- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទីបំផុតសារព័ត៌មាន VOD បានសម្រេចសូមទោស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះកំហុសឆ្គងនៃការផ្សាយរបស់ខ្លួន។ ប៉ុន្តែអ្វីៗហួសពេលអស់ទៅហើយ សម្តេចតេជោ មិនប្រែការសម្រេចចិត្តវិញនោះឡើយ គឺនៅតែរក្សាសម្រេចចិត្តពីពេលល្ងាចថ្ងៃទី១២ ខែកុម្ភៈ លុបអាជ្ញាបណ្ណសារព័ត៌មាននេះលែងឱ្យដំណើរការ។ លិខិតសូមទោសរបស់ VOD បានធ្វើឡើងនៅរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈ។ សម្តេចតេជោ បានសម្តែងចម្ងល់ថា ហេតុអ្វីមិនសូមទោសពីល្ងាច និងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង ១២យប់ទៅវិញ? សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ»។ សម្តេចតេជោ បន្ថែមថា «ខ្ញុំ
February 13, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការណែនាំឱ្យវិនិយោគិនចិន ចាប់យកឱកាសបណ្តាក់ទុនវិនិយោគនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជាដែលនឹងត្រូវកំណត់ជាប៉ូលសេដ្ឋកិច្ចទី៤ របស់ប្រទេសកម្ពុជាដែលគ្របដណ្តប់លើខេត្តចំនួន៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង ខេត្ដប៉ៃលិន ជាតំបន់ដែលមានសក្ដានុពលទាំងស្រូវទាំងត្រី។ ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងវេទិកា ជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លងមកកម្ពុជាមានប៉ូលសេដ្ឋកិច្ច៣រួចមកហើយគឺរាជធានីភ្នំពេញ
February 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃប្រកបដោយភាពជោគជ័យផ្លែផ្កាយ៉ាងត្រចះត្រចង់ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ វត្តមាននៃការអញ្ជើញមកដល់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីមានវត្តមានមន្ត្រីរាជរដ្ឋាភិបាលថ្នាក់ដឹកនាំសំខាន់ៗបានអញ្ជើញទទួលដំណើរនិវត្តន៍របស់សម្ដេចតេជោ និងគណៈប្រតិភូ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ បានផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕
February 11, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងរំលឹកខួបមួយឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែននៅខែកុម្ភៈនេះ ជាមួយការបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ដែលជាសម្ព័ន្ធមិត្ត NATO។ នេះបើតាមការប្រកាសរបស់សេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បានឱ្យដឹងទៀតថាលោក បៃដិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ហើយនឹង ត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្ស៉ិច ឌូដា (Andrzej
February 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៤០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៥០០មានន័យថាចុះ ១០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៣០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce
February 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មិនធម្មតាឡើយឧកញ៉ាល្បីឈ្មោះនៅស្រុកខ្មែរ នៅព្រឹកថ្ងៃសៅរ៍ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យកីឡាករគុនខ្មែរដែលកំពុងល្បីខ្លាំងផ្តាច់គេ ក្នុងស្រុក ធឿន ធារ៉ា ឡើងជិះ Helicopter ដ៏ប្រណិតលំដាប់ថ្នាក់ដឹកនាំកំពូល ដើម្បីធ្វើដំណើរឆ្ពោះទៅចូលរួមមហាព្រឹត្តិការណ៍ប្រដាល់ដ៏ធំអស្ចារ្យ នៅខេត្តស្វាយរៀង។ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដែលក្តោបក្តាប់ជំនួញពហុវិស័យនៅស្រុកខ្មែរ ជាមួយ ធឿន ធារ៉ា និងពិធិករចំនួន២នាក់បានធ្វើដំណើររួមគ្នាទៅចូលរួមមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដែលធឿន ធារ៉ា នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោកជាមួយនឹងកីឡាករប្រេស៊ីល Thiago (ធី អា ហ្គោ)។
February 11, 2023 - ព័ត៌មានអន្តរជាតិ
(ព្យុងយ៉ាង)៖ កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមជាមួយឪពុក និងម្តាយរបស់នាង នៅក្នុងព្រឹត្តិការណ៍យោធាដ៏សំខាន់ក្នុងសប្តាហ៍នេះ ខណៈដែលនាងបានរួមតុទទួលទានអាហារ ភេសជ្ជៈជាមួយមេដឹកនាំយោធាកំពូលៗរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ វត្តមានរបស់នាងក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ បានបង្កើនការរំពឹងទុកថា នាងអាចជាអ្នកស្នងតំណែងក្នុងរបបផ្តាច់ការតំណពូជរបស់ប្រទេស ដែលប្រដាប់ដោយអាវុធនុយក្លេអែរមួយនេះ។ កាលពីថ្ងៃពុធ នាងបានបង្ហាញខ្លួនជាមួយ លោក គីម ក្នុងក្បួនដង្ហែរយោធាដ៏ធំ ខណៈដែលរូបនាង និងឪពុកម្តាយរបស់នាងបានដើរនាំមុខមេបញ្ជាការយោធាកំពូលៗប្រទេស។ នៅឯតុអាហារពួកគេបានផ្តាស់ប្តូរភេសជ្ជៈទឹកផ្លែឈើ និងនិយាយខ្សឹបដាក់ត្រចៀកគ្នាទៅវិញទៅមក នៅពេលពួកគេកំពុងមើលការសម្តែង។ កម្មវិធីនេះបានកត់សម្គាល់ការបង្ហាញខ្លួនជាសាធារណៈ លើកទីប្រាំរបស់នាង Kim
February 11, 2023 - ព័ត៌មានអន្តរជាតិ
(អង់ការ៉ា)៖ ចំនួនអ្នកស្លាប់បានបន្តកើនដល់លើស ២៣,៧០០នាក់ហើយ ក្នុងរយៈពេលជាង៥ថ្ងៃមកនេះ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារលើប្រទេសតួកគី និងស៉ីរី កាលពីវេលាទាបភ្លឺ ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ អាជ្ញាធរនៅក្នុងប្រទេសតួកគី កាលពីយប់ថ្ងៃសុក្រសប្ដាហ៍នេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់បានកើនដល់ ២០,២១៣នាក់ ខណៈនៅស៊ីរី ចំនួនអ្នកស្លាប់ក៏ត្រូវបានគេរាយការណ៍ដែរថាបានកើនដល់ ៣,៥០០នាក់ ហើយបូកបញ្ចូលតួលេខទាំងនេះចូលគ្នាធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ២៣,៧១៣នាក់។ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ ខ្នងបានដួលរំលំកម្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេសទាំង២បានរងរបួសដោយសារគ្រោះរញ្ជួយដីនេះ។ រីឯក្រុមអ្នកជួយសង្រ្គោះក្នុងប្រទេសទាំង២ នៅតែបន្តប្រតិបត្តិការរបស់ពួកគេ នៅឡើយ។ គួរបញ្ជាក់ថា
February 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានបំផ្លាញចោលសាច់សត្វស្រស់ បង្កក និងផលិតផលអំពីសត្វ សរុបប្រមាណ៤,៦៧០គីឡូក្រាម។ ការបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅទីលានចាក់សម្រាមដែលស្ថិត នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយ លោក ង៉ែត ចេក និងលោក ប៊ុន ចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។ លោកអគ្គនាយករងអគ្គនាយកដ្ឋាន
February 11, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី បានរាយការណ៍ថា ពុំមានពលរដ្ឋខ្មែរណាម្នាក់បានស្លាប់ ឬរងគ្រោះ ក្នុងគ្រោះរញ្ជួយដី នៅប្រទេសតួកគី នោះទេ។ ឯកឧត្តមបានបន្ថែមថា តាមការស្រាវជ្រាវ និងសម្របសម្រួលរបស់ស្ថានទូត មាននិស្សិតខ្មែរចំនួន០២រូបដែលសិក្សានៅក្នុងខេត្ត Adana នៃតំបន់មានគ្រោះរញ្ជួយដី ប៉ុន្តែពួកគាត់មានសុវត្ថិភាពធម្មតា និងត្រូវបានជម្លៀសមកកាន់ទីតាំងមានសុវត្ថិភាពរួចរាល់ហើយ ដោយនិស្សិតទាំងពីរក៏បានមកដល់ស្ថានទូតកម្ពុជារួចហើយ និងបានទទួលការជួយឧបត្ថម្ភចាំបាច់នានា
February 11, 2023









