Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មួយខែដំបូងនៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញមានទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារទៅកាន់បណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ កើនឡើង ២៧% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិកើនឡើងជិត ១៧%។ នេះ​យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ទិន្ននេះដដែលនេះបានបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាដៃគូសំខាន់ មានទំហំទឹកប្រាក់ប្រមាណជាង ៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានតម្លៃ ១​ ៩៦៧​ លានដុល្លារ កើនឡើង២៧% ស្របពេលការនាំចូលមកវិញមានតម្លៃប្រមាណ ២​ ០៩០លានដុល្លារ កើនឡើង ៨.៧%។ ​ដៃគូពាណិជ្ជកម្មសំខាន់ៗ​របស់កម្ពុជា គឺចិន ដែលសម្រេចបានទំហំពាណិជ្ជកម្មជាង ១.១ពាន់លានដុល្លារ កើនឡើង

    February 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញរថយន្តបង្កជាជនជាតិចិនហើយ ក្រោយបើករថយន្តបុកស្លាប់ក្មេងស្រីម្នាក់ និងរបួស២នាក់នៅតាមផ្លូវ៦០ម៉ែត្រ។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះបើកបុកម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AV-8317​ ត្រូវរថយន្តបង្កបើកដោយជនជាតិចិន បុកស្លាប់ម្នាក់ និងរបួស២នាក់ រួចហើយជនបង្កបើករថយន្តយកមកចតប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ

    February 13, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ក្រសួងការងារបានផ្តល់ឱកាសការងារ និងគាំពារដល់ពលករកម្ពុជាដែលបម្រើការងារនៅក្រៅប្រទេសបានចំនួនជាង១,៣លាននាក់ ក្នុងឆ្នាំ ២០២៣ ហើយជាមធ្យម ពលករកម្ពុជាបានបញ្ជូនប្រាក់បញ្ញើមកក្នុងប្រទេសវិញប្រមាណជិត៣ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    February 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានថ្លែងផ្តាំផ្ញើដល់បណ្តាក្រសួងស្ថាប័នទាំងអស់ សូមកុំចាត់ទុកក្រសួងអធិការកិច្ច ជាស្ថាប័នចុះចាប់ ត្រូវគិតថាជាដៃគូពង្រឹងការអនុវត្តការងារ ដើម្បីឆ្លុះបញ្ជាំងនូវគុណសម្បត្តិ គុណវិបត្តិ។ ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច។ សម្តេចបានថ្លែងថា ក្រសួងអធិការកិច្ចបានដើរតួនាទីសំខាន់ ទោះបីទើបប្តូរឈ្មោះ ប៉ុន្តែភារកិច្ចនៅតែបន្តដដែល ហើយការប្តូរឈ្មោះនេះ គឺបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការសម្រួចភារកិច្ចរបស់ក្រសួងអធិការកិច្ច ដើម្បីដើរតួនាទី ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកាន់តែសកម្ម ក្នុងពង្រឹងកិច្ចការអភិបាលកិច្ច។ សម្តេចបន្តថា ការតាមដានត្រួតពិនិត្យ គឺជាការងារស្ទូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដែលគោលការណ៍ស្នូលរបស់យើង គឺការកែទម្រង់

    February 13, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នឹងត្រូវបានដោះលែងចេញពីពន្ធនាគារមុនកាលកំណត់ ក្នុងពេលឆាប់ៗ ឬអាចនៅ ចុងសប្ដាហ៍នេះតែម្តង។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯវិមានរដ្ឋាភិបាលថៃ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tawee Sodsong បានគូសបញ្ជាក់ដូច្នេះថា «នៅក្នុងចំណោមអ្នកទោស ៩៣០នាក់ ក្នុងនោះរួមមានទាំងលោក Thaksin ហើយទោសរបស់ពួកគេត្រូវបានព្យួរ»។ តាមលោក Tawee លោក Thaksin ស្ថិតក្នុងចំណោមអ្នកទោស ស្ថិតនៅក្នុងស្ថានភាពពិសេស (ដូចជាមានជំងឺ)

    February 13, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ តាមការចេញផ្សាយរបស់សារព័ត៌មាន Arena EV បានឲ្យដឹងថា តុលាការកាលីហ្វ័រញ៉ា បានចេញសេចក្តីសម្រេចលើករណីបុរសម្នាក់ឈ្មោះ Xiaolang Zhang ដែលជា អតីតបុគ្គលិកក្រុមហ៊ុន Apple ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ប៉ុន្តែត្រូវអនុវត្តន៍ទោសរយៈពេល៤ខែ និងតម្រូវឱ្យបង់ប្រាក់សំណងនៃការខូចខាតចំនួន ១៤៦,៩៨៤ដុល្លារ ក្រោយរកឃើញថា បានធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់ក្រុមហ៊ុន។ ករណីបែកធ្លាយឯកសារសម្ងាត់ទាក់ទងនឹងបច្ចេកវិទ្យារថយន្តអគ្គិសនី ស្ថិតក្នុងគម្រោង «Project Titan» របស់ Apple បានកើតឡើងតាំងពីឆ្នាំ២០១៨មកម្ល៉េះ ហើយក្រុមស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិក (FBI) និង Apple បានចាប់ផ្តើមសហការគ្នាស៊ើបអង្កេតលើបញ្ហានេះ រហូតឈានដល់ការរកឃើញថា លោក Xiaolang Zhang

    February 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជា សិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដើម្បីទាក់ទាញអ្នកវិនិយោគជប៉ុន មកកម្ពុជាបន្ថែមទៀត។ ដើម្បីឈានទៅសម្រេចផែនការនេះ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធាន​ក្រុមការងារគោលនយោបាយក្នុងការរៀបចំការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សាលើការរៀបចំឯកសារទស្សនទានត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គលេខាធិការគណៈកម្មការវិនិយោគនៃក.អ.ក. រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះ ធ្វើឡើងស្រមតាមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី អំឡុងពេលដំណើរ​ទស្សន​កិច្ច​​នៅ​ប្រទេសជប៉ុនកាលពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា

    February 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានថ្លែងថា ករណីដែលការតែងនិពន្ធដែលមិនមានក្រមសីលធម៌ ក្រសួងនឹងកោះហៅអ្នកនិពន្ធ និងអ្នកសម្តែងមកធ្វើការអប់រំណែនាំ។ ការថ្លែងរបស់មន្ត្រីក្រសួងវប្បធម៌ បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ អ្នកសិល្បៈមួយ ដែលជាតារាកំប្លែង បានច្រៀង និងផលិតវីដេអូចម្រៀង ដើម្បីផ្សព្វផ្សាយឲ្យមហាជនលេងល្បែងអនឡាញ។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីនេះ ខ្ញុំសូមជម្រាបជូនថា ក្រសួងពុំមានគោលការណ៍ត្រួតពិនិត្យលើការតែងនិពន្ធបទចម្រៀងនោះ នេះជាគោលការណ៍នៃការគោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ ករណីដែលការតែងនិពន្ធដែលមិនមានក្រមសីលធម៌ ក្រសួងនឹងកោះហៅអ្នកនិពន្ធ និងអ្នកសម្តែងមកធ្វើការអប់រំណែនាំ»។ ជាមួយនេះ លោក ប៉ុក បូរក្ស

    February 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺជំងឺអុតស្វា (Mpox) លើបុរសម្នាក់ទៀតនៅរាជធានីភ្នំពេញ ដែកជាករណីទី១០។ ក្រសួងបញ្ជាក់ថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណី ជំងឺអ៊ឹមផក (Mpox) ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលមានទីលំនៅនៅខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ ដូច្នេះជំងឺអ៊ីមផក ដែលបានរកឃើញសរុបមាន ចំនួន ១០ករណី។ ក្រសួងសុខាភិបាលសង្កេតឃើញថា និន្នាការនៃការចម្លងជំងឺអ៊ីមផកនៅកម្ពុជា មានការកើនឡើងស្របគ្នា និងនិន្នាការនៅលើសកលលោក។ យោងតាមការផ្សព្វផ្សាយរបស់អង្គការ សុខភាពពិភពលោក

    February 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីឆ្លងជំងឺផ្ដាសាយបក្សី (H5N1) លើក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ ដែលមានទីលំនៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ក្រសួងបានបញ្ជាក់ថា ក្មេងប្រុសរូបនេះមិនមានរោគសញ្ញាផ្លូវដង្ហើមទេ និងត្រូវជាបងប្រុសរបស់កុមារម្នាក់ទៀតដែលបានស្លាប់កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ។ ក្រសួងសុខាភិបាលក៏បានប្រាប់ពីវិធានការបង្ការដល់ប្រជាពលរដ្ឋផងដែរ ដើម្បីបង្ការពីការឆ្លងរាលដាលជំងឺផ្ដាសាយបក្សីនេះ ដូចជា លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយសត្វបក្សី, ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីឱ្យនៅឆ្ងាយពីកន្លែងរស់នៅ, កុំបរិភោគសាច់សត្វបក្សីដែលឈឺឬងាប់, រាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចម្អិនឱ្យឆ្អិនល្អ៕ ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖ ផ្តល់សិទ្ធិដោយ៖ freshnews

    February 12, 2024