- Khmerpress
- ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ លទ្ធផលត្រួតពិនិត្យសុខភាពជាប្រចាំ បានឱ្យដឹងថាលោកប្រធានាធិបតីអាមេរិក ចូ បៃដិន មានសុខភាពល្អមាំមួន ហើយអាចដឹកនាំកិច្ចការប្រទេសជាតិដោយមិនមាន បញ្ហាអ្វីនោះទេ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថាលោកត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក បៃដិន មានអាយុ៨០ឆ្នាំ បានទទួលការត្រួតពិនិត្យសុខភាពអស់រយៈពេលជាង ៣ម៉ោង នៅឯមន្ទីរពេទ្យយោធា Walter Reed National Military Medical Center ក្នុងទីក្រុង Bethesda នៃរដ្ឋ Maryland កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
February 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា នៅក្នុងខែមករា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិ បានចំនួន ១ ២១៧.៣៨ ប៊ីលានរៀល (ប្រមាណជា ៣០០.៥៩ លានដុល្លារ) ស្មើនឹង៨.៤២% នៃផែនការច្បាប់ថវិការឆ្នាំ២០២៣។ ចំណូលពន្ធនេះ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែធ្នូ ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៥០.០៤ ប៊ីលានរៀល (ប្រមាណជា ១២,៣៦ លានដុល្លារ) ស្មើនឹង ៤,២៩%។ លើសពីនេះ ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗ
February 17, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ខេត្តកំពង់ចាម ត្រូវបានប្រកាស ជាខេត្តអស់មីន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លី ធុជ
February 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានអះអាងថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងនៅតែបន្តគាំទ្រដល់ប្រតិបត្តិការដោះមីននៅកម្ពុជា និងកិច្ចខំប្រឹងប្រែងអភិរក្សប្រាង្គប្រាសាទអង្គរ។ ការអះអាងនេះ បានធ្វើឡើងក្នុងឱកាសដែលលោក ជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយត្រូវបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងការបរទេស បានបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរដោយស្មោះចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្តបន្ទាប់របស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើវិស័យជាច្រើន រួមមាន អប់រំ
February 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣(CAMSOC-CAMAPGOC) បានជំរុញឲ្យថ្នាក់ដឹកនាំខេត្តជុំវិញបឹងទន្លេសាប ត្រូវត្រៀម និងមានទំនួលខុសត្រូវខ្ពស់ ចំពោះការរៀបចំពិធីដង្ហែរភ្លើងគប់កីឡា ដែលជាដំណាក់កាលចុងក្រោយ នៃដំណើរឆ្ពោះទៅរកពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ផ្លូវការ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ។ សមាជិកស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅពហុកីឡដ្ឋានមរតកតេជោ នៅថ្ងៃទី១៦ ខែកុម្ភៈនេះ ដោយមានការចូលរួមពីអាជ្ញាធរខេត្ត និងកងកម្លាំងពាក់ព័ន្ធផងដែរ។ ពិធីរត់ភ្លើងគប់ជុំវិញបឹងទន្លេសាប គ្រោងធ្វើឡើងនាចុងខែមេសា បន្ទាប់ពីព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា និងក្រោយបញ្ចប់ការដង្ហែរភ្លើងគប់ តាមបណ្ដាប្រទេសអាស៊ាន
February 16, 2023 - ព័ត៌មានអន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានសម្រេចធ្វើការគិតថ្លៃចំពោះគ្រប់អ្នកដំណើរអន្តរជាតិទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃពុធ ទី១៥ ខែកុម្ភៈម្សិលមិញនេះ។ សេចក្តីសម្រេចថ្មីនេះត្រូវបានធ្វើឡើងដោយគណៈរដ្ឋមន្ត្រីថៃតបតាមសំណើរបស់គណៈកម្មាធិការគោលនយោបាយទេសចរណ៍ជាតិ និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពទេសចរណ៍ក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះ។ បើតាមលោក Traisulee Traisoranakul ដែលជាអ្នកនាំពាក្យឲ្យគណៈរដ្ឋមន្ត្រីថៃបានបញ្ជាក់ថា ការគិតថ្លៃចំពោះអ្នកដំណើរអន្តរជាតិនេះនឹងត្រូវធ្វើឡើងក្នុងលក្ខខណ្ឌចំនួន ២ ដោយលក្ខខណ្ឌទី ១ គឺតម្រូវឲ្យអ្នកដំណើរដែលបានទៅដល់ប្រទេសថៃតាមផ្លូវទឹកនិងផ្លូវគោកត្រូវបង់ប្រាក់ម្នាក់ចំនួន ១៥០បាត (៤,៤ ដុល្លារអាមេរិក)។ ដោយឡែកសម្រាប់លក្ខខណ្ឌទី ២វិញគឺជាការគិតប្រាក់ចំពោះអ្នកដំណើរអន្តរជាតិតាមផ្លូវអាកាសដោយម្នាក់ៗត្រូវបង់ប្រាក់ចំនួន ៣០០បាត (៨,៨ដុល្លារអាមេរិក)៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
February 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មេតុងទីនដ៏ល្បីឈ្មោះ ឡុង រ៉ានី (ឈ្មោះក្នុងហ្វេសប៊ុក ម៉ាក់សក្កិសក្កិ) ដែលកំពុងជាប់ឃុំនៅពន្ធនាគារ PJ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចនាំមកអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរលើពាក្យបណ្ដឹងជាច្រើនរបស់កូនតុងទីនផ្សេងទៀត ដែលបានប្ដឹងមេតុងទីនរូបនេះ លើករណីឆបោកប្រាក់តុងទីនយ៉ាងសន្ធឹកសន្ធាប់។ ស្ត្រីមេតុងទីនដែលបោកលុយគេខ្ទង់ម៉ឺនដុល្លារ ត្រូវបានតុលាការចេញដីកាឃុំខ្លួននៅពន្ធនាគារ PJ តាមដីកាបង្គាប់ឱ្យឃុំខ្លួនកាលពីចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។ គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មេតុងទីនឈ្មោះ ឡុង រ៉ានី ត្រូវបានសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទស ធ្វើការចាប់ខ្លួនតាមដីការបញ្ជាឲ្យចូលខ្លួនលេខ ០៤០ អ.យ.ក
February 16, 2023 - ព័ត៌មានអន្តរជាតិ
(ឌូបៃ)៖ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថាបុរសឈ្មោះ សែហ្វ អាល់ អាដែល (Seif al-Adel) ជាអតីតមន្ត្រីកងកម្លាំងពិសេសអេហ្ស៉ីប និងជាសមាជិក ជាន់ខ្ពស់ម្នាក់របស់ក្រុមអាល់កៃដា ដែលសហរដ្ឋអាមេរិកបានផ្ដល់រង្វាន់ ១០លានដុល្លារសម្រាប់ក្បាលរបស់លោក បច្ចុប្បន្នគឺជាមេដឹកនាំថ្មីរបស់ក្រុមសកម្មប្រយុទ្ធមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅក្នុងរបាយការណ៍វាយតម្លៃមួយស្ដីពីហានិភ័យបង្កឡើងដោយក្រុមអាល់កៃដា អង្គការសហប្រជាជាតិ បានបញ្ជាក់ថានៅក្នុងកិច្ចពិភាក្សាជាច្រើនក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ បណ្ដាប្រទេសជាសមាជិកជាច្រើនជឿជាក់ថាសែហ្វ អាល់ អាដែល បាននិងកំពុងកាន់តួនាទីជាមេដឹកនាំថ្មីរបស់ក្រុមអាល់កៃដារួចទៅហើយ បន្ទាប់ពីការស្លាប់របស់អៃម៉ាន់ អាល់ ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri)។
February 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកិច្ចការងារនារី បានឱ្យដឹងថា ក្រសួងកិច្ចការនារី បានសម្ដែងការសោកស្ដាយចំពោះការប្រើសំដីមិនសមរម្យ អសុរោះ ប្រាសចាកសុជីវធម៌ និងសីលធម៌ មកលើស្ត្រីតាមបណ្ដាញសង្គម ដោយបុគ្គលមួយចំនួនតូច ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គលជាស្ត្រីខ្មែរ ។ នាពេលកន្លងទៅថ្មីៗនេះ មានការលេចឡើងនូវបាតុភាពនៃការប្រើប្រាស់ពាក្យសំដីមិនសមរម្យ អសុរោះ ប្រាសចាកសុជីវធម៌ និងសីលធម៌ តាមបណ្ដាញទំនាក់ទំនងសង្គម ដោយបុគ្គលមួយចំនួនតូច ធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គលជាស្ត្រីខ្មែរ ព្រមទាំងធ្វើឱ្យសាធារណជនមានការថ្នាំងថ្នាក់ដល់កិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាល តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ និង ការពារសិទ្ធិស្ត្រីគ្រប់រូប
February 16, 2023 - ព័ត៌មានអន្តរជាតិ
(យូអិន)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធនេះ បានប្រកាសថា ថវិកាចំនួន៥.៦ពាន់លានដុល្លារ គឺត្រូវការចាំបាច់សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ នៅអ៊ុយក្រែន ក៏ដូចជាសម្រាប់មនុស្សរាប់លាននាក់ ដែលបានរត់ភៀសខ្លួនចេញពីប្រទេស ដែលរងគ្រោះដោយសារតែសង្រ្គាមមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ រយៈពេលជិត១ឆ្នាំក្រោយទីក្រុងមូស្គ បើកការឈ្លានពានលើអ៊ុយក្រែន UN បានប៉ាន់ប្រមាណថា ជនជាតិអ៊ុយក្រែនសរុបកើនឡើងដល់ ២១.៨លាននាក់ នាពេលនេះគឺត្រូវការជាចាំបាច់នូវជំនួយមនុស្សធម៌។ លោក ម៉ាទីន គ្រីហ្វហ្វីស (Martin Griffiths) ប្រធានទីភ្នាក់ងារជំនួយមនុស្សធម៌ UN បាននិយាយថា «សង្រ្គាមនៅតែកំពុងបន្តបង្កសេចក្តីស្លាប់
February 16, 2023









