- Khmerpress
- ព័ត៌មានអន្តរជាតិ
ថៃ៖ ពលរដ្ឋថៃមួយចំនួនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះលោក Dominic Williams ដែលជាឯកអគ្គរាជទូតនៃប្រទេសអង់គ្លេសប្រចាំនៅក្នុងប្រទេសកម្ពុជា ក្រោយរូបលោកបានបង្ហោះរូបភាពនំបង្អែមខ្មែរមួយសន្លឹកនៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់គាត់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានឲ្យដឹងថា ប្រតិកម្មរបស់ពលរដ្ឋថៃបានផ្ទុះឡើងជាច្រើនថ្ងៃមកហើយ ខណៈពួកគេបានប្រើប្រាស់បណ្តាញសង្គមសម្រាប់ធ្វើជាវេទិកាបញ្ចេញមតិផ្ទាល់ខ្លួនរបស់ពួកគេម្នាក់ៗ។ ប្រភពខាងលើបានបន្តថា កំហឹងរបស់ពលរដ្ឋថៃបានកើតឡើងក្រោមហេតុផលថា ពួកគេគិតថានំបង្អែមដែលលោក Dominic Williams បានយកទៅបង្ហោះជាសាធារណៈនោះគឺជានំបង្អែមរបស់ថៃដែលមានតាំងពីសម័យអយុធ្យាមកម្ល៉េះ ខណៈដែលលោកឯកអគ្គរាជទូតអង់គ្លេសបានយកនំបង្អែមទាំងនោះទៅបង្ហោះដោយបញ្ជាក់ថា ជាបង្អែមរបស់ខ្មែរ។ សូមបញ្ជាក់ជូនថា នំបង្អែមដែលជាប្រធានបទចម្បងធ្វើឲ្យពលរដ្ឋថៃមិនសប្បាយចិត្តនោះមានដូចជា បាយដំណើបខ្នុរ ត្រាវកូរ ត្រាវខ្ទិះ សង់ខ្យាល្ពៅ សង់ខ្យាកាត់ អាកោខ្ទិះ នំច័ក្កច័ន នំផ្លែអាយ នំទ្រាបតើយ នំសរសៃមាស និងនំជាច្រើមុខផ្សេងទៀត ដែលសុទ្ធតែជានំបុរាណរបស់ខ្មែរ និងមានវត្តមាននៅកម្ពុជាមុនសម័យអាយុធ្យារបស់ថៃទៅទៀត៕
March 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជាបានដំណើរការ ៨០%ហើយ ដើម្បីរៀបចំឯកសារស្នើសុំចុះបញ្ជី «ក្រមា» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ហើយបើគ្មានអ្វីប្រែប្រួលទេ កម្ពុជានឹងស្នើនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះតែម្តង។ នេះបើតាមមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣។ លោក ស៉ីយ៉ុន សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានថ្លែងទៀតថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌ នឹងបើកកិច្ចប្រជុំជាមួយអ្នកភូមិ អ្នកត្បាញក្រមា អ្នកប្រើប្រាស់ក្រមា អ្នកសិក្សាស្រាវជ្រាវ
March 4, 2023 - សង្គម
រាជធានីភ្នំពេញ៖ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានកិត្តិយស របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ នៅថ្ងៃ០៣ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ បានឱ្យដឹងថា ឧកញ៉ា ស្រី ចាន់ថន នឹងរៀបចំបង្កើតក្លឹបកីឡាគុនខ្មែរលំដាប់ថ្នាក់អន្តរជាតិមួយក្នុងពេលដ៏ឆាប់ខាងមុខនេះ។ បើយោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានសេចក្តីរំភើបរីករាយខ្លាំងបំផុតសម្រាប់ការគាំទ្ររបស់បងប្អូនទៅលើគុនខ្មែររបស់យើង ខ្ញុំកំណត់ត្រឹមតែ 33k ចែករំលែក (Share) តែបងប្អូនបានចែករំលែករហូតដល់ទៅ 37K ជាងឯណោះ។ ដូច្នេះដើម្បីឆ្លើយតបនឹងការគាំទ្រមួយនេះខ្ញុំនឹងរៀបចំបង្កើតក្លឹបកម្រិតអន្តរជាតិមួយក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ខ្ញុំនឹងបើកការប្រជុំមួយជាមួយលោកគ្រូបង្វឹកគុនខ្មែររបស់យើងដើម្បីរៀបចំក្លឹបមួយនេះឲ្យមានស្តង់ដាអន្តរជាតិ។ » ឧកញ៉ា ស្រី ចាន់ថន បានបន្តឱ្យដឹងទៀតថា៖
March 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះកោសជប់ម៉ាស្សា ផ្លូវ៣០ម៉ែត្រ ភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីក្លែងបន្លំជាកងរាជអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់។ ជនសង្ស័យឈ្មោះ ស៊ី កប អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានក្លែងពាក់ឯកសណ្ឋានអាវុធហត្ថដាក់ឈ្មោះ ហេង សុភក្រ្ក និងពាក់ស័ក្ដិថ្នាក់អនុសេនីយ៍ឯក កាន់កាប់អាវុធខ្លី១ដេីម ម៉ាកK៥៤ លេខ១៩៥២ បង់១ គ្រាប់៧គ្រាប់
March 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រោយពីមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោងនៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កាលពីថ្ងៃទី១ ខែមីនា កន្លងមកនះ អាជ្ញាធររាជធានីភ្នំពេញ បានកោះហៅមន្ត្រីជំនាញ ,ក្រុមហ៊ុនសាង សង់និងប៉ូលិសចរាចរណ៍មកប្រជុំ ដើម្បីរិះមកគ្រប់មធ្យោបាយ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅចំណុចការដ្ឋាននេះឱ្យបានល្អប្រសើរជាងមុន។ កិច្ចប្រជុំនេះបានធ្វើឡើង នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរង តំណាងឯកឧត្ដមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំខាងលើនេះឡើង គឺដើម្បីឱ្យមន្ត្រីជំនាញ
March 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក សឿន ដារ៉ា នាយកប្រតិបត្ដិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា (CAIF) នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះកម្ពុជាមានគម្រោងរោងចក្រដំឡើងរថយន្ដថ្មីសរុបចំនួន ៩ក្រុមហ៊ុន ក្នុងនោះ៣ក្រុមហ៊ុន កំពុងដំណើរការអាជីវកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង ៦ក្រុមហ៊ុនផ្សេងទៀតកំពុងដំណើរការសាងសង់រោងចក្រ។ លោកបានឲ្យដឹងថា នាពេលឆាប់ៗនេះ ក្រុមហ៊ុន K Cambodia (Isuzu) ដែលបានរៀបចំរួចរាល់នូវរោងចក្រតំឡើងរថយន្ដថ្មី មានទីតាំងនៅខេត្តកំពង់ស្ពឺ ក៏នឹងត្រៀមបើកដំណើរការ អាចនៅដើមខែមេសា ឆ្នាំ២០២៣នេះផងដែរ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក សឿន ដារ៉ា
March 4, 2023 - ព័ត៌មានជាតិ
(កោះកុង)៖ នាយកដ្ឋានសវកម្មសហគ្រាស និងសាខាពន្ធដារខេត្តកោះកុង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាស្ដីពីពន្ធលើប្រាក់ចំណូល ក្រោមអធិបតីភាពរបស់លោក ខៀន សង្ហា អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាស និង លោក ចំរើន ទូច ប្រធានសាខាពន្ធដារខេត្តកោះកុង ដោយមានការចូលរួមពីអ្នកជាប់ពន្ធ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីសាខាពន្ធដារខេត្តកោះកុង ក្នុងគោលបំណងផ្សព្វផ្សាយជូនដល់អ្នកជាប់ពន្ធនូវបទបញ្ញត្តិ ស្ដីពីពន្ធលើប្រាក់ចំណូល ក៏ដូចជាការគណនា ការដាក់លិខិតប្រកាស និងបទបញ្ញាត្តិពាក់ព័ន្ធផ្សេងៗជាធរមាន។ លោក ចំរើន ទូច បញ្ជាក់ថា សិក្ខាសាលានេះនឹងជួយឲ្យម្ចាស់ និងតំណាងសហគ្រាសបានយល់ដឹងបន្ថែមពីកាតព្វកិច្ច និងបទបញ្ញាត្តិពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ លោកក៏បានថ្លែងអំណរគុណ ដល់បណ្ណាធិការដែលបានចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ នាឆ្នាំ២០២២កន្លងមក
March 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ភ្ញៀវទេសចរប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី២០-២៦ ខែកុម្ភៈ ២០២៣ មានចំនួនសរុប២៩០,៤៣៣នាក់ ក្នុងនោះភ្ញៀវជាតិមាន២៣៥,១៦៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន៥៥,២៧០នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ៦៦,២៨០នាក់ * រាជធានីភ្នំពេញ ៤១,៤៥៧នាក់ * ខេត្តសៀមរាប ៤០,៩២៣នាក់ * ខេត្តកំពត ២៥,៤៥២នាក់ * ខេត្តបាត់ដំបង ២០,៧០៣នាក់ * ខេត្តកំពង់ចាម
March 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនបុរសម្នាក់ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីចេញសែកស្អុយជាង៦ម៉ឺនដុល្លារ តាមដីការបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ឈ្មោះ ហួរ តៃឆាន់ អាយុ៣១ឆ្នាំ រស់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួរបាន» ចេញស្អែកស្អុយ តាមបណ្ដឹងរបស់ឈ្មោះ ប៉េង ជាដាភូរ៉ាត់ អាយុ៣១ឆ្នាំ។ បន្ទាប់ពីឃាត់ខ្លួនឈ្មោះ ហួរ តៃឆាន់
March 3, 2023 - ព័ត៌មានអន្តរជាតិ
(ឡូសអេនជឺលេស)៖ ចៅក្រមនៅទីក្រុងឡូសអេនជឺលេសកាលពីថ្ងៃពុធបានប្រកាសថា បុរសម្នាក់ដែលត្រូវបានជាប់ពន្ធនគារជាង ៣៨ឆ្នាំពីបទឃាតកម្ម ដែលគាត់មិនបានប្រព្រឹត្តក្នុងឆ្នាំ១៩៨៣ ត្រូវបានចៅក្រមទីក្រុង Los Angeles ប្រកាសថា គ្មានកំហុសទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក Maurice Hastings ត្រូវបានដោះលែងពីពន្ធនាគារកាលពីឆ្នាំមុន បន្ទាប់ពីភស្តុតាង DNA បានចង្អុលទៅលើជនសង្ស័យផ្សេងទៀត។ កាលពីខែតុលាកន្លងទៅ ចៅក្រមបានលុបចោលការផ្តន្ទាទោសលើ លោក Hastings តាមសំណើរបស់រដ្ឋអាជ្ញាមកពីការិយាល័យមេធាវីខោនធី Los Angeles និងមេធាវីសម្រាប់គម្រោង Los Angeles
March 3, 2023









