Khmerpress
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងសិក្សាគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់ពីស្រុកព្រៃនប់ទៅក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល កំពុងសិក្សាលើគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅកាន់ព្រំដែនប្រទេសថៃ ដែលជាច្រកដឹកជញ្ជូនទំនិញនិងអ្នកដំណើរដ៏សំខាន់មួយ សម្រាប់រួមចំណែកជំរុញកំណើនសង្គម-សេដ្ឋកិច្ចកម្ពុជា ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមានផ្លូវដែកចាស់រួចស្រេច ប្រសិនបើកម្ពុជាសម្រេចចិត្តនឹងធ្វើទៅលើរឿងនេះ នឹងមិនចំណាយពេលវេលាយូរទេ

    December 22, 2022
  • ព័ត៌មានអន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា បណ្ដាមន្ទីរពេទ្យនៅក្នុងប្រទេសចិន ហាក់ដូចជាកំពុងពោរពេញទៅដោយអ្នកជំងឺ ចំពេលមានការព្រួយបារម្ភអំពីរលកថ្មីនៃជំងឺ Covid-19 ដែលកំពុងវាយប្រហារប្រទេសនេះ។ លោកវេជ្ជបណ្ឌិត Michael Ryan បាននិយាយថា នៅតាមបន្ទប់ ICU មានការមមាញឹកខ្លាំង បើទោះបីជាមន្ត្រីចិនបានអះអាងថា ចំនួនឆ្លងនៅមានកម្រិតទាបក៏ដោយ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសចិនក៏មិនមានរបាយការណ៍ស្លាប់ថ្មីនោះដែរ ប៉ុន្តែគេនៅតែមានការសង្ស័យអំពីចំនួនតួលេខពិតប្រាកដនៅក្នុងប្រទេសនេះ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មន្ទីរពេទ្យក្នុងទីក្រុងប៉េកាំង និងទីក្រុងផ្សេងទៀត បាននឹងកំពុងមានភាពមមាញឹកខ្លាំង ខណៈដែលការកើនឡើងនៃករណីជំងឺ Covid-19 កាន់តែមានសន្ទុះនៅក្នុងប្រទេសចិន។ ចាប់តាំងពីឆ្នាំ២០២០មក ប្រទេសចិនបានដាក់កំហិតសុខភាពយ៉ាងតឹងរ៉ឹង ដែលជាផ្នែកនៃគោលនយោបាយ zero-Covid របស់ខ្លួន។ ប៉ុន្តែរដ្ឋាភិបាល​បាន​បញ្ចប់​វិធានការ​ទាំង​នោះ​មួយចំនួនធំកាលពី​ពីរ​សប្តាហ៍​មុន​

    December 22, 2022
  • ព័ត៌មានជាតិ

    (ក្រុងព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានអំពាវនាវឲ្យ​ក្រុមហ៊ុនដឹកជញ្ជូន ប្រើប្រាស់ផ្លូវល្បឿនលឿន ក្នុងការដឹកជញ្ជូនទំនិញ ដើម្បីទទួលបានផលចំណេញ ទាំងប្រេងឥន្ធនៈ ​ពេលវេលា​ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤។ ​សម្តេចតេជោ ហ៊ុន សែន អំពាវនាវបែបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។ សម្តេចតេជោបានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ ​«ខ្ញុំសង្កេតឃើញថា ផ្លូវល្បឿនលឿន មិនទាន់មានឡានដឹកទំនិញ ​លើផ្លូវល្បឿនលឿនទេ ចំណុចនេះខ្ញុំគួរ​តែដាស់តឿនចំពោះថៅកែដឹកទំនិញ ថៅកែរថយន្តទាំងឡាយ។ ប្រើប្រាស់ផ្លូវល្បឿនលឿនចំណេញច្រើនជាងផ្លូវធម្មតា ប្រេងក៏អស់តិច

    December 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២។ អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូនម្ចាស់យានយន្តទាំងអស់មេត្តាជ្រាបថា អនុលោមតាម ប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងចំណារ ឯកភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លើលិខិតលេខ ១០៧៦៥ សហវ.អពដ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិង

    December 22, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជឿជាក់ថា រុស្ស៊ីមិនគួរត្រូវបានគេស្តីបន្ទោសចំពោះសង្រ្គាមនៅអ៊ុយក្រែននោះទេ ដោយលោកបន្ថែមថា ប្រទេសទាំងពីរកំពុង «ចែករំលែកសោកនាដកម្មរួមគ្នាមួយ»។ អំឡុង​ពេល​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ជាមួយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ លោក ពូទីន បាន​និយាយ​ថា​ លោក​​បន្ត​មើល​ឃើញ​អ៊ុយក្រែន​ជា​ «ប្រជាជាតិ​បងប្អូន» ហើយ​​ថា ជម្លោះ​នេះ​គឺ​ជា «លទ្ធផល​នៃ​គោលនយោបាយ​របស់​ប្រទេស​ទី៣»។ រំលឹកដែរថា កាល​ពី​ខែ​កុម្ភៈប្រធានាធិបតី​ ពូទីន​ បាន​បញ្ជូន​ទាហាន​រហូត​ដល់​ទៅ ​២០​ម៉ឺន​នាក់​ ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដែល​បង្ក​ឱ្យ​មាន​សង្រ្គាម​ដែល​​បណ្តាល​ឱ្យមនុស្ស​រាប់​ពាន់​នាក់​ស្លាប់។ ក្នុងអំឡុងពេលសុន្ទរកថា លោកពូទីន បានអះអាងថា ប្រទេសលោកខាងលិចបាន «លាងខួរក្បាល» សាធារណរដ្ឋក្រោយសូវៀត ដោយចាប់ផ្តើមពីអ៊ុយក្រែនទៅ។ លោកបាននិយាយថា៖«អស់រយៈពេលជាច្រើនឆ្នាំនេះ យើងបានព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយប្រទេសអ៊ុយក្រែន ដោយផ្តល់ប្រាក់កម្ចី

    December 22, 2022
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីនាឡិកាអាស៊ានចំនួន២៥គ្រឿងដែលចំណាយជាងកន្លះលានដុល្លារសម្រាប់ការផលិត រដ្ឋាភិបាលពុំបានចំណាយសូម្បីតែមួយសេន ដែលជាការចំណាយនិងផលិតដោយក្រុមហ៊ុនឯកជនមួយដែលសម្តេចមិនទាន់បញ្ចេញឈ្មោះ។ សម្តេចតេជោបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់ស្រុកព្រៃនប់ទៅក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «នាឡិកាអាស៊ាន ជាកាដូ ជូនមេដឹកនាំ ដែលចូលរួមប្រជុំ ផលិតតែ២៥គ្រឿង ស្របពេលប្រជាជនកម្ពុជាមានមោទកភាព ក៏មានគេថាបង្ហិន​បង្ហោចលុយ តែខ្ញុំសូមជម្រាប រដ្ឋាភិបាលមិនបានចំណាយមួយសេន នេះជាបច្ចេកវិទ្យានៃក្រុមហ៊ុនមួយក្នុងស្រុករបស់យើង ដែលគេបានបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការផលិតនាឡិកា។ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថានាឡិកាមួយគ្រឿងជាង២ម៉ឺនដុល្លារ ហើយជាការផលិតពិសេសមានតែ២៥គ្រឿងប៉ុណ្ណោះ

    December 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន២០០កន្លែង ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល រយៈពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ដោយមានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា សូមជូនដំណឹងដល់បេក្ខជនទាំងពីរភេទដែលមានបំណងប្រឡងប្រជែងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល សិក្សារយៈពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីបណ្តុះបណ្តាលឱ្យក្លាយជា នាយនគរបាលបន្តវេន។ និស្សិតអាហារូបករណ៍ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ដោយជោគជ័យនឹងត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។ អំពីទីកន្លែងនិងកាលបរិច្ឆេទ ផ្ដល់ពាក្យ-ទទួលពាក្យ៖ – ទីកន្លែងផ្តល់ពាក្យនិងទទួលពាក្យ៖ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ផ្លូវជាតិលេខ១ ចម្ងាយ២៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ – កាលបរិច្ឆេទផ្ដល់ពាក្យ៖

    December 22, 2022
  • ព័ត៌មានអន្តរជាតិ

    អាហ៊្សង់ទីន៖  ធនាគារកណ្តាលនៃប្រទេសអាហ្ស៊ង់ទីនកំពុងរៀបចំសំណើពិសេសមួយដើម្បីសុំការអនុញ្ញាតពីរដ្ឋាភិបាលអាហ្ស៊ង់ទីនដើម្បីបោះពុម្ពក្រដាសប្រាក់ថ្មីមួយប្រភេទដែលមានរូបកំពូលកីឡាករបាល់ទាត់ Lionel Messi និងក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាហ្ស៊ង់ទីន ដើម្បីអបអរក្នុង​ឱកាសដែលពួកគេបានទទួលជ័យជំនះក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 នៅក្នុងប្រទេសកាសតា។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន  Daily Mail បានបញ្ជាក់ថា ក្រដាសប្រាក់ដែលអាជ្ញាធរអាហ្ស៊ង់ទីនគ្រោងនឹងបោះពុម្ពថ្មីនោះគឺជាក្រដាស ១,០០០ ប៉េសូ (Pesos) ដែលមានតម្លៃស្មើនឹង ៥ដុល្លាររដ្ឋអាមេរិក។ ប្រភពខាងលើបានប​ន្តថា ការជ្រើសរើសយកក្រដាសប្រាក់ ១,០០០ប៉េសូ សម្រាប់ធ្វើការបោះពុម្ពថ្មីដោយមានរូបកីឡាករ Lionel Messi ក៏ដោយហេតុថា Lionel Messi គឺជាកីឡាករសំខាន់បំផុតដែលបានជួយឲ្យក្រុមទាំងមូលលេងឈ្នះការប្រកួត ហើយលេខនេះវាស៊ីទៅនឹងលេខអាវរបស់ Lionel Messi ដែលគាត់បានពាក់ក្នុងការប្រកួត ពោលគឺកីឡាកររូបនេះបានពាក់អាវលេខ

    December 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោកទូតជប៉ុន សូមអរគុណ និងជម្រាបលា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្មួយៗ ទាំងអស់គ្នា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ លោកទូត បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាជាទីគោរពរាប់អាន។ ខ្ញុំនឹងចាកចេញពីប្រទេសកម្ពុជាថ្ងៃនេះ ជាមួយនឹងការចងចាំល្អៗជាច្រើន។ សូមអរគុណសម្រាប់ការគាំទ្រការងាររបស់ខ្ញុំរយៈពេល ៣ឆ្នាំ ៤ខែនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំសូមរំលឹកពីអាណត្តិរបស់ខ្ញុំដោយក្តីដឹងគុណយ៉ាងស្មោះចំពោះប្រជាជនកម្ពុជា។ ខ្ញុំបានចាប់ផ្តើមបេសកកម្មរបស់ខ្ញុំនៅខែកញ្ញា ឆ្នាំ២០១៩។ ទោះបីជាមានការប្រឈមនៃវិបត្តិកូវីដ-១៩ ប៉ុន្តែខ្ញុំជឿជាក់ថា ទំនាក់ទំនងជប៉ុន-កម្ពុជាបានរីកចម្រើនយ៉ាងប្រសើរ នៅគ្រប់កម្រិតចាប់ពីដំណើរទស្សនកិច្ចថ្នាក់កំពូលរហូតដល់ការផ្លាស់ប្តូរថ្នាក់មូលដ្ឋានលើគ្រប់វិស័យ។ ឆ្នាំនេះ នាយករដ្ឋមន្ត្រីនៃប្រទេសយើងទាំងពីរ

    December 22, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៨០ថ្ងៃ នៃការបើកឱ្យដំណើរការលើផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ មានយានយន្តបានធ្វើចរាចរណ៍ជាង ៨៣១,០០០គ្រឿង ដែលគិតជាមធ្យមមានយានយន្ត ធ្វើចរាចរណ៍ប្រមាណ១ម៉ឺនគ្រឿងក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ ក្នុងរយៈពេលមួយខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលា និងបានសម្ពោធបើកឱ្យដំណើរជាផ្លូវការកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក លី ខឺឈាង

    December 22, 2022