិធីចុះហត្ថលេខា ត្រូវបានធ្វើឡើង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh

    April 10, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ បន្ទាប់ពីរៀបចំជា «សួនបេះដូង» ប៉ុន្មានថ្ងៃកន្លងមក នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ក្រុមការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានចាប់ផ្តើមរាប់បេះដូង ដើម្បីឈានទៅបំបែក​កំណត់​ត្រា​ពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២៣​ វេលាម៉ោង​ ១៦:០០​ នៅខាងក្នុងបរិវេណប្រាសាទអង្គវត្ត។ សូមបជ្រាបថា បេះដូងដែលបានរៀបចំជា «សួនបេះដូង» គឺបានមកពីការចូលរួមបត់បេះដូងពីពុកម៉ែ​ បងប្អូនប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ និងយុវជនគ្រប់ទិសទីរួចមក​ ពេលនេះបេះដូងត្រូវបានរៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និងត្រៀម​បំបែក​កំណត់​ត្រា​ពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»​ ហេីយការប្រកាសលទ្ធផលនៃការរាប់បេះដូងនេះ

    April 10, 2023
  • ព័ត៌មានអន្តរជាតិ

    កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនផលិតរថយន្ត Tesla បានប្រកាសថា ខ្លួននឹងចាប់ផ្តើមសាងសង់រោងចក្រអាគុយ Megapack ថ្មីក្នុង​ទីក្រុង​សៀងហៃ ដែលនឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ។ វាគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆមាសទី២ នៃឆ្នាំ២០២៤ ដោយនឹងអាចផលិតអាគុយ Megapack បានប្រមាណ ១០,០០០ គ្រឿង ជារៀងរាល់ឆ្នាំ។ អាគុយ Megapack នីមួយៗអាចផ្ទុកថាមពលបានគ្រប់គ្រាន់ ដើម្បីផ្តល់ថាមពលដល់ផ្ទះប្រហែល ៣,៦០០ ខ្នង ក្នុងរយៈពេលមួយម៉ោង។ Tesla បានប្រាប់ Bloomberg ថា ខ្លួនគ្រោងនឹងលក់អាគុយ Megapack ដែលខ្លួនផលិតនៅក្នុងប្រទេសចិនទូទាំងពិភពលោក។ ជម្រាបដែរថា ក្រុមហ៊ុនបានបង្កើតការដំឡើង Megapack នៅក្នុងទីតាំងមួយចំនួនជុំវិញពិភពលោក រួមទាំងរដ្ឋតិចសាស់ និងអូស្ត្រាលីខាងត្បូង។

    April 10, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ខេត្តព្រះសីហនុ បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ ដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ ខេត្តដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងជាសមាជិកក្លិបឆ្នេរសមុទ្រស្អាតបំផុតលើលោកមួយនេះ នឹងត្រូវទទួលរៀបចំការប្រកួតកីឡា៣ប្រភេទរួមមានកីឡាទូកក្ដោង កីឡាបាល់ទះលើឆ្នេរខ្សាច់ និងកីឡាប្រណាំងម៉ូតូទឹក។ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា គ្រប់ការរៀបចំគឺបានត្រៀមរួចរាល់អស់ហើយទាំងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ សណ្ដាប់ធ្នាប់ ដ្បិតកន្លងមកខេត្តព្រះសីហនុ ធ្លាប់ទទួលរៀបចំការប្រកួតកីឡាទាំង ៣ប្រភេទរួចមកហើយ។ ទោះបីជាយ៉ាងណាឯកឧត្តមមានការព្រួយបារម្ភខ្លះៗជុំវិញអាកាសធាតុ។

    April 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់អនុញ្ញាតឲ្យបន្តការងារដល់លោក យូ ប៊ុនឡេង អនុប្រធានតុលាការកំពូល ដែលមានអាយុ ៦៥ឆ្នាំ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    April 10, 2023
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ដើម្បីពន្លឿនការប្រថាប់ត្រាលិខិតឆ្លងដែនជូនពលករកម្ពុជា ធ្វើដំណើរចូលមកលេងកម្សាន្ដនារដូវចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឲ្យបានរហ័ស និងទាន់ពេលវេលា កាត់បន្ថយការរង់ចាំយូរ នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក។ អនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្ដរជាតិប៉ោយប៉ែត និងដោយមានការឯកភាពពីភាគីថៃ ក្រុមការងាររបស់ប៉ុស្តិ៍ សហការជាមួយអាជ្ញាធរក្រុង បានយករថយន្តដឹកជញ្ជូនពលករខ្មែរ ដែលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក ហើយរង់ចាំយូរដោយមូលហេតុមកពីនគរបាលអន្តោប្រវេសន៍ថៃ នៅច្រកទ្វារផ្ដល់ទិដ្ឋាការ RE-ENTRY PERMIT ជូនគាត់មិនទាន់ (ម៉ាស៊ីនមានតែមួយ)។ ដូចនេះ ដើម្បីផ្ដល់ទិដ្ឋាការ RE-ENTRY PERMIT ជូនគាត់ឲ្យបានលឿនក្រុមការងារ បានដឹកពួកគាត់ត្រឡប់ទៅស្រុកអារញ្ញប្រាថេតវិញ ដើម្បីធ្វើទិដ្ឋាការ RE-ENTRY PERMIT ជូនគាត់នៅទីនោះមួយកន្លែងទៀត។ អនុវត្តរបៀបនេះងាយស្រួលដល់ពួកគាត់

    April 10, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានតំណាងឲ្យកីឡាករ Thiago ថ្លែងអំណរគុណ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលលោកមានទឹកចិត្តល្អក្រៃលែងក្នុងការណាត់ជួបសំណេះសំណាល ក៏ដូចជាឧបត្ថមថវិកាដល់កីឡាករ Thiago ។ នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទតំណាងឲ្យកីឡាករ Thiago សូមថ្លែងអំណរគុណ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលលោកមានទឹកចិត្តល្អក្រៃលែងក្នុងការណាត់ជួបសំណេះសំណាល ក៏ដូចជាឧបត្ថមថវិកាដល់កីឡាករ Thiago

    April 10, 2023