- Khmerpress
- ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងប្រកាសពីកញ្ចប់យោធាថ្មីមានទំហំទឹកប្រាក់ជាង ៤០០លានដុល្លារ ក្នុងនោះរួមមានទាំងគ្រាប់រំសេវ សម្រាប់អ៊ុយក្រែន ហើយកញ្ចប់ជំនួយនេះអាចនឹងត្រូវបានប្រកាស នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣។ កញ្ចប់ជំនួយយោធាថ្មីបន្ថែមសម្រាប់អ៊ុយក្រែន ត្រូវបានគេរំពឹងដែរថានឹងក្លាយជារបៀបវារៈសំខាន់នៅពេលលោកប្រធានាធិបតី ចូ បៃដិន និងអធិការបតីអាល្លឺម៉ង់ ជួបពិភាក្សាការងារនៅឯសេតវិមាន នៅថ្ងៃសុក្រសប្ដាហ៍នេះដែរ។ បើតាមក្រុមមន្ត្រីអាមេរិក កញ្ចប់ជំនួយយោធាថ្មីខាងលើរបស់សហរដ្ឋអាមេរិក អាចនឹងមានដូចជាគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល HIMARS គ្រាប់រំសេវសម្រាប់រថពាសដែក ប្រយុទ្ធ Bradley រួមទាំងរថពាសដែកប្រើជាស្ពានចម្លងទៀតផង។ គួរបញ្ជាក់ថា ជំនួយយោធាថ្មីនេះត្រូវបានផ្ដល់មូលនិធិនៅក្រោមច្បាប់ Presidential Drawdown
March 3, 2023 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បានឱ្យដឹងថា នារីជនជាតិថៃម្នាក់បានបាត់បាច់លុយ ដែលមានតម្លៃជាង ៥០,០០០ បាត ឬប្រមាណ ១,៥០០ ដុល្លារ បន្ទាប់ពីនាងបានកុម្ម៉ង់បាច់លុយតាម Online ហើយត្រូវអ្នកដឹកជញ្ជូនយកទៅបាត់ស្រមោល។ នារីនោះមានឈ្មោះថា Sunitra Boonyaem បានកុម្ម៉ង់បាច់លុយដែលមានតម្លៃ ៥៣,៥៥០ បាត ដើម្បីជាកាដូក្នុងថ្ងៃបញ្ចប់ការសិក្សារបស់មិត្តប្រុស ហើយបានប្រាប់ភាគីអ្នកលក់ឱ្យផ្ញើបាច់លុយដល់ផ្ទះរបស់នាង នៅស្រុក Bang Sao Thong ក្នុងខេត្ត Samut Prakan។ យ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមកនាងមិនបានទទួលបាច់លុយនោះទេ។ ការពិតទៅ ម្ចាស់ហាងបានរៀបចំឱ្យអ្នកដឹកជញ្ជូនយកទំនិញទៅឱ្យនាង Sunitra Boonyaem ហើយអ្នកដឹកជញ្ជូនក៏បានជិះទៅទីតាំងផងដែរ (មើលតាមចំណង GPS) ប៉ុន្តែនៅពេលទៅដល់ទីតាំងគោលដៅ
March 3, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា គ្រឹះស្ថានអង្គរបានបង្ហាញថា ភ្ញៀវទេសចរអន្ដរជាតិ ទិញសំបុត្រចូលទស្សនាអង្គរ និងប្រាសាទកោះកេរ រយ:ពេលមួយខែ មានចំនួនជាង ៧ម៉ឺននាក់ និងទទួលថវិកាពីការលក់សំបុត្រជាង ៣លានដុល្លារ បើធៀបនឹងឆ្នាំ២០២២កើនឡើងជាង ៩០០ភាគរយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញថា ចាប់ពីថ្ងៃទី០១ ខែកុម្ភ: ដល់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣នេះ ការលក់សំបុត្រចូលទស្សនាអង្គរនេះ មានការកើនឡើង ដោយក្នុងមួយខែកុម្ភ:នេះ មានចំនួនភ្ញៀវទេសចរអន្ដរជាតិ ៧៩,៥១៥នាក់
March 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជា-ថៃ នឹងពិនិត្យឡើងវិញនូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងឆ្លងកាត់ទៅវិញទៅមករវាងប្រទេសទាំងពីរ ដើម្បីជំរុញកំនើនភ្ញៀវទេសចរទៅវិញទៅមក។ ការបង្ហើបអំពីផែនការជំរុញវិស័យទេសចរណ៍នេះ បានធ្វើឡើងនារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែល លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណកម្មាធិការរៀបចំកីឡាស៊ីហ្គេមនៅកម្ពុជា អនុញ្ញាតឱ្យ លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួប និងពិភាក្សាការងារ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភាគីទាំង២បានឯកភាពគ្នារៀបចំជំរុញភ្ញៀវទេសចរទៅវិញទៅមក និងការជំរុញភ្ញៀវទេសចរពីប្រទេសទី៣ ឱ្យបានទៅទស្សនានៅក្នុងប្រទេសទាំង២ ដែលធ្វើឡើងក្រោមយុទ្ធនាការ «ព្រះរាជាណាចក្រពីរគោលដៅទេសចរណ៍តែមួយ» ហើយភាគីទាំង២
March 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសច្រានចោលទាំងស្រុង នូវការចេញផ្សាយព័ត៌មានមិនត្រឹមត្រូវ និងមិនពិត បែបប្រឌិត ស្តីពីករណីជំងឺផ្តាសាយបក្សី H5N1 ដែលបានរកឃើញនៅខេត្តព្រៃវែង នាពលេកន្លងទៅនេះថា ករណីឆ្លងពីមនុស្សទៅមនុស្ស។ នេះបើយោងតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។ ខាងក្រោមជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖ ផ្តល់សិទ្ធិដោយ៖ freshnews
March 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអះអាងនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ថា រដ្ឋបាលខេត្ត មិនមានគម្រោងក្នុងការផ្លាស់ប្ដូររូបសំណាក «ព្រះនរាយណ៍» ដែលនិមិត្ដរូបតំណាងឲ្យខេត្តតាកែវនោះឡើយ។ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តតាកែវ» លោក អ៊ូច ភា បានរំលឹកថា រូបភាព 3D រង្វង់មូលបង្កង និងពងទានោះ គ្រាន់តែបង្ហាញដោយស្ទង់មតិប្រជាពលរដ្ឋ ក្នុងន័យចង់បង្ហាញអំពីផលិតផលដែលមានសក្ដានុពលរបស់ខេត្តតាកែវប៉ុណ្ណោះ។ លោកអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះថា «រូបសំណាកបង្កង និងពងទានេះ យើងបានស្ទង់មតិនៅតាមបណ្ដាញសង្គមដោយប្រជាពលរដ្ឋមួយចំនួនគាំទ្រ និងមួយចំនួនទៀត មិនគាំទ្រ។ ការពិតរូបសំណាកនេះ
March 2, 2023 - ព័ត៌មានអន្តរជាតិ
ថៃ៖ ក្រុមហ៊ុន Tesla បានសាងសង់ស្ថានីយ៍សាកថ្មរថយន្តឆាប់រហ័សនៅក្នុងប្រទេសថៃជាលើកដំបូងហើយ ខណៈស្ថានីយ៍ដ៏ទំនើបនេះក៏ជាស្ថានីយ៍ដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ បើយោងទៅតាមការចុះផ្សាយរបស់ ASEAN Skyline បានបញ្ជាក់ថា ស្ថានីយ៍ថ្មីនេះត្រូវបានបង្កើតឡើងនៅឯជាន់ដាក់រថយន្តក្រោមដី នៃអគារពាណិជ្ជកម្ម CentralWorld ដែលស្ថិតនៅកណ្តាលទីក្រុងបាងកក។ ប្រភពខាងលើបានបន្តថា ស្ថានីយ៍សាកថ្មមួយកន្លែងនេះមានឈ្មោះថា First Supercharger Station ដែលមានខ្សែសម្រាប់សាកថ្មចំនួន ៩ផ្សេងគ្នា ដូចនេះគឺវាមានន័យថា គេអាចសាកថ្មរថយន្តបានចំនួន ៩គ្រឿងក្នុងពេលដំណាលគ្នា។ ចំណុចដែលគួរចាប់អារម្មណ៍របស់ស្ថានីយ៍សាកថ្មឆាប់រហ័សមួយនេះ គឺគេត្រូវការពេលសាកថ្មត្រឹមតែ ១៥នាទីប៉ុណ្ណោះដើម្បីអនុញ្ញាតឲ្យរថយន្តអាចធ្វើដំណើរបានក្នុងចម្ងាយរហូតដល់ ៣២២គីឡូម៉ែត្រ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
March 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានអះអាងថា ស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋានខេត្តតាកែវ ត្រូវបានធានាយ៉ាងល្អប្រសើរ មិនដូចអ្វីដែលជាការផ្សព្វផ្សាយ និងចែកចាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុកនោះទេ។ ការអះអាងរបស់ឯកឧត្ដមអភិបាលខេត្ដនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យ ក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តតាកែវ» ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។ ឯកឧត្តម អ៊ូច ភា បានថ្លែងថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត
March 2, 2023 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ ព្រះចៅអធិការវត្តកំពូលពេជ្រ ស្ថិតនៅឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហេង សាវ៉ុន ត្រូវបានគេរាយការណ៍ថា បានដោះស្បង់ចីវរ ស្លៀកពាក់ស៊ីវិលដើរលេងផឹកស៊ីពេលយប់ នឹងត្រូវចាប់ផ្សឹក នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះហើយ។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា លោកបានទទួលព័ត៌មានហើយ និងមានគោលការណ៍ចាប់ផ្សឹកព្រះសង្ឃអង្គនេះ នៅរសៀលម៉ោង៤ថ្ងៃនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews
March 2, 2023 - ព័ត៌មានជាតិ
(រតនគិរី)៖ ស្របពេលដែលទិន្នផលគ្រាប់ស្វាយចន្ទីថយចុះ និងតម្លៃថោកជាងឆ្នាំ២០២២ ក្នុងពេលប្រមូលផលនៅដើមរដូវ ស្រាប់តែមានជនខិលខូចមួយចំនួន ដើម្បីផលប្រយោជន៍ខ្លួនឯង មិនគិតពីផលប៉ះពាល់ប្រជាកសិករ អ្នកដាំចន្ទី ក៏ជ្រើសរើសគ្រាប់ស្វាយចន្ទីត្រាំក្នុងអាងទឹក មានគ្រាប់ខ្លះលិច, គ្រាប់ខ្លះអណ្តែត យកទៅលក់បន្តឲ្យអ្នកប្រមូលទិញតូចតាចចំណេញក្បាលកាក់។ ក្រោយទទួលបានព័ត៌មាននេះភ្លាម នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តរតនគិរី អាជ្ញាធរក្រុងបានលុង និងអាជ្ញាធរសង្កាត់កាចាញ បានចុះត្រួតពិនិត្យឃ្លាំងប្រមូលទិញគ្រាប់ស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិ៣។ លោក ទុន ពៅ ចៅសង្កាត់កាចាញ បានប្រាប់ថា ម្ចាស់ឃ្លាំងមានឈ្មោះ លីលី ហើយការចុះត្រួតពិនិត្យខាងលើនេះ
March 2, 2023









