Khmerpress
  • ព័ត៌មានអន្តរជាតិ

    កាសែតអន្តរជាតិល្បីៗមួយចំនួនដូចជា The Strait Time, Bangkok Post និង Reuters សុទ្ធតែបានចុះផ្សាយអត្ថបទអំពីការកែចៃសម្បកដបប្លាស្ទិកឲ្យក្លាយជាអំបោសពីសំណាក់ពលរដ្ឋកម្ពុជា ខណៈពលរដ្ឋនៅកម្ពុជាមួយចំនួនហាក់មិនបានចាប់អារម្មណ៍អំពីសិប្បកម្មថ្មីមួយនេះឡើយ។ បើតាមប្រភពខាងលើនេះបានបញ្ជាក់ថា សិប្បកម្មផលិតអំបោសដ៏គួរឲ្យចាប់រម្មណ៍នេះមានទីតាំងនៅក្នុងទីក្រុងភ្នំពេញ​ ហើយក្នុងពេលបច្ចុប្បន្ននេះគេមានសមត្ថភាពអាចផលិតអំបោសបានប្រមាណជា​​ ៥០០ ក្នុងមួយថ្ងៃ។ ប្រភពខាងលើបានបន្តទៀតថា ក្នុងរយៈពេល ១១ខែចុងក្រោយនេះ សិប្បករខ្មែរបានកែច្នៃសម្បកដបប្លាស្ទិកជាមធ្យមចំនួន ៥,០០០ដបក្នុងមួយថ្ងៃឲ្យក្លាយឲ្យទៅជាអំបោស ខណៈបើគិតជាទម្ងន់សរុបរបស់ដបបា្លស្ទិកទាំងនោះគឺមានទម្ងន់ប្រមាណជា ៤០តោន ដែលវាមានន័យថា ពួកគេបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយកាក់សំណល់ប្លាស្ទិកនៅកម្ពុជា។ ក្រៅតែពីបានរួមចំណែកជួយថែរក្សាបរិស្ថានឲ្យបានល្អប្រសើរហើយ សិប្បកម្មផលិតអំបោសពីដបប្លាស្ទិកនេះក៏បានជួយបង្កើតការងារដល់ក្រុមអ្នកកែច្នៃមួយចំនួននិងបង្កើតឱកាសរកប្រាក់ចំណូលដល់ក្រុមអ្នកលក់ជាច្រើននាក់ផងដែរ។ សូមបញ្ជាក់ជូនថា អំបោសធ្វើពីដបប្លាស្ទិកនេះត្រូវបានគេដាក់លក់ក្នុងតម្លៃ ១០,០០០រៀល និង ១៥,០០០រៀលតាមទំហំតូច​និងធំ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    February 17, 2024
  • ព័ត៌មានជាតិ

    (ប៉ារីស)៖ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានផ្សព្វផ្សាយពីមុខម្ហូបខ្មែរ ដល់ភាគីប្រទេសជាមិត្ត ដោយបានអញ្ជើញ លោក Hadrien GHOMI តំណាងរាស្រ្តតំបន់ Seine-et-Marne និងជាអនុប្រធាន ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង និងអភិបាលក្រុងមួយចំនួនរបស់បារាំង រួមមាន អភិបាលក្រុង Bussy Saint Georges, Logne, Noisiel និង Croissy Beaubourg ចូលរួមកម្មវិធីអាហារពេលល្ងាច និងភ្លក់ម្ហូបខ្មែរ នៅ និវេសនដ្ឋានឯកអគ្គរាជទូត។ ក្រៅពីគោលដៅផ្សព្វផ្សាយម្ហូបខ្មែរ ក្នុងសៀវភៅ «កេរដំណែល ស្នាដៃម្ហូបខ្មែរ»

    February 17, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុថា លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន៦គោលដៅ នាយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមភូមិសាស្ត្រក្នុងក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ៧០០គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល ខេត្តព្រះសីហនុ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់

    February 17, 2024
  • ព័ត៌មានជាតិ

    (មណ្ឌលគិរី)៖ បុរសវ័យចំណាស់អ្នកចាំចំការឲ្យគេម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួននៅស្រុកត្រាំកក់ ខេត្តតាកែវ បន្ទាប់ពីរូបគាត់បានក្លែងឯកសារលួចលក់ដីរបស់ម្ចាស់ចំការ ចំនួន១៥ហិចតា នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បុរសខាងលើឈ្មោះ ធូ ខ្លឹង ហៅតាកំលោះចាស់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយមានការអនុញ្ញាតពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយបានបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរីវិញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។ យោងតាមការបញ្ជាក់របស់សមត្ថកិច្ចខេត្តមណ្ឌលគិរី បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០០៦ ឈ្មោះ ឃឹម សំអាត ហៅតាបារាំង បានធ្វើដំណើរទៅខេត្តមណ្ឌលគិរី ហើយបានឲ្យឈ្មោះ ធូ

    February 17, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈនេះបានឱ្យដឹងថាអតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra នឹងត្រូវបានដោះលែង ចេញពីពន្ធនាគារមុនកាលកំណត់នៅថ្ងៃអាទិត្យស្អែកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Thaksin ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ បានជាប់ឃុំក្នុងពន្ធនាគារកាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរូបលោកធ្វើមាតុភូមិនិវត្តន៍ ត្រឡប់ចូលប្រទេសថៃវិញ ក្រោយរស់នៅនិរទេសខ្លួននៅបរទេសអស់១៥ឆ្នាំ ដើម្បីគេចពីការកាត់ទោសដាក់ពន្ធនាគារ។ ដំបូងឡើយលោក Thaksin ត្រូវបានតុលាការផ្ដន្ទាទោស កំបាំងមុខដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទរំលោភអំណាច និងជម្លោះផលប្រយោជន៍។ តែទោសនេះត្រូវបានបន្ធូរបន្ថយមកនៅត្រឹម ១ឆ្នាំ

    February 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបង្ក្រាបការដំឡើង និងការប្រើឧបករណ៍ Fake BTS សម្រាប់ផ្ញើសារខ្លី (SMS) អំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០២៤។ បើតាមសេចក្ដីជូនដំណឹង, ដោយមានអំពើមិនប្រក្រតីនៃការផ្ញើសារខ្លី (SMS) ផ្សព្វផ្សាយអំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត ទៅកាន់ទូរសព្ទចល័តរបស់អ្នកប្រើប្រាស់ និយ័តករទូរគមនាគមន៍ កម្ពុជា (ន.ទ.ក.) បានស្រាវជ្រាវ និងរកឃើញថា

    February 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសារសម្លេងជាបទបញ្ជា ឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច។ តាមរយៈសារសំឡេងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីសម្តេចធិបតី, សម្តេចបានបញ្ជាក់ថា កាលពីថ្មីៗកន្លងទៅនេះ សម្តេចចេញបទបញ្ជារួចហើយ ឱ្យផ្អាកការចេញអាជ្ញាបណ្ណផ្តល់សិទ្ធិឱ្យមានការបើកល្បែងផ្សងសំណាង នៅតាមមូលដ្ឋាន ជាមួយគ្នានេះសម្តេចក៏បានឱ្យ គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយអាជ្ញាធររាជធានីខេត្ត ដើម្បីពិនិត្យឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានា នៅទូទាំងប្រទេសកម្ពុជា។ ជាមួយនឹងការបញ្ជាក់នេះ សម្តេចបានបន្ថែមដូច្នេះថា៖ «ខ្ញុំសូមឱ្យឯកឧត្តម

    February 14, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពី វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញលើជំនាញភាសាចិន។ ដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងចូលរួមជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសត្រៀមទទួលភ្ញៀវទេសចរចិន ក្រសួងទេសចរណ៍ សូមជូនដំណឹងដល់មន្ត្រីរាជការ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើ ដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាលភាសាចិនកម្រិតមូលដ្ឋាន និង ភាសាចិនកម្រិតបឋមតាមប្រព័ន្ធអនឡាញ តាមកាលបរិច្ឆេទដូចខាងក្រោម៖ ១.ថ្នាក់ភាសាចិនកម្រិតមូលដ្ឋាន

    February 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ព្រះរាជទានគោរមងារ ជូននាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង «ជាកិត្តិសង្គហបណ្ឌិត»។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង មានតួនាទីជាអគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស ដើម្បីដឹកនាំកងកម្លាំងអង្គរក្សការពារសន្តិសុខ​ និងសុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

    February 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ទិវាជាតិអ្នកនិពន្ធ ដោយកំណត់យកថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកំណត់យកនេះ ក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ៕

    February 13, 2024