- Khmerpress
- ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋមកទទួលយកវ៉ាក់សាំងបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រឆាំងជំងឺកូវីដ១៩ ។ ការអំពាវនាវរបស់សម្ដេចតេជោបែបនេះ ក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ជា៤គន្លង ប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្នុងខេត្តកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅខេត្តកំពង់ចាម ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា
January 9, 2023 - សិល្បៈ
(ថៃ)៖ អាចនិយាយបានថា ជារឿងមួយគួរឲ្យរំភើបសម្រាប់អ្នកគាំទ្រវិស័យម៉ូដែលនៅកម្ពុជា ខណៈបវរកញ្ញាតំណាងកម្ពុជា ឃឿន ប៉ូលីកា បានប្រកួតយកឈ្នះមកុដឯក ពីកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ «Miss Pre Teen International 2023» ដែលបានធ្វើឡើងនៅប្រទេសថៃ។ យោងតាមផេក Team Cambodia Pageant បានឲ្យដឹងថា តំណែង «Miss PreTeen International 2023» គឺកម្ពុជា ឃឿន ប៉ូលីកា អាយុ១៤ឆ្នាំ បានគ្រងមកុដ Miss Pre Teen International 2023
January 9, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីទទួលបានបណ្ណបើកបរអន្តរជាតិ ជារឿងងាយស្រួលមែនទែន គ្រាន់តែលោកអ្នកយកបណ្ណបើកបរជាតិរបស់លោកអ្នកទៅប្តូរជាការស្រេច។ ខាងក្រោមនេះជាឯកសារ និងកម្រៃជើងសារ ដើម្បីប្តូរយកបណ្ណបើកបរអន្តរជាតិ ទុកជិះទៅក្រៅប្រទេស។ ឯកសារតម្រូវ៖ ១. បណ្ណបើកបរ (ច្បាប់ដើម) ២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) ៣. រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក កម្រៃសេវា៖ បណ្ណបើកបរអន្តរជាតិ ២៥០០០០(ម្ភៃប្រាំម៉ឺនរៀល) រៀល។
January 9, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃបានឱ្យដឹងថា ថៃនឹងដាក់ចេញឡើងវិញនូវលក្ខខណ្ឌតម្រូវកូវីដ-១៩ សម្រាប់ជនបរទេសដែលធ្វើដំណើរចូលក្នុងប្រទេសថៃចាប់ពីថ្ងៃចន្ទទី៩ ខែមករា ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះត្រៀមខ្លួនទទួលរលកទេសចរណ៍ពីប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ការអត្ថាធិប្បាយរបស់លោករដ្ឋមន្ត្រី Saksayam Chidchob ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់លោកថា មនុស្សពេញវ័យត្រូវតែបង្ហាញភ័ស្តុតាងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ចំនួនពីរ ឬការជាសះស្បើយពីមេរោគចាប់តាំងពីខែកក្កដាមក។ សេចក្តីថ្លែងការណ៍របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនបានឱ្យដឹងថា ភ្ញៀវទេសចរដែលមិនបានទទួលថ្នាំបង្ការនឹងត្រូវមានសំបុត្រពេទ្យដែលបញ្ជាក់ថាមិនមានឆ្លងមេរោគ។ វិធានទាំងនេះអនុវត្តរហូតដល់ថ្ងៃទី៣១ ខែមករា។ លើសពីនេះ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ភ្ញៀវទេសចរមកពីប្រទេសដែលតម្រូវឱ្យអ្នកដំណើរពីប្រទេសថៃធ្វើតេស្តកូវីដ-១៩ ត្រូវតែមានការធានារ៉ាប់រងសុខភាពក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេក្នុងប្រទេសថៃ។ ក្នុងចំណោមប្រទេសដែលទើបដាក់ចេញឡើងវិញនូវវិធានធ្វើតេស្តកូវីដ ប្រទេសឥណ្ឌាក្នុងខែនេះបានចាប់ផ្តើមដាកចេញកាតព្វកិច្ចធ្វើតេស្តកូវីដសម្រាប់អ្នកដំណើរមកពីប្រទេសចិន ក្រុងហុងកុង ប្រទេសជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងថៃ។ ការដាក់អនុវត្តឡើងវិញនូវលក្ខខណ្ឌតម្រូវធ្វើតេស្តកូវីដនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅពេលដែលប្រទេសចិនបានលុបចោលគោលនយោបាយទប់ស្កាត់កូវីដដ៏តឹងតែងរបស់ខ្លួន
January 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីអភិវឌ្ឍន៍ត្រូវមានសន្តិភាព ដើម្បីរក្សាសន្តិភាពត្រូវមាន ការអភិវឌ្ឍ ជាចំណងពីរដែលចងភ្ជាប់មិនអាចខ្វះគ្នាបានឡើយ។ ឈរលើហេតុផលនេះហើយ ទើបចាប់តាំងពី ប្រទេសត្រូវបានរំដោះ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩មក រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មិនដែលទម្លាក់ដៃលើកិច្ចអភិវឌ្ឍន៍ជាតិនោះឡើយ។ ការអភិវឌ្ឍជាគោលនយោបាយដ៏ចម្បងនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបម្រើជាឧត្តមប្រយោជន៍ជាតិ និងបំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣នេះ ដំណើរការអភិវឌ្ឍន៍ លើហេដ្ឋារចនាសម្ព័ន្ធចាប់ផ្តើមទៀតហើយសម្រាប់កិច្ចស្វាគមន៍ដើមឆ្នាំ២០២៣។ ការដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់
January 9, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ នៅទីបំផុតលោក ខេវិន ម៉ាកខាធី (Kevin McCarthy) ត្រូវបានតែងតាំងជា ប្រធានថ្មីនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកហើយ នាថ្ងៃសៅរ៍នេះ បន្ទាប់ពីផ្ទៃក្នុងគណបក្សសាធារណរដ្ឋ និយាយពុំត្រូវគ្នាអស់រយៈពេលប៉ុន្មានថ្ងៃ ក្នុងការបោះឆ្នោតគាំទ្ររូបលោក ឱ្យឡើងកាន់មុខតំណែងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣។ យោងតាមគោលការណ៍កំណត់ លោក McCarthy ដែលមានវ័យ៥៧ឆ្នាំ ត្រូវការសំឡេងគាំទ្រភាគច្រើនធម្មតាគឺចំនួន២១៨សំឡេង ក្នុងចំណោមសមាជិកសភាតំណាងរាស្រ្តអាមេរិក សរុបទាំងអស់៤៣៥នាក់ ដើម្បីអាចជាប់ជាប្រធានបាន។ ប៉ុន្តែវាបានក្លាយជាការបោះឆ្នោតជ្រើសរើសប្រធាន ដែលប្រើពេលយូរបំផុត ក្នុងរយៈពេល១៦០ឆ្នាំចុងក្រោយនេះ ដោយសារតែបក្សសាធារណរដ្ឋដែលមានការខ្វះគំនិតគ្នាស៉ីជម្រៅ បានចំណាយពេលបោះឆ្នោតសរុបដល់ទៅ១៥ជុំ ក្នុងពេល៤ថ្ងៃ
January 7, 2023 - ព័ត៌មានជាតិ
(តាកែវ)៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ គោលដៅផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកត្រាំកក់ ត្រូវបានដកបញ្ឈរជើងទាំងអស់ ដើម្បីធ្វើការស្រាវជ្រាវស៉ើបអង្កេត បន្ទាប់ពីរងការរិះគន់ពាក់ព័ន្ធការចាប់អ្នកធ្វើដំណើរ ជាជនជាតិបរទេសផាកពិន័យលើសច្បាប់កំណត់ និងឈានដល់ការប្រើប្រាស់អំពើហិង្សា រហូតត្រូវបានគេចែកចាយពេញបណ្ដាញសង្គម។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងនគរបាលខេត្តតាកែវ បានបញ្ជាក់ថា មន្ដ្រីនគរបាលគោលដៅផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកត្រាំកក់ បច្ចុប្បន្នការិយាល័យជំនាញបានកំពុងធ្វើការសួរនាំបន្ថែម និងបញ្ឈរជើងជាបណ្ដោះអាសន្ន រង់ចាំលទ្ធផលនៃការស៉ើបអង្កេតជាក់លាក់ ដើម្បីមានមូលដ្ឋានរាយការណ៍ជូនថ្នាក់ដឹកនាំ និងមានវិធានការ ឬអនុវត្តវិន័យកងកម្លាំង។ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ បានអះអាងថា
January 7, 2023 - ព័ត៌មានជាតិ
(កំពង់ធំ)៖ រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបុណ្យទន្លេឡើងវិញ បន្ទាប់ពីផ្អាករយៈពេល២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩ ដោយបានជ្រើសរើសយកទីតាំងជាប់ដងស្ទឹងសែន ក្នុងទីរួមខេត្តកំពង់ធំ ដែលនឹងត្រូវប្រព្រឹត្តទៅនាដើមខែមីនា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ គួរជម្រាបថា ពិធីបុណ្យទន្លេត្រូវបានរៀបចំចំនួន៦លើកមកហើយ ក្នុងនោះនៅឆ្នាំ២០១៥ ធ្វើនៅខេត្តក្រចេះ, ឆ្នាំ២០១៦ ធ្វើនៅខេត្តស្ទឹងត្រែង, ឆ្នាំ២០១៧ ធ្វើនៅខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ, ឆ្នាំ២០១៨ ធ្វើនៅខេត្តកណ្ដាល, ឆ្នាំ២០១៩ ធ្វើនៅខេត្តកំពង់ឆ្នាំង និងឆ្នាំ២០២០ ធ្វើនៅខេត្តបាត់ដំបង។ ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក៏បានផ្អាកការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះអស់ពេល២ឆ្នាំ គឺនៅឆ្នាំ២០២១ និងឆ្នាំ២០២២។ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី៦ ខែមករា
January 7, 2023 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលផែនព្រហ្មទណ្ឌ ផែនចរាចរណ៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួន ពីបទលួចរថយន្តរបស់ពលរដ្ឋម្នាក់ នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត កាលពីព្រលប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៦៖៤៥នាទី។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះថា ជនសង្ស័យដែលនគរបាលឃាត់ខ្លួនមានឈ្មោះ អោ រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអូឬស្សី សង្កាត់អូរឬស្សី
January 7, 2023 - សង្គម
(តាកែវ)៖ ជនជាតិចិនម្នាក់ទំនងជាអ្នករកស៉ីវិនិយោគនៅក្នុងប្រទេសកម្ពុជា បានបង្ហោះសាររិះគន់យ៉ាងចាស់ដៃលើមន្ដ្រីនគរបាលចរាចរណ៍ នៅផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៦៨ ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ (គីឡូម៉ែត្រលេខ៦៨) ដែលមុនដំបូងផាកពិន័យរហូតដល់១០០ដុល្លារ ដោយចោទប្រកាន់ថា បើករលើសល្បឿនកំណត់ ទាំងដែលរូបគេអះអាងថាមិនបានបើកបរខុសច្បាប់ និងឈានដល់ការប្រើប្រាស់អំពើហិង្សាបណ្ដាល ឲ្យបុរសចិនរូបនេះមានរបួសស្នាមថែមទៀតផង។ វិនិយោគិនចិនរូបនេះ បានបង្ហាញនូវក្ដីឈឺចាប់តាមរយៈសំណេរដែលបង្ហោះនៅលើ Facebook របស់ខ្លួនឈ្មោះ 崔健 (CUI JIAN) ថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ រូបគេបានធ្វើដំណើរតាមផ្លូវជាតិលេខ៣ រហូតដល់គីឡូម៉ែត្រលេខ៦៨ ក៏ត្រូវនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាប់ឃាត់ផាកពិន័យ ដោយអះអាងថា រូបគេបើកបរលើសល្បឿនកំណត់ ៣០ភាគរយ និងតម្រូវឲ្យបង់ប្រាក់ផាកពិន័យ១០០ដុល្លារ។
January 7, 2023









