Khmerpress
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ប្រទេសជប៉ុន នឹងចំណាយថវិកាបន្ថែមចំនួន ៦៦០លានដុល្លារ សម្រាប់ការងារសាងសង់ឡើងវិញក្នុងតំបន់ដែលរងគ្រោះដោយរញ្ជួយដី កាលពីថ្ងៃឆ្លងឆ្នាំសកល នាំឱ្យថវិកាចំណាយសរុបលើកិច្ចការនេះកើនឡើងដល់ ១.៧ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ ការប្រកាសចំណាយបន្ថែមនេះ ធ្វើឡើងដោយលោកនាយករដ្ឋមន្រ្តី Fumio Kishida ក្នុងពេលចុះពិនិត្យស្ថានភាពតំបន់រងគ្រោះកាលពីចុងសប្តាហ៍មុន។ លោក Kishida បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯទីក្រុង Wajima ដែលរងគ្រោះខ្លាំងជាងគេ យ៉ាងដូច្នេះថា «លក្ខខណ្ឌរស់នៅក្នុងទីជម្រកបណ្តោះអាសន្នមិនអីទេ ប៉ុន្តែខ្ញុំចាំថា ការពិតនៅតែលំបាកដូចសព្វដង។ តាមបទពិសោធន៍កន្លងមក រដ្ឋាភិបាលត្រូវតែផ្តល់ការគាំទ្របន្ថែម»។ លោក Kishida បានឱ្យដឹងបន្ថែមថា

    February 26, 2024
  • ព័ត៌មានជាតិ

    (កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយករណីល្បែងផ្សងសំណាងតាមប្រព័ន្ធអេឡិចត្រូនិច អនឡាញ ឆ្នោតឡូតូ ជល់មាន់រួមទាំងល្បែងគ្រប់ប្រភេទ នៅគ្រប់បណ្តាស្រុក និងតាមមូលដ្ឋាន។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមអាជ្ញាធរគ្រប់ក្រុង/ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ និងសិស្សានុសិស្សជាច្រើនរូប។ លោក ហាក់ ឡេង បានលើកឡើងថា អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវមានវិធានការឲ្យបានម៉ឺងម៉ាត់ និងមិនត្រូវឲ្យមានករណីល្បែងផ្សងសំណាងតាមប្រព័ន្ធអេឡិចត្រូនិច អនឡាញ ឆ្នោតឡូតូ ជល់មាន។ល។ លោក ហាក់ ឡេង បានសង្កត់ធ្ងន់ថា អាជ្ញាធរក្រុង/ស្រុកនិងប៉ុស្តិ៍រដ្ឋបាល

    February 26, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹង ពីការប្រកាសជ្រើសរើស បុគ្គលិកកិច្ចសន្យា ជាច្រើននាក់ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវការជ្រើសរើស បុគ្គលិកកិច្ចសន្យា ជាច្រើននាក់ដូចខាងក្រោម៖ – បុគ្គលិកពិធីការ និងលេខាធិការ ភេទ ស្រី ចំនួន ២រូប – ភ្នាក់ងារបញ្ជូនជំងឺ ភេទ ប្រុស ចំនួន ១៥រូប។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវការជ្រើសរើស បុគ្គលិកកិច្ចសន្យា

    February 26, 2024
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យមើលផ្ទាល់ការងារកាយថ្មចេញពីទន្លេមេគង្គឡើងវិញ ក្រោយអាជ្ញាធរបានទុកពេល៧០ថ្ងៃ ឲ្យបុគ្គលដែលចាក់ថ្មចូលទន្លេធ្វើការកាយឲ្យអស់ឡើងវិញ។ ជាមួយគ្នានេះលោក ទន់ ឆៃអ៊ាង ដែលបានចាក់ថ្មចូលទន្លេមេគង្គ សន្យានៅចំពោះមុខអាជ្ញាធរថា ក្រុមការងាររបស់លោកនឹងខិតខំប្រឹងប្រែងអនុវត្តទៅតាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយកាយយកថ្មចេញពីទន្លេ ឲ្យអស់យ៉ាងយូរជាង១០ថ្ងៃ។ លោក ទន់ ឆៃអ៊ាង បានបញ្ជាក់ថា ក្រុមការងាររបស់លោក ធ្វើការ២៤ម៉ោងលើ២៤ម៉ោង ដោយបច្ចុប្បន្នកាយបានប្រមាណ១០ភាគយហើយ ដោយប្រើគ្រឿងចក្រអាអិច៦គ្រឿង ប្លុងតុង២ និងរថយន្ត២គ្រឿង សម្រាប់កាយថ្មចេញពីទន្លេឱ្យរួចរាល់ក្នុងរយៈពេលជាង១០ថ្ងៃទៀត។ យ៉ាងណាក៏ដោយលោក ស្រី សុភ័ក្រ្ត

    February 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការចោទប្រកាន់ជនជាតិចិនម្នាក់ ដែលបើករថយន្ដ LAMBORGHINI បុកអ្នកជិះម៉ូតូបណ្ដាលឲ្យបាត់បង់ជីវិត។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បា ឲ្យដឹងថា បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្ដុតាងក្នុងសំណុំរឿងមានលក្ខណៈគ្រប់ គ្រាន់ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ FU ZHONG HUA ភេទប្រុស កើតថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៦ ជនជាតិចិន ពីបទបង្ករគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ (បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៨៦mg/L) ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុនSDB

    February 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជាមោទនភាពបន្ថែមទៀតសម្រាប់ប្រជាជាតិកម្ពុជា ខណៈកីឡាករទូកក្តោងកម្ពុជា សែម ប្រុសពៅ ឈ្នះមេដាយប្រាក់ និងកីឡាករ កែវ ភារុណ ឈ្នះមេដាយសំរឹទ្ធ ពីព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកប្រទេសសិង្ហបុរីលើកទី៤៣ និងការប្រកួតកីឡាទូកក្តោងប្រភេទ Techno 293 ជ្រើសរើសជើងឯកទ្វីបអាស៊ីឆ្នាំ២០២៤ (43rd Singapore Open Windsurfing & Foiling Championship And Techno Asian Championship 2024) លើវិញ្ញាសា Windsurfing Techno 293 Plus Open ប្រទេសសិង្ហបុរី។

    February 26, 2024
  • ព័ត៌មានអន្តរជាតិ

    (ញូវដែលី)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាម បានស្នើឱ្យប្រទេសឥណ្ឌា កាត់បន្ថយពន្ធនាំចូលលើរថយន្តរបស់ខ្លួន រយៈពេល ២ឆ្នាំ ដើម្បីឱ្យអតិថិជនស្គាល់ផលិតផលរបស់ខ្លួន ខណៈដែលរោងចក្រផលិតក្នុងស្រុកកំពុងដំណើរការ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោក Pham Sanh Chau នាយកប្រតិបត្តិក្រុមហ៊ុន VinFast ប្រចាំប្រទេសឥណ្ឌា បានប្រាប់រ៉យទ័រកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុន VinFast បានចាប់ផ្តើមសាងសង់រោងចក្រនៅរដ្ឋតាមិលណាឌូ (Tamil Nadu) នៅភាគខាងត្បូងប្រទេសឥណ្ឌា ហើយសង្ឃឹមថានឹងចាប់ផ្តើមផលិតកម្ម នៅពាក់កណ្តាលឆ្នាំក្រោយ សម្រាប់លក់នៅទីផ្សារក្នុងស្រុកមុនពេលនាំចេញ ទៅក្រៅប្រទេស។ ក្រុមហ៊ុន VinFast និងរដ្ឋណាមិលណាឌូ បានពិភាក្សាគ្នាកាលពីខែមុនថា ពួកគេបានយល់ព្រមធ្វើការឆ្ពោះ

    February 26, 2024
  • ព័ត៌មានជាតិ

    ក្រុងប៉ោយប៉ែត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនធំមួយ បានសម្រេចចិត្តបង្កើតរោងចក្រទី២ ដែលមាន ទុនវិនិយោគប្រមាណ៦៥០លានដុល្លារអាមេរិក ក្រោយឃើញពីសក្តានុពលវិនិយោគ នៅកម្ពុជា ដែលនឹងផ្តល់ឱកាសការងារជាច្រើនពាន់កន្លែងជូនប្រជាពលរដ្ឋ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាសចុះទៅពិនិត្យច្រកស្ទឹងបត់ និងតំបន់ សេដ្ឋកិច្ច នៅក្នុងក្រុងប៉ោយប៉ែត ដើម្បីជំរុញសកម្មភាពដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ឱ្យបានលឿន និងស្តាប់បញ្ហារបស់អ្នកវិនិយោគក្នុងក្រុងប៉ោយប៉ែត ដែលកំពុងជួបប្រទះ នាពេលបច្ចុប្បន្ន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១

    February 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទី​គោ​​រព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ ដោយការគិតគូរខ្ពស់ ជាមួយទឹកចិត្តខ្វាយខ្វល់ និងព្រួយបារម្ភដ៏ជ្រាលជ្រៅ ចំពោះព្រះរាជសុខ​ភាព​ព្រះ​ករុណា​ព្រះមហាក្សត្រ និងសម្តេចព្រះវររាជ​មាតា​ជាតិខ្មែរ ថ្នាក់ដឹកនាំចិត្តបានរៀបចំក្រុមគ្រូពេទ្យជំនាញ​ថ្វាយ​ការ​ពិនិត្យព្រះរាជសុខភាព ថ្វាយ​ព្រះ​ករុណា​ព្រះមហាក្សត្រ

    February 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ជ្រលងសម្ពាធទាប មានឥទ្ធិពលលើឈូងសមុទ្រថៃ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ * សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ផ្ទៃមេឃមានពពកតិច ទៅមធ្យម និងមានភ្លៀងធ្លាក់កម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី២០% និងមានខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប៖ * សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ផ្ទៃមេឃមានពពកពីតិច ទៅមធ្យម និងមានភ្លៀងធ្លាក់កម្រិតខ្សោយ គ្រប់ដណ្តប់លើផ្ទៃដី១០%

    February 26, 2024