Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ករណីអគ្គិភ័យបានឆាបឆេះដេប៉ូលក់ឈើគ្រប់ប្រភេទមួយកន្លែង បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩៖១០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចដេប៉ូ ជូលី លក់ឈើគ្រប់ប្រភេទ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់បណ្តាញព័ត៌មាន​ Fresh News​ ឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់ កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជា លោកវរសេនីយ៍ឯក

    February 24, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ប្រភពពីសារព័ត៌មាន Bloomberg News បានរាយការណ៍មកថា ស្ថាបនិកក្រុមហ៊ុន Amazon.com លោក Jeff Bezos និង Nvidia បានប្រកាសខ្លួនចូលរួមវិនិយោគនៅក្នុងអាជីវកម្ម startup មួយដែលមានឈ្មោះថា Figure AI របស់ក្រុមហ៊ុន OpneAI ក្នុងគោលបំណងបង្កើតមនុស្សយន្តដែលមានលក្ខណៈដូចទៅនឹងមនុស្ស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ Figure AI ត្រូវបានគេស្គាល់ថា ជាគម្រោងមួយរបស់ OpenAI (អ្នកបង្កើតChatGPT) និងក្រុមហ៊ុនមេ Microsoft ហើយក្នុងគម្រោងនោះឃើញមានក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ខ្នាតយក្សជាច្រើនទៀតបានចូលរួមរួចទៅហើយក្នុងនោះរួមមាន

    February 24, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ដែលបង្កើតមក ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនអាមេរិក Tesla និងក្រុមហ៊ុនចិន BYD នោះ បានប្រកាសខាតបង់ប្រាក់ប្រមាណ២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ។ ការខតបង់ប្រាក់របស់ VinFast នៅពេលនេះ គឺដោយសារតែការលក់រថយន្តបានតិចជាងការគ្រោងទុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមការគ្រោងទុក VinFast កំណត់គោលដៅលក់រថយន្តអគ្គិសនីរបស់ខ្លួនឲ្យបាន ៥០,០០០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែជាក់ស្តែងចំនួនលក់ គឺបានត្រឹម ៣៤,៨៥៥គ្រឿងប៉ុណ្ណោះ ដែលធ្វើឲ្យខាតបង់ប្រាក់រហូតដល់ ២.៣៩ពាន់លានដុល្លារ។ ទោះការលក់មិនបានជោគជ័យតាមផែនការនិងធ្វើឲ្យខាតបង់ប្រាក់បែបនេះក្តី តែងាកមកទុនវិនិយោគរបស់ក្រុមហ៊ុននេះ គឺបានកើនឡើងរហូតដល់៩១% គិតជាទឹកប្រាក់មានចំនួន ១.១៩ពាន់លានដុល្លារ។

    February 24, 2024
  • ព័ត៌មានជាតិ

    (តាកែវ)៖ ក្នុងឆ្នាំ២០២២ អូស្ត្រាលី បានផ្តល់មូលនិធិសម្រាប់គម្រោងស្រាវជ្រាវមួយតាមរយៈមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ដើម្បីបង្កើនផលិតភាព និងភាពធន់នឹងអាកាសធាតុក្នុងតំបន់លើពូជមាន់ ក្នុងស្រុកពូជស្គួយ (Skouy) ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាច្នៃប្រឌិតដល់ កសិករចិញ្ចឹមមាន់នៅកម្ពុជា។ គម្រោងនេះដឹកនាំដោយក្រុមអ្នកបច្ចេកទេសកម្ពុជា និងអន្តរជាតិមួយក្រុម ក្នុងគោលបំណងបង្កើតពូជមាន់ស្គួយដែលមានផលិតភាពខ្ពស់ ហើយកូនមាន់ក៏អាចលក់បានក្នុងតម្លៃខ្ពស់។ កម្មវិធីនេះកំពុងផ្តល់កសិករនូវចំណេះដឹង និងជំនាញដែលចាំបាច់ ដើម្បីអនុវត្តវិធីសាស្ត្រជ្រើសរើសពូជ ការថែទាំមេបាពូជ (មាន់) ការផ្តល់ចំណីសមស្រប ការចាក់វ៉ាក់សាំង ជីវសុវត្ថិភាព និងការបង្កាត់ពូជសិប្បនិម្មិតលើមេមាន់ជាដើម។ ក្នុងឱកាសចុះទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមពូជមាន់ស្គួយក្នុងមូលដ្ឋានស្រុកតាំកក់ ខេត្តតាកែវ នៅពេលថ្មីៗនេះ លោកស្រីបណ្ឌិត Anna Okello Ann ដែលជាអ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវរបស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)

    February 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមការគ្រោងទុក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលជប៉ុន តាមរយៈតំណាងរបស់ខ្លួននឹងចុះហត្ថលេខាផ្តល់ជំនួយជាថវិកាចំនួន ៧៦៨,៦២៧ដុល្លារអាមេរិក ដល់ស្ថាប័នទទួល ជំនួយចំនួន៣ ក្រោមគ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ គម្រោងទាំង៣នេះរួមមាន៖ ទី១៖ ថវិកាចំនួន ១៦០,១៤០ដុល្លារអាមេរិក សម្រាប់ «ការលើកកម្ពស់ការអប់រំបរិស្ថាន សម្រាប់កុមារតូច ក្នុងក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា» ស្ថាប័នទទួលជំនួយ៖ អង្គការមិនរកប្រាក់ចំណេញ Nature Center Risen (NCR)។ ទី២៖ ថវិកាចំនួន ៤១៤,៧៥៦ដុល្លារអាមេរិក សម្រាប់ «កែលម្អលទ្ធភាពទទួលបាន និងគុណភាពន

    February 24, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រយៈពេលជិត ២ខែមកនេះ កម្ពុជាទទួលបានទេសចរ ចំនួន ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន ១០លើក ក្នុងនោះរួមមាន៖ – SEABOURN ENCORE ចំនួន ៤លើក – WESTERDAM – RIVIERA – AIDA BELLA – SEVEN

    February 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ លើការយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាម មានការកើនឡើង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានជាបន្ទាន់ ដោយចាត់ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញសំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។ ក្រុមការងារ ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបជុំគ្នានៅសាលារាជធានីភ្នំពេញ ដោយមានការណែនាំបន្ថែមពីលោក ឃួង ស្រេង

    February 24, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៩៨១នាក់ មកលេងកម្សាន្តប្រទេសកម្ពុជា លើកទី៣ រយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា នាវានេះ មានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៤៧សញ្ជាតិ) ៤២០នាក់ (ស្រី៩៩) មានផ្ទុកភ្ញៀវទេសចរចំនួន ៥៦១នាក់ ស្រី២៨៦ ក្នុងនោះមានជាតិសាសន៍សរុបចំនួន ២៨សញ្ជាតិ។ របាយការណ៍ដដែលបានបន្តថា នាវាទេសចរណ៍មួយនេះនឹងចាកចេញពីខេត្តព្រះសីហនុ នាវេលាម៉ោង០៨យប់ ថ្ងៃទី២២

    February 22, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគ្មានផែនការផ្លាស់ប្ដូររាជធានីភ្នំពេញ ទៅកន្លែងផ្សេងដូចប្រទេសមួយចំនួនក្នុងតំបន់ ពីព្រោះរដ្ឋធានីរបស់ប្រទេសទាំងនោះ បានស្រុតដីទាបជាងមុន ដោយសារការបូបទឹកពីក្រោមដីប្រើប្រាស់ ធ្វើឱ្យរដ្ឋាធានីរងគ្រោះដោយទឹកជំនន់ជាដើម។ ក្នុងឱកាសអញ្ជើញជាអធិបតី “ បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និង ផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ” នាព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ កុម្ភៈ

    February 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី២ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយស្តីពី និយាមវិជ្ជាជីវៈឱសថការី ដល់សមាជិក សមាជិកា គណៈឱសថការីរាជធានីភ្នំពេញ ចំនួនជិត១ពាន់នាក់បានចូលរួម។ ថ្លែងក្នុងឱកាសនោះ លោកឱសថការី បាន បុត្តា បានលើកឡើងថា គោលបំណងកម្មវិធីនៅថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយឱ្យឱសថការីនៅរាជធានីភ្នំពេញ យល់ដឹងពីលិខិតបទដ្ឋានគិតយុត្ត ក្នុងនាមឱសថការីគួរអនុវត្តយ៉ាងដូចម្តេចខ្លះ ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ។ លើសពីនេះ លោក បាន បុត្តា បានជំរុញដល់ឱសថការីត្រូវគោរពតាមនិយាមវិជ្ជាជីវៈឱសថការី ឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យប្រឈមការដកអាជ្ញាបណ្ណ។ ឱសថការី

    February 19, 2024