Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា នៅក្នុងរយៈពេល៣ឆ្នាំទៀត កម្ពុជានឹងមានគ្រូបង្រៀនភាសាចិនជាជនជាតិខ្មែរ ដោយទទួលបានការបណ្តុះបណ្តាលពេញលេញ ប្រកបដោយសមត្ថភាព ជាមួយនឹងចំណេះដឹងគរុកោសល្យគ្រប់គ្រាន់ក្នុងការបន្តនិរន្តរភាពការបណ្ដុះបណ្ដាលភាសាចិន។ ការគូសបញ្ជាក់បែបនេះ របស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» ដែលរៀបចំដោយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។ លោកបណ្ឌិត សុខ ទូច វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានក្លាយទៅជាវិទ្យាស្ថានខុងជឺគម្រូមួយក្នុងចំណោមវិទ្យាស្ថានខុងជឺ នៅលើពិភពលោក ហើយដែលបានបណ្ដុះបណ្ដាលធនធានមនុស្សភាសាចិន និងបញ្ជ្រាបការស្វែងយល់អំពីវប្បធម៌ចិនកាន់តែប្រសើរបន្ថែមទៀតនៅកម្ពុជា។ លោកបណ្ឌិតបានបន្ថែមថា ជាមួយនឹងភាគជោគជ័យក្នុងការបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា

    December 23, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ នឹងរៀបចំពិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះឈ្នះ របស់សម្តេតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានឈ្នះឈ្នះ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ

    December 23, 2022
  • សង្គម

    (ភ្នំពេញ)៖ សម្រាប់លទ្ធផលនៃការប្រលងមធ្យមសិក្សាទុតិយភូមិចំណេះ​ទូទៅ និងបំពេញវិជ្ជា ឬហៅថា បាក់ឌុប សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនម្នាក់ ឈ្មោះ ម៉ុង ប៊ុនផេង មកពីវិទ្យាល័យហ៊ុនសែនស្អាង ខេត្តកណ្តាល ដែលទទួលបាននិទ្ទេសA ដល់ទៅ៦មុខវិជ្ជា គណិត A រូប A គីមី A ជីវៈ A ខ្មែរ A ប្រវត្តិ A អង់គ្លេស B ។ ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

    December 22, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហោះសារចូលរួមអបអរសាទរកុមារ ហ៉ី ទៀងគីមហុង អាយុ១៣ឆ្នាំ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយមភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដោយទទួលបាននិទ្ទេស «C»។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួមអបអរសាទរជាមួយឪពុកម្ដាយ អាណាព្យាបាល ដែលមានកូនប្រឡងជាប់ទាំងអស់ផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះថា៖ «តា សូមចូលរួមអបអរសាទរដល់ចៅ គីមហុង ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

    December 22, 2022
  • ព័ត៌មានអន្តរជាតិ

    ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញសកម្មភាពរបស់យន្តហោះយោធាចិនសរុបចំនួន ៣៩ គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៣ គ្រឿង នៅជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍។ ក្រសួងបាននិយាយថា ក្នុងចំណោមយន្តហោះយោធាទាំងនោះ មានយន្តហោះគ្មានមនុស្សបើក១ បានឆ្លងកាត់ខ្សែបន្ទាត់មេឌីយ៉ាន (the median line) របស់ច្រកសមុទ្រតៃវ៉ាន់។ ខ្លួនបាននិយាយថា យន្តហោះចំនួន ២៩ គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 យន្តហោះទម្លាក់គ្រាប់បែក H-6 និងនាវាផ្ទុកប្រេងតាមអាកាស Y-20 បានហោះពីលើដែនទឹកភាគខាងត្បូងនៃខ្សែបន្ទាត់ ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។ ក្រសួងបាននិយាយថា យន្តហោះមួយចំនួនបានឆ្លងកាត់ច្រក Bashi

    December 22, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទីភ្នាក់ងារអវកាសអាមេរិកណាសា (NASA) បានប្រកាសបិទបញ្ចប់ជាផ្លូវការ នូវបេសកកម្មរបស់យាន InSight ដែលស្ថិតនៅលើភពអង្គារ (Mars) បន្ទាប់ពីថាមពលរបស់វា បានថយចុះដល់កម្រិតមួយ ដែលលែងអាចឱ្យយានរ៉ូបូតនោះ ធ្វើការទាក់ទងតទៅទៀតបាន ជាមួយក្រុមការងារនៅភពផែនដី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២។ ក្រុមការងារគ្រប់គ្រងបេសកកម្ម InSight បានសម្រេចប្រកាសបែបនេះ បន្ទាប់ពីការព្យាយាមបង្កើតការទាក់ទងឡើងវិញជាមួយយាន បានទទួលបរាជ័យ២ដងជាប់គ្នា ដែលជាសញ្ញាបង្ហាញថា ថ្មសាកដោយពន្លឺព្រះអាទិត្យបំពាក់នៅលើយាន InSight គឺអស់ថាមពល​មែនទែនហើយ។ NASA បានព្យាករតាំងតែពីខែតុលាមកម្ល៉េះថា យាន InSight

    December 22, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវនាំគ្នាលុបបំបាត់នូវវប្បធម៌ខ្លាចប៉ូលិសចរាចរណ៍ ដោយនាំគ្នាមកគោរពច្បាប់ចរាចរណ៍វិញ។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់ស្រុកព្រៃនប់ទៅក្រុងព្រះសីហនុ ប្រវែងជាង៤៣គីឡូម៉ែត នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ សម្តេចតេជោថ្លែងថា ពលរដ្ឋមួយ ចំនួនខ្លាចប៉ូលិសចរាចរណ៍ តែមិនខ្លាចច្បាប់ចរាចរណ៍ទេ ខណ: កន្លែងណាដែលមិនមានប៉ូលិសចរាចរណ៍ ប្រជាពលរដ្ឋគឺមិនគោរព ច្បាប់តែម្ដង ដូច្នេះប្រជាពលរដ្ឋទាំង អស់ត្រូវកែលម្អ ពីការខ្លាចប៉ូលិស ដោយមកគោរពច្បាប់ចរាចរណ៍វិញ

    December 22, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាមិនបានតម្រូវឱ្យភ្ញៀវទេសចរបង្ហាញសាច់ប្រាក់តាមខ្លួនចំនួន ១,០០០ដុល្លារ ឬ ២,០០០ដុល្លារ មុនចូលក្នុងប្រទេសកម្ពុជានោះទេ ប្រសិនបើមានករណីសាកសួរចំពោះភ្ញៀវទេសចរនោះ គឺជាសមត្ថកិច្ចរបស់មន្ត្រីជំនាញនៅច្រកទ្វារអន្តរជាតិប៉ុណ្ណោះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។ ការជូនដំណឹងនេះធ្វើឡើងបន្ទាប់ពីមានករណីបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បានសាកសួរភ្ញៀវទេសចរឱ្យបង្ហាញសាច់ប្រាក់ចំនួន១,០០០ដុល្លារ ឬ២,០០០ដុល្លារ មុនអនុញ្ញាតឱ្យឡើងជិះយន្តហោះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ «រាជរដ្ឋាភិបាលកម្ពុជា មិនមានគោលនយោបាយណាមួយតម្រូវឱ្យភ្ញៀវទេសចរមានសាច់ប្រាក់តាមខ្លួនចំនួន១,០០០ដុល្លារ ឬ២,០០០ដុល្លារ ដើម្បីអាចចូលប្រទេសកម្ពុជានោះទេ»។ សេចក្ដីជូនដំណឹងដដែលបានបន្តថា ការសាកសួរភ្ញៀវទេសចរអំពីចំនួនទឹកប្រាក់យកតាមខ្លួន គឺជាសមត្ថកិច្ចរបស់មន្ត្រីជំនាញនៅច្រកទ្វារអន្តរជាតិ ដែលត្រូវធ្វើឡើងតែចំពោះករណីសង្ស័យមួយចំនួនប៉ុណ្ណោះ ពោលគឺមិនប្រកាន់ភ្ញៀវទេសចរជនជាតិណាមួយឡើយ និងមិនធ្វើឡើងជាទូទៅគ្រប់ភ្ញៀវទេសចរទាំងអស់នោះដែរ។ ក្រសួងទេសចរណ៍ក៏អំពាវនាវដល់ភ្ញៀវទេសចរគ្រប់គ្នាគោរពតាមលក្ខខណ្ឌតម្រូវរបស់កម្ពុជា និងប្រកាសស្វាគមន៍ភ្ញៀវទេសចរមកទស្សនាកម្ពុជាផងដែរ។ បើតាមលោក ហោ

    December 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់ម្ចាស់ផេកហ្វេកប៊ុក IMan-KH របស់ឈ្មោះ នី ណាក់ ដែលបានបង្ហោះសារផ្សព្វផ្សាយព័ត៌មានប្រឌិត មានចរិកមូលបង្កាច់ បរិហាកេរ្តិ៍ ដោយបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេក្តីថ្លៃថ្នូរបស់កងម្លាំងនគរបាលជាតិ ពាក់ព័ន្ធដល់ការបង្ក្រាប និងការចាប់យកសារធាតុញៀន ជាពិសេសបានចោទប្រកាន់ទាំងបំពានមកលើកងកម្លាំងនគរបាលជាតិ ជាចោរដ៏សាហាវ និងជាមេខ្លោងធំ នៃអំពើជួញដូរគ្រឿងញៀនទៀតផង។ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានកិត្តិយសជម្រាបជូនសាធារៈជនទាំងអស់ឲ្យបានជ្រាបថា៖ ១- សារធាតុញៀន ដែលចាប់យកបានក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន សុទ្ធតែបានធ្វើកោសល្យវិច្ច័យបច្ចេកទេស រក្សាទុកយ៉ាងត្រឹមត្រូវ ដើម្បីដាក់បន្ទុក និងផ្តន្ទាទោសជនល្មើសតាមច្បាប់។ ២- ការដុតបំផ្លាញសារធាតុញៀន

    December 22, 2022
  • ព័ត៌មានជាតិ

    រាជធានីផភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ក្រសួងអប់រំ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្ដាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។ ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា

    December 22, 2022