- Khmerpress
- ព័ត៌មានអន្តរជាតិ
សេតវិមានកាលពីយប់ថ្ងៃចន្ទបានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអនុម័តសំណើប្រកាសអាសន្នសម្រាប់រដ្ឋញូវយ៉ក ដើម្បីឆ្លើយតបទៅនឹងព្យុះរដូវរងា ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៨ នាក់ នៅភាគខាងលិចរបស់រដ្ឋនាពេលថ្មីៗនេះ។ នៅក្នុងការអនុញ្ញាតសំណើរបស់អភិបាលរដ្ឋលោកស្រី Kathy Hochul លោក ចូ បៃដិន ក៏បានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធបន្ថែមទៀត ដើម្បីបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋ និងជំនួយក្នុងតំបន់ ដោយសារលក្ខខណ្ឌគ្រាអាសន្នដែលបណ្តាលមកពីព្យុះរដូវរងា ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍បានបន្ថែមថា សកម្មភាពរបស់លោក បៃដិន អនុញ្ញាតឱ្យនាយកដ្ឋានសន្តិសុខមាតុភូមិ (DHS) ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ (FEMA) ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងទាំងអស់ ជាមួយនឹង «គោលបំណងនៃការសម្រាលភាពលំបាក និងការឈឺចាប់
December 27, 2022 - សិល្បៈ
(ភ្នំពេញ)៖ ម្ចាស់គ្រងមកុដ «Miss Universe Cambodia 2022» ហង្ស ម៉ានីតា បានចាកចេញពីប្រទេសកម្ពុជាហើយ កាលពីរាត្រីថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីចេញទៅប្រកួតក្នុងកម្មវិធី Miss Universe Internatoinal នៅសហរដ្ឋអាមេរិកលើកទី៧១ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងឱកាសចេញដំណើរទៅប្រកួតជាលក្ខណៈអន្តរជាតិ តំណាងឲ្យប្រទេសកម្ពុជា នៅពេលនេះ គេសង្កេតឃើញមានអ្នកជូនដំណើរ ដែលជាអ្នកចូលចិត្តវិស័យកញ្ញាឯក យ៉ាងច្រើនកុះករ ក្នុងនោះក៏មានវត្តមានអ្នកគ្រប់គ្រងកម្មវិធី «Miss Universe Cambodia 2022» គឺលោក ម៉ែន
December 27, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២២នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខិតខំប្រមូលចំណូលបានចំនួន ៣៦៧ ១៣៩ ៨៩៦ ០៥០ រៀល (ប្រមាណជិត៩០លានដុល្លារ) ពីវិស័យដីធ្លី និងសំណង់ រួមទាំងសេវាផ្សេងៗ ដើម្បីដាក់ចូលជាថវិកាជាតិ។ ទោះជាយ៉ាងនេះក្តី ការប្រមូលចំណូលពីវិស័យដីធ្លី និងសំណង់ ក្នុងឆ្នាំ២០២២នេះ មានការថយចុះប្រមាណ ២២.២៦ភាគរយ បើធៀបនឹងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ ក្រសួងរៀបចំដែនដី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ការប្រមូលចំណូលរបស់ក្រសួងដែនដី ក្នុងឆ្នាំ២០២២នេះ រួមមាន៖ ទី១៖ ចំណូលរបស់រដ្ឋបាលកណ្តាលចំនួន
December 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលសង្កាត់វាលស្បូវ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋអោយបានឱ្យជ្រាបថា មូលនិធិហ្វ្រេដហូឡូកម្ពុជា បានចុះមកពិនិត្យសុខភាពភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃអង្គារទី២៧ ដល់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលាបឋមសិក្សាច្បារអំពៅទី១។ ដោយកំណត់យកចំនួន ២៥០នាក់ ក្នុង ១ថ្ងៃ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន សូមអរគុណ ៕ ប្រភព៖ រដ្ឋបាលសង្កាត់វាលស្បូវ
December 27, 2022 - ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីដំបូងនៃអ្នកជំងឺម្នាក់ ដែលបានស្លាប់បាត់បង់ជីវិតដោយសារមេរោគដ៏កាចសាហាវបំផុតមួយ ដោយមេរោគនោះបានស៊ីខួក្បាលរបស់ជនរងគ្រោះឡើងសុះមុនពេលអ្នកជំងឺត្រូវផុតដង្ហើមស្លាប់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូនេះបានបញ្ជាក់ថា មេរោគដ៏កម្រនេះមានឈ្មោះថា Naegleria fowleri (នេគ្លីរៀ ហ្វូឡេរី) ខណៈមេរោគប្រភេទធ្លាប់ត្រូវបានគេរកឃើញម្តងនៅអាមេរិក កាលពីឆ្នាំ ១៩៣៧។ ប្រភពខាងលើបានបន្តថា ករណីទីមួយនៃអ្នកជំងឺដែលបានឆ្លងមេរោគ Naegleria fowleri នៅក្នុងប្រទេសកូរ៉េខាងត្បូងគឺត្រូវបានរកឃើញចំពោះបុរសម្នាក់ ដែលមានអាយុជាង ៥០ឆ្នាំ មានប្រវត្តិធ្លាប់មកស្នាក់នៅក្នុងប្រទេសថៃរយៈពេល ៤សប្តាហ៍ និងបានត្រលប់ទៅដល់ប្រទេសកូរ៉េខាងត្បូងវិញកាលពីថ្ងៃទី ១០ខែធ្នូ ហើយក្រោយពីបានទៅដល់ប្រទេសកំណើតវិញគឺរូបគាត់បានផ្តើមចេញរោគសញ្ញានៃការឆ្លងមេរោគ Naegleria fowleri តែម្តង។ បើតាមក្រុមវេជ្ជបណ្ឌិតកូរ៉េខាងត្បូងបានបញ្ជាក់ថា អាការៈរបស់ជនរងគ្រោះគឺស្រដៀងគ្នាស្ទើរតែ ៩៩,៦%
December 27, 2022 - ព័ត៌មានអន្តរជាតិ
ប្រទេសចិនបានប្រកាសថា តម្រូវការដាក់ឱ្យនៅដាច់ពីគេសម្រាប់អ្នកដំណើរដែលចូលមកដល់ប្រទេសនេះ នឹងបញ្ចប់នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។ វិធានការនេះជាវិធានការចុងក្រោយបង្អស់ដែលត្រូវបានដកចេញ ខណៈដែលប្រទេសចិន បោះបង់ចោលគោលនយោបាយ zero-COVID របស់ខ្លួន។ ប្រទេសចិនកំពុងមើលឃើញពីការផ្ទុះឡើងពាក់ព័ន្ធនឹង COVID-19 ហើយក្រុមបុគ្គលិកពេទ្យបាននិយាយថា ពួកគេកំពុងតស៊ូដើម្បីដោះស្រាយបញ្ហានេះ។ ជាមួយគ្នានេះ ប្រធានាធិបតីលោក Xi Jinping បានជំរុញឱ្យមន្ត្រីព្យាយាមតាមដែលអាចទៅបាន ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលបានដកស្រង់សម្តីគាត់បាននិយាយថា ប្រទេសនេះប្រឈមមុខនឹងស្ថានភាពថ្មី ដែលទាមទារឱ្យមានការឆ្លើយតបជាគោលដៅបន្ថែមទៀត។ ប្រទេសចិនបានបញ្ឈប់ការផ្សព្វផ្សាយស្ថិតិតួលេខជំងឺ COVID-19 ប៉ុន្តែគេគិតថា មនុស្សរាប់ពាន់នាក់អាចនឹងស្លាប់ជារៀងរាល់ថ្ងៃ។ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ អ្នកដំណើរទាំងអស់ដែលមកដល់ប្រទេសចិន ត្រូវឆ្លងកាត់ការដាក់ឱ្យនៅដាច់ដោយឡែកពីគេជាកាតព្វកិច្ច។ ប៉ុន្តែរយៈពេលត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ពីបីសប្តាហ៍
December 27, 2022 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្ដក្រចេះ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ។ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ជ្រាបថា៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីស្រុកចិត្របុរី ទៅ ស្រុកព្រែកប្រសព្វ និងផ្លូវតភ្ជាប់ទៅក្រុងក្រចេះ ខេត្តក្រចេះ ។ ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀប
December 27, 2022 - សង្គម
(កំពត)៖ យុវតីមួយរូបមានឈ្មោះ ឆាំ ខេម៉ា មកពីវិទ្យាល័យអង្គរមាស ស្រុកដង់ទង់ ខេត្តកំពត បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេសA។ ជាមួយគ្នានេះដែរ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវជីវិត ប្អូនស្រីជាជ័យលាភីនិទ្ទេសAរូបនេះ ដែលប្អូនស្រីមានជីវភាពខ្វះខាតខ្លាំង ដោយសូម្បីផ្ទះគ្មាននៅផង គឺសង់ត្រឹមជារោងតូចមួយស្នាក់អាស្រ័យសិន។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ An Anana Cuty បានសរសេររៀបរាប់ថា៖ «សុំនិយាយពីសិស្ស ឆាំ ខេម៉ា និន្ទេសA នៃវិទ្យាល័យអង្គរមាស បន្តិច ដោយសារកូនធ្លាប់ជាអតីតសិស្សរបស់លោកគ្រូ តាំងពីសាលាបឋមមកម្ល៉េះ ហើយក៏បានរៀនជាមួយអ្នកគ្រូថ្នាក់ទី៧
December 27, 2022 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថាលោកបានស្នើឱ្យឥណ្ឌា ផ្ដល់ការគាំទ្រ និងជួយដល់ការអនុវត្តផែនការសន្តិភាពរបស់លោក នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។ កិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក ហ្សេលេនស្គី និងលោក ម៉ូឌី ធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះ ស្របពេលដែលឥណ្ឌាបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៉ី ក្នុងបរិបទ បណ្ដាប្រទេសលោកខាងលិចដាក់ចេញវិធានការដាក់ទណ្ឌកម្មថ្មីៗបន្ថែម សំដៅរារាំងកុំឱ្យទីក្រុងមូស្គូមានលុយយកទៅធ្វើសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។ នៅក្នុងសារមួយ បង្ហោះលើ Twitter លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា
December 27, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩-២៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបមានចំនួន៤៣៩,០៤៦នាក់ ក្នុងនោះភ្ញៀវជាតិមាន៤០២,៣៤៧នាក់ និងភ្ញៀវបរទេសមាន៣៦,៦៩៩នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ១៩០,០១៥នាក់ * ខេត្តសៀមរាប ៧៦,០២២នាក់ * រាជធានីភ្នំពេញ ៣២,១៧៥នាក់ * ខេត្តកំពត ២៧,៦៨១នាក់ * ខេត្តបាត់ដំបង ១៩,៩៧០នាក់ * ខេត្តកំពង់ចាម ១៤,១៦១នាក់ * ខេត្តកែប
December 27, 2022









