- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ទទួលបានមេដាយថ្នាក់ខ្ពស់បំផុតគឺ «មេដាយ ផូសៃឡានសាង» ពីលោក ថងលួន ស៊ីសូលីត (Thongloun Sisoulith) ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ជាពិសេសក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ បន្ទាប់ពីអញ្ជើញបំពាក់នូវគ្រឿងឥស្សរិយសរួចហើយ, សម្តេច និងប្រធានាធិបតីឡាវ ក៏បានអញ្ជើញជួបពិភាក្សាការងារ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ៕ ផ្តល់សិទ្ធិដោយ៖ freshnews
February 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ ២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ដបក់ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល *សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C * ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់មកបរិមាណភ្លៀងនឹងថមថយ
February 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចេញមកបញ្ជាក់ថា កំហុសរបស់សារព័ត៌មាន VOD គឺជាកំហុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល ហើយមិនព្រមធ្វើការកែសម្រួលតាមបទបញ្ញត្តិច្បាប់ស្ដីពីរបរសារព័ត៌មាន។ លោក ខៀវ កាញារីទ្ធ លើកឡើងបែបនេះក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «កំហុសរបស់សារព័ត៌មាន VOD ក្នុងពេលនេះ គឺជាកំហុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល ហើយមិនព្រមធ្វើការកែសម្រួលតាមបទបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន»។ លោករដ្ឋមន្ដ្រី
February 13, 2023 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ សហរដ្ឋអាមេរិកបានចេញសេចក្តីជូនដំណឹងប្រាប់ឱ្យ ពលរដ្ឋខ្លួនចាកចេញពីប្រទេសរុស្ស៉ីជាបន្ទាន់ ដោយសារសង្រ្គាមនៅអ៊ុយក្រែន និងដោយសារហានិភ័យ នៃការចាប់ខ្លួនដោយមិនមានហេតុផល ឬការធ្វើទុក្ខបុកម្នេញពីសំណាក់ស្ថាប័នអនុវត្តច្បាប់របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ស្ថានទូតអាមេរិកប្រចាំទីក្រុងមូស្គ បានប្រកាសយ៉ាងដូច្នេះថា «ពលរដ្ឋអាមេរិកដែលកំពុងរស់នៅ ឬធ្វើដំណើរក្នុងប្រទេសរុស្ស៉ី គួរតែនាំគ្នាចាកចេញជាប្រញាប់។ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែហានិភ័យនៃការចាប់ឃាត់ខ្លួនតាមទំនើងចិត្ត។ ចូរកុំធ្វើដំណើរមកកាន់ប្រទេសរុស្ស៉ី»។ ស្ថានទូតសហរដ្ឋអាមេរិក បានលើកដូច្នេះទៀតថា «ស្ថាប័នសន្តិសុខរុស្ស៉ីធ្លាប់បានចាប់ខ្លួនពលរដ្ឋអាមេរិក ក្រោមបទចោទប្រកាន់មិនពិតប្រាកដ ហើយដាក់មុខសញ្ញាធ្វើទុក្ខបុកម្នេញ លើពលរដ្ឋអាមេរិកដែលស្ថិតនៅក្នុងប្រទេសរុស្ស៉ី ក៏ដូចជាធ្វើទង្វើដាក់ពួកគេដែលគ្មានភាពយុត្តិធម៌និងតម្លាភាព ព្រមទាំងផ្តន្ទាទោសអ្នកទាំងនោះ នៅក្នុងសវនាការបែបលាក់លៀម ឬដោយគ្មានភស្តុតាងរឹងមាំត្រឹមត្រូវ»។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិកធ្លាប់បានចេញសារព្រមានជាច្រើនលើក
February 13, 2023 - ព័ត៌មានអន្តរជាតិ
ហុងកុង៖ ការឲ្យតម្លៃទៅលើលេខដែលមានសំណាងឬលេខហុងស៊ុយបានកប់ជាប់យ៉ាងជ្រៅនៅក្នុងផ្នត់គំនិតរបស់ពលរដ្ឋចិននិងពលពលរដ្ឋហុងកុង ខណៈលេខនាំសំណាងទាំងនោះអាចត្រូវបានគេរាប់បញ្ចូលនៅក្នុងលេខជាច្រើនប្រភេទមានដូចជា លេខទូរស័ព្ទ លេខផ្ទះ លេខបន្ទប់ និងស្លាកលេខរថយន្តជាដើម។ ព្រោះផ្នត់គំនិតទាំងនេះហើយទើបធ្វើឲ្យស្លាកលេខរថយន្តមួយប្រភេទត្រូវបានគេដាក់ក្នុងតម្លៃរហូតដល់ ២៥លានដុល្លារហុងកុង ឬស្មើនឹងជាង ៣,១លានដុល្លារអាមេរិក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post កាលពីថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈនេះបានបញ្ជាក់ថា ស្លាកលេខរថយន្តដ៏ពិសេសនេះគឺជាស្លាកលេខ ដែលមានត្រឹមតែអក្ស “R” ប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ការដាក់លក់ស្លាកលេខនេះ គឺត្រូវបានធ្វើឡើងតាមរយៈការរៀបចំជាពិធីដេញថ្លៃដែលមានអ្នកចូលរួមធ្វើការដេញថ្លៃចំនួន ៤៩នាក់ ហើយស្លាកលេខអក្ស “R” នេះនឹងក្លាយជាស្លាកលេខមានតម្លៃថ្លៃបំផុតលំដាប់ទី២ នៅក្នុងទីក្រុងហុងកុង ខណៈស្លាកលេខថ្លៃបំផុតលំដាប់ទី១ គឺស្លាកលេខអក្ស “W” ដែលត្រូវបានគេលក់ចេញក្នុងតម្លៃរហូតដល់
February 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រធានរដ្ឋឡាវ លោក ថងលួន ស៊ីសូលីត នឹងផ្តល់មេដាយថ្នាក់ខ្ពស់បំផុតមួយគឺមេដាយ ផូសៃឡានសាង (ឬពរជ័យឡានសាង) ជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចូលរួមចំណែកកសាងទំនាក់ទំនងល្អជាមួយឡាវ។ ការផ្តល់មេដាយថ្នាក់ខ្ពស់នេះ នឹងធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ចូលជួបសម្តែងការគួរសមជាមួយ លោក ថងលួន ស៊ីសូលីត ប្រធានរដ្ឋឡាវ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ រយៈពេល២ថ្ងៃនេះ គឺថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងបទសម្ភាសជាមួយ Fresh News មុនឡើងយន្តហោះដើម្បីអមដំណើរសម្តេចតេជោ ហ៊ុន សែន,
February 13, 2023 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ី បានរាយការណ៍ថា អំលុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ទីក្រុងមូស្គូបានផ្គត់ផ្គង់ឱ្យទៅឥណ្ឌា នូវសព្វាវុធគិតជាទឹកប្រាក់សរុបស្មើនឹង ១៣ពាន់លានដុល្លារ ហើយទីក្រុងញូដេលីក៏បានដាក់ការបញ្ជាទិញជាមួយរុស្ស៉ី សម្រាប់សព្វាវុធក៏ដូចជាបរិក្ខារយោធាទំហំលើសពី ១០ពាន់លានដុល្លារថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ សារព័ត៌មានរុស្ស៉ី Interfax ដែលផ្អែកលើសម្តីលោក ឌីមីទ្រី ស៊ូហ្កាយេវ (Dmitry Shugayev) ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការយោធា-បច្ចេកទេស បានរាយការណ៍ថា ឥណ្ឌា ចិន និងប្រទេសមួយចំនួននៃតំបន់អាស៉ីអាគ្នេយ៍ នៅតែមានការចាប់អារម្មណ៍ក្នុងការទិញសព្វាវុធរបស់ប្រទេសរុស្ស៉ី។ ការនាំចេញប្រចាំឆ្នាំនៃសព្វាវុធរុស្ស៉ី មានទំហំខ្ទង់ ១៤-១៥ពាន់លានដុល្លារ
February 13, 2023 - ព័ត៌មានអន្តរជាតិ
ថៃ៖ បុរសជនជាតិថៃម្នាក់បានធ្វើដំណើរដោយថ្មើរជើងក្នុងចម្ងាយប្រមាណជា ១,២០០គីឡូម៉ែត្រដើម្បីមកជួបមិត្តស្រីរបស់គាត់នៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ Valentine’s Day ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈនេះបានឲ្យដឹងថា បុរសស្មោះស្នេហ៍រូបនេះមានឈ្មោះថា Suthep និងមានអាយុ ៥៦ឆ្នាំ។ ប្រភពខាងលើបានបន្តថា លោក Suthep បានដើរចេញពីខេត្ត Nakhon Nayok កាលពីថ្ងៃទី ១៤ ខែមករា និងត្រូវដើរកាត់ខេត្តចំនួន ២ទើបអាចទៅដល់ផ្ទះមិត្តស្រីរបស់គាត់ដែលស្ថិតនៅក្នុងខេត្ត Satun។ លោក Suthep បានស្គាល់គ្នាជាមួយមិត្តស្រីរបស់គាត់ដែលមានឈ្មោះថា Thanapa Khiaw មានអាយុ ៥៦ឆ្នាំដូចគ្នារយៈពេល ៥ឆ្នាំមកហើយតាមរយៈបណ្តាញសង្គម
February 13, 2023 - ព័ត៌មានអន្តរជាតិ
ថៃ៖ ប្រទេសថៃ នៅតែរក្សាបានចំណាត់ថ្នាក់ទី១០ នៅក្នុងសន្ទស្សន៍អំណាចអាស៊ី ២០២៣ (Asia Power Index 2023) នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand និង BANGKOK POST កាលពីពេលថ្មីៗនេះ។ តាមប្រភពដដែល ចំណាត់ថ្នាក់ទី១០ របស់ប្រទេសថៃ គឺស្ថិតនៅក្នុង អំណាចកណ្ដាល ដែលមានលំដាប់ពិន្ទុ (១៨.៧)។ ការកំណត់ចំណាត់ថ្នាក់ប្រទេសដែលមានឥទ្ធិពលបំផុតនៅអាស៊ីនេះ គឺត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Lowy Institute ខណៈចំណាត់ថ្នាក់ប្រទេសដែលមានឥទ្ធិពលបំផុតនៅអាស៊ីទាំង ១០ សម្រាប់ឆ្នាំ២០២៣ នេះ មានដូចខាងក្រោម៖ សហរដ្ឋអាមេរិក ប្រទេសចិន
February 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ។ សេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ដែលចុះហត្ថលេខាដោយលោក ខៀវ កញារិទ្ធ ប្រការ១៖ «លុបលិខិតលេខ១៦៥ព.ម.ប្រ.ក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន អនុញ្ញាតឲ្យមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អាសយដ្ឋានទីស្នាក់ការនៅផ្ទះលេខ១៤A ផ្លូវលេខ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន
February 13, 2023









