- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២២ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបប្រចាំឆ្នាំ ចំនួនប្រមាណ ៣៧ លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថវិកាជាតិ តាមរយៈក្រសួងសុខាភិបាល) ដើម្បីផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាល ជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល លើកទី ៧ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្តាញ Fresh News ទទួលបាន។ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ
February 15, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣ និងបំបែកឯតទគ្គកម្មពិភពលោកចំនួន ២ គឺ ប្រកួតរាំម៉ាឌីហ្សុន និង Beyond The Games បត់បេះដូងក្រដាសឱ្យបាន ១លានបេះដូង។ ឯតទគ្គកម្មទាំង២នេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣, ដែលរៀបចំឡើងដោយលោក សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំសមាជិក សមាជិកា ក្រុមការងារលេខាធិការដ្ឋាន
February 14, 2023 - ព័ត៌មានអន្តរជាតិ
អ៉ីតាលី៖ សម្រាប់ប្រិយមិត្តដែលជាអ្នកនិយមទទួលទានកាហ្វេប្រហែលជាបានដឹងច្បាស់ពីតម្លៃកាហ្វេថ្លៃៗនៅតាមហាងកាហ្វេល្បីៗជាច្រើនរួចហើយ តែថ្ងៃនេះអង្គភាពសារព័ត៌មានខែ្មរណូតសុំណែនាំលោកអ្នកឲ្យបានស្គាល់កាហ្វេពិសេសម្យ៉ាងដែលមានតម្លៃរហូតដល់ ១៤០ដុល្លារឯណោះនៅក្នុងមួយពែង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាហ្វេដែលមានតម្លៃថ្លៃជាងកាហ្វេទូទៅជាង ៥០ដងនេះ គឺជាកាហ្វេកម្រដែលមានដាក់លក់ត្រឹមតែ ២០ពែងប៉ុណ្ណោះនៅក្នុងទីក្រុងមែលប៊ននៃប្រទេសអ៉ីតាលី។ ប្រភពខាងលើបានបន្តថា កាហ្វេដែលមានតម្លៃដ៏ខ្ពស់នេះគឺជាកាហ្វេដែលគេបានឆុងចេញពីកាហ្វេប្រភេទ Black Jaguar ដោយពូជកាហ្វេប្រភេទនេះត្រូវបានគេដាំដុះតែនៅក្នុងតំបន់ឈីរីគីនៃប្រទេសប៉ាណាម៉ាប៉ុណ្ណោះ។ កាលពីឆ្នាំ ២០២២ កន្លងទៅពូជកាហ្វេដ៏ឈ្ងុយឆ្ងាញ់ពិសារនេះបានជាប់ជាកាហ្វេល្អបំផុតនៅលើពិភពលោកជាមួយនឹងពិន្ទុ ៩៦,៥ នៃពិន្ទុពេញ ១០០។ ចំពោះតម្លៃនៃកាហ្វេមិនទាន់ឆុងវិញ គឺកាហ្វេប្រភេទនេះមានតម្លៃរហូតដល់ ២,០០០ដុល្លារឯណោះសម្រាប់កាហ្វេទម្ងន់ ១ផោន (៤៥០ ក្រាម) ហើយកាហ្វេប្រភេទនេះមានដាក់លក់ត្រឹមតែ ១០០ផោន (៤៥ គីឡូក្រាម) ប៉ុណ្ណោះសម្រាប់នៅក្នុងប្រទេសអ៉ីតាលីទាំងមូល៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
February 14, 2023 - ព័ត៌មានអន្តរជាតិ
(វែលីងតោន)៖ នៅថ្ងៃអង្គារនេះ ប្រទេសនូវែលសេឡង់បានសម្រេចចេញ ការប្រកាសភាពអាសន្នថ្នាក់ជាតិ ស្របពេលព្យុះស៉ីក្លូនឈ្មោះ ហ្គាប្រ៊ីល (Gabrielle) បានបង្កការជន់លិចនិងគ្រោះរអិលបាក់ដីនៅតំបន់ជាច្រើន រួមជាមួយផលប៉ះពាល់ផ្សេងៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ការលុបចោលជើងហោះហើរ ដោយសារព្យុះស៉ីក្លូនខាងលើ បានធ្វើមនុស្សរាប់ពាន់នាក់ខកខានការធ្វើដំណើរ ស្របពេលដែលមនុស្សខ្ទង់ម៉ឺននាក់ទៀត មិនមានអគ្គិសនីប្រើប្រាស់។ ជាមួយគ្នានេះ អាជ្ញាធរបានជម្លៀសប្រជាជន ដែលរស់នៅតាមក្បែរមាត់សមុទ្រ ហើយកំពុងបន្តទទូចឱ្យមនុស្សបន្ថែមទៀត ចាកចេញពីលំនៅឋាន ដើម្បីជាការបង្ការ។ រដ្ឋមន្រ្តីទទួលបន្ទុកគ្រប់គ្រងគ្រោះអាសន្នរបស់នូវែលសេឡង់ បាននិយាយថា ខណៈនូវែលសេឡង់ហាក់បានឆ្លងផុតដំណាក់កាលអាក្រក់បំផុត នៃព្យុះស៉ីក្លូន Gabrielle ហើយនោះ ការព្យាករបានបង្ហាញថា
February 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីអំពាវនាវដល់យុវជនឲ្យប្រើប្រាស់ «ថ្ងៃទី១៤ កុម្ភៈ ឬទិវានៃក្តីស្រឡាញ់» ឱ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ។ នេះបើយោងតាម សេចក្តីអំពាវនាវ ដែលបណ្តាញ Fresh News ទទួលបាន។ ក្រសួងវប្បធម៌ បានថ្លែងថា ថ្ងៃទី១៤ កុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្តសាសនិកជនបានកំណត់ថាជាទិវានៃក្តីស្រឡាញ់ ឈានចូលមកដល់ហើយ។ បច្ចុប្បន្នទិវានេះ បាននិងកំពុងជ្រៀតចូលមកក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្តាលឱ្យមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់ដោយភាពភ័ន្តច្រឡំ នាំឱ្យមានផលប៉ះពាល់ដល់វប្បធម៌ទំនៀមទម្លាប់ប្រពៃណ៌ជាតិទៀតផង។ បើតាមក្រសួងវប្បធម៌ ក្នុងបរិការណ៍នេះ ប្រជាជន ជាពិសេសយុវជនកម្ពុជា ត្រូវសិក្សាឈ្វេងយល់ឱ្យស៉ីជម្រៅចំពោះវប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាយើង
February 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ៨០ថ្ងៃទៀតប៉ុននោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ នឹងចាប់ផ្ដើមព្រឹត្តិការណ៍នៅថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ នៅក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះរូបភាពពីមេដាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំនេះ អាចចាត់ទុកជាគំរូមេដាយល្អឯកមួយ ដែលមានលក្ខណៈអស្ចារ្យជាប្រវិត្តិសាស្រ្ត និងមានភាពអស្ចារ្យជាងមេដាយមុនៗ។ បើយោងតាមប្រសាសន៍របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម
February 14, 2023 - ព័ត៌មានជាតិ
(វៀងច័ន្ទ, ឡាវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាត់ទុកគ្រឿងឥស្សរិយយស «មេដាយផូសៃឡានសាង ឬពរជ័យឡានសាង» គឺជាជាមោទកភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងជានិមិត្តរូបដ៏មានសារៈសំខាន់គ្មានពីរ នៃទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា-ឡាវ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចបែបនេះក្នុងសុន្ទរកថា ពេលអញ្ជើញទទួលគ្រឿងឥស្សរិយយស ពីប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសូលីត កាលពីថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញនេះ។ គ្រឿងឥស្សរិយយស «មេដាយផូសៃឡានសាង» ជាមេដាយមានគុណតម្លៃខ្ពស់បំផុតរបស់ឡាវ សម្រាប់បំពាក់ជូនថ្នាក់ដឹកនាំបរទេស ដែលមានស្នាដៃក្នុងការចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អជាមួយប្រទេសឡាវ។ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូប ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងទំនាក់ទំនង ចំណងមិត្តភាព
February 14, 2023 - ព័ត៌មានអន្តរជាតិ
តួកគី៖ តួលេខអ្នកស្លាប់ដោយសាគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគីនិងប្រទេសស៊ីរីនៅតែបន្តកើនឡើង ខណៈប្រតិបតិ្តការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅ ព្រឹកថ្ងៃអង្គារ ទី១៤ ខែកុម្ភៈនេះបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះកាលពីថ្ងៃម្សិលមិញនេះ គេបានជួបប្រទះនូវរឿងដែលមិនដែលមិនគួរឲ្យជឿមួយ ដែលជាករណីជួយសង្គ្រោះជីវិតមនុស្សដ៏កម្របំផុត។ ហេតុការណ៍ដែលត្រូវបានគេចាត់ទុកថា ជាអព្ភូតហេតុដ៏អស្ចារ្យនោះ គឺមានក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ ដែលបានកប់ជាប់នៅក្រោមគំនរបាក់បែកក្នុងប្រទេសតួកគីអស់រយៈពេល ១៨២ម៉ោង (ជាង ៧ថ្ងៃ) ហើយ តែនៅតែមានសំណាងនៅមានជីវិតនៅឡើយ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះតួលេខអ្នកស្លាប់សរុបនៅក្នុងហេតុការណ៍ខាងលើនេះបានកើនឡើងដល់ជាង ៣៧,០០០នាក់ហើយ ដោយក្នុងនោះ គឺជនរងគ្រោះភាគច្រើនត្រូវបានរកឃើញនៅក្នុងប្រទេសតួកគី៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
February 14, 2023 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ ក្រុមមន្ត្រីយោធាអ៊ុយក្រែនបានឱ្យដឹងថា ទីក្រុងបាកមូត ស្ថិតនៅភាគខាងកើតនៃប្រទេស កំពុងប្រឈមមុខនឹងការបាញ់ផ្លោងដោយគ្រាប់កាំភ្លើងធំយ៉ាងសម្បើម ពីសំណាក់កងកម្លាំងរុស្ស៉ី ខណៈ ប្រមុខអង្គការ NATO បានគាំទ្ររបាយការណ៍ដែលថាប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំសាជាថ្មីរបស់រុស្ស៉ីបានចាប់ផ្ដើមហើយ តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះមុននឹងសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ ឈានចូល គម្រប់ខួបមួយឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុមមន្ត្រីយោធាអ៊ុយក្រែន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បាននិយាយថាទាហានអ៊ុយក្រែនដែលកំពុងតស៊ូប្រយុទ្ធអស់រយៈពេលជាច្រើនខែមកនេះ បាននិងកំពុងប្រឈមមុខនឹងការវាយប្រហារថ្មីមួយ ដោយ ក្នុងនោះទីតាំងជាច្រើនកន្លែងនៅក្នុងទីក្រុងបាកមូត (Bakhmut) បាន និងកំពុងស្ថិតនៅក្រោមការបាញ់ផ្លោងគ្រាប់កាំភ្លើងធំ។ ជុំវិញស្ថានការណ៍សង្គ្រាមនេះដែរ អគ្គលេខាធិការអង្គការ NATO Jens Stoltenberg បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងព្រុចសែល
February 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំប្រតិភូ ចូលរួមរំលែកទុក្ខ និងសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងនាំយកថវិកា ១០ម៉ឺនដុល្លារ ប្រគល់ជូនឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋតួកគី ប្រចាំកម្ពុជា លោកស្រី អ៊ូឃូ
February 14, 2023









