Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំលោក គីម ជុងអ៊ុន បានជំរុញដល់មន្ត្រីរដ្ឋាភិបាលធ្វើឲ្យប្រាកដថានឹងសម្រេចបាន នូវគោលដៅបង្កើនផលិតកម្មគ្រាប់ធញ្ញជាតិរបស់ខ្លួន «ដោយមិនបរាជ័យ» ចំពេលមានរបាយការណ៍ពីការខ្វះខាតស្បៀងអាហាររបស់ទីក្រុងព្យុងយ៉ាង កាន់តែធ្ងន់ធ្ងរទៅៗ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េ លោក គូ ប្យ៉ុងសុំា (Koo Byoung-sam) បាននិយាយកាលពីខែកុម្ភៈកន្លងទៅនេះថា «យើងអាចវិនិច្ឆ័យពីការខ្វះខាតស្បៀងនៅទីនោះថា ជាបញ្ហាធ្ងន់ធ្ងរ។ ទីក្រុងព្យុងយ៉ាង ហាក់ដូចជាបានស្នើសុំជំនួយស្បៀងអាហារពីកម្មវិធីស្បៀងអាហារពិភពលោកថែមទៀតផង»។ នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំដ៏សំខាន់របស់គណបក្សកាន់អំណាច កាលពីថ្ងៃពុធសប្តាហ៍នេះ លោក គីម បានគូសបញ្ជាក់ថា «ដើម្បីសម្រេចឲ្យបានការបង្កើនទិន្នផលកសិកម្មទូទាំងប្រទេស គឺគួរតែយកចិត្តទុកដាក់លើការជម្នះភាពយឺតយ៉ាវក្នុងការណែនាំអំពីបច្ចេកទេសកសិកម្ម

    March 2, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិកបានយល់ព្រមឱ្យមានការលក់ មីស៉ីលគិតជាទឹកប្រាក់សរុបស្មើនឹង ៦១៩លានដុល្លារសម្រាប់យន្តហោះចម្បាំង F-16 ទៅកោះតៃវ៉ាន់ ខណៈទង្វើនេះត្រូវគេរំពឹងថា មុខជានឹងនាំឱ្យចិនបញ្ចេញប្រតិកម្មខឹងសម្បារទៀតជាមិនខានឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។ កញ្ចប់នៃការលក់មីស៉ីលខាងលើ រួមមានមីស៉ីល AGM-88B HARM ចំនួន១០០គ្រាប់, AIM-120C-8 AMRAAM ចំនួន២០០គ្រាប់ ព្រមទាំងសម្ភារ និងមីស៉ីលមិនពិតសម្រាប់ការហ្វឹកហាត់របស់យន្តហោះចម្បាំង F-16 ផងដែរ។ ក្រសួងការពារជាតិអាមេរិក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការលក់មីស៉ីលនេះនឹងជួយជំរុញសមត្ថភាពរបស់តៃវ៉ាន់ ក្នុងការការពារដែនអាកាសរបស់ខ្លួនផ្ទាល់ ក៏ដូចជាសន្តិសុខក្នុងតំបន់ ហើយពង្រឹងសមត្ថភាព​ធ្វើប្រតិបត្តិការរួមគ្នាជាមួយសហរដ្ឋអាមេរិក។

    March 2, 2023
  • ព័ត៌មានជាតិ

    (បារាំង)៖ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ច ប្រទេសបារាំង ដើម្បីចូលរួមពិព័រណ៌កសិកម្មនៅទីក្រុងប៉ារីស, លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លៀងពេលវេលាជួបសំណេះសំណាល ជាមួយបងប្អូនខ្មែររស់នៅប្រទេសបារាំង។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានជម្រាបជូនបងប្អូនខ្មែរ អំពីគោលបំណងនៃទស្សនកិច្ចរបស់លោកមកកាន់ប្រទេសបារាំង ដើម្បីសិក្សាស្វែងរកទីផ្សារ សម្រាប់កសិផលកម្ពុជា នៅក្នុងប្រទេសបារាំងនិយាយដោយឡែក និងនៅក្នុងសហគមន៍អឺរ៉ុប និយាយជារួម។ លោករដ្ឋមន្ត្រីបានលើកឡើង ពីសក្តានុពលនៃផលិតផលកសិកម្មកម្ពុជា ដែលរួមមាន អង្ករផ្ការំដួលកម្ពុជា បានជាប់ជាអង្ករល្អដាច់គេ នៅលើពិភពលោកចំនួន៥លើក, ស្ករត្នោត រួមទាំងកសិកផលផ្សេងៗទៀតដូចជា ផ្លែចេក និងស្វាយជាដើម។ ក្នុងជំនួបដ៏ស្និតស្នាល និងរីករាយនោះ លោករដ្ឋមន្ត្រី ឌិត

    March 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល និងពិសាអាហារ​ជាមួយអ្នកសិល្បៈចាស់ក្មេងបុរាណ សម័យគ្រប់ទម្រង់សរុបប្រមាណជា ៤ពាន់​នាក់​នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ។ ជំនួបសំណេះសំណាល និងពិសារអាហារសាមគ្គីរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយអ្នក​សិល្បៈត្រូវបានខកខានអស់រយៈពេលប្រមាណជា៣ឆ្នាំមកហើយ ដោយ​សារការរាតត្បាតនៃជំងឺកូវីដ១៩។ ជំនួបសំណេះសំណាល និងពិសារអាហារ​សាម​គ្គី​នេះ ធ្វើឡើងមិនត្រឹមតែជាការពង្រឹងសាមគ្គីភាពរវាងអ្នកសិល្បៈខ្មែរនោះទេ តែក៏ដើម្បី​អប​​​អរសាទរទិវាវប្បធម៌ជាតិ៣មីនាផងដែរ។ ការជួបជុំនេះ គឺជាឱកាសមួយ ដើម្បីឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវ​អនុ​សាសន៍ ក៏ដូចជាដំបូន្មានផ្សេងៗ ដើម្បីរួមចំណែកលើកកម្ពស់តម្លៃវប្បធម៌របស់ខ្មែរ ដែលមានតម្លៃដ៏វិសេសវិសាលនោះ។ «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» នេះជាពាក្យ​ទូន្មាន​របស់​ដូនតាខ្មែរ

    March 2, 2023
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ប្រធានសភាវៀតណាម លោក វឿង ឌីង ហួយ (Vuong Dinh Hue) បានឱ្យដឹងថាសភាជាតិនៅថ្ងៃព្រហស្បតិ៍នេះបានបោះឆ្នោតជ្រើសរើសតាំង លោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) ជាប្រធានាធិបតីថ្មីនៃប្រទេសវៀតណាមជាផ្លូវការហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសតាំងនេះ ធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញមួយ ដោយសមាជិកសភាវៀតណាមធ្វើការបោះឆ្នោតទទួលស្គាល់លោក ធឿង បន្ទាប់ពីគណបក្សកុម្មុយនិស្ដវៀតណាម បានតែងតាំងលោក ធឿង ជាប្រធានាធិបតីថ្មីកាលពីថ្ងៃពុធ ទី១ ខែមីនានេះ។ ជាមួយគ្នានោះដែរ

    March 2, 2023
  • ព័ត៌មានអន្តរជាតិ

    ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនកំពុងដាក់ពង្រាយក្រុមអ្នករុករកនិងក្រុមអ្នកជួយជនរងគ្រោះជាច្រើននាក់​ដើម្បីតាមស្វែងរកឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿង ដែលបានបាត់ខ្លួនតាំងពីថ្ងៃពុធ ទី១ ខែមីនាម្សិលមិញម្លេះ ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានតម្រុយណាមួយអំពីឧទ្ធម្ភាគចក្រនោះទាល់តែសោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមីនានេះបានបញ្ជាក់ថា នៅក្នុងឧទ្ធម្ភាគចក្រនោះមានផ្ទុកមនុស្សចំនួន ៥នាក់ ដោយក្នុងនោះមានទាំងអ្នកជំងឺម្នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះគឺជាឧទ្ធម្ភាគចក្ររបស់អង្គភាព Philippine Adventist Medical Aviation Services​ ដែលជាស្ថាប័នមិនរកប្រាក់ចំណូលមួយ និងតែងតែជួយសង្គ្រោះជនរងគ្រោះយ៉ាងយកចិត្តទុកដាក់បំផុតនាពេលកន្លងមក។ ការបាត់ខ្លួនកាលពីថ្ងៃម្សិលមិញនេះគឺបានកើតឡើងនៅក្នុងអំឡុងពេលដែលឧទ្ធម្ភាគចក្រព្យាយាមដឹកអ្នកជំងឺពីតំបន់ដាច់ស្រយាលទៅកាន់មន្ទីរពេទ្យទំនើបក្នុងទីក្រុង តែសំណាងអាក្រក់ឧទ្ធម្ភាគចក្របាត់ខ្លួនពេលត្រូវហោះកាត់ឆ្នេរសមុទ្រ Sulu ភាគខាងត្បូងនៃប្រទេសហ្វីលីពីន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    March 2, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានគូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល នឹងពិចារណានូវតម្លៃសម្រាប់ការធ្វើលិខិតឆ្លងដែន ដើម្បីឱ្យមាន​តម្លៃ​សម​ស្រប​ណាមួយ ព្រោះមានប្រជាពលរដ្ឋបានត្អូញត្អែរថា មានតម្លៃថ្លៃពេក។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់​ខ្ពស់ ជូននិសិ្សត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្ត​បាត់ដំបង និងសាខា​ខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា៖ «មានអ្នកខ្លះស្រែកថា ប៉ាស្ព័រ ថ្លៃពេក

    March 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ ផ្តល់សិទ្ធិដោយ៖ freshnews សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖

    March 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងស្នើដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ ពិនិត្យមើលក្នុងការកែរប្រែច្បាប់ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចចិញ្ចឹមសត្វព្រៃដែលកម្រ និងជ្រើសរើសប្រភេទពូជសត្វមួួយចំនួនដែលជិតផុតពូជឱ្យប្រជាពលរដ្ឋមានការចិញ្ចឹម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ឥលូវខ្ញុំនិយាយដល់បញ្ហាក្ងោកនេះ ខ្ញុំបានដាក់ចេញហើយ និយាយហើយ សុំឱ្យត្រួតពិនិត្យបន្ទាន់លើបញ្ហាច្បាប់ដែលមានការពាក់ព័ន្ធ ត្រូវធ្វើវិសោនកម្ម ប្តូរពីការរឹតត្បិតទៅជាលើកទឹកចិត្តតែម្តង ដើម្បីបង្កើតសត្វព្រៃឡើងវិញ សត្វនឹងយើងចិញ្ចឹម ប៉ុន្តែយើងអាចយកទៅប្រលែងនៅក្នុងព្រៃ ឱ្យសំបូរទៅដោយសត្វក្ងោក ពេញព្រៃមើល ធ្វើអានឹងមើល

    March 1, 2023
  • សង្គម

    (ភ្នំពេញ)៖ កីឡាករប្រេស៊ីល Tiago ត្រូវបាន ឧកញ៉ា ស្រី ចាន់ថន ផ្តល់ជូនម៉ូតូមួយគ្រឿងជាមធ្យោបាយធ្វើដំណើរសម្រាប់ការហ្វឹកហាត់គុនខ្មែរនៅកម្ពុជារយៈពេល៣សប្តាហ៍។ ការផ្តល់ជូននូវម៉ូតូសម្រាប់ធ្វើដំណើរនៅកម្ពុជានេះ ត្រូវបានធ្វើឡើងក្នុងពេលជាមួយ ឧកញ៉ា ស្រី ចាន់ថន បានជួបកីឡាករ ព្រំ សំណាង និង Tiago នៅថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញនេះ។ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា លោកមិនបានណាត់ Tiago មកការិយាល័យទេ ប៉ុន្តែដោយបានទទួលដំណឹងថា Tiago ស្វែងរកជួលម៉ូតូ ដើម្បីធ្វើដំណើរទៅហ្វឹកហាត់គុនខ្មែរ លោកក៏បានជូនម៉ូតូមួយគ្រឿងដល់ Tiago ដើម្បីគាត់អាចប្រើប្រាស់ក្នុងការហ្វឹកហាត់និងតម្រូវការប្រចាំថ្ងៃផ្សេងៗ។

    March 1, 2023