- Khmerpress
- ព័ត៌មានអន្តរជាតិ
(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺង់ លោកស្រី អាណាឡេណា ប៊ែរបក់ស៍ (Annalena Baerbock) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា រដ្ឋាភិបាលរបស់លោកស្រីនឹងមិនរារាំងនោះទេប្រសិនបើប្រទេសប៉ូឡូញចង់បញ្ជូនរថក្រោះ Leopard 2 របស់ខ្លួនទៅកាន់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣។ អស់រយៈពេលជាច្រើនខែមកហើយ អ៊ុយក្រែនបានអំពាវនាវឲ្យសម្ព័ន្ធមិត្តលោកខាងលិចផ្គត់ផ្គង់នូវរថក្រោះទំនើបផលិតដោយអាល្លឺម៉ង់ ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការបើកភ្លើងខៀវណាមួយពីទីក្រុងបែរឡាំង ឬអនុញ្ញាតឲ្យប្រទេសជាសមាជិកណាតូផ្សេងទៀតធ្វើដូច្នេះទេ។ នៅពេលសួរថាតើនឹងមានអ្វីកើតឡើងប្រសិនបើប៉ូឡូញឈានមួយជំហានទៅមុខហើយបញ្ជូនរថក្រោះ Leopard 2 របស់ខ្លួនដោយគ្មានការយល់ព្រមពីអាល្លឺង់ លោកស្រី ប៊ែរបក់ស៍ បានប្រាប់ទូរទស្សន៍ LCI របស់ប្រទេសបារាំង យ៉ាងដូច្នេះថា «សម្រាប់ពេលនេះសំណួរមិនត្រូវបានសួរទេ ប៉ុន្តែប្រសិនបើយើងត្រូវបានគេសួរបែបនេះមែននោះ
January 23, 2023 - ព័ត៌មានជាតិ
នៅរាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះប្រារព្ធឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC ។ និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នាពេលនេះ មានចំនួនសរុប ៦,៧៩១នាក់ នារី ២,៩៤០នាក់ មកពី
January 23, 2023 - ព័ត៌មានជាតិសម្ដេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប់) ដែលទទួលបាននិទ្ទេស A ក្នុងឆ្នាំ២០២២។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់ Fresh News នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ និងសិស្សប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖
January 23, 2023 - ព័ត៌មានជាតិ
(កណ្តាល)៖ ថ្លែងទៅកាន់សិស្សានុសិស្សជាប់និទ្ទេស A ដល់និទ្ទេស D និងអ្នកចូលរួមជិត ១ពាន់នាក់ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣, ថ្នាក់ដឹកនាំខេត្តកណ្ដាល ផ្ដាំផ្ញើឲ្យខំរៀនឲ្យខ្លាំង កុំឲ្យចាញ់កូនបរទេស, មនុស្សយើងកើតមកគ្មាននរណានាំសំពាយបុណ្យ នាំខួរក្បាលឆ្លាតមកជាមួយទេ តែការខំរៀន ខំស្រាវជ្រាវទេតើ ទើបយើងអាចក្លាយជាជនដែលមានបញ្ញាខ្ពស់ ទន្ទឹមនោះក៏មិនត្រូវប្រាសចាកសីលធម៍សង្គមផងដែរ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ក្នុនាមជាអធិបតីរួមនឹងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។ លោក គង់ សោភ័ណ្ឌ បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាបន្តទៀត ដើម្បីកសាងខ្លួនក្លាយជាធនធានមនុស្ស ប្រកបដោយសក្ដានុពល
January 21, 2023 - ព័ត៌មានជាតិ
ស្វាយចន្ទី ជាកសិផលដែលបានផ្តល់តម្លៃបន្ថែមខ្ពស់ រួមជាមួយទស្សនវិស័យរយៈពេលវែងពោលគឺ ប្រាក់ចំណូលពីតម្រូវការសម្រាប់ទំនិញប្រណិតប្រភេទនេះមានការកើនឡើង។ នៅកម្ពុជា គ្រាប់ស្វាយចន្ទីដែលពេញនិយមដាំដុះច្រើនជាងគេ គឺពូជ M23 ដែលមានទំហំគ្រាប់ធំ និងមានរសជាតិឆ្ងាញ់។ ជាមធ្យម ក្នុងមួយហិកតា ស្វាយចន្ទីអាចផ្ដល់ទិន្នផលចំនួន ១,៤៩ តោន។ តាមការប៉ាន់ស្មាន មានកសិករចំនួន ២២,០០០ នាក់ ហើយមានប្រជាជនប្រមាណជា ៣៨,០០០ នាក់ កំពុងបម្រើការក្នុងខ្សែសង្វាក់ផលិតកម្មស្វាយចន្ទី បូករួមទាំងកំលាំងពលកម្មប្រចាំរដូវផងដែរ។ បច្ចុប្បន្ននេះទិន្នផលស្វាយចន្ទីស្ទើរតែទាំងអស់ត្រូវបាននាំចេញក្រោមរូបភាពមិនទាន់កែច្នៃ ប៉ុន្តែវាអាចនឹងផ្តល់ការងារបន្ថែមចំនួន ១០,០០០ ទៀតប្រសិនបើផលិតផល គ្រាប់ស្វាយចន្ទីឆៅទូទាំងប្រទេសកម្ពុជាត្រូវបានកែច្នៃ និងវេចខ្ចប់ក្នុងស្រុក (EIC២០០៧)។ ផលិតផលគ្រាប់ស្វាយចន្ទីឆៅក្នុងពិភពលោក មានការកើនឡើង១២ដងក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះពោលគឺចាប់ពីតិចជាង៣០០,០០០តោនក្នុងឆ្នាំ១៩៦១
January 21, 2023 - ព័ត៌មានអន្តរជាតិ
ខណៈដែលប្រទេសចិនកំពុងរៀបចំខ្លួនដើម្បីស្វាគមន៍ឆ្នាំទន្សាយ ប៉ុន្តែសម្រាប់ប្រទេសវៀតណាមឯណោះវិញ គឺពួកគេកំពុងត្រៀមស្វាគមន៍ឆ្នាំឆ្មា ដោយសារតែឆ្នាំទាំង ១២ របស់ប្រទេសទាំង ២ មានភាពខុសប្លែកគ្នាបន្តិចបន្តួច។ នៅទូទាំងប្រទេសវៀតណាម គេឃើញនៅតាមដងផ្លូវនានា មានរូបសំណាកសត្វឆ្មា ហើយហាងនានាផ្ទុកទៅដោយគ្រឿងតុបតែងលម្អដោយរូបឆ្មា ដើម្បីអបអរឆ្នាំថ្មីវៀតណាម ឬហៅថាបុណ្យតេត (Tet)។ ភាពខុសគ្នានេះ គឺដោយសារប្រទេសវៀតណាម និងប្រទេសចិនមានឆ្នាំ (zodiac) ចំនួន ១០ ដូចគ្នាគឺ៖ កណ្តុរ ខ្លា នាគ ពស់ សេះ ពពែ ស្វា មាន់ ឆ្កែ និងជ្រូក។ ប៉ុន្តែមានឆ្នាំចំនួន ២
January 21, 2023 - ព័ត៌មានជាតិ
(បាត់ដំបង)៖ ឡានដឹកគ្រឿងចក្ររបស់ក្រុមហ៊ុន នឹម ម៉េង បើកកៀរឡានប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង បណ្ដាលឲ្យរងការខូចខាត។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣នេះ។ សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ដរបស់ជនរងគ្រោះដែលរងការខូចខាតនោះ ម៉ាក Camry ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2AI-5494 ខណៈរថយន្ដបង្កជាប្រភេទរថយន្ដធុនធំដឹកគ្រឿងចក្រធ្វើផ្លូវ។ ជនរងគ្រោះបានបញ្ជាក់ថា បង្កកៀរឡានរបស់ខ្លួនបណ្ដាលឲ្យរងការខូចខាត អ្នកបើករថយន្ដបង្កបានអះអាងថា រង់ចាំមេការដើម្បីមកជជែកគ្នាដោះស្រាយ ប៉ុន្ដែរហូតដល់ម៉ោងជាង១២ថ្ងៃត្រង់នេះ មិនទាន់ឃើញមេការណាម្នាក់ចេញមុខមកដោះស្រាយឡើយ ហើយក៏មិនទាន់មានសមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកើតហេតុនោះដែរ។ ម្ចាស់ឡានរងគ្រោះ បានបញ្ជាក់ថា ឡានរបស់គាត់បានឈប់អែបគៀនផ្លូវ ពេលឃើញឡានដឹកគ្រឿងចក្រមក ប៉ុន្តែទោះខំចតស្ងៀម ហើយក៏ដោយ
January 21, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៤០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០មានន័យថាឡើង ២០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៤០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ២០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce
January 21, 2023 - ព័ត៌មានអន្តរជាតិ
(វែលីងតោន)៖ លោក គ្រីស ហ៉ីបគីន (Chris Hipkins) ដែលបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកិច្ចប្រឹងប្រែងឆ្លើយតបរបស់នូវែលសេឡង់ ចំពោះវិបត្តិជំងឺកូវីដ១៩ កំពុងត្រៀមក្លាយជានាយករដ្ឋមន្រ្តីថ្មី ជំនួសលោកស្រី ចាស៉ីនដា អាដឺន (Jacinda Ardern) បន្ទាប់ពីរូបលោកគឺជាបេក្ខជនតែមួយគត់ ដែលត្រូវបានគាំទ្រឱ្យឈរឈ្មោះ ដើម្បីដឹកនាំគណបក្សកាន់អំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣។ លោក ហ៉ីបគីន ដែលមានអាយុ៤៤ឆ្នាំ ត្រូវគេរំពឹងថានឹងទទួលបាន ការអនុម័តជាផ្លូវការឱ្យឡើងធ្វើជាមេដឹកនាំថ្មី កំលុងកិច្ចប្រជុំមួយនៃសមាជិកសភាទាំង៦៤រូប របស់គណបក្សពលករ (Labour) ដែលជាបក្សកាន់អំណាច
January 21, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងធ្វើការសិក្សាគម្រោងអនុវត្តទោសសហគមន៍ ដោយមានចែកក្នុងច្បាប់ព្រហ្មទណ្ឌ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយអំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានពន្យល់ថា ក្រោយតុលាការកាត់ទោសរួច ត្រូវបញ្ជូនជនល្មើសទៅផ្ទះសំបែងពួកគាត់វិញ
January 21, 2023









