Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីការប្រកាសជាផ្លូវការ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លើការប្រើប្រាស់ពាក្យ «គុនខ្មែរ» ដោយលុបពាក្យ «Muay» សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ប្រជាពល រដ្ឋខ្មែរបានសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការរក្សាជំហរ ដើម្បីថែរក្សាគោលការណ៍អត្តសញ្ញាណជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ថា ប្រទេសជាសមាជិក

    January 24, 2023
  • PR

    ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ ម៉ូតូHonda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda។ ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានដាក់លក់ជាផ្លូវការ នូវម៉ូតូម៉ាក Honda CLICK125 ស៊េរីថ្មី! ដែលជាកំពូលម៉ូតូអូតូបែបស្ព័រក្រោមគំនិត “ACTIVATE THE LEADER

    January 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធពីចម្ងាយជាមួយក្រុមការងារជំនាញនៃក្រុមហ៊ុន CRBC និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងជាច្រើនរូប។ នៅក្នុងបទបង្ហាញ តំណាងក្រុមហ៊ុនCRBC បានលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សា មកបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាប រួមមានដូចជា៖ (១)ទិដ្ឋភាពទូទៅនៃគម្រោង (២) ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍ (៣) ផែនការនៃការសាងសង់ (៤) ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវដែក (៥)ការរៀបចំការដឹកជញ្ជូន

    January 24, 2023
  • ព័ត៌មានអន្តរជាតិ

    ប៉ុន្មានថ្ងៃចុងក្រោយនេះ មានរឿងចម្រូងចម្រាសជាច្រើនពាក់ព័ន្ធនឹងការសម្រេចប្រើពាក្យ «គុនខ្មែរ» របស់កម្ពុជាដែលជាម្ចាស់ផ្ទះ សម្រាប់វិញ្ញាសារប្រដាល់សេរី ប៉ុន្តែភាគីថៃបានកើតទុកមិនសុខចិត្ត ដោយសារកន្លងមកពួកគេប្រើពាក្យ «ម៉ឺយថៃ» ។ គួរឱ្យដឹងដែរថា កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ ហើយកម្ពុជាបានសម្រេចប្រើពាក្យថា «គុនខ្មែរ» នៅក្នុងវិញ្ញាសារប្រដាល់សេរី ដែលធ្វើឱ្យភាគីថៃបធិសេធលើការសម្រេចចិត្តនេះ ហើយថែមទាំងព្រមាននឹងមិនបញ្ជូនអ្នកតំណាងរបស់ពួកគេ មកប្រកួតនៅក្នុងវិញ្ញាសារនេះ នៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះទៀតផង។ យោងតាម ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអះអាងថា ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាបានជម្រាបដំណឹងពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យគុនខ្មែរ

    January 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥-៣១ ខែមករា ឆ្នាំ២០២៣។ ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមករានេះ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានបក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣៣ °C – អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។ ២៖

    January 24, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ មានចំនួនប្រមាណ ៧២ ៩១៥ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៦៤ ០០០ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ៕ ប្រភព៖ ក្រសួងព័ត៌មាន

    January 23, 2023
  • ព័ត៌មានអន្តរជាតិ

    យោងតាមការរាយការណ៍របស់ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua និង​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​បាងកក បានឱ្យដឹងថា ក្រសួងវប្បធម៌ និងទេសចរណ៍ចិនកាលពីថ្ងៃសុក្រ បានអនុញ្ញាតឱ្យក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ចាប់ផ្ដើមដំណើរការកញ្ចប់ដំណើរទេសចរណ៍ទៅកាន់ប្រទេសចំនួន ២០។ យោងតាមទំព័រ Facebook របស់ស្ថានទូត ប្រទេសចំនួន ២០ក្នុងគម្រោងសាកល្បងនេះរួមមាន៖ មានប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ថៃ ម៉ាល់ឌីវ ស្រីលង្កា ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ឡាវ អារ៉ាប់រួម អេហ្ស៊ីប កេនយ៉ា អាហ្រ្វិកខាងត្បូង រុស្ស៊ី ស្វីស ហុងគ្រី នូវែលសេឡង់ ហ្វីជី គុយបា និងអាហ្សង់ទីន។

    January 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងសារព័ត៌មានមួយបានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ដែលមានខ្លឹមសារទាំងស្រុងថា “ ថតជាប់ ជនស៊ីវិល ឈុតខ្មៅមួយក្រុម ធ្វើសកម្មភាពចាប់នារីម្នាក់ ញាត់ចូលរថយន្តយ៉ាងអនាធិបតេយ្យ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ”។ ជាក់ស្តែងនៅវេលាម៉ោងប្រមាណ ១០:៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចក្នុងបរិវេណអគារមួយដែលមានឈ្មោះថា DB ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្បែរនឹងស្ថានីយប្រេង PTT មាននារីម្នាក់គាត់ស្រវឹងហើយគាត់ក៏ឈររង់ចាំមិត្តប្រុសរបស់គាត់មកយក ពេលនោះគាត់ក៏ដួលនៅនឹងកន្លែង

    January 23, 2023
  • ព័ត៌មានជាតិ

    ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានបង្ហោះនូវសេចក្ដីប្រកាស របស់រដ្ឋបាលស្រុកបាទី ស្ដីពីការណែនាំ ពង្រឹងការអនុវត្ត វិធានការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន និងវៀតណាម ។ ក្នុងសេចក្ដីប្រកាសនោះ ឃើញថា អក្ខរាវិរុទ្ធ បានសរសេរខុសយ៉ាងច្រើន ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេររៀបរាប់ថា៖ មិនដឹងជាពិតឬអត់ទេ តែបើសិនជាពិតមែន គឺ សែនខ្មាសអៀនណាស់! (ទទួលបានពីមិត្តក្នុងហ្វេសប៊ុក)។ ក្រោយពីបានបង្ហោះនូវសេចក្ដីប្រកាស ជាមួយការសរសេររៀបរាប់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ

    January 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត៧ពាន់នាក់ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបអំពីគ្រោងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយមិនគិតថ្លៃ ហើយបូកបន្ថែមជាមួយនឹងការផ្ដល់ប្រាក់ឧបត្ថម្ភ។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ជាការពិតសម្ដេចចង់អនុវត្តកម្មវិធីនេះនៅក្នុងឆ្នាំ២០២៣តែម្ដង ប៉ុន្ដែដោយសារមិនមានបញ្ចក់ថវិកា ខណៈការអនុម័តថវិកាសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៣នេះ បានធ្វើរួចទៅហើយ ដូច្នេះកម្មវិធីនេះ អាចនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។ សម្ដេចគូសបញ្ជាក់ថា ធនធានមនុស្សដែលត្រូវទទួលការបណ្ដុះបណ្ដាលនេះ មានប្រមាណ១.៥លាននាក់។ សម្ដេចតេជោ ហ៊ុន

    January 23, 2023