Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ពីការប្រឡងជ្រើសរើសមន្ត្រីរាជការចំនួន ២០០នាក់ ចូលបម្រើការងារនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព សម្រាប់ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខឹ្លមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    February 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ខេត្តព្រះសីហនុ ជាខេត្តប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់របស់កម្ពុជា ដែលបច្ចុប្បន្ននេះសំណង់អគារខ្ពស់ៗជាច្រើនបានរីកស្គុះស្គាយ មិនចាញ់នៅរាជធានីភ្នំពេញប៉ុន្មាននោះទេ។ វិស័យសេដ្ឋកិច្ចសំខាន់ៗ រួមមាន៖ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។ ពាក់ព័ន្ធសំណង់អគារខ្ពស់ៗ នៅខេត្តប៉ែកនិរតីមួយនេះ ត្រូវបានលោក គួច ចំរើន អភិបាលខេត្ត បានឲ្យដឹងថា បច្ចុប្បន្នអគារខ្ពស់ៗ សរុបចំនួន១០០៦អគារ ក្នុងនោះ ចំនួន៣០៣អគារ កំពុងដំណើរការអាជីវកម្មរបស់គេ ដោយផ្ដល់បានទាំងការងារ និងប្រាក់ចំណូលចូលរដ្ឋថែមទៀតផង។ ប៉ុន្ដែជាមួយសំណង់អគារដែលកំពុងដំណើរការអាជីវកម្មនេះ នៅខេត្តព្រះសីហនុ ក៏មានសំណង់អគារផ្សេងទៀត ដែលត្រូវបានគេបន្សល់ទុកចោល ដោយសារតែម្ចាស់ក្ស័យធននៅពេលវិបត្តិជំងឺកូវីដ១៩ផងដែរ។ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ

    February 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា នៅក្នុងឆ្នាំ២០២២ ក្រសួងប្រមូលចំណូលចូលថវិកាជាតិប្រមាណ ១០លានដុល្លារសហរដ្ឋអាមេរិក ពីការលក់ស្លាកលេខពិសេសរថយន្ដ។ ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ធ្វើឡើងក្នុងកម្មវិ ធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក ស៊ុន ចាន់ថុល បានថ្លែងថា «ក្នុងឆ្នាំ២០២២កម្ពុជាបានលក់សា្លកលេខរថយន្ដពិសេសផ្ទាល់ខ្លួនចំនួន ៧១២៥ស្លាកលេខ ដោយទទួលបានថវិការចំនួន ៤០ប៊ីលានរៀល ប្រមាណនឹង ១០លានដុល្លារសហរដ្ឋអាមេរិកចូលថវិការជាតិ»។ ផ្លាកលេខពិសេសផ្ទាល់ខ្លួន ត្រូវបានប្រកាសដាក់លក់ជាផ្លូវការ កាលពីថ្ងៃទី០៧

    February 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានបញ្ជាក់ឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្មានការលុបចោល ឬពន្យារពេលនោះទេ ខណៈការចរចាបានចប់សព្វគ្រប់នូវកិច្ចព្រមព្រៀងសម្បទាន ឬកិច្ចព្រមព្រៀងរវាងផ្នែកឯកជន និងរដ្ឋ (PPP)។ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកុម្ភៈនេះ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «ភាគច្រើនបានលើកឡើងថា អត់ឃើញចុះហត្ថលេខាមានការបារម្ភ ខ្ញុំសូមជម្រាបច្បាស់ថា អត់មានអីទេ គ្រឿងចក្រចាប់ផ្ដើមបញ្ជូនទៅបណ្ដើរៗហើយ ទៅទីតាំង ដែលយើងបើកការដ្ឋាន។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត

    February 15, 2023
  • ព័ត៌មានជាតិ

    កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី១ លើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេស។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្មបានសហការជាមួយវិស័យឯកជន ដោយបាននាំចេញផ្លៃមៀនទៅប្រទេសចិនដោយដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba ដែលជាលទ្ធផល ត្រឹមតែរយៈពេលតែ ៣ ថ្ងៃ ប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់ ១៨ តោន។ សូមបញ្ជាក់ផងដែរថា តាមរយៈការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មបានខិតខំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន Alibaba

    February 15, 2023
  • ព័ត៌មានអន្តរជាតិ

    ហ្វីលីពីន៖ វិបត្តិខ្ទឹមក្រហមនៅក្នុងប្រទេសហ្វីលីពីនកំពុងជះឥទ្ធិពលអាក្រក់ទៅលើវិស័យមួយចំនួននៅក្នុងសង្គម និងជាពិសេសនោះគឺវិស័យម្ហូបអាហារតែម្តង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait  Time នៅព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈនេះបានឲ្យដឹងថា នៅតាមបណ្តាភោជនីយដ្ឋានធំៗក្នុងប្រទេសហ្វីលីពីនកំពុងប្រឈមនឹងបញ្ហារួមមួយ គឺអតិផរណាទៅលើតម្លៃនៃអាហារ ដែលកត្តានេះកំពុងទាញទម្លាក់ចំនួនអតិថិជនរបស់ពួកគេយ៉ាងច្រើនផងដែរ។ គួរកត់សម្គាល់ថា ខ្ទឹមក្រហមគឺជាគ្រឿងផ្សំដ៏សំខាន់មួយក្នុងការចម្អិនម្ហូបអាហារជាច្រើនប្រភេទ ដែលពលរដ្ឋហ្វីលីពីននិយមទទួលជាប្រចាំថ្ងៃ។ នាពេលកន្លងមកប្រទេសហ្វីលីពីនបាននាំចូលខ្ទឹមក្រហមពីក្រៅប្រទេសក្នុងបរិមាណយ៉ាងច្រើនដើម្បីបំពេញតម្រូវការក្នុងស្រុក តែក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះដំណើរការនៃការនាំខ្ទឹមក្រហមចូលមានបញ្ហារអាក់រអួលយ៉ាងខ្លាំង ខណៈដែលបរិមាណនៃខ្ទឹមក្រហមដែលហ្វីលីពីនអាចធ្វើការនាំចូលបានវិញនោះក៏ត្រូវធ្លាក់ចុះអស់ជាច្រើនផងដែរ។ បញ្ហាចម្បងខាងលើនេះបានជម្រុញឲ្យតម្លៃខ្ទឹមក្រហមកើនឡើងយ៉ាងខ្ពស់ ដោយនាពេលកន្លងមកជាមធ្យមគឺខ្ទឹមក្រហមមានតម្លៃត្រឹមតែ ៧០ ប៉េសូ (១,២៧ ដុល្លារអាមេរិក) ប៉ុណ្ណោះក្នុងមួយគីឡូក្រាម តែនាពេលបច្ចុប្បន្ននេះតម្លៃរបស់ខ្ទឹមក្រហមបានកើនដល់ ៧០០ ប៉េសូឯណោះ ពោលគឺកើនឡើងរហូតដល់ ១០ដង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    February 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានទទួលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារ ជាមួយលោក ម៉ូហាម៉ាត់ អាល់-ហាចរី (Mohamad S Alhjri) ឯកអគ្គរដ្ឋទូតគុយវ៉ែតប្រចាំកម្ពុជា ដែលប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា។ ជំនួបពិភាក្សានេះ ផ្តោតជាសំខាន់ទៅលើការជំរុញកិច្ចពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ លោកអគ្គរដ្ឋទូត បានជម្រាបជូន អ្នកឧកញ៉ាប្រធាន អំពីគោលបំណងរបស់ស្ថានទូតគុយវ៉ែត ក្នុងការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ លើវិស័យសំខាន់ៗជាពិសេសវិស័យថាមពល និងការនាំអង្កពីកម្ពុជាទៅគុយវ៉ែត។ ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្មគុយវ៉ែត បានអញ្ជើញ អ្នកឧកញ៉ា

    February 15, 2023
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក អុឹម ជីវ៉ា បានបង្ហោះរូបភាពជាច្រើនសន្លឹកពីតារាសម្តែង លោក គ្រូ គន់តារាវណ្ណ ជាតារាសម្តែងជើងចាស់មួយរូបដែលមានទេពកោសល្យ ហើយក៏ជាមន្រ្តីរាជការមួយរូបផងនោះ ពេលនេះកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារមានជំងឺបេះដូង។ នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានសរសេរយ៉ាងដូច្នេះថា៖ «មិនស្មានថាតារាសម្តែងជើងចាស់ដ៏ល្បីនិងជាមន្រ្តីរាជការផងធ្លាក់ខ្លួនបែបនេះសោះ អាណិតណាស់ តារាសម្តែងជើងចាស់ លោកគ្រូ គន់ តារាវណ្ណ ធ្លាក់ខ្លួនឈឺ និយាយថា គ្មានអ្នកអើពើឡើយ វាជារឿងចៃដន្យណាស់ស្របពេលដែលអ្នកម្តាយជំទាវ ហ៊ុន ស៊ីណាត បានដឹកនាំក្រុមការងារទៅចុះចែកអំណោយនិងកាត់ខ្សែបូនៅខេត្តរតនៈគីរី ហើយក៏ឈាងចូលខេត្តមណ្ឌលគីរីស្រាប់តែ បានជួប តារាសម្តែងជើងចាស់ ក្នុងរូបភាពស្គមស្គាំង

    February 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានផ្តល់អាហារូបករណ៍ចំនួន ០៥ កន្លែង ដល់សិស្សជាប់និទ្ទេសA ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ទៅសិក្សានៅប្រទេសចិន កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ដែលរដ្ឋាភិបាលចិនបានផ្តល់ជូនលោកឧបនាយករដ្ឋមន្រ្តី តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា។ សិស្សទាំង ៥នាក់ នឹងទៅសាធារណរដ្ឋប្រជាមានិតចិនក្នុងពេលឆាប់ៗនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    February 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ធំ បានថ្លែងថា ក្នុងមួយឆ្នាំៗ ខេត្តកំពង់ធំមានសមត្ថភាពអាចផលិតស្រូវវស្សា និងស្រូវប្រាំងបានពី ៦០ ទៅ ៧០ម៉ឺនតោន ហើយអាចនាំចេញទៅទីផ្សារខាងក្រៅបានប្រមាណ ៥០ម៉ឺនតោន។ ឯកឧត្តម ងួន រតនៈ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី លទ្ធផលសម្រេច បានជោគជ័យរយៈពេល ៥ឆ្នាំ របស់ខេត្តកំពង់ធំ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ

    February 15, 2023